10/08/2022
សុភាសិត បារាំង " វត្ថុទាំងអស់ដែលមានពន្លឺមិនសុទ្ធតែមាសទេ " ,"Tout ce qui brille n' est pas or"
ដូច្នេះ សូមពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយ ទើបសន្និដ្ឋានបាន ។
គុណធម៌ សច្ចធម៌ យុត្តិធម៍
10/08/2022
សុភាសិត បារាំង " វត្ថុទាំងអស់ដែលមានពន្លឺមិនសុទ្ធតែមាសទេ " ,"Tout ce qui brille n' est pas or"
ដូច្នេះ សូមពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយ ទើបសន្និដ្ឋានបាន ។
26/02/2022
នេះគឺជាមេរៀនពី Ukraine សម្រាប់អ្នកនយោបាយខ្មែរ ដើម្បីឈ្វេងយល់ពីនយោបាយបច្ចឹបប្រទេសដែលមិនបានជួយអ្វីធំធេងនោះទេ ក្រៅពីទណ្ឌកម្មសេដ្ឋកិច្ចលើ Russia ហើយទណ្ឌកម្មនេះក៏មិនមានទំងន់ដល់មេដឹកនាំញៀនអំណាចទេ។
នៅក្នុងសៀវភៅ សំដីមាស Les paroles d' or. លើកឡើងថា
"ជួយខ្លួនឯងសិន ទើបទេវតាជួយអ្នក " "Aide toi le ciel t'aidera "
ដូចនេះ អ្នកត្រូវរួមធ្វើដំណើរទៅមុខដោយខ្លួនឯង កុំដេកចាំ ត្រូវធ្វើចាំប្រសើរជាង។
ខ្មែរយើងក្នុងមួយជំនាន់ទៅជំនាន់ មានវិរៈបុរសជាតិ អ្នកតស៊ូដើម្បីបុព្វហេតុជាតិច្រើនមិនត្រូវបានគេរំលឹកពីវិរៈភាពរបស់គាត់ និងកម្រមានអ្នកស្គាល់ទេ។
ជាមួយគ្នានេះដែរ ដើម្បីលាភសក្ការៈ បុណ្យស័ក្កិរបស់ខ្លួន យើងក៏ឃើញមានអ្នកលក់ឧត្តមមគតិជាតិច្រើនផងដែរ ដើម្បីលាភសក្ការៈគេខំបំភិតបំភ័យ បំភ្លៃប្រវត្តិសាស្ត្រ អ្នកខ្លះមើលឃើញជាក់តែមិនថា មើលឃើញបញ្ហាមិនហ៊ាននិយាយ ជាដើម...។
ដូច្នេះហើយខ្ញុំ លើកយក ឈ្មោះ នាង ឌៀ វណ្ណដារ៉ា វិរៈនារីក្លាហានដ៏ស្រស់សោភាម្នាក់ ដែលបានពលីជីវិតក្នុងការទប់ទល់ជាមួយយៀកកុង ដើម្បីជាតិមាតុភូមិ។
នាងត្រូវបានរដ្ឋាភិបាល សម័យ លន់ ណុល យករូបនាងបយករូបនាងបោះពុម្ព ក្រដាស់ប្រាក់មួយពាន់រៀល ១០០០៛ និង ដាក់ឈ្មោះនាងលើបានដាក់ឈ្មោះវិថីមួយក្នុងក្រុង ភ្នំពេញថាជាវិថី ឌៀប សុវណ្ណដារ៉ា (ផ្លូវតូចមួយជាប់និងវិទ្យាស្ថានវិក្រិតការជាតិ និងគរុកោសល្យខាងជើង ជាផ្លូវភ្ជាប់រវាងផ្លូវប៉ាស្ទ័រ និងមហាវិថីព្រះនរោត្តម ជិតវិមានឯករាជ្យសព្វថ្ងៃ )។
លើសពីរននេះទៀត កវី ម៉ា ឡៅពី បាននិពន្ធបទចម្រៀង មួយបទ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ នាង ឌៀប វណ្ណដារ៉ា (ផ្កាត្របែកព្រៃ) ។
ខ្ញុំបានទៅរកមើលវិថីឌៀប វណ្ណដារ៉ា ប៉ុន្តែមិនឃើញមានទេ តែវិថីនវិថីនេះត្រូវប្តូរឈ្មោះ វិថីសេនីយ៍ វិណ្ណាវុធ្ឈអ៊ុំ ទៅវិញ ។ ការប្តូរឈ្មោះវិថីនេះមិនមានមូលហេតុបញ្ជាក់ច្បាស់លាស់ឡើយ ។
23/10/2020
@. មូលហេតុនៃសង្រ្គាមកម្ពុជាមុនឆ្នាំមុនឆ្នាំ ១៩៧០ ដល់កិច្ចព្រមព្រៀង ២៣ តុលា ១៩៩១។ តាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ សង្គ្រាមនិងសន្តិភាពបណ្ដាលមកពីកត្តាខាងក្រោម៖
១. ការបែងចែកពហុប៉ូលនៃសង្គ្រាមត្រជាក់...
