07/10/2023
សំណេរលោកពូ ខឹម វាសនា (07/10/2023)
----------
បើពូសួរក្មួយៗថាលោកិយមានពិតទេ? ចំលើយដែលត្រឹមត្រូវគឺត្រូវឆ្លើយថា វិញ្ញាណពាល់តាមទ្វារទាំងប្រាំ គឺមាន តែវិញ្ញាណវិលគិតនឹងទ្វារខួរគឺគ្មានទេ។ មានក្នុងមិនមានគឺត្រូវ។ ការគិតឃើញថាលោកិយនេះគ្មានអ្វីសោះទទេសូន្យឈឹង គឺអរិយសច្ចៈទីមួយ ម្ខាងជាកម្ម ម្ខាងដែលវិញ្ញាណដឹងដោយវិញ្ញាណពាល់តាមទ្វារទាំប្រាំជាធាតុ តើវាមានពិតយ៉ាងម៉េចទៅកើត? អរិយសច្ចៈទីមួយនេះជាធម៌ត្រូវកំនត់ដឹងតាមការគិតឃើញនឹងទ្វារមនោ គឺដាច់ខាតត្រូវគិតអោយបានអារម្មណ៍យល់គឺល្វឹងល្វើយសង្វេគព្រោះគិតឃើញថាទទេ។ អារម្មណ៍ទទេនេះគឺដើម្បីអោយផស្សៈមានប្រភពមកពីសឡាយតនៈ ហើយកោងទៅប៉ះសឡាយតនៈវិញ អោយវិញ្ញាណមានផ្លូវអារម្មណ៍ត្រូវដើម្បីកុំអោយវិញ្ញាណវង្វេងនឹងផស្សៈ វង្វេងនឹងផស្សៈឬលោកិយនេះយ៉ាងម៉េចបើសឡាយតនៈជាអ្នកបង្កើតផស្សៈឬលោកិយនេះដោយខ្លួនវាហ្នឹង។ ជាន់អាចម៍ហើយខឹងគេយ៉ាងម៉េច បើអាចម៍ហ្នឹងជុះដោយខ្លួនឯងសោះហ្នឹង ហើយសប្បាយនឹងរើសបានពូថៅយ៉ាងម៉េចបើគិតដឹងថាពូថៅដែលច្រឡំថាខ្លួនរើសបានហ្នុងជាពូថៅខ្លួនឯងហ្នឹង? ពេលគិតឃើញអញ្ចឹង គឺប្រព័ន្ធខាងក្នុងតខ្សែភ្លើងត្រូវហើយ ផ្លូវអារម្មណ៍គឺត្រូវហើយ វិញ្ញាណដឹងផស្សៈជាវេទនា ហើយបត់ហូរនាំយកផស្សៈនោះទៅអោយខួរក្បាលគិតហើយ គឺគិតវិភាគរកហេតុផលខុសត្រូវបានហើយ។ លុះវិញ្ញាណឡើងមកទ្វារខាងក្រៅនិយាយទាក់ទងគ្នាតាមទ្វារខាងក្រៅ គឺនិយាយហេតុផលយល់គ្នាបាន ព្រោះប្រព័ន្ធខ្សែភ្លើងខាងក្នុងវាតត្រូវហើយ អារម្មណ៍ហូរក្នុងខ្សែភ្លើងហ្នឹងត្រូវហើយ ផ្លូវអារម្មណ៍ត្រូវហើយ ដូចជាពាក្យថាមកពីអ្ហែង ព្រោះវាមកពីអ្ហែងមែន ដូចជាមួយអាខ្ជា វាថាយើងជេរ យើងថាយើងជេរមែន ប៉ុន្តែមកពីអ្ហែងបានអញជេរ អញជេរអ្ហែងមានខុសឯណា ពីព្រោះអ្ហែងជាអ្នកធ្វើហេតុអោយអញជេរ ដល់ពេលខាងវាគឺតប្រព័ន្ធខ្សែភ្លើងខាងក្នុងខុស នាំអោយចរន្ដអារម្មណ៍ហូរក្នុងខ្សែភ្លើងនាំយកផស្សៈដែលវិញ្ញាណដឹងតាមទ្វារហ្នុងមានទិសដៅខុសនាំអោយខួរហ្នុងវិភាគផស្សៈដែលមានទិសដៅអារម្មណ៍ខុសហ្នុងខុសដែរ គឺអត់មានសមត្ថភាពគិតរកហេតុផលបានត្រឹមត្រូវទេ នៅតែជាប់ផុងនឹងរឿងជេរ ជេរគឺខុស ប៉ុន្តែជេរព្រោះហេតុអី