Singapore Amicus International School Kampot

Singapore Amicus International School Kampot Now SAiS offer Trilingual Language programme and we also include Maths, Science, ICT and P.E.

អបអរសាទរចំពោះអ្នកទទួលបានជ័យលាភីសម្រាប់ការប្រលងបញ្ចប់ខែសីហា។កម្រិតថ្នាក់Hotspot ១- Final Result ភាសាអង់គ្លេសក្រៅម៉ោង 5-6p...
20/08/2026

អបអរសាទរចំពោះអ្នកទទួលបានជ័យលាភីសម្រាប់ការប្រលងបញ្ចប់ខែសីហា។
កម្រិតថ្នាក់Hotspot ១- Final Result ភាសាអង់គ្លេសក្រៅម៉ោង 5-6pmបង្រៀនដោយលោកគ្រូ Nick Long
Congratulations to the winners for the Final exam in August.
Level:Hotspot 1- Final Result , 5-6pm with Teacher Nick Long
ការពិនិត្យយ៉ាងតឹងរ៉ឹង
✅ បង្ហាញលទ្ធផលសម្រាប់ការខិតខំប្រឹងប្រែងរបស់សិស្ស និងផ្តល់នូវការរៀនសូត្រប្រកបដោយគុណភាព។
យើងផ្តល់ជូន
✅ គុណភាព វិន័យ និងសេចក្តីថ្លៃថ្នូរ
លទ្ធផលប្រឡងខែមេសា
Strict examination
✅ Demonstrate results for student's efforts and provide quality learning.
We provide
✅ Quality, discipline and dignity
April Exam Results
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
Contact us for more information at:
Call: 093/014-588-598

👉 ទីតាំងក្រុងព្រះសីហនុ៖ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
https://goo.gl/maps/TE5CEAwqBsgfuQwr5
👉 ទីតាំងក្រុងកំពត៖ ខាងជើងផ្សារសាមគ្គី ជាប់អគារមង្គលការមិត្តភាព សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត
https://goo.gl/maps/ZRSCLFMNsbLpbM9w9
YouTube Channel:
https://www.youtube.com/channel/UC37fSlUHlBwoXK5HmlWgClA
👉 Join us on telegram: https://t.me/singaporeamicusinternational

🎓 កសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនៗ របស់អ្នកជាមួយសាលាអន្តរជាតិ អេស អេ អាយ អេស🌍នៅ សាលាអន្តរជាតិ អេស អេ អាយ អេស ខេត្តកំពតយើង...
18/08/2026

🎓 កសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនៗ របស់អ្នកជាមួយសាលាអន្តរជាតិ អេស អេ អាយ អេស🌍
នៅ សាលាអន្តរជាតិ អេស អេ អាយ អេស ខេត្តកំពត

យើងផ្តល់ជូននូវការអប់រំអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ដែលជួយអភិវឌ្ឍសមត្ថភាពសិក្សា ដោយទំនុកចិត្ត និងរៀបចំសិស្សឱ្យមានភាពជោគជ័យទាំងក្នុងការសិក្សា និងជីវិតប្រចាំថ្ងៃ។

📚 កម្មវិធីសិក្សាមាន
✅ កម្មវិធីសិក្សាភាសាខ្មែរពេញម៉ោង (ព្រឹក និងរសៀល)៖ ថ្នាក់មត្តេយ្យ ដល់ ថ្នាក់ទី៧
✅ កម្មវិធីសិក្សាភាសាអង់គ្លេស Oxford ពេញម៉ោង (ព្រឹក និងរសៀល) ៖ ថ្នាក់មត្តេយ្យ ដល់ ថ្នាក់ទី៧
✅ ថ្នាក់បំប៉នភាសាអង់គ្លេស (ក្រៅម៉ោង)
✅ ភាសាទី៣៖ ភាសាចិន | ភាសាបារាំង | ភាសាអាល្លឺម៉ង់
✅ សកម្មភាពក្រៅម៉ោងសិក្សាជាច្រើន ដើម្បីអភិវឌ្ឍទេពកោសល្យ ភាពច្នៃប្រឌិត និងជំនាញរបស់សិស្ស។

🎉 កម្មវិធីប្រូម៉ូសិនពិសេស
✨ បញ្ចុះតម្លៃ 20% លើការបង់ថ្លៃសិក្សាលើកដំបូង ទាំង សិស្សចុះឈ្មោះថ្មី និងសិស្សចាស់។
កម្មវិធីប្រូម៉ូសិនពិសេសនេះចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ ថ្ងៃទី ៣១ តុលា ២០២៦ ។
🎁 បង់ថ្លៃសិក្សាពេញមួយឆ្នាំសិក្សា ទទួលបានសៀវភៅសិក្សា និងឯកសណ្ឋានចំនួន 2 ឈុត ដោយឥតគិតថ្លៃ។

ផ្តល់ឱកាសឱ្យកូនៗ របស់អ្នកទទួលបានការអប់រំដែលមានស្តង់ដារអន្តរជាតិ ឆ្ពោះទៅកាន់ឱកាសសកល និងជួយអភិវឌ្ឍចំណេះដឹង ជំនាញ បុគ្គលិកលក្ខណៈ និងភាពជឿជាក់ ដើម្បីជោគជ័យក្នុងអនាគត។

📍 ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនក្នុងខែកញ្ញានេះតទៅ
🏫 ឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ

ចំនួនមានកំណត់! សូមទាក់ទងមកកាន់ការិយាល័យទទួលភ្ញៀវ ដើម្បីព័ត៌មាន ឬកក់ពេលវេលាមកទស្សនាសាលារៀនដោយផ្ទាល់ ។

🎓 Build Your Child's Future with Singapore Amicus International School 🌍

At Singapore Amicus International School, Kampot, we provide a high-quality international education that inspires confidence, academic excellence, and lifelong success.

📚 Programs Available
✅ Full Khmer Curriculum (Morning & Afternoon) – Kindergarten to Grade 7
✅ Oxford English Curriculum (Full-Time) – Kindergarten to Grade 7
✅ English Proficiency Classes (Part-Time)
✅ Third Language Options: Chinese 🇨🇳 | French 🇫🇷 | German 🇩🇪
✅ A wide range of extracurricular activities to help every child discover their talents, creativity, and passions.

🎉 Special Enrollment Offer
✨ 20% OFF your first tuition payment for new and existing families.
Promotion Period: 1st September - 31st October 2026

🎁 Pay for the full academic year and receive all books plus TWO school uniforms FREE.

Give your child an education that opens doors to global opportunities while building the knowledge, confidence, character, and skills needed to succeed in school and in life.

📍 Enrollments Open in September
🏫 New Academic Year Begins Monday, 19 October

Limited places available. Contact us today to arrange a school tour or learn more!

🏫សាលាអន្តរជាតិ អែស អេ អាយ អេស បណ្តុះបណ្ដាលសិស្សានុសិស្សតាមរយៈការអនុវត្តវិធីសាស្រ្ត ស៥ ដោយផ្តោតលើការបង្កើតផ្នត់គំនិត វិន័...
13/08/2026

🏫សាលាអន្តរជាតិ អែស អេ អាយ អេស បណ្តុះបណ្ដាលសិស្សានុសិស្សតាមរយៈការអនុវត្តវិធីសាស្រ្ត ស៥ ដោយផ្តោតលើការបង្កើតផ្នត់គំនិត វិន័យ និងទម្លាប់ល្អ ដើម្បីបង្កើនសណ្តាប់ធ្នាប់ និងត្រៀមខ្លួនសម្រាប់អនាគតប្រកបដោយគុណភាព។
ទូរស័ព្ទ៖ 014 588 598 | 093 588 598
SingaporeAmicusInternationalSchool

12/08/2026

សូមស្វាគមន៍មកកាន់សាលាអន្តរជាតិ អែស-អេ-អាយ (សឹង្ហបុរី)​ ចាប់ផ្តើមទទួលសិស្សពីអាយុ២.៥​ ដល់​ ១៨ឆ្នាំ

កម្មវិធីអប់រំពេញម៉ោង៣ភាសា (ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន )​
កម្មវិធីក្រៅម៉ោងភាសាអង់គ្លេស (GEP/IELTS) និង ចិនHSK
────⋆⋅☆⋅⋆────
យើងផ្តល់លើសពីការសិក្សាក្នុងសៀវភៅ គឺការបណ្តុះបំណិនជីវិត និងសមត្ថភាពពិតប្រាកដ៖
- ស្តង់ដាអប់រំ៖ កម្មវិធីសិក្សាស្របតាមស្តង់ដាជាតិ និងអន្តរជាតិ(Oxford Curriculum)។
- ជំនាញចម្រុះ៖ កុំព្យូទ័រ, សិល្បៈ, ដូរតន្ត្រី, របាំប្រពៃណី​ កីឡា
ធនធានគ្រូបង្រៀន៖ បង្រៀនដោយគ្រូដែលមានគរុកោសល្យច្បាស់លាស់ និងគ្រូជនជាតិដើម មកពីចក្រក្រភពអង់គ្លេស​ (Native Speakers)។
"គុណភាព វិន័យ សេចក្តីថ្លៃថ្នូរ
ទូរស័ព្ទ៖ 014 588 598 | 093 588 598
SingaporeAmicusInternationalSchool

