វិទ្យាល័យតេជោសែនសំរោង

វិទ្យាល័យតេជោសែនសំរោង គុណភាព សីលធម៌ ភាពធន់

📢  #សេចក្តីជូនដំណឹងពិសេស៖ វគ្គសិក្សាបំប៉នសមត្ថភាពសម្រាប់សិស្សថ្នាក់ទី១០ថ្មី!ដើម្បីត្រៀមខ្លួនឱ្យបានរឹងមាំ និងមានទំនុកចិត្...
25/08/2026

📢 #សេចក្តីជូនដំណឹងពិសេស៖ វគ្គសិក្សាបំប៉នសមត្ថភាពសម្រាប់សិស្សថ្នាក់ទី១០ថ្មី!
ដើម្បីត្រៀមខ្លួនឱ្យបានរឹងមាំ និងមានទំនុកចិត្តខ្ពស់មុនឈានចូលឆ្នាំសិក្សាថ្មី វិទ្យាល័យ តេជោសែន សំរោង សូមជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១០ថ្មីទាំងអស់ឱ្យបានជ្រាបថា «វគ្គសិក្សាបំប៉នពិសេស រយៈពេល ២ ខែ» នឹងចាប់ផ្តើមបើកបង្រៀនចាប់ពី ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នេះតទៅ!

វគ្គសិក្សានេះ នឹងត្រូវបង្រៀន និងតម្រង់ទិសដោយផ្ទាល់ពីសំណាក់លោកគ្រូៗដែលមានបទពិសោធខ្ពស់ និងបច្ចេកទេសបង្រៀនយ៉ាងងាយយល់ ដើម្បីជួយប្អូនៗពង្រឹងគ្រឹះស្ថានសិក្សាលើមុខវិជ្ជាសំខាន់ៗទាំង៤៖

កាលវិភាគសិក្សាប្រចាំថ្ងៃ៖
| ម៉ោងសិក្សា | មុខវិជ្ជា | លោកគ្រូទទួលបន្ទុក
| 07:00 - 08:00 | រូបវិទ្យា | លោកគ្រូ ផុន ចាន់ហាត់ |
| 08:00 - 09:00 | គីមីវិទ្យា | លោកគ្រូ ជិម សុថាត |
| 09:00 - 10:00 | ភាសាខ្មែរ | លោកគ្រូ គិន ធារ៉ា |
| 10:00 - 11:00 | គណិតវិទ្យា | លោកគ្រូ ព្រំ សុផល |

💡 ហេតុអ្វីប្អូនៗមិនគួរខកខានក្នុងវគ្គសិក្សានេះ?
* ពង្រឹងគ្រឹះយ៉ាងរឹងមាំ៖ ក្តាប់បាននូវចំណុចសំខាន់ៗនៃមុខវិជ្ជាវិទ្យាសាស្ត្រពិត និងសង្គម មុនគេ។
* បង្កើនទំនុកចិត្ត៖ ចូលរៀនថ្នាក់ទី១០ ដោយភាពជឿជាក់ មិនព្រួយបារម្ភខ្លាចរៀនមិនទាន់មិត្តភក្តិ។
* បរិយាកាសរីករាយ៖ រៀនសូត្រជាមួយគ្រូៗដែលមានវិធីសាស្ត្របង្រៀនទាក់ទាញ និងមិត្តភក្តិថ្មីៗ។

📌 ព័ត៌មាននៃការចុះឈ្មោះ៖
សម្រាប់ប្អូនៗសិស្សានុសិស្សដែលមិនទាន់បានចុះឈ្មោះ សូមប្រញាប់មកទំនាក់ទំនងចុះឈ្មោះនៅ ទីចាត់ការ វិទ្យាល័យ តេជោសែន សំរោង ចាប់ពីថ្ងៃនេះតទៅ!

សូមកុំបណ្តោយឱ្យពេលវេលាកន្លងផុតទៅទទេៗ! មកចាប់ផ្តើមគ្រឹះនៃជោគជ័យជាមួយគ្នានៅ វិទ្យាល័យ តេជោសែន សំរោង! 🎓✨

22/08/2026

សូមអ្នកអាណាព្យាបាលសិស្សចូលរួមទប់ស្កាត់ទាំងអស់គ្នា។

ការទទួលពាក្យ និងការដាក់ពាក្យចូលរៀនឆ្នាំសិក្សាថ្មី។
22/08/2026

ការទទួលពាក្យ និងការដាក់ពាក្យចូលរៀនឆ្នាំសិក្សាថ្មី។

22/08/2026
 #សេចក្តីជូនដំណឹង
22/08/2026

#សេចក្តីជូនដំណឹង

១_សៀវភៅណែនាំប្រតិបត្តិ៖_អំពីតេស្តស្តង់ដា_ឆ្នាំ២០២៦ #គោលបំណង១ ជួយសិស្សឱ្យមានម្ចាស់ការ និងបណ្តុះគំនិតឯករាជ្យ ក្នុងដើម្បីចូ...
14/08/2026

១_សៀវភៅណែនាំប្រតិបត្តិ៖_អំពីតេស្តស្តង់ដា_ឆ្នាំ២០២៦
#គោលបំណង
១ ជួយសិស្សឱ្យមានម្ចាស់ការ និងបណ្តុះគំនិតឯករាជ្យ ក្នុងដើម្បីចូលរួមធ្វើតេស្តស្តង់ដាម៉ត់ចត់ នៅកម្រិតសាលារៀន
២ ផ្តល់ឱកាសឱ្យសិស្សបានរិះរកមធ្យោបាយ និងបង្កើតរបៀបរៀនដោយខ្លួនឯង ស្របតាមចំណូលចិត្ត និងតាមស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីលើកកម្ពស់លទ្ធផលតេស្តស្តង់ដាម៉ត់ចត់ នៅកម្រិតសាលារៀន
៣ ជួយគ្រូបង្រៀន ផ្តើមផ្លាស់ប្តូររបៀបជួយសិស្សរៀន ជ្រើសរើសរបៀបផ្សេងៗ ដើម្បីជួយសិស្សរៀនយឺត និងសិស្សមក
ពីគ្រួសារជួបការលំបាក ប្រែប្រួលលទ្ធផលសិក្សា

13/08/2026

សេចក្ដីជូនដំណឹង៖ សូមជម្រាបជូនអ្នកអាណាព្យាបាល និងសិស្សានុសិស្ស នៃវិទ្យាល័យ តេជោសែន សំរោង ឱ្យបានជ្រាបថា សាលារៀននឹងចាប់ផ្ដើមឱ្យដាក់ពាក្យ និងទទួលពាក្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី(២០២៦-២០២៧) រយៈពេល៦ថ្ងៃ។

ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦)

ព័ត៌មានបន្ថែមសូមទាក់ទងជាមួយគ្រូបន្ទុកថ្នាក់ឆ្នាំសិក្សា២០២៦

 #ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី------នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មន្រ្ត...
13/08/2026

#ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី
------
នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត #ឧត្តរមានជ័យ បន្តការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុង #វិទ្យាល័យតេជោសែនសំរោង

នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សផងដែរ។

ការសង្កត់ធ្ងន់ក្នុងពិធីផ្សព្វផ្សាយនោះ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងមាន #ជាតិផ្អែមខ្លាំង ព្រោះបណ្ដាលឱ្យកើត #ជំងឺលើសសម្ពាធឈាម និង #ជំងឺទឹកនោមផ្អែម ជាយថាហេតុ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនជាហេតុធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។

ក្នុងករណីមានការសង្ស័យ ឬភាពមិនប្រក្រតីលើផលិតផលទំនិញនិងសេវា អ្នកចូលរួមទាំងអស់អាចផ្តល់ព័ត៌មានជូនទៅលោកគ្រូ អ្នកគ្រូ គណៈកម្មាធិការសាលា អាចរាយការណ៍មកកាន់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ឬ CCF Complaint App (ដែលអាចដោនឡូដ ពីប្រព័ន្ធ Android ឬ IOS ចូលទូរសព្ទស្មាតហ្វូន ដើម្បីដាក់បណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ជួយស្វែងរកដំណោះស្រាយ)។

តើមានទេ? សូមផ្ដាំផ្ញើក្នុងមតិខាងក្រោម។
11/08/2026

តើមានទេ? សូមផ្ដាំផ្ញើក្នុងមតិខាងក្រោម។

Address

Borey Rathabal Village, Sangkat Samraong
Oddor Meanchey
240504

Opening Hours

Monday 07:00 - 12:00
14:00 - 16:00
Tuesday 07:00 - 12:00
14:00 - 16:00
Wednesday 07:00 - 12:00
14:00 - 16:00
Thursday 07:00 - 12:00
14:00 - 16:00
Friday 07:00 - 12:00
14:00 - 16:00
Saturday 07:00 - 12:00

Telephone

+85566874450

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យតេជោសែនសំរោង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាល័យតេជោសែនសំរោង:

Shortcuts

Share

Category