20/07/2025
[English below]
"ទិវាមោទនភាពគ្រូ" លើកទី៦ នៃឆមាសទី២នៃឆ្នាំ២០២៥
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង៥នាទីល្ងាច គឺជាវេលាដ៏សែនមនោរម្យ និងជាការចងចាំដ៏មានអត្ថន័យ ក្រុមនិស្សិតនៃជំនាញរដ្ឋបាលសាធារណៈក្រោមឈ្មោះ"ក្លឹបសុជីវកម្ម" (ក្លឹបសិក្សា) បានសាងនូវសមិទ្ធផលភាពជោគជ័យយ៉ាងត្រចេះត្រចង់គួរជាទីមោទនៈ តាមរយៈការរៀបចំសិក្ខាសាលាស្ដីអំពីប្រធានបទ "រដ្ឋបាលថ្នាក់ក្រោមជាតិ" ដែលត្រូវបានអញ្ជើញចូលរួមពីសំណាក់សាស្ត្រាចារ្យ និងនិស្សិតយ៉ាងច្រើនកុះករ។ សិក្ខាសាលានេះផ្ដល់ជាពុទ្ធិជាច្រើនសម្រាប់សិក្ខាកាម ជាពិសេសសិក្ខាកាមដែលមានបំណងចូលរួមប្រឡងប្រជែងមន្រ្តីរាជការ។ សមិទ្ធផលនេះបានបង្កើតជាក្ដីមោទនភាពសម្រាប់សាស្ត្រាចារ្យគ្រប់រូបដែលបានបង្ហាត់បង្រៀនពួកគេ។
The Sixth Teacher's Pride Day, Semester II of 2025
July 19, 2025, was a beautiful and memorable day. At 5pm, the "Club Sochivekam" conducted a seminar on "Sub-National Administration". The participants thoroughly enjoyed listening to the insights shared by the expert speakers. They were warmly welcomed, and their professor is very proud of them as the seminar organizers.