21/09/2025
អបអរសាទរ ទិវាសន្តិភាពពិភពលោក (International Day of Peace)🕊️
ទិវាសន្តិភាពពិភពលោក (International Day of Peace) គឺជាការរំលឹក និងលើកតម្កើងដល់សារៈសំខាន់នៃសន្តិភាពនៅលើពិភពលោក។ ទិវានេះត្រូវបានសហប្រជាជាតិបង្កើតឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៨១ ក្នុងគោលបំណង៖
1. ជំរុញការសន្តិភាព និងការមិនប្រើអំពើហិង្សា
2. ផ្សព្វផ្សាយសិទ្ធិមនុស្ស និងការយល់ដឹងអំពីសន្តិភាព
#ការពារកុមារការពារអនាគតប្រទេសជាតិ
11/09/2025
👥 ចូលរួមជាមួយយើងដើម្បីលើកកម្ពស់ការយល់ដឹករបស់កុមារ
👥 Be part of our mission to enhance children's awareness.
👉https://t.me/savethechildrenbySTC
#ការពារកុមារការពារអនាគតប្រទេសជាតិ
04/09/2025
🎯 ហេតុអ្វីបានជាយើងត្រូវការពារកុមារពីការរំលោភសិទ្ធិ?
1. ✅ កុមារ គឺជាអនាគតរបស់ប្រទេសជាតិ
• កុមារសព្វថ្ងៃនឹងក្លាយជាមនុស្សពេញវ័យដែលនាំមុខនយោបាយ សេដ្ឋកិច្ច ការអប់រំ និងសង្គមនាពេលអនាគត។
• បើកុមារមិនបានការពារ សង្គមនឹងបាត់បង់ទេពកោសល្យ និងសមត្ថភាពអភិវឌ្ឍន៍ជាតិ។
2. ❌ កុមារមិនអាចការពារខ្លួនឯងបានទេ
• កុមារពិបាកយល់ដឹងពីអ្វីកំពុងកើតឡើងនៅជុំវិញខ្លួន។
• ពួកគេពិបាកនិយាយថា “អត់ចង់” ឬ “សូមជួយខ្ញុំ” នៅពេលជួបគ្រោះថ្នាក់ ឬអំពើហិង្សា។
• ដូច្នេះមនុស្សពេញវ័យគួរត្រូវជាមនុស្សការពារ។
3. ⚖️ សិទ្ធិកុមារត្រូវបានទទួលស្គាល់ជាផ្លូវការតាំងពីសន្ធិសញ្ញា UNCRC (United Nations Convention on the Rights of the Child) ឆ្នាំ 1989
• ការជូនដូរ ឬការប្រើហិង្សាដល់កុមារ គឺជាការរំលោភសិទ្ធិ។
4. 💔 ការរំលោភសិទ្ធិអាចមានផលប៉ះពាល់រៀងរហូត
• កុមារដែលជួបអំពើហិង្សា ឬរងការរំលោភសិទ្ធិ តែងមានសុខភាពផ្លូវចិត្តអន់ ឬពិបាកចូលរួមជាមួយសង្គម។
• ជាច្រើនករណី កុមារត្រូវបានបង្ខំឱ្យចូលរួមការងារដែលលើសសមត្ថភាព ឬពាក់ព័ន្ធនឹងគ្រោះថ្នាក់។
• បញ្ហានេះអាចនាំឱ្យពួកគេបាត់បង់ការរៀនសូត្រ ឬមិនអាចក្លាយជាធនធានមនុស្សសម្រាប់សង្គមនាពេលក្រោយ។
5. 🌱 កុមារត្រូវបានកំណើតមក ដើម្បីរស់នៅក្នុងក្តីស្រឡាញ់ និងសុវត្ថិភាព
• ពួកគេគួររស់នៅក្នុងបរិយាកាសនៃក្តីស្រលាញ់ ក្តីយោគយល់ និងការណែនាំល្អពីសង្គម។
#ការពារកុមារការពារអនាគតប្រទេសជាតិ
19/04/2024
កម្រងរូបភាព PART 4 " ថ្ងៃកម្មវិធីសង្រ្កានសប្បុរធម៌"
#សង្រ្កានសប្បុរធម៌14042024
18/04/2024
កម្រងរូបភាព PART 3 " ថ្ងៃកម្មវិធីសង្រ្កានសប្បុរធម៌"
#សង្រ្កានសប្បុរធម៌14042024
18/04/2024
កម្រងរូបភាព PART 2 " ថ្ងៃកម្មវិធីសង្រ្កានសប្បុរធម៌"
#សង្រ្កានសប្បុរធម៌14042024
13/04/2024
កម្រងរូបភាព PART 1
#សង្រ្កានសប្បុរធម៌14042024