អតីតសិស្សវិទ្យាល័យ ហ៊ុនសែន ពាមរក៍

  • Home
  • Cambodia
  • Neak-Luong
  • អតីតសិស្សវិទ្យាល័យ ហ៊ុនសែន ពាមរក៍

អតីតសិស្សវិទ្យាល័យ ហ៊ុនសែន ពាមរក៍ ត្រូវចាំថាសាលារៀនធ្លាប់ជាជំរកនៃកា?

26/07/2025
31/10/2024

ចូលរួមអបអរសាទរដល់កូនសិស្សទាំងអស់គ្នា
បេីទោះបីអ្នកបាននិទ្ទេសអ្វីក៏ដោយ​ អ្នកបានខិតខំប្រឹងប្រែងអស់រយ:ពេល 12ឆ្នាំ​ សូមកុំយំ​ កុំសោកស្ដាយ​ យេីងនៅមាន
ពេលជាច្​រេីនដែលត្រូវធ្វេីបន្ដ​ទៅមុខទៀត​💪💪

សង្ក្រាន្តវិទ្យាល័យហ៊ុនសែនពាមរក៍ជិតដល់ហើយបងប្អូនទាំងអស់គ្នា! សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករ!Cr: អ្នកគ្រូ Chanthy Puth
01/04/2024

សង្ក្រាន្តវិទ្យាល័យហ៊ុនសែនពាមរក៍ជិតដល់ហើយបងប្អូនទាំងអស់គ្នា! សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករ!
Cr: អ្នកគ្រូ Chanthy Puth

See u soon 😁
27/03/2024

See u soon 😁

សេចក្តីជូនដំណឹង         គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ នៃវិទ្យាល័យ ហ៊ុន សែន ពាមរក៍ មានកិត្តិយសសូមជម្រាបជូន ឯកឧ...
11/03/2024

សេចក្តីជូនដំណឹង

គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ នៃវិទ្យាល័យ ហ៊ុន សែន ពាមរក៍ មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា អតីតសិស្ស សិស្សានុសិស្ស និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃសុក្រ-អាទិត្យ ១២-១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥-០៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ សាលានឹងមានការរៀបចំនូវ ពិធីសង្រ្កាន្ដវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា កម្មវិធីសង្រ្កាន្ដវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ឆ្នាំ២០២៤ បានផ្ដួចផ្ដើមធ្វើឡើងដោយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ដែលប្រារព្ធធ្វើឡើងក្នុងគោលបំណង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ បង្កើនសាមគ្គីភាព ការរំលឹកគុណគ្រូ និងការដាក់តាំងបង្ហាញនូវស្នាដៃរបស់សិស្សានុសិស្សប្រចាំឆ្នាំ២០២៤។ អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បីដំណើរការកម្មវិធីឱ្យមានភាពរលូនយើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រតាមសទ្ធាជ្រះថ្លា។ ថវិកាដែលទទួលបាននឹងចាត់ចែងក្នុងការរៀបចំកម្មវិធី និងថវិកាដែលនៅសល់នឹងប្រគល់ជូនគណៈគ្រប់គ្រងសាលាដើម្បីចាត់ចែងតាមការចាំបាច់។

អាចឧបត្ថម្ភដោយផ្ទាល់ ឬ
ទំនាក់ទំនងមកលេខទូរស័ព្ទ៖ 096 301 7103
លេខគណនីទាន់ចិត្ត ACELEDA 096 301 7103 (ពុទ្ធ ចន្ធី PUTH CHANTHY)

សូមអរគុណ!

23/11/2023

សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣ នេះ ។ ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់​ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង ។

យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់, និទ្ទេស B ចំនួន ៦.៩៦៤ នាក់, និទ្ទេស C ចំនួន ១៨.៣០៨ នាក់, និទ្ទេស D ចំនួន ៣៤.២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧.២៦៩ នាក់ ៕

#ហ៊ុនម៉ាណែត
#កម្ពុជា

សូមអនុមោទនា បងប្អូន មិត្តភ័ក្ដ អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តឧត្ដរមានជ័យ អោយបានគ្រប់ៗគ្នា🙏🙏
03/11/2023

សូមអនុមោទនា បងប្អូន មិត្តភ័ក្ដ អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តឧត្ដរមានជ័យ អោយបានគ្រប់ៗគ្នា🙏🙏

ពេលវេលា​ដេីរយឺតគឺជាពេលដែរអ្នករង់ចាំអ្វីមួយ​ ពេលដែលអ្នកភ័យព្រួយគឺជាពេលវាលា​ ងងឹតពេលវាលាដែលស្រស់បស់បំផុត​គឺជាពេលដែរអ្នកមាន...
08/08/2023

ពេលវេលា​ដេីរយឺតគឺជាពេលដែរអ្នករង់ចាំអ្វីមួយ​
ពេលដែលអ្នកភ័យព្រួយគឺជាពេលវាលា​ ងងឹត
ពេលវាលាដែលស្រស់បស់បំផុត​គឺជាពេលដែរអ្នកមានក្តីស្រលាញ់
ពេលដែលអ្នករីករាយសប្បាយនិង​សម្លាញ់​ៗគឺជាពេលដែលដេីរលឿន
ពេលដែលគ្មានទីបញ្ចប់គឺជាពេលដែរឈឺចាប់
ពេលណាពេលទៅអោយតែមានពេលពេញលេងហេីយធីមយេីង​ នំប៉័ង​ៗ​ នំប៉័ង​សាប​ នំប៉័ង​បាក់យ៉ុង​ good night 😂

Address

Prey Veng
Neak-Luong
01155

Website

Alerts

Be the first to know and let us send you an email when អតីតសិស្សវិទ្យាល័យ ហ៊ុនសែន ពាមរក៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to អតីតសិស្សវិទ្យាល័យ ហ៊ុនសែន ពាមរក៍:

Shortcuts

Share

Category