វិទ្យាល័យលំផាត់

វិទ្យាល័យលំផាត់ education

20/08/2026
21/07/2026

🏫✨ [អំណោយដ៏ថ្លៃថ្លា ដើមកំណើតនៃក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាង] ✨🏫
អនុស្សាវរីយ៍ និងស្នាមញញឹមដែលមិនអាចបំភ្លេចបាន! ផ្ដើមចេញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំនៅតាមតំបន់ឆ្ងាយ វិទ្យាល័យលំផាត់របស់យើងទទួលបាននូវ «អំណោយដ៏ថ្លៃថ្លា» ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវអាគារសិក្សាថ្មីសន្លាង ពីរខ្នង ពីរជាន់ ស្មើនឹង ១២ បន្ទប់ កាលពីឆ្នាំ ២០១៦ កន្លងទៅ។
🏛️ អាគារសិក្សាទាំងនេះ មិនត្រឹមតែជាសំណង់បេតុងនោះទេ ប៉ុន្តែជា «ពន្លឺនៃក្តីសង្ឃឹម» ជាជម្រកនៃការក្រេបជញ្ជក់ចំណេះដឹង និងជាកន្លែងកសាងអនាគតសម្រាប់សិស្សានុសិស្សប្រមាណ ៨០០ នាក់ និងលោកគ្រូអ្នកគ្រូ ២៤ រូប នៅក្នុងស្រុកលំផាត់។
🌱 ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន វិទ្យាល័យលំផាត់នៅតែបន្តអភិវឌ្ឍខ្លួនយ៉ាងស្ទុះលោតផ្លោះ៖
បរិស្ថានស្អាតបៃតងគ្រប់ជ្រុងជ្រោយ
ការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីលោកនាយក
សមិទ្ធផលរីកចម្រើនមិនដាច់ និងភាពស្មោះស្ម័គ្ររបស់គ្រូនិងសិស្ស។
ចាស់បុរាណពោលថា "ការអប់រំ គឺជាកេរដំណែលដ៏មានតម្លៃបំផុត"។ យើងទាំងអស់គ្នាជាកូនចៅ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ សូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត និងសូមប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ថែរក្សាសមិទ្ធផលទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិមាតុភូមិ! 🇰🇭💙
#វិទ្យាល័យលំផាត់ #អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ #មោទនភាពលំផាត់ #ការអប់រំដើម្បីអនាគត

21/07/2026

សាលានៃក្តីសង្ឃឹម

13/07/2026

ភ្លៀង​មិនមែន​ជា​ឧបសគ្គ​ទេ

✨ការបិទផ្សាយលទ្ធផលប្រឡងឌីប្លូម(សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ)សម័យប្រឡង៖ ០៦ កក្កដា ២០២៦ | មណ្ឌល៖ វិទ្យាល័យលំផាត់​។
13/07/2026

✨ការបិទផ្សាយលទ្ធផលប្រឡងឌីប្លូម
(សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ)
សម័យប្រឡង៖ ០៦ កក្កដា ២០២៦ | មណ្ឌល៖ វិទ្យាល័យលំផាត់​។

13/07/2026

សកម្មភាព​សិស្សមកមេីល​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ​ ភ័យផង​ អរផង​ អារម្មណ៍​ក្ដុកក្ដួល​ ។

13/07/2026

សូមកូនៗចាំ​តាម​ដាន​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​ថ្ងៃនេះ។

[មណ្ឌលប្រឡងវិទ្យាល័យលំផាត់] 📝 ដំណើការ កាត់ ស្រោម វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង៖ ០៦ កក្កដ...
06/07/2026

[មណ្ឌលប្រឡងវិទ្យាល័យលំផាត់] 📝 ដំណើការ កាត់ ស្រោម វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង៖ ០៦ កក្កដា ២០២៦។
ព្រឹកថ្ងៃនេះ ដំណើរការបើក និងកាត់ស្រោមវិញ្ញាសាបានប្រព្រឹត្តទៅដោយរលូន ម៉ឺងម៉ាត់ និងតម្លាភាពបំផុត ដោយមានការអញ្ជើញចូលរួមផ្ទាល់ពី៖
▪️លោកអភិបាលស្រុកលំផាត់
▪️លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា
ស្រុកលំផាត់
▪️កងកម្លាំងរាជអាវុធហត្ថស្រុក
▪️កម្លាំងនគរបាលប៉ុស្តិ៍ជ័យឧត្តម
▪️គ្រូពេទ្យនៃមណ្ឌលសុខភាពស្រុកលំផាត់ (ប្រចាំការជួយសង្គ្រោះបឋម)
ព្រមទាំងគណៈកម្មការ​អនុរក្ស​ និងតំណាងបេក្ខជនចុះ​ហត្ថលេខា​លេី​ស្រោមវិញ្ញាសា។
សូមជូនពរប្អូនៗបេក្ខជនទាំងអស់ក្នុងមណ្ឌលប្រឡងវិទ្យាល័យលំផាត់ ទទួលបានលទ្ធផលល្អជោគជ័យ និងនិទ្ទេសល្អគ្រប់ៗគ្នា! 💪✨
#ប្រឡងឌីប្លូម២០២៦ #ស្រុកលំផាត់ #វិទ្យាល័យលំផាត់ #អប់រំ

Address

76
Lumphat
12000

Alerts

Be the first to know and let us send you an email when វិទ្យាល័យលំផាត់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category