16/12/2022
សកម្មភាពក្មេងទទួលបានការគាំពារពីក្រុមការងារនៃក្តីសង្ឃឹមក្នុងខែវិចិ្ឆកានេះ យើងបានឈានចូលដល់ខែទី៣ ក្នុងការផ្គត់ផ្គង់អាហារូបករណ៍ ប្រចាំខែដល់សិស្សក្រីក្រ
ហើយថរិកាដែលប្រមូលបាន អាចឲ្យយើងដំណើរការសកម្មភាពបាន ១១ខែបន្តទៀត។ (1095$)
គម្រោងរបស់យើងដំណើរការដោយការចូលរួមបរិច្ចាគពីសប្បុរសជន និងវិភាគទានផ្ទាល់របស់សមាជិកក្រុម។ លោកអ្នកអាចចូលរួមផ្តលជាថរិកាដើម្បីគាំទ្រដំណើរការរបស់យើងបានតាមរយៈធនាគារ ABA : MENG LY HOUR 003 953 415 និងសម្រាប់ការផ្តល់ជាសម្ភារៈផ្សេង និងរបស់ដែលប្រើប្រាស់រួចបាន សូមទំនាក់ទំនងតាមរយៈប្រអប់សារ ។
សូមអរគុណ!
06/10/2022
សកម្មភាពក្មេងទទួលបានការគាំពារពីក្រុមការងារនៃក្តីសង្ឃឹមក្នុងខែតុលានេះ យើងបានឈានចូលដល់ខែទី២ ក្នុងការផ្គត់ផ្គង់អាហារូបករណ៍ ប្រចាំខែដល់សិស្សក្រីក្រ
ហើយថរិកាដែលប្រមូលបាន អាចឲ្យយើងដំណើរការសកម្មភាពបាន ១២ខែបន្តទៀត ជាជំហានបន្ទាប់ យើងបានកំពុងពិនិត្យមើលលទ្ធភាព ក្នុងការគាំទ្រដល់កុមារក្រីក្រ ៤នាក់បន្ថែមទៀត នៅខេត្តកំពង់ចាម នាពាក់កណ្តាលខែនេះ។
គម្រោងរបស់យើងដំណើរការដោយការចូលរួមបរិច្ចាគពីសប្បុរសជន និងវិភាគទានផ្ទាល់របស់សមាជិកក្រុម។ លោកអ្នកអាចចូលរួមផ្តលជាថរិកាដើម្បីគាំទ្រដំណើរការរបស់យើងបានតាមរយៈធនាគារ ABA : MENG LY HOUR 003 953 415 និងសម្រាប់ការផ្តល់ជាសម្ភារៈផ្សេង និងរបស់ដែលប្រើប្រាស់រួចបាន សូមទំនាក់ទំនងតាមរយៈប្រអប់សារ ។
សូមអរគុណ!
26/09/2022
កុមារា កុមារី នៃសាលាមេត្តយ្យមួយកន្លែងនៅជនចំនួន ៥០នាក់ទទួលបានអំណោយជាសៀវភៅផាត់ពណ៍ និងដៃខ្មៅផាត់ពណ៍ ចំនួន ៥០ឈុត ពីសប្បុរជនដែលបានផ្តល់ជូនតាមរយៈក្រុមការងារនៃក្តីសង្ឈឹម។
19/09/2022
នាវេលាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារគម្រោងនៃក្តីសង្ឃឹម បានចាប់ផ្តើ់មសកម្មភាពជំហានដំបូងជាលើកទី១ របស់ខ្លួន ក្រោយពីទទួលបានការបរិច្ចាគជាសម្ភារៈ និងថរិកាយ៉ាងច្រើនពីយុវជន និងសប្បុរជននានា ដោយក្នុងនោះក្រុមការងារបានជ្រើសរើសយក សាលាបឋមសិក្សា សំបួរមាស ដែលមានទីតាំងក្នុងភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
ក្រោយពីបានពិនិត្យ និងពិភាក្សាក្រុមការងារបានសម្រេចផ្តល់ជូនដល់សិស្សដែលមានជីវភាពក្រីក្រលំបាកប្រមាណជា ១១០នាក់ ក្នុងចំណោមសិស្សសរុបជាង ៥០០នាក់(ថ្នាក់មត្តេយ្យ ៥០នាក់ ថ្នាក់បឋមសិក្សា ៦១នាក់) ដូចខាងក្រោម៖
សម្រាប់សិស្សអារូបករណ៍ ៥នាក់ ម្នាក់ៗទទួលបាន
⁃ ប្រាក់សិក្សាប្រចាំថ្ងៃ រហូដល់បញ្ចប់ថ្នាក់ទី៦
⁃ ការគាំពារលើសម្ភារៈការសិក្សា
⁃ អំណោយ១ឈុត ( ក្តារខៀន១ឈុត មានហ្វឺតមានប្រដាប់លុប សៀវភៅ ២ក្បាល ប៊ិច ២ដើម កាបូបប៊ិច ១ ឈុតខ្មៅដៃល្អ ១ឈុត ខ្មៅដៃ ៣ដើម ជ័រលុប ២ ប្រដាប់ខួង ២ បន្ទាត់វែង ១ )
សម្រាប់សិស្សខ្វះខាតមធ្យោបាយធ្វើដំណើរ ទទួលបានកង់ ៦នាក់ ម្នាក់ៗទទួលបាន
⁃ កង់ ១គ្រឿង
⁃ អំណោយ១ឈុត ( ក្តារខៀន១ឈុត មានហ្វឺតមានប្រដាប់លុប សៀវភៅ ២ក្បាល ប៊ិច ២ដើម ខ្មៅដៃ ៣ដើម ជ័រលុប ២ ប្រដាប់ខួង ២ បន្ទាត់វែង ១ )
សម្រាប់សិស្សក្រីក្រ ៥០នាក់ ម្នាក់ៗទទួលបាន
⁃ ថរិកា ១មុឺនរៀល
⁃ អំណោយ ១ឈុតធំ ( ក្តារខៀន១ឈុត មានហ្វឺតមានប្រដាប់លុប សៀវភៅ ២ក្បាល ប៊ិច ២ដើម ខ្មៅដៃ ៣ដើម ជ័រលុប ២ ប្រដាប់ខួង ២ បន្ទាត់វែង ១ )
⁃ កាបូបទៅរៀន ១
សម្រាប់ប្រគល់ជូនបណ្ណាល័យប្រើជាប្រយោជន៍រួម
⁃ គូល័រ ៥៤ប្រអប់
⁃ ប៊ិច ១៣៨ដើម
⁃ ទឹកហ្វឺត ២៤ដប
⁃ ហ្វឺត ២៤ដើម
⁃ ទឹកលុប ១៥ដើម
⁃ បន្ទាត់ ៣៥ដើម
⁃ ខ្មៅដៃ ៩១ដើម
⁃ ប្រដាប់ខួង ១០៦គ្រាប់
⁃ ផ្ទាំងអក្សរបិទជញ្ជាំង ២៤សន្លឹក
⁃ អាកុលលាងដៃ ១២ដប
⁃ សៀវភៅរឿងនិទានកុមារ ៦១ក្បាល
សម្រាប់សិស្សតូចៗ ៥០នាក់ ម្នាក់ៗទទួលបាន
- សៀវភៅផាត់ពណ៍ និងគូល័រ ១ឈុត
ជូនលោកគ្រូអ្នកគ្រូ ២៧នាក់ ម្នាក់ៗទទួលបាន
⁃ ថរិកា ២មុឺនរៀល
⁃ លោកនាយក ១០មុឺនរៀល
⁃ ទឹកសុទ្ធ ១កេស
⁃ អង្ករ ៥គីឡូ
⁃ អាហារ១ប្រអប់ ទឹកក្រូច១កំប៉ុង។
គួរបញ្ជាក់ផងដែរថា « សង្ឃឹម Songkhem » គឺជាគម្រោងដែលបង្កើតឡើងក្នុងគោលបំណងគាំពារការសិក្សារបស់កុមារខ្វះខាតតាមទីជនបទ តាមរយៈការឧបត្ថម្ភគាំពារផ្នែកថរិកា និងសម្ភារៈ ជាពិសេសការផ្តល់អាហារូបករណ៍ដល់កុមារងាយរងគ្រោះ ចាប់ពីថ្នាក់ទី១ រហូតដល់ទី៦ ។
គោលបំណងរបស់យើង ធ្វើយ៉ាងណាផ្តល់ការគាំទ្រ និងចូលរួមលើកស្ទួយវិស័យអប់រំដែលជាវិស័យដ៏សំខាន់មួយក្នុងការអភិវឌ្ឍជាតិមាតុភូមិ ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងធានាឲ្យបាននូវមូលដ្ឋានគ្រឹះក្នុងការសរសេរ ការអាន និងយល់ដឹងរបស់កុមារ ដែលត្រូវក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ។
គម្រោងរបស់យើងដំណើរការដោយការចូលរួមបរិច្ចាគពីសប្បុរសជន និងវិភាគទានផ្ទាល់របស់សមាជិកក្រុម។ លោកអ្នកអាចចូលរួមផ្តលជាថរិកាដើម្បីគាំទ្រដំណើរការរបស់យើងបានតាមរយៈធនាគារ ABA : MENG LY HOUR 003 953 415 និងសម្រាប់ការផ្តល់ជាសម្ភារៈផ្សេង និងរបស់ដែលប្រើប្រាស់រួចបាន សូមទំនាក់ទំនងតាមរយៈប្រអប់សារ ។
សូមអរគុណ!
19/09/2022
Look at their happiness ❤️.