២. ទស្សនៈផ្ទុយគ្នាររវាងថ្នាក់ដឹកនាំខ្មែរដែលមាននិន្នាការពីផ្សេងគ្នា(ម្ខាងកុម្មុយនីស្ត និងម្ខាងទៀតលោក សេរី)
៣. ការបាក់បែកប្លុកកុម្មនីសចិន និង សហភាពសូវៀត ...
@. មូលហេតុពិតប្រាកដមកនូវកិច្ចព្រមព្រៀងប៉ារីស៍ដោយកត្តា៖
១. ការបញ្ចប់សង្គ្រាមត្រជាក់ជាមួយនឹងការរលំនៃសហភាពសូវៀត...
២. ការផ្តួចផ្តើមរបស់មហាអំណាចដើម្បបញ្ចប់សង្រ្គាម...
៣. ទទួលយកការផ្តើមគំនិតរបស់មហាអំណាចពីចតុភាគី (រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម ដែលរួមបញ្ចូលគ្នា បង្កើតជា “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់")
@. ប្រទេសជាហត្ថលេខី១៨ ផ្សេងទៀត រួមមានមាន៖
• សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. (៥ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធានសន្និសីទ), ចិន និនិងសហភាពសូវៀត។
• ប្រទេសនៅអាស៊ីអាគ្នេយ៍ (៨ប្រទេស)៖ ឥណ្ឌូណេស៊ី (សហប្រធានសន្និសីទ), វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និងប៊្រុយណេ ពោលគឺ ប្រទេសក្នុងអាស៊ានបច្ចុប្បន្ន លើកលែងតែភូមាចេញ។
• ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ តំណាងដោយ យូហ្គោស្លាវី
• ប្រទេស៤ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី
@ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយទេ គឺមានកិច្ចព្រមព្រៀងចំនួន២ និងសេចក្តីថ្លែងការណ៍មួយរួមមាន៖
១-កិច្ចព្រមព្រៀងទី១ ស្តីអំពីការដោះស្រាយជម្លោះនៅកម្ពុជា
(Agreement on the Political Settlement of the Cambodia Conflict)
ភាគីទាំង ៤ ព្រមព្រៀងរួមមាន៖
• ការឈប់បាញ់រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ
• ការកាត់រំសាយទ័ព
• ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុងអំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយនឹងចលនាតស៊ូ នៅជាយដែន)
• ការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ
• ការកំណត់អាណត្តិរបស់អ៊ុនតាក់ ដើម្បីមកពិនិត្យមើលបទឈប់បាញ់ រក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង
• ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរ ជាពិសេស ពីជំរំជនភៀសខ្លួននៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ
• កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា (រួមមានដូចជា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋ ជាដើម)
២-កិច្ចព្រមព្រៀងទី២ អំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងនិងអព្យាក្រឹត្យរបស់កម្ពុជា
(Agreement Concerning the Sovereignty, Territorial Integrity and Inviolability, Neutrality and National Unity of Cambodia)
៣-សេចក្តីថ្លែងការណ៍ស្តីអំពីការកសាងប្រទេសកម្ពុជាឡើងវិញ
(Declaration on the Rehabilitation and Reconstruction of Cambodia)
តាមរយៈសេចក្តីថ្លែងការណ៍នេះ ប្រទេសហត្ថលេខីសន្យាផ្តល់ជំនួយ ដើម្បីជួយស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
ទស្សនៈនិងស្រាវជ្រាវ SENG Sokhea
12/07/2020
ទស្សនៈប្រចាំសប្តាហ៍ ១២កក្កដា២០២០
១.តើការលាបពណ៌លើបុគ្គលណាម្នាក់មានន័យដូចម្តេច?
