ការិ.យុវជន និងកីឡា ខេត្តកែប

ការិ.យុវជន និងកីឡា ខេត្តកែប Sharing education to young students

ពិធីប្រគល់បណ្ណសរសើរជូនដល់កុមារ-យុវជនមានស្នាដៃល្អប្រសើរក្នុងការអនុវត្តចលនាប្រឡងប្រណាំងបីល្អ "កូនល្អ សិស្សល្អ មិត្តល្អ" ប្...
19/08/2026

ពិធីប្រគល់បណ្ណសរសើរជូនដល់កុមារ-យុវជនមានស្នាដៃល្អប្រសើរក្នុងការអនុវត្តចលនាប្រឡងប្រណាំងបីល្អ "កូនល្អ សិស្សល្អ មិត្តល្អ" ប្រចាំឆ្នាំសិក្សា២០២៥-២០២៦"
១៩ សីហា ឆ្នាំ២០២៦
ការិ.យុវជន និងកីឡា ខេត្តកែប

ពិធីប្រគល់បណ្ណសរសើរជូនដល់អង្គភាពមានស្នាដៃល្អប្រសើរក្នុងការអនុវត្តចលនាប្រឡងប្រណាំងបីល្អ "កូនល្អ សិស្សល្អ មិត្តល្អ" ប្រចាំ...
19/08/2026

ពិធីប្រគល់បណ្ណសរសើរជូនដល់អង្គភាពមានស្នាដៃល្អប្រសើរក្នុងការអនុវត្តចលនាប្រឡងប្រណាំងបីល្អ "កូនល្អ សិស្សល្អ មិត្តល្អ" ប្រចាំឆ្នាំសិក្សា២០២៥-២០២៦"
១៩ សីហា ឆ្នាំ២០២៦
ការិ.យុវជន និងកីឡា ខេត្តកែប

19/08/2026
 #សិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំង៣ល្អ ​" កូនល្អ សិស្សល្អ មិត្តល្អ" ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ​      នៅថ្ងៃទី១៩ ខែសីហា...
19/08/2026

#សិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំង៣ល្អ ​" កូនល្អ សិស្សល្អ មិត្តល្អ" ប្រចាំឆ្នាំសិក្សា២០២៥-២០២៦

​ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ​មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បាន​បើកសិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំង៣ល្អ ជូនដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ-យុវជន ដែលមាន​ស្នាដៃក្នុងការអនុវត្តចលនាប្រឡងប្រណាំង ៣ល្អ ចំនួន៦៦នាក់​ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ​។
លោកប្រធានមន្ទីរ បានផ្តល់ការណែនាំជូនដល់លោកនាយក លោកស្រីនាយិកាគ្រប់គ្រឹះស្ថានសិក្សាដែលមាន​ស្នាដៃក្នុងការអនុវត្តចលនាប្រឡងប្រណាំង ៣ល្អ ​ត្រូវយកចិត្តទុកដាក់ក្នុងការ​ផ្តល់ឱកាសឱ្យកុមារ-យុវជន​គ្រប់ៗ​រូប​បានចូលរួមធ្វើសកម្មភាពទាំងក្នុង និងក្រៅសាលា​ ព្រមទាំងការងារសង្គមផ្សេងៗទៀត។ ទន្ទឹមនឹងនោះ លោកប្រធាន ក៍បានណែនាំ និងផ្តាំផ្ញើដល់កុមារ​-យុវជនដែលទទួលបានស្នាដៃល្អក្នុងការចូលរួមចលនា​ប្រឡងប្រណាំង ៣ល្អ ត្រូវយក​ចិត្តទុកដាក់​សិក្សា និងអភិវឌ្ឍនូវបំណិនសំខាន់ៗដូចខាងក្រោម ៖
- បំណិនទំនាក់ទំនង៖ និយាយ សរសេរ ស្តាប់ បង្ហាញ។ល។
- បំណិនសហការ និងធ្វើការក្រុម៖ ចេះគោរពគ្នា ស្តាប់គំនិតគ្នា និងរួមចំណែកចែករំលែកគំនិតគ្នាទៅវិញទៅមក។ល។
- បំណិនការគិតល្អិតល្អន់ និងដោះស្រាយបញ្ហា៖ វិភាគស្ថានភាព វិភាគសមហេតុផល សម្រេចចិត្ត គំនិតច្នៃប្រឌិតដោះស្រាយបញ្ហាប្រឈម
- បំណិនគ្រប់គ្រងពេលវេលា៖ កំណត់កិច្ចការជាអាទិភាព ធ្វើកិច្ចការឱ្យបានទាន់ពេល និងមានការបែងចែក​សម្រាប់​​សកម្មភាពផ្សេងៗ ប្រចាំថ្ងៃ
- បំណិនសម្របខ្លួន និងធ្វើឱ្យមានភាពធន់៖ សម្របតាមបរិយាកាស ស្ថានភាព ការប្រឈម និងផ្តល់ព័ត៌មានត្រឡប់ កសាងភាពធន់ដើម្បីយកឈ្នះការលំបាក
- បំណិនភាពជាអ្នកដឹកនាំ៖ មានគំនិតផ្តួចផ្តើមជួយក្រុម ក្នុងការកំណត់កិច្ចការ និងរបៀបធ្វើកិច្ចការ រួមជាមួយការបំផុសគំនិត និងលើកទឹកចិត្តក្រុមក្នុងការគ្រប់គ្រងឱ្យបានអំពីកិច្ចការទទួលខុសត្រូវ
- បំណិនយល់ចិត្ត និងការវៃឆ្លាតការប្រើអារម្មណ៍៖ យល់ និងគោរពគំនិត និងអារម្មណ៍អ្នកដទៃ អភិវឌ្ឍការយល់ដឹងពីខ្លួនឯង និងគ្រប់គ្រងអារម្មណ៍ប្រកបដោយវិជ្ជមាន​
- បំណិនដោះស្រាយទំនាស់៖ ឆ្លើយតបដោយទន់ភ្លន់ ទៅនឹងអ្វីមួយដែលយើងមិនចុះសម្រុងជាមួយគេ ដោយរិះរកដំណោះស្រាយ ដែលបានប្រយោជន៍ទាំងសងខាង ក្នុងនោះដែរមានការអនុវត្តការអត់ធ្មត់ និងបំណិនចចារ / សម្រុះសម្រួល
- បំណិនសម្រេចចិត្ត ប្រកបដោយសីលធម៌៖ យល់ពីសារៈសំខាន់នៃភាពស្មោះត្រង់ សុច្ចរិតភាព និងគណនេយ្យភាព ដោយជ្រើសរើសការគោរព និងឱ្យតម្លៃដល់អ្នកដទៃ
- បំណិនប្រើប្រាស់បណ្តាញ៖ កសាងទំនាក់ទំនងប្រកបដោយវិជ្ជមាន។
# Kep PoE
# 19 August 2026
ការិ.យុវជន និងកីឡា ខេត្តកែប

វគ្គបំប៉នស្តីពី "ការពង្រឹងក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា" ​នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ​មន្ទីរអប...
18/08/2026

វគ្គបំប៉នស្តីពី "ការពង្រឹងក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា"

​នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ​មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បាន​បើកវគ្គបំប៉នស្តីពី «ការពង្រឹង​ក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា» ជូនដល់លោកនាយក លោកស្រីនាយិកា និង​គ្រូ​បង្រៀនទទួលបន្ទុក​ការងារក្រុមប្រឹក្សាកុមារ-យុវជនចំនួន ៧០នាក់​ ក្រោមអធិបតីភាព លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ​។
លោកប្រធានមន្ទីរ បានផ្តល់ណែនាំជូនដល់លោក លោកស្រីទាំងអស់ ត្រូវផ្តល់ឱកាសដល់កុមារ-យុវជនគ្រប់ៗរូបបានចូលរួមសកម្មភាព​ ៖ ចលនាប្រឡងប្រណាំង៣ល្អនិងវិន័យ ការសិក្សានិងបណ្ណាល័យ ការងារសង្គ្រោះបឋមនិងជួយការងារសង្គម ការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ការងារផ្សព្វផ្សាយនិងយល់ដឹងអំពី​ព័ត៌មានពិតនិងក្លែងក្លាយ ការងារសិល្បៈ វប្បធម៌ និងកីឡា។
# Kep PoE
# 18 August 2026

