ក្រុមហ៊ុនទូរស័ព្ទចិនទាំងនេះប្រហែលជាមិនអាចគំរាមកំហែងដល់ក្រុមហ៊ុន Apple ខ្លំាងខ្លានោះ ដោយសារតែApple ជាក្រុមហ៊ុនតែ...
Dad
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dad, Education, 27B, Phnom Penh.
Our page aim to share technology, knowledge as well as entertainments to the people in spirit of trusted sources and enhancing general knowledge to the readers as we can.
ទោះបីជាមានលក្ខណៈខុសក៏ពិតមែន តែទំាងប្រយោល និងមិនប្រយោលក្រុមហ៊ុនទំាង២ក៏កំពុងលួចប្រជែញគ្នាផងដែរ។
ជាកន្លែងធ្វើការផង ជាកន្លែងលក់ដូរផង ហើយជាកន្លែងកំសាន្តផង!
(រីករាយទទួលមតិដើម្បីកែលម្អ)
14/09/2021
ឆ្នំាពន្លឺ??
ចំពោះវត្ថុនៅទីអវកាស ភាគច្រើនអ្នកវិទ្យាសាស្រ្តប្រើឆ្នាំពន្លឺ ដើម្បីពិពណ៌នាអំពីចម្ងាយរបស់វា។ មួយឆ្នាំពន្លឺគឺជាចម្ងាយដែលពន្លឺធ្វើដំណើរ ដោយប្រើប្រាស់ពេលវេលាមួយឆ្នាំនៅលើផែនដី។ មួយឆ្នាំពន្លឺគឺមានចម្ងាយប្រហែល ៩ សែនកោដិគីឡូម៉ែត្រ(9 trillion km)។
ព្រះអាទិត្យរបស់យើងគឺជាផ្កាយដែលនៅជិតយើងបំផុត។ វាមានចម្ងាយប្រហែល ១៥០ លានគីឡូម៉ែត្រ។ ដូច្នេះពន្លឺព្រះអាទិត្យចំណាយពេលប្រហែល ៨.៣ នាទី ទើបធ្វើដំណើរមកដល់ភពផែនដីយើង។
ប្រភព៖ Nasa.spaceplace.com
08/09/2021
អ្វីទៅជាអារ៉ូរ៉ា(Auroras)?
ក្រៅតែពីការជះនូវកំដៅនិងពន្លឺ ព្រះអាទិត្យក៏បានបញ្ចេញនូវថាមពលនិងភាគល្អិតតូចៗជាច្រើនមកកាន់ផែនដីរបស់យើង។ ក៏ប៉ុន្តែដោយសារតែដែនម៉ាញ៉េទិចជុំវិញផែនដី បានការពារជីវិតទំាំងអស់ពីថាមពលនិងភាគល្អិតទំាំងនោះ។
ប៉ុន្តែថាមពលនិងភាគល្អិតតូចៗដែលបញ្ចេញដោយព្រះអាទិត្យមិនមានលក្ខណៈស្មើគ្នាគ្រប់ពេលនោះទេ ដោយពេលខ្លះ វាបង្តើតទៅជាខ្យល់ព្រះអាទិត្យ ហើយពេលខ្លះទៀតវាបង្កើតទៅជាព្យុះព្រះអាទិត្យផងដែរ។ នៅពេលដែលព្យុះព្រះអាទិត្យធ្វើដំណើរមកកាន់ភពផែនដីយើង ថាមពលនិងភាគល្អិតតូចៗដែលមាននៅក្នុងព្យុះនោះ មិនធ្វើដំណើរប៉ះផ្ទៃដីដោយផ្ទាល់បាននោះទេ ដោយវានឹងត្រូវរុញច្រានចេញ រួចធ្វើដំណើរស្របតាមខ្សែបន្ទាត់ម៉ាញ៉េទិច ទៅកាន់ប៉ូលខាងជើងនិងខាងត្បូងចូលក្នុងបរិយាកាសផែនដី។
ដូច្នេះ ថាមពលនិងភាគល្អិតតូចៗទំាងនោះបានប្រតិកម្មជាមួយឧស្ម័ននៅក្នុងបរិយាកាសរបស់យើង ដែលនាំឱ្យមានពន្លឺដ៏ស្រស់ស្អាតនៅលើមេឃ។ អុកស៊ីសែនផ្តល់ពន្លឺពណ៌បៃតងនិងក្រហម។ អាសូតបញ្ចេញពណ៌ខៀវនិងពណ៌ស្វាយ។
ប្រភព៖ Nasa.com
02/09/2021
Nasaនិងក្រុមហ៊ុនJoby Aviationបានចាបផ្តើមធ្វើតេស្តយន្តហោះអគ្គឺសនីថ្មីមួយនៅរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃទី៣០ សីហា ដល់១០កញ្ញា ដែលគេបានចាត់ទុកជាflying cars។
យ៉ាងណមិញ ក្នុងអំឡុងពេលនៃការតេស្តសាកល្បងនេះ អង្គការណាសានិងក្រុមហ៊ុនJoby នឹងធ្វើការសិក្សា ក៏ដូចជាប្រមូលព័ត៌មានលម្អិតអំពីការធ្វើចលនារ សំឡេង ឧបករណ៍បញ្ជា និងឧបករណ៏ទំនាក់ទំនងរបស់យន្តហោះអគ្គីសនីនេះ ថាតើវាអាចផ្តល់សុវត្ថិភាពកម្រិតណាដល់អ្នកដំណើរ។