- ការលាបព៌ណលើបុគ្គលណាម្នាក់គឺជាការវាយតម្លៃទៅលើបុគ្គលនោះតែសំបកក្រៅដោយគ្មានប្រភពព័ត៌មានច្បាស់លាស់។
២.តើការលាបពណ៌ឬបង្ខូចកេរិ៍្តឈ្មោះដល់អ្នកណាម្នាក់អាច ប្រលាក់ដែរឬទេ?
- ការលាប់ព៌ណមនុស្សខុសពីការលាប់ព៌ណវត្ថុ ការលាប់ពណ៌របស់គេមកលើយើងមិនអាចប្រលាក់បានទេ បើសម្បុរយើងមានព៌ណស ទោះបីគេលាប់ទឹកខ្មៅក៏វាមិនក្លាយទៅសម្បុរខ្មៅដែរ។
៣.តើត្រូវធ្វើដូចម្តេចដើម្បីវាយតម្លៃលើលក្ខណៈរបស់ បុគ្គលម្នាក់ៗនោះ?
- បើយោងតាមអ្នកចិត្តសាស្ត្រជាច្រើន(B.F. Skinner and Watson) គេអាចវាយតម្លៃមនុស្សទៅអំពើ(action) សកម្មភាព(activités) មិនមែនគ្រាន់តែប្រើពាក្យសំដីនោះទេ។ ឧ. បើគេនិយាយថា គេស្រលាញ់លទ្ធិប្រជាធិបតេយ្យ តែសកម្មភាពផ្តាច់ការនោះ យើងអាចសន្និដ្ឋានបានថា គេគឺជនផ្តាច់ការពិតប្រាកដហើយ។
៤.ចុះតើយើងត្រូវធ្វើដូចម្តេច កុំឱ្យគេលាបពណ៌ ឬវាយតម្លៃយើង?
- យើងមិនហាមគេវាយតម្លៃ ឬលាបព៌ណយើងបានទេ ព្រោះយើងមិនបិទមាត់គេមិនឱ្យនិយាយបានទេ។
៥.ចុះយើងត្រូវមានសកម្មភាពដូចម្ដេច ពេលគេលាបពណ៌ឬ វាយតម្លៃយើងមិនត្រូវ?
- យើងគួរតែធ្វើសកម្មភាពមិនក្រោធខឹង បន្តធ្វើសកម្មភាពត្រឹមត្រូវ ធ្វើសកម្មភាពដែលមិនដូចការលាបពណ៌ចោទប្រកាន់ គង់តែថ្ងៃណាមួយយើងនឹងល្អប្រសើរលើសដើម។ ឧ. បុរសម្នាក់ដែលកាន់សាច់ស្អុយ ចង់ហុយឱ្យយើង តែយើងមិនទទួលយក សាច់ស្អុយនោះរមែងធ្លាក់លើបុរសនោះដ៏ដែល។
**បើមិនចូលចិត្តធ្យូង យើងកុំទៅប៉ះធ្យូង បើយើងចង់មានឈ្មោះជាបក្សត្រូវ កុំនៅជាមួយបក្សបិសាច** By Seng Sokhea
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |