21/04/2023
👉ថ្ងៃនេះ សូមណែនាំ Page Facebook បុគ្គលល្បីៗក្នុងនៅលើបណ្តាញសង្គមប្រព័ន្ធផ្សព្វផ្សាយមានដូចខាងក្រោម:👇
#ទី១ លោក មានតំណែងជា CEO Camazoon Group
បងប្អូនអាចទទួលបានចំណេះដឹងពីគាត់បានតាមរយៈ ការធ្វើទីផ្សារ បែបសម័យកាល Digital និង ជាផ្តល់គំនិតផ្សេងៗ សម្រាប់រកសុីតាម Online និង លក់ទិញ។
#ទី២ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានតំណែងជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
បងប្អូនអាចទទួលបានចំណេះដឹងពីគាត់បានតាមរយៈ សារគំនិតល្អ ទាក់ទងនឹងសុខភាព និង ចំណេះដឹងអាជីវកម្ម ជាពិសេសនោះគឺវិស័យអប់រំដែរលោកឧកញ្ញ៉ាមានសាលាដែលមានគុណភាព ព្រមទាំវិន័យផងដែរ។
#ទី៣ ព្រះគ្រូ វជិរប្បញ្ញោ គូ សុភាព គឺជាព្រះសង្ឃខ្មៃរមួយអង្គ ដែលមានឈ្មោះដ៏ល្បីល្បាញនៅប្រទេសកម្ពុជា។ ភិក្ខុ គូ សុភាព វជិរប្បញ្ញោ គង់នៅវត្ត«និគ្រោធវ័ន» ហៅ គល់ទទឹង ក្នុងឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បងប្អូនអាចទទួលបានចំណេះដឹងពីលោកបានតាមរយៈ រៀនធ្វើសមាធិកចិត្តអោយស្ងាប់ ចំណេះដឹងព្រះធម៍ធ្វើអោយចិត្តសម្រួម និង អាហារផ្លូវចិត្ត ធ្វើអោយយើងមានសេចក្តីល្អអោយមានធម៍ខន្តី។
#ទី៤ The Kanitha Show Group គឺជាកន្លែងដែលអាចឲ្យមនុស្សបានពិភាក្សាគ្នាអំពីការវិនិយោគផ្សេងៗ សមាជិករបស់ The Kanitha Show សរុបទាំងអស់ពីក្នុងហ្វេសប៊ុក និង Patreon មានលេីស៥០០០នាក់។
បងប្អូនអាចទទួលបានចំណេះដឹងពីកញ្ញាបានតាមរយៈ កាវិនយោគចំណេះដឹងថ្មីក្នុងសង្គមព្រមទាំង ពត៍មានផ្សេងៗ ក្នុងក្រៅប្រទេស។
#ទី៥ កូនចាបមាស ជាអ្នកនិពន្ធសៀវភៅដ៏ល្បីម្នាក់នៅក្នុងសង្គម បងប្អូនអាចទទួលបានចំណេះដឹងពីកញ្ញាបានតាមរយៈ ខ្លីបវីឌីអូអប់រំ និង មានសៀវភៅជាច្រើនដែរជាស្នារដៃរបស់គាត់ មានដូចជា អំណាចជាអំណាន ម្នាក់ឯងតែមិនឯកការ បិសាចក្នុងចិត្ត និង ចំណេះដឹងផ្សេងៗទៀត
#ទី៥ លោក ឆេង សុភ័ក្ត្រ ហៅ“រៀនថត” ជាអ្នកចែករំលែកចំណេះដឹងនិងជំនាញថតរូបជាសាធារណៈ បងប្អូនអាចទទួលបានចំណេះដឹងពីកញលោកបានតាមរយៈ ពីការចែករំលែកពីគន្លឹះក្នុងការថតរូបនិងថតវីដេអូ ជាភាសាខ្មែរ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធទាក់ទងជាមួយនឹងការថតរូប។
👉ចូលរួមចែករំលែកបន្តផង &_COMMENTS
អត្ថបទខាងលើ រក្សារសិទ្ធដោយ