សម្រាប់Joby Aviation ក្រុមហ៊ុនមានបំណងចង់បើកដំណើរការសេវាកម្មតាក់ស៊ីអាកាស (Air taxi)ជា លើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៤ខាងមុខនេះ។
ប្រភព៖ Theverge.com
31/08/2021
ស្ថិតនៅភាគខាងជើងប្រទេសឈីលី និងមានព្រំប្រទល់ជាប់មហាសមុទ្រប៉ាស៊ីហ្វិក វាលខ្សាច់Atacamaបែបជាមិនមានភ្លៀងអស់រយៈពេល៥០០ឆ្នាំទៅវិញ។ ជាហេតុធ្វើអោយវាលខ្សាច់នេះត្រូវបានគេចាត់ទុកជាតំបន់ដ៏ស្ងួតបំផុតនិងចាស់ជាងគេនៅលើផែនដី។
យ៉ាងណាមិញ ដោយសារតែការប្រែប្រួលអាកាសធាតុនៅមហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើអោយវាលខ្សាច់នេះមានភ្លៀងធ្លាក់ជាលើកដំបូងនៅឆ្នំា២០១៥ និងឆ្នាំ ២០១៧។
ប្រភព៖ iflscience.com
26/08/2021
ទឹកប្រមាណជាង១លានតោន ដែលផ្ទុកទៅដោយសារធាតុវិទ្យុសកម្ម ត្រូវបានដ្ឋាភិបាលជប៉ុនសម្រេចបង្ហូរចូលទៅបាទសមុទ្រដែលមានចម្ងាយ១គីឡូមែ៉ត្រពីឆ្នេរ តាមរយៈបំពង់បង្ហូរដែលគេនឹងចាប់ផ្តើមសាងសង់នៅចុងត្រីមាសទី 1ឆ្នំាក្រោយនេះ។
ប្រភព៖ cnbc.com
24/08/2021
ដើម្បីអាចមានឈ្មោះថាជាភពមួយបាន កាលពីឆ្នំា២០០៦ មហាសន្និបាតសហភាពតារាសាស្ត្រអន្តរជាតិបានបង្កើតអោយមានលក្ខខណ្ឌថ្មីៗមួយចំនួនក្នុងការកំណត់ជាភព។
ទី១ ភពត្រូវតែមានគន្លងគោចរជុំវិញព្រះអាទិត្យ
ទី២ ភពត្រូវមានម៉ាស់គ្រប់គ្រាន់ ដើម្បីអាចបង្កើតអោយមានរាងជាស្វ៊ែ
ទី៣ ភពត្រូវមានកម្លាំងទំនាញល្មម និងអាចសម្អាតតំបន់ជុំវិរបស់ភព ដោយមិនមានឲ្យបំណែកអ្វីផ្សេងទៀតហោះជំុវិញ ក្រៅតែតារារណបរបស់ខ្លួន
ប្រភព៖ solarsystem.nasa
20/08/2021
ខែកក្កដាឆ្នំា២០២១នេះ ត្រូវបានទីភ្នាក់ងារឧតុនិយមអាមេរិកកត់ត្រាក្នុងបញ្ជីជាខែដែលក្តៅបំផុតក្នុងប្រវត្តិឧតុនិយមរបស់ភពផែនដីដែលចាប់កត់ត្រាសីតុណ្ហភាពតាំងពី ១៤២ឆ្នាំមក។
លើសពីនេះ ឆ្នាំ ២០២១ នឹងក្លាយជាឆ្នាំមួយក្នុងចំណោមឆ្នាំក្តៅបំផុតទាំង ១០ នៅលើពិភពលោក។ នេះក៏សបញ្ជាក់អោយឃើញពីល្បឿននៃប្រែប្រួលអាកាសធាតុកាន់តែលឿនជាងការរំពឹងទុករបស់អ្នកវិទ្យាសាស្រ្តទៅទៀត។
ប្រភព៖ space.com
14/08/2021
ដើម្បីបំពេញនូវតម្រូវការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងប្រទេសរបស់ខ្លួន មនុស្សបានផ្តើមចាប់បង្ខំ និងបានដាក់សម្ពាធកាន់តែខ្លាំងទៅលើភពផែនដី ដើម្បីអោយភពផែនដីអាចផលិតអោយទាន់តម្រូវការរបស់មនុស្ស ហើយក៏ដោយសារតែការចាប់បង្ខំ និងការដាក់សម្ពាធនេះហើយ មនុស្សបានធ្វើការបំពុលដល់បរិស្ថាន និងបរិយាកាសកាន់តែខ្លំាង។
នេះគឺជាប្រទេសទំាង៥បានចូលរួមបំពុលដល់បរិស្ថានខ្លំាងជាងគេបំផុត៖
ទី១ ប្រទេសចិន តំណាងអោយ ៣០%
ទី២ សហរដ្ឋអាមេរិក តំណាងអោយ ១៥%
ទី៣ ឥណ្ឌាតំណាងអោយ ៧%
ទី៤ រុស្សី តំណាងអោយ ៥%
ទី៥ ជប៉ុន តំណាងអោយ ៤%
ប្រភព៖ Activesustainability.com
Click here to claim your Sponsored Listing.
Location
Category
Website
Address
27B
Phnom Penh
01773