អឿ ស៊ីណា-Oeur Sina

អឿ ស៊ីណា-Oeur Sina ចង់ឱ្យផ្ដល់នូវចំណេះដឹង ការកម្សាន្ដ និងថែរក្សា អភិរក្សអក្សរសាស្ត្រខ្មែរ។

01/08/2026

ទឹកភ្នែកប្រាសាទព្រះវិហារ

I. មើលព្រះវិហារ​លើកំពូលភ្នំ
រងគ្រាប់ផ្លោងធំ ខ្ទេចខ្ទាំបាក់បែក
ដងរែកសៅសោកថ្មស្រែកយំយែក
ឈឺចាប់អនេកពុះជ្រែកសិលា។

II. ប្រាសាទប្រឹងឈរ​ត្រដរឱរា
សត្រូវឫស្យាហ៊ានមកបំពាន
ទម្លាក់គ្រាប់បែករហែកភូមិឋាន
ប្រាង្គបាក់ខ្ទេចប្រាណគ្មានក្ដីមេត្តា។

R. សម្លឹងស្នាមគ្រាប់ដក់ជាប់នេត្រា
សង្វេគសិលា​រងគ្រោះខ្លោចផ្សា
ព្រលឹងដូនតាស្រែកយំសោកា
ខឹងខ្មាំងឫស្យាបង្កទុក្ខធំ។

III. កូនខ្មែរក្រោកឡើងកុំឡើយក្រៀមក្រំ
ពួតដៃខិតខំ​ថែជាតិឧត្តម
ស្ដារមាតុភូមិ​ឱ្យរស់ស័ក្តិសម
កសាងសង្គម​ឱ្យជាតិរុងរឿង។

និពន្ធដោយ៖ អឿ ស៊ីណា
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

01/08/2026

បុរី​វប្បធម៌​កោះ​សំពៅ​មាស

១. តំណាលយូរលង់ ពីរឿងសំពៅ
លិចបាត់ជាប់ជ្រៅ កណ្ដាលបាតស្ទឹង
ខ្សាច់ពូនយូរឆ្នាំ អ្នកស្រុកបានដឹង
ផុសរាងសន្ធឹង ឈ្មោះសំពៅមាស។

២. ថ្នាក់ដឹកនាំល្អ តាំងចិត្តកែប្រែ
ស្ទួយវប្បធម៌ខ្មែរ រៀបចំបានច្បាស់
សង់ស្ពានបេតុង រឹងមាំល្អល្អះ
លេចរូបត្រចះ មរតកដូនតា។

៣. បុរីវប្បធម៌ កោះសំពៅមាស
មានសួនពេញពាស លម្អនេត្រា
ហាត់ប្រាណលម្ហែ រំសាយចិន្តា
បុណ្យជាតិសាសនា ប្រារព្ធសប្បាយ។

៤. មានភ្ញៀវទេសចរ ទស្សនាត្រៀបត្រា
អ្នកតាក្បាលកោះ ផ្ដល់ក្ដីសុខកាយ
ព្រះអង្គចៅសែន ល្បីឈ្មោះសុះសាយ
ពោធិ៍សាត់ឆោមឆាយ ស្នេហ៍ពេញបេះដូង។

