11/09/2025
រាជធានីភ្នំពេញ កោះពេជ្រ ១១.៩.២០២៥
ឯកឧត្ដមបណ្ឌិត ជិន សំណាង ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធបញ្ញវន្តដេីម្បីវឌ្ឍនភាព បានចូលរួមពិធីបើកពិព័រណ៍ផលិតខ្មែរ ឆ្នាំ២០២៥ ស្តីពី « ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក » ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ពិព័រណ៍នេះ ចាប់ផ្តើមពីថ្ងៃទី ១១ ដល់ ១៣ កញ្ញា ឆ្នាំ២០២៥ មានជាង ៣០០ស្តង់ ផលិតផលជាង ១០០ប្រភេទ មកពី ២៥រាជធានី ខេត្ត។ ផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ។