20/05/2024
ប៊ូសផុសបែបណា បានចំណេញ? ការពិតទៅមានរឿងសាមញ្ញមួយប៉ុណ្ណោះ ដែលធ្វើឲ្យការប៊ូសផុសចំណេញ ហើយដើរល្អ តែបងប្អូនអត់បានចាប់អារម្មណ៍ ។
មុននឹងនិយាយពីតិចនិកប៊ូសផុសសាមញ្ញមួយ អ្នកទាំងអស់គ្នាគួរតែដឹងពីចំណុចខ្វះខាតមួយសិន គឺ ប៊ូសភ្លាម ដាក់យក Message ភ្លាម ដែលអ្នកចាយលុយប៊ូសផុសភាគច្រើន តែងតែធ្វើបែបនេះជាញឹកញាប់ ។
តើអ្នកមានដឹងទេ ថាពាណិជ្ជកម្មមួយដើរល្អដោយសារអ្វី? ចម្លើយសាមញ្ញគឺ ចំណាប់អារម្មណ៍មនុស្ស ឬពាក្យបច្ចេកទេសហៅថា Audience Retention (មិនខុសពីការផុសវីដេអូចូល Facebook ឬ YouTube ទេ) កាលណាមនុស្ស ចុចលើផុស ធ្វើសកម្មភាពដូចជា Comment, Like, Share ឬមើលវីដេអូលើស ៣ វិនាទី (នៅលើ Facebook Feed) មានន័យថា ផុសនោះល្អ ទាក់ទាញ ។
ខួរក្បាល AI របស់ Facebook Ads វាធ្វើការមានហេតុ មានផល ៖ របស់ទាក់ទាញ វាជួយរុញថែម របស់អត់ទាក់ទាញ វាជាន់ពន្លិច តែម្តង ។
ណ្ហើយ និយាយច្រើនពេកខ្លាចបងប្អូនយើងអត់យល់! អ្វីដែល Admin Think E-Marketing សរសេររបូរបាច់មុនហ្នឹង អាចសរុប មកវិញបាន ២ ចំណុច ដែលធ្វើឲ្យពាណិជ្ជកម្មដើរល្អ ប៊ូសទៅចំណេញច្រើន ។
រៀបមាតិកាល្អសិន ចាំគិតរឿងប៊ូសតាមក្រោយ ៖
ដូចបានលើកឡើងអញ្ចឹង បើយើងប៊ូសវីដេអូកំប្លែងពូពាក់មី លក់សារាយសមុទ្រ ABC ច្បាស់ណាស់ ពាណិជ្ជកម្មលើហ្វេសប៊ុកឬតីកតុក ប្រាកដជាដើរល្អ ចំណាយតិច ដោយសារវីដេអូពូពាក់មីទាក់ទាញ យើងស្គាល់គាត់ស្រាប់ ជាហេតុធ្វើឲ្យមនុស្សចង់ចុចនៅលើវីដេអូ អញ្ចឹង AI នឹងគិតថា នេះជាមាតិកាទាក់ទាញ -> ជួយរុញថែម -> ចំណាយថ្លៃពាណិជ្ជកម្មអស់តិច ។
ប៊ូស Engagement សិន ចាំប៊ូស Message តាមក្រោយ ៖
ស្តាប់មើលទៅ ចៅចាក់ស្មុគណាស់ តែឈប់សិន! ប្រសិនបើអ្នកធ្វើដំណើរទៅខេត្ត ចង់ញ៉ាំគុយទាវ ស្រាប់តែឃើញហាងគុយទាវ ២ ជាប់គ្នា ។ ហាងមួយមនុស្សចូលច្រើន មួយទៀតមានមនុស្ស ២-៣ នាក់ចូលញ៉ាំ ។ ៩៩% យើងនឹងគិតថា ហាងគុយទាវមានមនុស្សចូលច្រើន ប្រហែលជាគុយទាវឆ្ងាញ់ ឬសេវាកម្មល្អ ឬហាងល្បីប្រចាំតំបន់ ជាដើម ។
ពាណិជ្ជកម្មក៏ដូចគ្នា ប្រសិនបើមាន Engagement ច្រើន (View, Like, Share, Comment) ពាណិជ្ជកម្មនោះនឹងបង្កើនទំនុកចិត្ត ទាញចំណាប់អារម្មណ៍មនុស្សដែលអូសកាត់ News Feed ធ្វើឲ្យគេគិតថា របស់ល្អ របស់ល្បី ធ្វើឲ្យមានទំនុកចិត្ត ទាក់ទាញចំណាប់អារម្មណ៍ ។ អញ្ចឹងនៅពេលប៊ូស Message អត្រាដែលគេឆាតសួរនាំផលិតផលយើងមានច្រើន ពេលមានគេចុចឆាតច្រើន AI នឹងគិតថា ពាណិជ្ជកម្មទាក់ទាញ អញ្ចឹងថ្លៃផ្សាយពាណិជ្ជកម្មនឹងធូរថ្លៃ ។
មួយវិញទៀត AI ត្រូវការវិភាគទិន្នន័យចាស់ៗ កាលណាផុសដែលធ្លាប់ប៊ូសហើយ វាងាយស្រួលប៉ាន់ស្មានថាអតិថិជនមានប៉ុន្មានភាគរយ ។ ឧទារហណ៍ ៖ អ្នកមើលវីដេអូ ១០០,០០០ នាក់ AI រកឃើញថា មានអ្នកចាប់អារម្មណ៍ពាណិជ្ជកម្មយើងប្រមាណ ១,០០០ នាក់ ក្នុងនោះមាន ២០០ នាក់ដែលបានចុច Like មាន ២០ នាក់ Comment មាន ១០ នាក់ឆាត ។ អញ្ចឹងអ្នកចង់ទិញផលិតផលឬសេវាកម្ម អាចនឹងមាន ២-៣ នាក់ ។
និយាយជារួម យើងប៊ូស Engagement សិន ដើម្បីបាន Like, Share, Comment ទាញចំណាប់អារម្មណ៍ និងទាញយកទិន្នន័យខ្លះ ឲ្យ AI យកទៅវិភាគ ណាមួយយើងក៏ចង់តេស្តមើលដែរ ថាតើពាណិជ្ជកម្មយើងទាក់ទាញឬអត់?
(យុទ្ធសាស្ត្រមួយនេះ ខ្ញុំបានពិភាក្សាជាមួយអ្នកជំនាញ Marketing Expert ពីក្រុមហ៊ុន Facebook ដោយផ្ទាល់ តាំងពីឆ្នាំ ២០១៩ ឃើញថា វានៅតែប្រើការបានដដែល អត់មានប្រែប្រួលទេ)
នេះជា ជំហានធំមួយ មុនបោះជំហានបន្ទាប់ចូលក្នុងសមរភូមិផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម អញ្ចឹងអ្វីដែលបងប្អូនត្រូវរៀនបន្តទៀតគឺ បច្ចេកទេសប៊ូសផុស ដើម្បីដើរឲ្យទាន់សភាពការណ៍ ។
ប្រភពហ្វេសប៊ុក Everyone Highlight
Send a message to learn more