និពន្ធដោយ៖ អឿ ស៊ីណា ​
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

30/07/2026

ទឹកភ្នែកអង្គរ

I. មើលទៅអង្គរសម្រស់ល្អឯក
ធ្លុះធ្លាយបាក់បែកអស់ក្ដីសង្ឃឹម
ទុក្ខសោកដិតដាមបាត់ស្នាមញញឹម
ទឹកភ្នែករលឹមពុះជ្រែកក្នុងថ្ម។

II. ប្រហែលអង្គរប្រឹងឈរស្រណោះ
ឃើញខ្មែរក្រៀមក្រោះរស់បាត់អំណរ
ស្នាមញញឹមព្រហ្មលែងសមបវរ
ប្រេះបែកបន្តស្រក់ឈាមសិលា។

R. សម្លឹងអតីតការពិតខ្លោចផ្សា
អាណិតខេមរារងទុក្ខសោកា
បុព្វបុរស​ក្រៀមក្រំខ្សោះឱរា
បាត់ក្តីអស្ចារ្យហាក់គ្មានពន្លឺ។

III. ក្រោកឡើងកូនខ្មែរ​ស្ដារជាតិមាតុភូមិ
ជាតិសាសន៍ខ្មែរសមមានឈ្មោះរន្ទឺ
ឱ្យពិភពលោកបានដឹងបានលឺ
ថាកូនខ្មែរឈឺ​​ចេះក្រោកតស៊ូ៕

និពន្ធដោយ៖ អឿ ស៊ីណា
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

ភ្ញាក់រលឹកឡើងកូនប្រុសស្រីឱកូនប្រុសស្រីកុំបីសេពស្រា ត្រូវប្រឹងសិក្សាយកជាទីពឹង ស្រវឹងសៀវភៅទើបមានលំនឹកផ្លូវដើររឹងប៉ឹងចាកផុត...
29/07/2026

ភ្ញាក់រលឹកឡើងកូនប្រុសស្រី

ឱកូនប្រុសស្រីកុំបីសេពស្រា
ត្រូវប្រឹងសិក្សាយកជាទីពឹង
ស្រវឹងសៀវភៅទើបមានលំនឹក
ផ្លូវដើររឹងប៉ឹងចាកផុតក្តីទុក្ខ។

កុំវក់អបាយសប្បាយភ្លេចមុខ
សល់តែឈ្មោះស្រុកបាត់ដីនគរ
បើស្រវឹងស្រាព្រលឹងវឹកវរ
ទើបយំអង្វរសម្រក់ទឹកភ្នែក។

គេមិនយោគយល់​គាស់ផ្ទះសម្បែង
ឥតញញើតក្រែងស៊ីទាំងត្រួយមែក
បើវក់ស្រវឹងព្រលឹងបែកខ្ញែក
ទោះខំប្រឹងស្រែកក៏សូន្យបាត់បង់។

ភ្ញាក់ឡើងប្រុសស្រីសាងជាតិផូរផង់
តាំងចិត្តឱ្យត្រង់ដើរតាមផ្លូវត្រូវ
ចោលស្រាចេញទៅចាប់យកសៀវភៅ
ក្រែងលោសោកសៅជូតក្បាលជង្គង់។

និពន្ធដោយ៖ អឿ ស៊ីណា
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

បណ្ឌិត និងអ្នកចែវទូកI. ចំណេះបន្តិចអួតអាងហួសមាត្រ​ ឫកពាខុសខ្នាតធ្វើឬកធំដុំ​ សំអាងគំនិតចេះមិនទាន់ជុំចរិតក្តឹបទុំជ្រុះឥតតម្...
22/07/2026

បណ្ឌិត និងអ្នកចែវទូក

I. ចំណេះបន្តិចអួតអាងហួសមាត្រ​
ឫកពាខុសខ្នាតធ្វើឬកធំដុំ​
សំអាងគំនិតចេះមិនទាន់ជុំ
ចរិតក្តឹបទុំជ្រុះឥតតម្លៃ។

II. ចូលចិត្តនិន្ទាគិតវៀចកៀចវេរ
មាត់ឥតទំនេរតាមទើសរាល់ថ្ងៃ
ទោះគេខិតខំសម្រិតកែច្នៃ​
មាសថាកាឡៃគិតខ្លួនគ្រាន់បើ។

R. ប្រៀបអ្នកចែវទូកនិងលោកបណ្ឌិត
ចំណេះដឹងពិតផ្សេងគ្នាក្រោមលើ​
សំអាងគំនិតស្ទាត់ត្រឹមស្ទើសើ ​
​ចាប់ថ្នាក់បណ្ដើរ​ម៉ាក់ងាយសម្ដី។

