និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU

  • Home
  • Cambodia
  • Phnom Penh
  • និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU

និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU Human Resource University

សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំកម្មវិធីចូលរៀនឆ្នាំទី១ ជំនាន់ទី២៦ លើកទី១ និងបន្តទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ! ———————-ថ្ងៃ...
21/09/2026

សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំកម្មវិធីចូលរៀនឆ្នាំទី១ ជំនាន់ទី២៦ លើកទី១ និងបន្តទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ!
———————-
ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ សាកលវិទ្យាល័យធនធានមនុស្ស (HRU) បានរៀបចំបើកកម្មវិធីចូលរៀននិស្សិតថ្មីឆ្នាំទី១ ជំនាន់ទី២៦ លើកទី១ យ៉ាងកក់ក្តៅបំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស។

ដើម្បីធានាឱ្យការចាប់ផ្តើមជីវិតសិក្សានៅថ្នាក់ឧត្តមសិក្សាប្រកបដោយទំនុកចិត្ត និងរលូន គណៈគ្រប់គ្រងសាកលវិទ្យាល័យបានរៀបចំការតម្រង់ទិសយ៉ាងលម្អិតជូនដល់ប្អូនៗនិស្សិត រួមមាន៖ -របៀបពិនិត្យ និងគ្រប់គ្រងកាលវិភាគសិក្សាឱ្យមានប្រសិទ្ធភាព
-ការស្គាល់ទីតាំងអគារសិក្សា បន្ទប់រៀន និងបន្ទប់អនុវត្តផ្ទាល់ (Lab)
- វិធីសាស្រ្តរៀនបែបឧត្តមសិក្សាដើម្បីទទួលបានលទ្ធផលឆ្នើម។

ថ្លែងក្នុងពិធីនេះ លោកសាកលវិទ្យាធិការបានគូសបញ្ជាក់យ៉ាងច្បាស់ថា សាកលវិទ្យាល័យធនធានមនុស្សប្តេជ្ញាកសាងមូលធនមនុស្សស្របតាមបរិបទឌីជីថល និងតម្រូវការទីផ្សារការងារ ដោយផ្តោតទាំងទ្រឹស្តី ការអនុវត្តជាក់ស្តែង ក្រមសីលធម៌ និងភាពជាអ្នកដឹកនាំ។

🎁 ការផ្តល់ជូនពិសេសសម្រាប់និស្សិតឆ្នាំទី១ ជំនាន់ទី២៦៖ទទួលបាន អាវយឺតសាកលវិទ្យាល័យដ៏ស្រស់ស្អាតចំនួន ១ ដោយឥតគិតថ្លៃ ទទួលបាន វគ្គបណ្តុះបណ្តាលបំប៉នជំនាញភាសាអង់គ្លេស និងកុំព្យូទ័រ (Digital Literacy) ដោយឥតគិតថ្លៃ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះរឹងមាំ
🗓 កាលវិភាគចូលរៀន៖វេនចន្ទ - សុក្រ (ព្រឹក-រសៀល-យប់)៖ ចាប់ផ្តើមចូលរៀនពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ
វេនចុងសប្តាហ៍ (សៅរ៍ - អាទិត្យ)៖ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ 📢 ដំណឹងពិសេស៖
ឱកាសចុះឈ្មោះនៅតែបន្តបើកចំហរ!សម្រាប់ប្អូនៗសិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងបាក់ឌុប ឬមិនទាន់បានមកចុះឈ្មោះចូលរៀន កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! សាកលវិទ្យាល័យធនធានមនុស្ស នៅតែបន្តទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ (ចន្ទ ដល់ អាទិត្យ) សម្រាប់វគ្គសិក្សាជាបន្តបន្ទាប់ ព្រមទាំងមានការប្រឹក្សាយោបល់លើការជ្រើសរើសជំនាញសិក្សាឱ្យត្រូវនឹងទីផ្សារការងារ។

21/04/2026

កម្រងវីដេអូខ្លី នៃកិច្ចប្រជុំត្រួតពិនិត្យលើនីតិវិធីរៀបចំដំណើរការប្រឡងមគ្គុទ្ទេសក៏ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញនិងតំបន់ជុំវិញ ជំនាន់ទី២១ និងចុះពិនិត្យទីតាំងប្រឡង នៅមណ្ឌលប្រឡងសាកលវិទ្យាល័យធនធានមនុស្ស

Address

ជិតផ្សារអូឡាំពិក
Phnom Penh
855

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85569920092

Alerts

Be the first to know and let us send you an email when និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU:

Shortcuts

Share