Real Talks with Kim

Call Directions

Real Talks with Kim Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Real Talks with Kim, Education, Phnom Penh.

09/10/2026

សូមទោសខ្ញុំរវល់ណាស់មិនបានចូលរួមទេ…

ពេលខ្លះនៅពីក្រោយពាក្យថា រវល់ មានរឿងជាច្រើនដែលគេមិនដឹង🥲🥲🥲💔

#លើកទឹកចិត្ត
#លើកទឹកចិត្តខ្លួនឯង

06/10/2026

គ្រាន់តែឃើញអ្នកដទៃមិនដូចយើង ក៏សន្មត់ថាខ្លួនឯងខុស?????

ពេលខ្លះការសម្រេចចិត្តរបស់យើងដំបូងគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត🥹🥹

#លើកទឹកចិត្ត
#លើកទឹកចិត្តខ្លួនឯង

03/10/2026

ជីវិតបែបនឹងឯង……🥹🥹💪🏼💪🏼❤️

អ្នកដែលនិយាយពាក្យនេះ ប្រហែលជាឆ្លងកាត់ការឈឺចាប់រាប់មិនអស់ ជួបមនុស្សគ្រប់ប្រភេទ រហូតដល់អាចញញឹមទទួលយកការពិតថា

“ជីវិតគឺបែបនឹងឯង”🙂

#លើកទឹកចិត្ត
#លើកទឹកចិត្តខ្លួនឯង

ប្រសិនបើថ្ងៃនោះខ្ញុំមិនឲ្យខ្លួនឯងចេញពី comfort zone របស់ខ្ញុំប្រហែលជាថ្ងៃនេះក៏បងប្អូនមិនបានឃើញវីឌីអូរបស់ខ្ញុំ ហើយខ្ញុំក៏...
03/10/2026

ប្រសិនបើថ្ងៃនោះខ្ញុំមិនឲ្យខ្លួនឯងចេញពី comfort zone របស់ខ្ញុំ
ប្រហែលជាថ្ងៃនេះក៏បងប្អូនមិនបានឃើញវីឌីអូរបស់ខ្ញុំ ហើយខ្ញុំក៏ប្រហែលគ្មានស្នាមញញឹមមួយនេះដែរ❤️

មនុស្សយើងភាគច្រើនមិនដែលដឹងថាខ្លួនឯងពិតជារឹងមាំដល់កម្រិតណាទេ រហូតដល់ថ្ងៃដែលជីវិតរុញច្រានឱ្យយើងគ្មានជម្រើសក្រៅពីភាពរឹងមាំ.💪🏼

Comfort Zone ប្រហែលជាកក់ក្តៅ តែគ្មានអ្វីថ្មីអាចរីកចម្រើននៅទីនោះឡើយ. ពេលយើងចាកចេញ យើងនឹងឯកោ ភ័យខ្លាច នឹងភាពហត់នឿយនឹងកើតឡើងដែលគ្មាននរណាម្នាក់យល់ក្រៅពីយើង.

ប៉ុន្តែនៅពេលដែលយើងហ៊ានផ្តល់ឱកាសឱ្យខ្លួនឯងប្រឈមមុខនឹងភាពមិនប្រាកដប្រជា នោះហើយជាពេល
ដែលយើងចាប់ផ្តើមស្គាល់ពីសក្តានុពលពិតប្រាកដក្នុងខ្លួន🌱

មិនថាយ៉ាងណា………គឺបន្តធ្វើជាបង្អែកដ៏កក់ក្តៅសម្រាប់ខ្លួនឯង.ថ្ងៃណាមួយពេលងាកក្រោយទៅមើល យើងនឹងដឹងថា យើងបានដើរមកឆ្ងាយ និងរឹងមាំជាងអ្វីដែលអ្នកធ្លាប់គិតរាប់ពាន់ដង🤍.

01/10/2026

ដេកអោបទុក្ខ មិនអាចដោះស្រាយបញ្ហាបានទេ!