III. ដល់ជួបគ្រោះថ្នាក់ទើបភ្ញាក់ស្មារតី
ចំណេះទ្រឹស្ដី​ឥតមានប្រាកដ
មិនអាចសង្គ្រោះជីវិតកម្សត់
ផលពិតកំណត់កប់ក្នុងធម្មជាតិ។

និពន្ធដោយ៖ អឿ ស៊ីណា
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

ខ្មែរខ្លះថាខ្មែរ...កំណាព្យពាក្យ៧-ខ្មែរខ្លះថាខ្មែរពូកែច្បាំង     ខ្លះថាខ្មែរខ្លាំងចិត្តមោះមុតខ្លះថាខ្មែរពូជអ្នកប្រយុទ្ធ  ...
19/07/2026

ខ្មែរខ្លះថាខ្មែរ...កំណាព្យពាក្យ៧
-ខ្មែរខ្លះថាខ្មែរពូកែច្បាំង
ខ្លះថាខ្មែរខ្លាំងចិត្តមោះមុត
ខ្លះថាខ្មែរពូជអ្នកប្រយុទ្ធ
មិនស្ញយស្មុតទ្រុឌដូចសាសន៍ផ្សេង។
-ខ្មែរខ្លះថាខ្មែរជាតិរាបសា
ទាំងចិត្តវាចាត្រជាក់ស្រេង
ខ្លះថាខ្មែរកាចទាំងចាស់ក្មេង
ខ្លះថាខ្មែរក្អេងពេលធ្វើធំ។
-ខ្មែរខ្លះថាខ្មែរពូកែផ្គាប់
ដើម្បីលាភទ្រព្យប្រឹងរម្យទម
ទោះគេជេរដៀលមិនខ្ចីយំ
ឡេមឡឺមជិតជុំមិនព្រមខ្មាស។
-ខ្លះថាខ្មែរខ្លាំងតែខាងអួត
ខ្លះថាខ្មែរឆ្កួតភ្លេចពាក្យចាស់
ខ្លះថាខ្មែរឆ្លាតមិនភ្លើផ្តាស
ខ្លះថាខ្មែរខ្វះចិត្តស្នេហ៍ជាតិ។
-ខ្មែរខ្លះថាខ្មែរពូជអ្នកជា
មិនគុំចងពៀរឬអាឃាត
ខ្លះថាខ្មែរមានច្រើនភ្លេចញាតិ
ខ្លះថាខ្មែរឆ្លៀតជាន់កខ្មែរ។
-ខ្មែរខ្លះថាខ្មែរពូកែទ្រាំ
ពុះពារមុតមាំមិនត្អូញត្អែរ
ខ្លះថាខ្មែរឆ្កួតតែរឿងស្នេហ៍
ខ្លះថាស៊ីឆ្កែខុសត្រណម។
-ខ្មែរខ្លះថាខ្មែរច្រើនអ្នកប្រាជ្ញ
ខ្លះថាខ្មែរខ្លាចតែប៉ិនថ្នម
ខ្លះថាខ្មែររឹងមិនចុះញ៉ម
ខ្លះថាខ្មែរចមជាតិល្បាញល្បី។
-ខ្មែរខ្លះថាខ្មែរមារយាទថោក
ឆបោកឈ្លោះគ្នាតែរឿងស្រី
ខ្លះថាខ្មែរជោរបានតែស្តី
ខ្លះថាខ្មែរក្រី ក្ររហាម។
-ខ្មែរខ្លះថាខ្មែរជាតិអ្នកមាន
ខ្លះថាខ្មែរញៀនតែរឿងកាម
ខ្លះថាខ្មែរបានស៊ីហើយញ៉ាម
ខ្លះថាខ្មែរចាម អួតដូចគ្នា។
-ខ្មែរខ្លះថាខ្មែរមិនយល់ចិត្ត
ខ្លះថាខ្មែរស្និទ្ធតែកម្មពៀរ
ខ្មែរខ្លះថាខ្មែរច្រើនខ្ជីខ្ជា
លើកជាតិនានាជាងជាតិខ្លួន។
ខ្មែរខ្លះថាខ្មែរមើលងាយខ្មែរ
គ្រប់ពាក្យដៀលខ្មែរមិនសមសួន
