15/05/2026
គណៈគ្រប់គ្រងនៃ សាលារៀនប្រាយថ៏ផាស
🙏🙏🙏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានលោកអនុប្រធាន និងលោកស្រីអនុប្រធាន ការិយាល័យអប់រំ យុវជន និង កីឡា នៃ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងគណៈប្រតិភូ ដែលបានចុះមកធ្វើអធិការកិច្ច និង ផ្តល់នូវអនុសាសន៍ល្អៗដើម្បីកែលម្អគុណភាពអប់រំដល់សាលាយើងខ្ញុំ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
សូមអរគុណ!!!🙏🙏🙏
🏫🏫 ♥️♥️
14/05/2026
«ព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»
ក្នុងវរោកាសដ៏ឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៃសាលារៀនប្រាយថ៏ផាសសូមបរមរាជានុញ្ញាតថ្វាយព្រះរាជសព្វសាធុការពរជ័យ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រ យូរអង្វែងតរៀងទៅ។🙏🙏🙏
11/05/2026
គណៈគ្រប់គ្រងនៃសាលារៀនប្រាយថ៏ផាស សូមថ្លែងអំណរអរគុណដល់ក្រុម លោកគ្រូអ្នកគ្រូពេទ្យនៃមជ្ឈមណ្ឌលសុខភាព សាមគ្គី ដែលបានមកបន្តក់ថ្នាំបង្ការគ្រុនស្វិតដៃជើង ដល់សិស្សានុសិស្សលើកទី០២។🙏🙏🙏
10/05/2026
សេចក្តីជូនដំណឹង
ស្តីពីការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង (លើកទី០២)
គណៈគ្រប់គ្រងសាលារៀនប្រាយថ៏ផាស មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងអោយបានជ្រាបថា នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៦។ វេលាម៉ោង ៩:០០ នាទី ព្រឹក សាលារៀន បានសហការជាមួយ មជ្ឈមណ្ឌលសុខភាពសាមគ្គី ដើម្បីផ្តល់នូវថ្នាំបង្ការគ្រុនស្វិតដៃជើងដល់កុមារ។ អាស្រ័យដូច បានជម្រាបជូនខាងលើសូមមាតាបិតា អាណាព្យាបាល នាំកូនៗ របស់លោកអ្នក មកទទួលថ្នាំបង្ការនៅ សាលារៀន ប្រាយថ៏ផាស សាខាទី(០៣) ផ្សារអូដឹម។ សូមអរគុណ
ពត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ: 099 697148 / 088 9970687
07/05/2026
✍️✍️ Let learn the future perfect and practice following the pictures on the whiteboard. 🥰🥰 👩🏫👨🏫
🏫🏫
07/05/2026
📣📣 ដំណឹងជ្រើសរើសបុគ្គលិក
🏫🏫
05/05/2026
______ អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
----------
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែពិសាខ។
ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
#ព្រះរាជពិធីច្រត់ព្រះនង្គ័ល
04/05/2026
_______ ដំណឹងឈប់សម្រាក_____
🏫🏫🏫
21/04/2026
____អាហារពេលព្រឹក មើលទៅមិនសូវស្អាត តែមានសុវត្ថិភាពសម្រាប់សុខភាពកុមារ🍚🍚
🏫🏫🏫
19/04/2026
_______ សូមស្វាគមន៍ការវិលត្រឡប់មកសាលារៀនវិញ🙏🙏
🏫🏫 #សាលារៀនប្រាយថ៏ផាស