25/08/2019
សូមចំណាយពេលតែ២នាទីប៉ុណ្ណោះដើម្បីអាននិងចងចាំ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា!
អ្វីដែលគ្រប់គ្នាភាគច្រើននឹកឃើញមុនគេនៅពេលមានអគ្គីភ័យឆាបឆេះឡើង គឺការរត់រកទឹកមកពន្លត់ ដែលពេលខ្លះ ការពន្លត់ដោយប្រើប្រាស់ទឹកបែរជាបង្កឲមានបញ្ហាកាន់តែធ្ងន់ធ្ងរទៅវិញ។
ការដឹងពីមូលហេតុច្បាស់លាស់នៃអគ្គីភ័យអាចឲយើងប្រើប្រាស់វិធីពន្លត់បានយ៉ាងមានប្រសិទ្ធភាពបំផុត។
មូលហេតុនៃអគ្គីភ័យដែលគេច្រើនជួបប្រទះមាន៥ ប្រភេទគឺA, B, C, D & k។
• ប្រភេទA៖អគ្គីភ័យដែលកើតឡើងដោយសារការឆេះក្រណាត់ ឈើ ក្រដាស ឬរបស់ផ្លាស្ទីចជាដើម
ត្រូវពន្លត់ដោយប្រើទឹក ឬប្រដាប់ពន្លត់អគ្គីភ័យប្រភេទជាហ្វូម (FOAM FIRE EXTRINGUISHER) ដែលមានដាក់អក្សរ FOAM នៅលើនោះស្រាប់។
• ប្រភេទB៖ អគ្គីភ័យដែលកើតឡើងដោយការផ្ទុះហ្គាស ប្រេងសាំង អាល់កុល ឬសារធាតុគីមីរាវមួយចំនួន ឬថ្នាំលាប ត្រូវពន្លត់ដោយប្រដាប់ពន្លត់អគ្គីភ័យប្រភេទហ្វូម ម្សៅ ឬដែលមានឧស្ម័នកាបូនិច (FOAM, POWDER, CARBON DIOXIDE)
• ប្រភេទC៖ អគ្គីភ័យដោយសារការផ្ទុះសេខ្សែភ្លើង ត្រូវពន្លត់ដោយឧបករណ៍ពន្លត់ដែលមានផ្ទុកម្សៅស្ងួត ឬឧស្ម័នកាបូនិច (DRY POWDER, CARBON DIOXIDE)
• ប្រភេទD៖ អគ្គីភ័យកើតឡើងការផ្ទុះឆេះលោហៈអាល់កាឡាំងដូចជា Potasium (K), Magnesium (Mg), Aluminium (Al), Sodium Na) ជាដើម ត្រូវពន្លត់ដោយម្សៅស្ងួត (DRY POWDER)
• ប្រភេទK៖ ច្រើនជួបប្រទះនៅផ្ទះបាយដូចជាការឆាបឆេះដោយសារប្រេងឆាជាដើម ហាមដាច់ខាតការពន្លត់ដោយប្រើទឹក ត្រូវពន្លត់ដោយប្រឧបករណ៍ពន្លត់អគ្គីភ័យដែលមានដាក់ថា WET CHEMICAL។