សរសើរបរទេសថាត្រូវក្បួន
ឯខ្មែរខុសផ្ទួនមិនដែលត្រូវ។
-ខ្មែរខ្លះថាខ្មែរស្អប់បរទេស
ខ្លះថាខ្មែរធ្វេសដើរខុសផ្លូវ
ខ្លះថាមុខខ្មែរច្រើនក្រញូវ
ខ្លះថាខ្មែរត្រូវស្រលាញ់ខ្មែរ។
-ខ្មែរខ្លះថាខ្មែរពូជប្រមឹក
ខ្លះថាខ្មែរផឹកដល់លក់ស្រែ
ខ្លះថាខ្មែរខ្លាំងខាងប៉ោឡែ
ពាលអាវាសែថាខ្លួនល្អ។
-ខ្មែរខ្លះថាខ្មែរស្នេហាជាតិ
ខ្លះថាចោលម្សៀតប្រឹងត្រដរ
ខ្លះថាខ្មែរមិនសូវមាត់ក
ខ្លះថាខ្មែរល្អត្រង់រួសរាយ។
-ខ្មែរខ្លះថាខ្មែរចិត្តស្មោះត្រង់
ខ្លះថាបោះបង់ចិត្តរាយមាយ
ខ្លះថាខ្មែរធ្វើមិននិយាយ
ខ្លះថាខ្មែរងាយជឿពាក្យគេ។
-ខ្មែរខ្លះថាខ្មែរពូជថ្លៃថ្នូរ
ខ្លះថាខ្មែរប្រូភរទទេ
ខ្មែរខ្លះថាខ្មែរពូកែជេរ
ខ្លះថាខ្មែររេដូចចុងស្រល់។
-ខ្មែរខ្លះថាខ្មែរចិត្តវិលវល់
ខ្លះថាខ្មែរងល់ងប់តាមខ្យល់
ខ្មែរចាញ់បោកគេក៏មិនខ្វល់
ខ្មែរខ្លះថាឆ្ងល់ពាក្យខ្មែរថា...។
-ខ្មែរខ្លះថាខ្មែរពូកែល្បិច
ចាក់ដោតមួលក្តិចស្នៀតអស្ចារ្យ
ខ្លះថាខ្មែរច្រើនតែហ៊ឺហារ
ខ្លះថាឬស្យាចិត្តអប្រិយ។
-ខ្មែរខ្លះថាខ្មែរឆាប់ប្រែប្រួល
ខ្លះថាខ្មែរជ្រួលតាមអ្វីថ្មី
ខ្លះថាខ្មែរច្រើនតែគិតខ្លី
ខ្លះថាខ្មែរល្បីតែរឿងឈ្លោះ។
-ខ្មែរខ្លះថាខ្មែរអាងអំណាច
ខ្លះថាគេខ្លាចព្រោះសក្តិយស
ខ្លះថាខ្មែរឆ្មើងពេលបានខ្ពស់
ខ្លះថាខ្មែររស់ល្អគាប់ភ្បែក៕

ដកស្រង់ពីសៀវភៅកម្រងកំណាព្យ (ច្រែកស៊ីដែះ) ថ្ងៃទី១៧ កញ្ញា ២០០៦

Aii New Term OrientationYear 22 Term 93 Year 22 semester 36 Saturday July 11, 2026
11/07/2026

Aii New Term Orientation
Year 22 Term 93 Year 22 semester 36
Saturday July 11, 2026

រឿង បញ្ជីប្រឡាក់ឈាម
05/07/2026

រឿង បញ្ជីប្រឡាក់ឈាម

01/07/2026

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when អឿ ស៊ីណា-Oeur Sina posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to អឿ ស៊ីណា-Oeur Sina:

Shortcuts

Share

Category