ឆ្នាំសិក្សាថ្មី ជំនាន់ថ្មី
ទទួលពាក្យចូលរៀនហើយ
ត្រៀមលក្ខណៈនៅ?
កុំឱ្យខាតឆ្នាំទៀតណា!
Western University - Stueng Mean Chey
Welcome to Western University! (Steung Mean Chey)
Where quality comes first!
15/08/2026
ថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើន រៀបចំជំនួប និងចាប់ដៃគូជាមួយក្រុមហ៊ុនធំៗ ចំនួន១០ស្ថាប័នដើម្បីស្ដាប់តម្រូវការទីផ្សារការងារជាក់ស្តែង។
ទិដ្ឋភាពពីកិច្ចពិភាក្សាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ស្តីពីការរៀបចំកម្មវិធីសិក្សាឲ្យស្របតាមតម្រូវការទីផ្សារ និងបរិបទសង្គមការងារនាពេលបច្ចុប្បន្ន ដែលរៀបចំដោយមហាវិទ្យាល័យគ្រប់គ្រង និងសណ្ឋាគារ-ទេសចរណ៍ ដែលមានការចូលរួមពីដៃគូក្រុមហ៊ុនជាង១០ស្ថាប័ន និងមានថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធចូលរួមដើម្បីស្តាប់ និងប្រមូលធាតុចូលសំខាន់ៗ។
១៥ សីហា ២០២៦ | សាកលវិទ្យាល័យវេស្ទើន (ទីតាំងស្ទឹងមានជ័យ)
14/08/2026
ថ្ងៃស្អែកនេះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើននឹងជួបជាមួយបណ្តាដៃគូក្រុមហ៊ុននានា (Meeting Industries) ចំនួន៩ស្ថាប័ន ដើម្បីពិភាក្សាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ស្តីពីការរៀបចំកម្មវិធីសិក្សាឲ្យស្របតាមតម្រូវការទីផ្សារ និងបរិបទសង្គមការងារនាពេលបច្ចុប្បន្ន ដែលរៀបចំដោយមហាវិទ្យាល័យគ្រប់គ្រង និងសណ្ឋាគារ-ទេសចរណ៍
១៥ សីហា ២០២៦ | សាកលវិទ្យាល័យវេស្ទើន (ទីតាំងស្ទឹងមានជ័យ)
13/08/2026
ការចុះកម្មសិក្សារបស់និស្សិតឆ្នាំទី៤ ឆមាសទី២
ជំនាញអប់រំភាសាអង់គ្លេស នៃសាកលវិទ្យាល័យវេស្ទើន
_________________________________________________
និស្សិតឆ្នាំទី៤ ឆមាសទី២ នៃជំនាញ អប់រំភាសាអង់គ្លេស (BA in TESOL) ជំនាន់ទី២០ នៃសាកលវិទ្យាល័យវេស្ទើន កំពុងចុះកម្មសិក្សា និងអនុវត្ត ការបង្ហាញការបង្រៀន (Practicum Teaching Demonstrations) ដែលជាផ្នែកដ៏សំខាន់មួយនៃការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន។
សកម្មភាពនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតគរុកោសល្យ ក្នុងការយកចំណេះដឹង និងទ្រឹស្តីដែលបានសិក្សា មកអនុវត្តជាក់ស្តែង តាមរយៈការបង្ហាញសមត្ថភាពផ្នែកគរុកោសល្យ និងការអនុវត្តការបង្រៀនភាសាអង់គ្លេស។ ជាមួយគ្នានេះ និស្សិតក៏មានឱកាសបន្តអភិវឌ្ឍជំនាញសំខាន់ៗ ដូចជា ការរៀបចំផែនការមេរៀន ការគ្រប់គ្រងថ្នាក់រៀន ការអនុវត្តការបង្រៀន និងការវាយតម្លៃការសិក្សារបស់អ្នកសិក្សា។
កម្មសិក្សានេះជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់និស្សិតក្នុងការភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងត្រៀមខ្លួនសម្រាប់ការបំពេញតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវនាពេលអនាគត។
______________________________________________________________
Practicum Teaching Demonstrations – BA in TESOL, Batch 20
The senior students of the Bachelor of Arts in Teaching English to Speakers of Other Languages (BA in TESOL), Batch 20, at Western University are currently undertaking their practicum teaching demonstrations as an integral component of their professional teacher education.
