06/11/2025
⭕️⛔️ផ្លាកសញ្ញាបំរាម៖ ផ្លាកសញ្ញាបំរាមមានរាងមូល មានជាយព័ទ្ធជុំវិញពីរជាន់ ជាយក្នុងក្រាស់មានពណ៌ក្រហមជាយក្រៅស្តើងមានពណ៌ស ឯសញ្ញាសំគាល់ខាងក្នុងជាទូទៅមានពណ៌ខ្មៅ។ ក្នុងករណីខ្លះ សញ្ញាចប់ការហាមឃាត់ ដែលមានរាងមូលដូចគ្នា តែមានពណ៌ខ្មៅ និង ស។
1- (PW03-R1-33) សញ្ញានេះហាមចូលចំពោះទោចចក្រយានយន្តដែលមានសណ្តោងរ៉ឺម៉ក ឬ រទេះ។
2-(PW03-R1-34) សញ្ញានេះហាមចូលចំពោះរទេះ ដែលអូសទាញដោយសត្វ។
3-(PW03-R1-35)សញ្ញានេះហាមអូស ឬ រុញរទេះចូល។
4-(PW03-R1-36)សញ្ញានេះចូលចំពោះយានយន្តកសិកម្មគ្រប់ប្រភេទ។
🙏🇰🇭សូមចូលរួមចែករំលែកទាំងអស់គ្នាស្តីអំពីផ្លាកសញ្ញាចរាចរណ៏ទៅពុកម៉ែបងប្អូនយើងដ៏ទៃផ្សេងទៀត ទុកជាចំណេះដឹង។
#ចរាចរណ៍ផ្លូវគោក #ចរាចរណ៍ផ្លូវគោក