XSL for Deaf & Blind

XSL for Deaf & Blind

Share

This page is focused specially on teaching deaf and blind persons. However, it also shares some educational knowledges and literary arts.

Photos from XSL for Deaf & Blind's post 17/10/2024

#ប្រវត្តិអក្សរសកល


#ទម្រង់អក្សរដំបូងនៃអក្សរសកល

៙កាលនោះចុងឆ្នាំ២០០៥ ខ្ញុំរៀននៅវៀតណាម មានបងប្រុសម្នាក់ឈ្មោះវណ្ណា បានផ្ញើតំណវិបមួយអំពីអក្សរខ្មែរបុរាណ។ ខ្ញុំបានចូលមើលតាមតំណវិបនោះ ខ្ញុំបានមើលអក្សរខ្មែរនិងអក្សរផ្សេងៗទៀតជាច្រើន ហើយខ្ញុំជាប់ចិត្តជាខ្លាំងនឹងអក្សរទាំងនោះ វាធ្វើឱ្យខ្ញុំចង់បង្កើតប្រព័ន្ធអក្សរមួយសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន គំនិតនេះបានដក់ជាប់ក្នុងចិត្តខ្ញុំ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំអង្គុយនៅពីមុខកុំព្យូទ័ររបស់ខ្ញុំ ហើយខ្ញុំគិតអំពីការបង្កើតអក្សររបស់ខ្ញុំ គិតចុះគិតឡើង ខ្ញុំក៏សម្លឹងឃើញបាតដៃរបស់ខ្ញុំ ស្រាប់តែគំនិតមួយបានផុសឡើង នោះគឺខ្ញុំត្រូវបង្កើតអក្សរតំណាងឱ្យម្រាមដៃ ហេតុដូច្នោះទើបអក្សរសកលដំបូងមានគំនូសតំណាងឱ្យម្រាមដៃដូចក្នុងរូបទាំងនេះ។ ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០០៥ ខ្ញុំបានកត់ត្រាប្រព័ន្ធអក្សរនោះចូលក្នុងសៀវភៅកំណត់ហេតុរបស់ខ្ញុំ និងកំណត់ថា តួអក្សរ សម្រាប់មនុស្សពិការភ្នែក ឯសញ្ញាដៃ សម្រាប់មនុស្សគថ្លង់។ ខ្ញុំបានហៅប្រព័ន្ធអក្សរនោះថា #អក្សរម្រាម។
» At that time, in late 2005, while I was studying in Vietnam, a brother named Vanna sent me a web link about ancient Khmer script. I visited that web link, I looked at the Khmer script and many other scripts, and I was so obsessed with them that it made me want to create a writing system for personal use, this idea stuck in my mind. . A few days later I was sitting in front of my computer and I was thinking about creating my letters, thinking and thinking, then I looked at my hand, suddenly an idea popped up and it was I had to create a script representing my fingers. Therefore, the first X script letters had finger-like symbols as in these pictures. On November 5, 2005, I recorded that script in my journal. I called that writing system .
៙ក្រោយមកទៀត ប្អូនប្រុសម្នាក់ឈ្មោះ តូមិច ដែលនៅក្នុងបន្ទប់ជាមួយខ្ញុំដែរ បាននិយាយប្រាប់ខ្ញុំអំពីមនុស្សគថ្លង់ថា ពួកគេប្រើសញ្ញាដៃ និងអានបបូរមាត់។ ដំណឹងនេះធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាខ្លាំង ខ្ញុំបានស្វែងរកព័ត៌មានបន្ថែមអំពីមនុស្សគថ្លង់ ខ្ញុំក៏គិតថា ខ្ញុំមិនគួរបង្កើតអក្សរនេះសម្រាប់តែខ្ញុំទេ ខ្ញុំត្រូវបង្កើតអក្សរនេះឱ្យមានប្រយោជន៍ដល់ជនពិការផងដែរ។ បន្ទាប់ពីស្រាវជ្រាវប៉ុន្មានថ្ងៃមក ខ្ញុំក៏បានដឹងអំពីអង្គការមួយចំនួននៅខ្មែរដែលធ្វើការជាមួយជនពិការគថ្លង់។
» Later, a younger brother named To Mich, who was in the room with me, told me that deaf people use sign language and lip reading. This information made me very interested, I searched for more information about deaf people, I also thought "I shall not make this script just for me, I must make it for the benefit of the disabled". After a few days of research, I learned about some organizations in Cambodia that work with the deaf.
៙ខ្ញុំបានសម្រេចចិត្តថា ខ្ញុំត្រូវមកខ្មែរទៅមើលផ្ទាល់ភ្នែកអំពីជនពិការគថ្លង់។ ខ្ញុំគ្មានលុយគ្រប់គ្រាន់ទេកាលនោះ ខ្ញុំបានខ្ចីលុយពួកម៉ាកខ្ញុំម្នាក់ឈ្មោះបូរ៉ា ដើម្បីទិញសំបុត្រហោះមកខ្មែរក្នុងឱកាសវៀតណាមឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីវៀតណាម។
» I decided that I had to come to Cambodia to see firsthand people with disability who are deaf. I did not have enough money, so I borrowed money from one of my friends named Bora to buy a flight to Cambodia during the Vietnamese New Year holiday.
៙ពេលមកដល់ខ្មែរ ខ្ញុំបានទៅសាលារៀនមួយរបស់អង្គការគ្រួសារថ្មី (Krousar Thmey Foundation) លោកគ្រូអ្នកគ្រូបានទទួលខ្ញុំយ៉ាងរាក់ទាក់ គាត់បានបង្ហាញខ្ញុំអំពីអក្សរប្រៃយ៍ និងការសរសេរអក្សរប្រៃយ៍ដោយប្រើប្រដាប់ចុចសរសេរ ព្រមទាំងបានឱ្យសៀវភៅអក្សរប្រៃយ៍មួយក្បាលឱ្យខ្ញុំ។ លើសពីនេះ ខ្ញុំបានសុំអ្នកគ្រូចូលអង្គុយរៀនជាមួយកុមារគថ្លង់មួយម៉ោង អ្នកគ្រូបានអនុញ្ញាត។ កុមារទាំងនេះរួសរាយ រាក់ទាក់ និងគួរឱ្យស្រលាញ់។
» When I arrived in Cambodia, I went to a school of the Krousar Thmey Foundation. The teachers welcomed me warmly, showed me Braille script and how to write Braille using slate and stylus, and gave me a book of Khmer Braille. In addition, I asked the teachers to let me to sit and learnt with the children who are deaf in a class for an hour, the teachers allowed. These kids were friendly and adorable.
៙ខ្ញុំសប្បាយចិត្តណាស់ដោយបានទៅជួបដូច្នោះ។ ក្រោយពីជំនួបនោះ វាបានបន្ថែមនូវគំនិតមួយទៀតដល់ខ្ញុំថា តើខ្ញុំអាចជួយអ្វីបានដល់កុមារពិការភ្នែកនិងកុមារគថ្លង់ថែមទៀត?៚
» I was very happy with that experience. After that day, it added another thought to me "what can I do more to help children who are blind and children who are deaf?"៚

16/06/2024

XSL 9: Write and sign Zodiacal Years including the Year of Rat, the Year of Ox, the Year of Buffalo, the Year of Tiger, the Year of Rabbit, the Year of Cat, the Year of Dragon, the Year of Snake, the Year of Horse, the Year of Goat, the Year of Monkey, the Year of Rooster, the Year of Dog, and the Year of Pig.

10/06/2024

អសឡ៨៖ សរសេរនិងធ្វើសញ្ញាខែចន្ទគតិ
XSL8: Write and sign Lunar Months

02/06/2024

អសឡ៧៖ សរសេរនិងធ្វើសញ្ញាខែសុរិយគតិ
XSL 7: write and sign Solar Months
[ មករា កុម្ភៈ មិនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ]
[January, February, March, April, May, June, July, August, September, October, November, December]

26/05/2024

អសឡ៦៖ សរសេរនិងធ្វើសញ្ញាថ្ងៃសំខាន់មួយចំនួន។
XSL6: write and sign some important days.

XSL for Deaf & Blind - YouTube 24/05/2024

#ភាសាអក្សរសកល ជា #ភាសាសញ្ញាតែមួយគត់ ដែលមាន #អក្សរ សម្រាប់ #សរសេរសញ្ញា។ លោកអ្នកអាចរៀនភាសានេះបានតាមរយៈតំណវិបសាយនិងតំណយូធូបខាងក្រោម។
is the only sign language that has to its . You can learn XSL via the website and YouTube link below.
Website: https://xsll.blogspot.com/
YouTube: https://youtube.com/.deafblind

XSL for Deaf & Blind - YouTube This channel is focused mainly on teaching signers how to sign with only one arm and how to write scripts of one arm signs.

Photos from NISE Cambodia's post 12/05/2024
13/04/2024

សួស្ដីឆ្នាំថ្មី!
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ២០២៤ នេះ ខ្ញុំសូមបួងសួងដល់ទេវតាមេត្តាប្រទានពរដល់ពុកម៉ែបងប្អូនញាតិមិត្តជិតឆ្ងាយ រួមទាំងគ្រួសារខ្ញុំផងដែរ ទទួលជោគជ័យដូចបំណង និងមានសេចក្ដីសុខចម្រើនទាំងអស់គ្នា។

11/04/2024

មាត្រា ១ នៃសេចក្ដីប្រកាសជាសកលអំពីសិទ្ធិមនុស្ស
មនុស្សទាំងអស់កើតមកមានសេរីភាពនិងសមភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ។ គ្រប់គ្នាមានវិចារណញ្ញាណនិងសតិសម្បជញ្ញៈជាប់ពីកំណើត ហើយគប្បីប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីរាប់អានគ្នាជាបងប្អូន។

Article 1 of the Universal Declaration of Human Rights
All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

Photos from XSL for Deaf & Blind's post 11/04/2024

.
There've been a lot of changes since 2005 when I started creating the writing script for people with hearing disability and visual disability.
And today, I have the final version.
is the final short-cut for X (Aksar Sakal) Script Language.
for Aksar Sakal because it is written by its own script as XSSCL.
The final version allows the writing shorter and quicker; furthermore, it enables braille writing to be used in Aksarsakal too.

Specially thank you to my friends and my family who have supported me.
!

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Phnom Penh