🏆🇰🇭 ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦-២០២៧ថ្នាក់ខេត្ត ⚽️លទ្ធផលចប់ការប្រកួត÷សមាគមកីឡាបាល់ទាត...
12/08/2026

🏆🇰🇭 ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦-២០២៧ថ្នាក់ខេត្ត ⚽️
លទ្ធផលចប់ការប្រកួត÷
សមាគមកីឡាបាល់ទាត់ ខេត្តកែប (៣-៣) សមាគមបាល់ទាត់ ខេត្តព្រះសីហនុ
ការិ.យុវជន និងកីឡា ខេត្តកែប

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន GANZ BERG ដែលបានឧបត្ថម្ភទឹកសុទ្ធចំនួន ១០កេស ដល់ក្រុមកីឡាបាល់ទាត់ខេត្តកែប នឹងត្រូវប្រកួតជាមួយ...
12/08/2026

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន GANZ BERG ដែលបានឧបត្ថម្ភទឹកសុទ្ធចំនួន ១០កេស ដល់ក្រុមកីឡាបាល់ទាត់ខេត្តកែប នឹងត្រូវប្រកួតជាមួយក្រុមកីឡាបាល់ទាត់ខេត្តព្រះសីហនុ ដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦-២០២៧។
ថ្ងៃប្រកួត ÷ ១២ ខែសីហា ឆ្នាំ២០២៦
ទីតាំង ÷ កីឡដ្ឋានខេត្តកែប
វេលាម៉ោង÷ ៣:៣០នាទី រសៀល
ការិ.យុវជន និងកីឡា ខេត្តកែប

សូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនដែលស្នេហាវិស័យកីឡាបាល់ទាត់ជ្រាបថា÷ក្រុមកីឡាបាល់ទាត់ខេត្តកែប នឹងប...
12/08/2026

សូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនដែលស្នេហាវិស័យកីឡាបាល់ទាត់ជ្រាបថា÷
ក្រុមកីឡាបាល់ទាត់ខេត្តកែប នឹងប្រកួតជាមួយក្រុមកីឡាបាល់ទាត់ខេត្តព្រះសីហនុ ដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦-២០២៧។
ថ្ងៃប្រកួត ÷ ១២ ខែសីហា ឆ្នាំ២០២៦
ទីតាំង ÷ ពហុកីឡដ្ឋានខេត្តកែប
វេលាម៉ោង÷ ៣:៣០នាទី រសៀល
ការិ.យុវជន និងកីឡា ខេត្តកែប

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ នៅខេត្តកែប១០ សីហា ២០២៦ការិ.យុវជន និងកីឡា ខេត្តកែប
10/08/2026

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ នៅខេត្តកែប
១០ សីហា ២០២៦
ការិ.យុវជន និងកីឡា ខេត្តកែប

សូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនដែលស្នេហាវិស័យកីឡាបាល់ទាត់ជ្រាបថា÷ក្រុមកីឡាបាល់ទាត់ខេត្តកែប នឹងប...
01/08/2026

សូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនដែលស្នេហាវិស័យកីឡាបាល់ទាត់ជ្រាបថា÷
ក្រុមកីឡាបាល់ទាត់ខេត្តកែប នឹងប្រកួតជាមួយក្រុមកីឡាបាល់ទាត់ខេត្តព្រះសីហនុ ដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦-២០២៧។
ថ្ងៃប្រកួត ÷ ១២ ខែសីហា ឆ្នាំ២០២៦
ទីតាំង ÷ ពហុកីឡដ្ឋានខេត្តកែប
វេលាម៉ោង÷ ៣:៣០នាទី រសៀល

Address

សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
Krong Kep
3166

Alerts

Be the first to know and let us send you an email when ការិ.យុវជន និងកីឡា ខេត្តកែប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ការិ.យុវជន និងកីឡា ខេត្តកែប:

Shortcuts

Share