គឺគិតមិនយល់ រឿងអ្វីៗទាក់ទងតែនឹងរឿងប្រយោជន៍ ខាតប្រយោជន៍គឺខុស បានប្រយោជន៍គឺត្រូវ។ វាថា និយាយថាទឹកលិចលោក ហើយមិនលិច ហ្នឹងមិនខុស? អើអាហ្នឹងគឺខុសអញ្ចឹងត្រូវហើយ ប៉ុន្តែអត់ទាន់ឃើញហេតុទេ ផលគឺខុស តើហេតុជាស្អី? វាឆ្លើយថា ហេតុគឺថាទឹកលិចលោកហើយ មិនឃើញលិចហ្នឹង ហ្នឹងមិនខុស? យើងឆ្លើយថា អញដឹងអញយល់ថា អាថាទឹកលិចលោក ហើយវាមិនលិចហ្នឹង គឺខុស តែរឿងហេតុអីបាននាំអោយមានរឿងខុសអញ្ចឹង? វាស្រែកគំហកអោយយើង យី និយាយស្ដាប់គ្នាមិនបានអញ្ចឹង ខុសប៉ុណ្ណឹងហើយ ចង់កែខ្លួនទៅណាទៀត ថាទឹកលិចលោក មិនលិច ចង់និយាយកែខ្លួនយកត្រូវទៀត? ថាមិនមែនកែខ្លួនរកត្រូវអីទេ គឺនិយាយហេតុផលទេតើ។ ហេតុផលគឺថាទឹកលិចលោកហើយមិនឃើញលិចហ្នឹង ខុសប៉ុណ្ណឹងហើយ នៅមកនិយាយយកល្អទៀត ហើយវាដើរទៅនិយាយប្រាប់គ្នាវាតៗគ្នាពេញប្រទេសទៅ ថាយើងខុស ហើយសើចគឹល។ តែយើងនិយាយហេតុផលប្រាប់វា វាស្ដាប់មិនយល់សោះ យើងនិយាយថាខុសគឺខុសហើយ ប៉ុន្តែហេតុអីបានខុសគឺ ពូវាសនាគាត់អ្នកធ្វើខុសរឿងហ្នឹង គឺគាត់ថាទឹកលិចលោក ហើយអត់ឃើញលិច ដូច្នេះអ្នកធ្វើខុសត្រូវស្ដាប់ហេតុផលអ្នកធ្វើខុសហ្នុង តើគាត់មានហេតុផលអី បានជាធ្វើខុសហ្នឹង? តែដោយផ្លូវអារម្មណ៍ខុស គឺផស្សៈមានទិសដៅអារម្មណ៍ពីក្រៅមកក្នុង រួចអញលោតចូលអារម្មណ៍ត្រង់ហ្នុង អោយតែទុក្ខទោមនស្សវេទនាគឺខុស សុខសោមនស្សវេទនាគឺត្រូវ រួចហើយបាននាំយកផស្សៈដែលវិញ្ញាណកាត់ក្ដីនៅត្រង់តណ្ហាហ្នុងយកមកអោយទ្វារខួរគិតហេតុផលរកអារម្មណ៍ដឹងត្រូវសម្មាទិដ្ឋិ តើរកសម្មាម៉េចនឹងឃើញ មានតែមច្ឆាហែលរកទិដ្ឋិក្នុងទឹកហ្នុងទៅ គឺមិច្ឆាទិដ្ឋិ។ ដូចគ្នាជាមួយនឹងអារម្មណ៍អត្តា ហើយគាំទ្រគណបក្សប្រជាជន គឺគាំទ្រព្រោះប្រយោជន៍ អោយតែបានប្រយោជន៍ សុខសោមនស្សគឺត្រូវទាំងអស់ ហើយទៅនិយាយហេតុផលទៅ? ពូនិយាយថា វិញ្ញាណវិលដឹងខុសមគ្គគឺគ្មានសមត្ថភាពគិតហេតុផលបានទេ ល្ងង់ណាស់។ ឃើញគ្រាន់តែរឿងពន្ធប៉ះពាល់ដល់រឿងប្រយោជន៍វា ឯងនិយាយហេតុផលឯនេះសោះ ស្រាប់ត្រូវចិត្តវា ត្រូវនឹងវាបានប្រយោជន៍ហ្នុង វាថា យើងនិយាយខុសរហូត ទើបតែនិយាយត្រូវម្ដងហ្នឹង ម្ដងហ្នឹងនិយាយត្រូវណាស់ ហើយវាប្រាប់គ្នាវាថា ស្ដាប់តែអាណាត្រូវៗទៅ អាណាខុសគ្រវាត់ចោលទៅ មិនបាច់ស្ដាប់ទេ តាមពិតយើងនិយាយហេតុផលត្រូវតែរហូតហ្នឹង ប៉ុន្តែដោយមិនបំពេញតណ្ហាវាបាន គឺវាគ្មានយកចិត្តដាក់ខុសត្រូវ ល្អអាក្រក់អីទេ។ ដូចគ្នានឹងអ្នកគាំទ្រគណបក្សប្រឆាំង អ្នកគាំទ្រអង្គការសង្គមស៊ីវិល ដូចគ្នានឹងអ្នកគាំទ្រអ្នកសាសនា គាំទ្រអាខ្ជា គាំទ្រលោកសង្ឃសព្វថ្ងៃហ្នឹង គាំទ្រទេវតាដើរដីហ្នឹង គាំទ្រអាពូទីន គាំទ្រអាមេរិក ថាគាំទ្រខាងណាក៏ដោយគឺព្រោះតែប្រយោជន៍របស់វាទេ នោះជាអារម្មណ៍អញនៃសត្វអត្តាតែទាំងអស់។ ហេតុផលដែលជាលំហូរផ្លូវអារម្មណ៍ត្រូវនៃវិញ្ញាណគឺបុកបំបែកទិដ្ឋិអត្តារបស់វាមិនបានទេ គិតទៅមើល ក្រែងលោសល់ក្នុងប្រទេសណាមួយគ្រាប់ជាវិញ្ញាណសុទ្ធសាធវិលត្រូវមគ្គ គឺអត់ដាច់ខាត។ អោយតែវិញ្ញាណវិលត្រូវមគ្គ នោះនឹងមានរូបភាពលោកិយបញ្ចាំងចេញមកឃើញរត់មករកខាងយើងLDPដែលវិលត្រូវមគ្គហើយ អញ្ចឹងអ្នកមានបុណ្យចុះមករែងយកតែសត្វមានសីលវិញ្ញាណវិលត្រូវមគ្គហ្នឹង គឺលោកិយឃើញថាអស់រលីង អត់មានទុកចោលសត្វមានសីលអោយលង់ទឹកលិចងាប់ក្នុងលោកិយវគ្គនេះទេ អញ្ចឹងក្មួយដែលសួរពូថា ចុះបើខ្ញុំកំពុងតែរកស៊ីនៅភ្នំពេញ នៅខេត្តផ្សេងៗ ខ្លះទៅដល់ថៃ ខ្លះទៅដល់កូរ៉េវិញហ្នឹង តើដល់វគ្គលិចទឹក ខ្ញុំ និងពួកហ្នឹងយ៉ាងម៉េចដែរពូ? ពូឆ្លើយថា ពូមិនដឹងទេក្មួយ រឿងសំខាន់គឺផ្លូវអារម្មណ៍របស់ក្មួយឯណោះ តើវិញ្ញាណដែលជាក្មួយគិតឃើញផស្សៈតាមទ្វារទាំងប្រាំបូកបញ្ចូលគ្នាដែលយើងហៅថាលោកិយហ្នឹងពិតដែរ ឬទេ? បើយល់ថាពិតគឺសប្បាយនឹងដេញតាម ដេញអោបផស្សៈ អ្នកណាដណ្ដើមអោបផស្សៈបានច្រើនជាងគេគឺសប្បាយត្រេកត្រអាលហ្នុងគឺក្នុងអារម្មណ៍យល់របស់ក្មួយថាលោកិយនេះគឺមានពិត គឺផ្លូវអារម្មណ៍ក្មួយខុសហើយ ផ្លូវអារម្មណ៍ក្មួយមិននៅខាងផ្លូវអារម្មណ៍ពូទេ មិននៅជាមួយខ្សែកម្មពូទេណា ពេលដែលទឹកលិចលោកិយរបស់ក្មួយ ក្មួយត្រូវតែហែលរកទិដ្ឋិក្នុងទឹកហ្នុងទៅ ព្រោះទិដ្ឋិហ្នុងជារបស់មច្ឆាហ្នុងហើយ អោយពូទៅធានារឿងក្មួយមិនបានទេ ហើយកុំបាច់ភូតពូ ភូតពូ ពូជឿក្មួយក៏ផ្លូវអារម្មណ៍របស់ក្មួយខុសដែរ សត្វលោកទាំងអស់មានកម្មសន្សំទុកជារបស់ខ្លួនណាក្មួយ។ ប៉ុន្តែចំពោះក្មួយណាដែលទោះទៅរកស៊ីព្រោះត្រូវតែទៅ មិនទៅវាមិនកើត បើត្រូវការលុយកាក់មកដោះស្រាយបញ្ហាចំពោះមុខទៅហើយ ប៉ុន្តែក្នុងអារម្មណ៍គិតយល់នៅតែគិតឃើញថាលោកិយមិនពិត លោកិយទទេ មិនបានពុលដេញតាមផស្សៈ ឬលោកិយហ្នុងទេ អារម្មណ៍ក្មួយធុញទ្រាន់នឹងលោកិយដែលក្មួយកំពុងតែរស់នៅអញ្ចឹងហ្នុងណាស់ ប៉ុន្តែវាមិនដឹងធ្វើម៉េច បើវាត្រូវតែនៅទៅហើយ ទោះបីជាក្មួយនៅអាមេរិក នៅកាណាដា នៅទីណាក៏ដោយ រូបភាពលោកិយ ឃើញរូបក្មួយនៅឆ្ងាយក៏ពិតមែន ប៉ុន្តែខ្សែកម្មបង្កើតអារម្មណ៍វិលត្រូវមគ្គនៅជាមួយនឹងពូឯនេះទេ ពេលទឹកលិចលោកបញ្ចប់លោកិយវគ្គចាស់ ក្មួយៗនឹងមានសឡាយតនៈថ្មីដែលសឡាយតនៈនោះជាលោកិយថ្មី បើក្មួយនៅលោកិយវគ្គចាស់ឯនោះ តើទៅបានសឡាយតនៈថ្មីមកពាក់នឹងគេយ៉ាងម៉េចនឹងកើត? គិតយល់ដំណើរកម្មបង្កើតលោកិយដែលពូពន្យល់នេះដែរ ឬទេក្មួយ? ពូសូមបញ្ជាក់បន្ថែមបន្តិចដែលជាការពញ្ញាក់អោយក្មួយគិតមើលឃើញភាពសោះសូន្យទទេនៃលោកិយគឺអរិយសច្ចៈទីមួយដើម្បីអោយក្មួយមានផ្លូវអារម្មណ៍ត្រូវច្បាស់លាស់។ ក្មួយគិតទៅមើល នៅជាលោកិយចិត្ត ក្មួយគឺជាវិញ្ញាណ វិញ្ញាណជាខ្សែកម្ម ហើយប្រែជាដឹង ទោះដឹងក៏នៅតែជាកម្មតែដដែលទេ គឺនៅតែវិលអត់មានដៃជើងកាន់អីបានទេ ព្រោះជាខ្សែកម្លាំងសុទ្ធ ប៉ុន្តែសព្វថ្ងៃដែលកាន់បាន ប៉ះបាន អង្អែលបាននេះគឺមិនមែនវិញ្ញាណកាន់បាន ប៉ះបាន អង្អែលបានទេ គឺសឡាយតនៈទេដែលប៉ះគ្នាបាន មិនមែនវិញ្ញាណដែលជាយើងដែលប៉ះម្ខាងទៀតហ្នុងបានទេ ប៉ះបានទាល់តែយល់ចិត្តគ្នា រួចលើកសឡាយតនៈគឺដៃទៅអង្អែលដោយអារម្មណ៍គិតយល់ពីអារម្មណ៍ម្ខាងទៀតទេ ទើបអារម្មណ៍ជាខ្សែកម្លាំងដែលបង្កើតវិញ្ញាណយើង និងបង្កើតវិញ្ញាណគេប៉ះគ្នាបាន។ ពេលក្មួយគិតឃើញដល់ត្រង់ហ្នឹង ក្មួយមើលឃើញមនុស្សសព្វថ្ងៃដែលស្រលាញ់គ្នា តើគេគិតឃើញអី គឺគេមើលតាមទ្វារទាំងប្រាំ ឃើញសំបក ឃើញលុយ ឃើញប្រយោជន៍ ហើយបានគិត តណ្ហាហើយបានគិត គ្មានគិតឃើញដួងចិត្តដែលជាមនុស្សនោះបន្តិចណាសោះ បើពូជាដៃគូ ពូមិនដឹងយកយ៉ាងម៉េចទេ បើពូគិតទៅ ពូឃើញតែពូនៅតែឯងតែដដែល ក្មួយគិតឃើញត្រង់ហ្នឹងដែរទេក្មួយ? អរិយសច្ចៈទីមួយគិតដឹងកាន់តែច្បាស់ គឺទ្វារមនោកាន់តែទូលាយ ដឹងបរមត្ថសច្ចៈកាន់តែជ្រៅទូលំទូលាយណាក្មួយ៕
ប្រភព៖ https://www.facebook.com/100047130520692/posts/848831570031186/?mibextid=cr9u03