21/08/2026
[ Daun Penh Cloud Special Seminar ]
នាថ្ងៃទី 18 & 19 ខែសីហា ឆ្នាំ 2026 កន្លងទៅនេះ កម្មវិធី Daun Penh Cloud Special Seminar ក្រោមកម្មវិធី Next-Gen Engagement Program – Batch III បានប្រព្រឹត្តទៅយ៉ាងរលូន និងពោរពេញដោយការចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ។ 🚀
កម្មវិធីនេះបានផ្តោតសំខាន់លើប្រធានបទ “Cloud Services for Start-Ups: Building Scalable and Secure Digital Solutions” ដោយបានណែនាំអំពីមូលដ្ឋានគ្រឹះនៃ Cloud និង IT ព្រមទាំងការប្រើប្រាស់ Cloud Infrastructure ដើម្បីបង្កើត និងអភិវឌ្ឍ Start-Up ឱ្យមានភាពបត់បែន អាចពង្រីកបាន និងមានសុវត្ថិភាព។ ☁️
ក្នុងឱកាសនេះផងដែរ Trainers របស់យើងដែលបានចូលរួម បានស្វែងយល់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាជាក់ស្តែង ការផ្ទៀងផ្ទាត់គំនិតជាមួយអ្នកប្រើប្រាស់ពិតប្រាកដ ការបង្កើត MVP ការគិតគូរពីការរកចំណូល និងការអភិវឌ្ឍផលិតផលដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់អតិថិជន។ ជាមួយគ្នានេះ ក៏បានស្វែងយល់ពីការរៀបចំ Cloud Infrastructure ទៅតាមដំណាក់កាលនៃការរីកចម្រើនរបស់ Start Up ព្រមទាំងសារៈសំខាន់នៃ Security, Backup, Monitoring និង Access Control ចាប់តាំងពីដំណាក់កាលដំបូង។
សិក្ខាសាលានេះបានបង្ហាញពីដំណើរការសំខាន់មួយសម្រាប់ការអភិវឌ្ឍ Start Up៖
IDEA → VALIDATE → BUILD → LAUNCH → LEARN → SCALE
យើងសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ដែល Trainers របស់យើងទទួលបាន ពីកម្មវិធីនេះ នឹងជួយឱ្យពួកគេអាចយកទៅអនុវត្ត និងចែករំលែកបន្តក្នុងការបង្កើតដំណោះស្រាយឌីជីថលដែលមានប្រសិទ្ធភាព មានសុវត្ថិភាព និងត្រៀមខ្លួនសម្រាប់ការរីកចម្រើននាពេលអនាគត ជាពិសេសពេលដែលអនុវត្តគម្រោងជាក់ស្តែងរបស់ខ្លួន។ ❤️🔥
ព័ត៌មានបន្ថែម
Email: [email protected]
Telegram:
TikTok:https://tinyurl.com/vfx632b5
Batch 3, 3 Departments