This important stage of the program provides teacher-trainees with valuable opportunities to translate their theoretical knowledge into practical application, demonstrate their pedagogical competencies, and further develop essential professional skills in lesson planning, classroom management, instructional delivery, and learner assessment.
The practicum serves as a meaningful platform for student-teachers to bridge theory and practice, strengthen their professional competencies, and prepare themselves for their future roles as qualified and responsible English language educators.
We commend all our teacher-trainees for their dedication, careful preparation, and strong commitment to their professional development.
13/08/2026
🎓 រៀនចប់ថ្នាក់ទី១២ ហើយ នៅស្រពិចស្រពិលមិនដឹងត្រូវជ្រើសរើសជំនាញអ្វីមែនទេ?
ឱកាសមាសបានមកដល់ហើយ! ចូលរួម «វេទិកាតម្រង់ទិសសិក្សា ជ្រើសរើសជំនាញអាជីពនៅសាកលវិទ្យាល័យ» ដើម្បីស្វែងយល់ពីខ្លួនឯង និងរៀបចំផ្លូវដើរសម្រាប់អនាគតឲ្យបានច្បាស់លាស់! ✨
👉 អ្វីដែលពិសេសជាងនេះទៅទៀតនោះ៖
•ចូលរួមដោយឥតគិតថ្លៃ សម្រាប់ប្អូនៗបញ្ចប់ថ្នាក់ទី១២
•ទទួលបានឱកាសអាហារូបករណ៍រហូតដល់ 100% 🎉
📍 កាលបរិច្ឆេទ និងទីតាំង៖
1️⃣ សាខាខេត្តកណ្តាល៖ ថ្ងៃសៅរ៍ ទី១២ កញ្ញា | ⏰ 8:00 A.M. - 11:45 A.M.
2️⃣ ទីតាំងស្ទឹងមានជ័យ៖ ថ្ងៃអង្គារ ទី១៥ កញ្ញា | ⏰ 8:00 A.M. - 11:45 A.M.
3️⃣ ទីតាំងទួលគោក៖ ថ្ងៃសៅរ៍ ទី១៩ កញ្ញា | ⏰ 8:00 A.M. - 11:45 A.M.
☎️ ប្រឹក្សាអំពីការសិក្សា ចុះឈ្មោះ ឬព័ត៌មានបន្ថែម៖
📞 Hotline: 096 8000 106 | 096 8000 170
🖊️ ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/wt3EqjET4GDEX4aP8
🏫 សាកលវិទ្យាល័យវេស្ទើន សាខាខេត្តកណ្តាល (Google Map): https://maps.app.goo.gl/yeT1NgFY32p22FM39
#តម្រង់ទិសសិក្សា #សាកលវិទ្យាល័យវេស្ទើន #អាហារូបករណ៍
ប្រឡងចប់ហើយ😊
សង្ឃឹមជាប់ប៉ុន្មាន%?
11/08/2026
សកម្មភាពថ្ងៃបញ្ចប់ នៃការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២៦។
សូមជូនពរប្អូនៗទទួលបានជោគជ័យទាំងអស់គ្នា!
11/08/2026
សកម្មភាពខ្លះៗ នៃថ្ងៃទី២ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ។
អ្នកម្តាយ៣រូបសង្ឃឹម និងមានសេចក្តីរំភើបដែលកូនៗបានខំប្រឹង១២ឆ្នាំមកនេះ ហើយទោះជាលទ្ធផលបែបណាក៏អ្នកម្តាយនៅតែទទួលបានទាំងអស់សង្ឃឹមកូនម្តាយបានធ្វើអស់ពីសមត្ថភាព
10/08/2026
សកម្មភាពខ្លះៗ នៃថ្ងៃទី១ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ។
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
#66, Street 217, Russey Village, Sangkat Steung Mean Chey, Khan Mean Chey
Phnom Penh
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 07:30 - 16:30 |
| Sunday | 07:30 - 16:30 |