15/10/2025
សុវត្ថិភាព កុមារតូច សិស្សានុសិស្ស អ្នកអាណាបាល ក្រុមការងារ និងអគារសាលារៀន
ជាកត្តាចម្បងដែលត្រូវយកចិត្តទុកដាក់ ២៤ម៉ោង លើ២៤ម៉ោង !
នាយកដ្ឋានរដ្ឋបាលប្រតិបត្តិការ បានបន្តផ្តល់ជូនវគ្គបណ្តុះបណ្តាលស្តីពី ជូនដល់ក្រុមការងារប្រតិបត្តិការគ្រប់សាខាដែលជាបណ្តាញបុត្រសម្ព័នក្រុមហ៊ុនវេសឡាញនអេឌ្យូខេសិនគ្រុប ខូអិលធីឌី នូវចំណុចសំខាន់ៗដូចជា៖
១. យល់ដឹងបន្ថែមពីសុវត្ថិភាព កុមារ និងវិធានការពារ
២. អាចកំណត់ និងសម្គាល់ហានិភ័យផ្សេងៗនៅសាលារៀន និងដោះស្រាយទាន់ពេលវេលា
៣. អាចអនុវត្តវិធានការសុវត្ថិភាព អាចប្រើប្រាស់ និងថែទាំសម្ភារសុវត្ថិភាពបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព
៤. សុវត្ថិភាពចរាចរណ៍ និងការសម្រួលការធ្វើដំណើរគ្រប់ទីតាំងសាលារៀនជូន សិស្សានុសិស្ស និងអ្នកអាណាព្យាបាល
រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