យើងកាន់ខ្សោយ គេដើររំលង ខ្លួនឯងរឹតតែអស់សង្ឃឹម💔

គេមើលងាយ ឈឺមិនស្មើរយើងមើលងាយខ្លួនឯង🥹💪🏼

#លើកទឹកចិត្ត
#លើកទឹកចិត្តខ្លួនឯង

សន្តិភាពក្នុងចិត្ត កើតពីការឈប់ខ្វល់ពីមាត់អ្នកដទៃ. គ្មាននរណាមករស់ក្នុងជីវិតនេះជំនួសយើងទេ ក្រៅពីខ្លួនយើងផ្ទាល់.🤍ឈរលើការឱ្យ...
01/10/2026

សន្តិភាពក្នុងចិត្ត កើតពីការឈប់ខ្វល់ពីមាត់អ្នកដទៃ. គ្មាននរណាមករស់ក្នុងជីវិតនេះជំនួសយើងទេ ក្រៅពីខ្លួនយើងផ្ទាល់.🤍

ឈរលើការឱ្យតម្លៃខ្លួនឯង ស្រលាញ់ខ្លួនឯងឱ្យខ្លាំង និងរុញច្រានខ្លួនឱ្យល្អជាងមុនរាល់ថ្ងៃ.🌱

ត្រូវធ្វើជាបង្អែក និងជាទីពឹងដ៏រឹងមាំបំផុតសម្រាប់ខ្លួនឯង មិនថាកំពុងឆ្លងកាត់ព្យុះភ្លៀងបែបណាក៏ដោយ.❤️

30/09/2026

មនុស្សមិនចង់ស្តាប់ពាក្យពិតរឺការពិតឡើយ គេចង់ស្តាប់តែអ្វីដែលត្រូវរឿងគេ ត្រូវចិត្ត នឹងមានប្រយោជន៍ប៉ុណ្ណោះ!🥹😊

មនុស្សដែលលម្អៀងអារម្មណ៍ហើយ ក៏ថាហេតុផលច្បាស់ប៉ុណ្ណា ក៏ស្តាប់មិនចូលដែរ…..🙂

ទាំងនេះជាការពិតដែលយើងគួរដឹង😊

#លើកទឹកចិត្ត
#លើកទឹកចិត្តខ្លួនឯង

29/09/2026

ក្តីស្រលាញ់នៅដដែល ស្រលាញ់មនុស្សដដែល ឈ្មោះដដែល….
ប៉ុន្តែអារម្មណ៍ខុសគ្នាស្រលះ💔😭
ពីមុន : មានក្តីសុខ សុភមង្គល ដូចពិភពលោកមានតែយើងពីរនាក់…….❤️🥰
ឥលូវក្តីស្រលាញ់នៅដូចដើមប៉ុន្តែ ហេតុអ្វីឈឺចាប់ តូចចិត្ត ខូចចិត្តខ្លាំងម្លេស…….💔🥲

ព្រោះតែក្តីស្រលាញ់ខ្ញុំប្រែប្រួល រឺ មនុស្សដែលខ្ញុំស្រលាញ់ប្រែប្រួល🥲

#លើកទឹកចិត្ត
#លើកទឹកចិត្តខ្លួនឯង

ជីវិតអ្នកជារបស់អ្នក មិនមែនជាផ្ទាំងក្រណាត់សម្រាប់ឱ្យអ្នកដទៃមកគូរតាមចិត្តចង់របស់គេឡើយ.ក្លាហានជ្រើសរើសផ្លូវដែលធ្វើឱ្យខ្លួនឯ...
29/09/2026

ជីវិតអ្នកជារបស់អ្នក មិនមែនជាផ្ទាំងក្រណាត់សម្រាប់ឱ្យអ្នកដទៃមកគូរតាមចិត្តចង់របស់គេឡើយ.

ក្លាហានជ្រើសរើសផ្លូវដែលធ្វើឱ្យខ្លួនឯងមានមោទនភាព ទោះបីជាផ្លូវនោះត្រូវដើរម្នាក់ឯងក៏ដោយ❤️🌱🛣️💕🪷

26/09/2026

រឿងកើតឡើងពិតប្រាកដនៅប្រែប្រួល ចុះទម្រាំពាក្យសន្យារបស់អ្នកដទៃ…….

កើតទុក្ខ ខូចចិត្ត ព្រោះគេមិនគោរពតាមសន្យា…..💔

ខ្លួនឯង អង្គុយរងចាំ ព្រោះគិតថារឿងនឹង នឹងកើតឡើង🥲💔

#លើកទឹកចិត្ត
#លើកទឹកចិត្តខ្លួនឯង

Address

Phnom Penh

Telephone

+61432737232

Website

Alerts

Be the first to know and let us send you an email when Real Talks with Kim posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share