🏫 នៅសាលាអន្តរជាតិ អេស អេ អាយ អេស  ផ្តល់ការអប់រំដល់សិស្សចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ ដោយអនុវត្ត វិធីសាស្ត្រ ស ៥(...
07/08/2026

🏫 នៅសាលាអន្តរជាតិ អេស អេ អាយ អេស ផ្តល់ការអប់រំដល់សិស្សចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ ដោយអនុវត្ត វិធីសាស្ត្រ ស ៥(សម្រិតសម្រាំង សណ្តាប់ធ្នាប់ ស្អាត ឬសម្អាត ស្តង់ដា ស្ថិតស្ថេរ ) ដែលផ្តោតលើការអភិវឌ្ឍផ្នត់គំនិត វិន័យ និងទម្លាប់ល្អ។
យើងប្តេជ្ញាបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាពផ្នែកសិក្សា បុគ្គលិកលក្ខណៈល្អ សុខុមាលភាព និងទំនុកចិត្តលើខ្លួនឯង ដើម្បីត្រៀមខ្លួនសម្រាប់អនាគតប្រកបដោយគុណភាព និងភាពជោគជ័យ។
🌱 កសាងមូលដ្ឋានរឹងមាំថ្ងៃនេះ 🌟 ដើម្បីបង្កើតអ្នកដឹកនាំថ្ងៃស្អែក។

🗣សកម្មភាពនៃការប្រឡងនិយាយជាសាធារណៈរបស់សិស្សានុសិស្សថ្នាក់ ភាសាខ្មែរ ភាសាអង់គ្លេស  ភាសាចិន ភាសាអាល្លឺម៉ង់ ភាសាបារាំង 🎓 ហេត...
01/08/2026

🗣សកម្មភាពនៃការប្រឡងនិយាយជាសាធារណៈរបស់សិស្សានុសិស្សថ្នាក់ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន ភាសាអាល្លឺម៉ង់ ភាសាបារាំង
🎓 ហេតុអ្វីជ្រើសរើសការសិក្សានៅ អែស អេ អាយ?
យើងផ្តល់លើសពីការសិក្សាក្នុងសៀវភៅ គឺការបណ្តុះបំណិនជីវិត និងសមត្ថភាពពិតប្រាកដ៖
- ស្តង់ដាអប់រំ៖ កម្មវិធីសិក្សាស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។
- ជំនាញចម្រុះ៖ កុំព្យូទ័រ, សិល្បៈ, តន្ត្រី, របាំ, គំនូរ។
- សកម្មភាពក្រៅថ្នាក់៖ ដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីសប្បុរសធម៌ ដើម្បីបណ្តុះស្មារតីចែករំលែក។
- បរិយាកាសទំនើប៖ បន្ទប់រៀនមានផាសុខភាព បំពាក់ម៉ាស៊ីនត្រជាក់ និង LCD ទំនើបៗ។
ធនធានគ្រូបង្រៀន៖ បង្រៀនដោយគ្រូដែលមានគរុកោសល្យច្បាស់លាស់ និងគ្រូជនជាតិដើម (Native Speakers)។
"គុណភាព វិន័យ សេចក្តីថ្លៃថ្នូរ គឺជាគោលការណ៍ចម្បងរបស់យើង"
📍 ព័ត៌មានទំនាក់ទំនង និងទីតាំង៖
ប្អូនៗ និងអាណាព្យាបាលអាចមកចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមតាមរយៈ៖
📞 ទូរស័ព្ទ៖ 015 588 598 | 092 588 598 | 097 6 588 598 💬
🏢 ទីតាំងទី១ ក្រុងព្រះសីហនុ៖ ភូមិ៥ សង្កាត់លេខ៤ ផ្លូវលំ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
🏢 ទីតាំងទី២ ក្រុងកំពត៖ ខាងលិចមជ្ឈមណ្ឌលរៀបការមិត្តភាព ក្រុងកំពត​ ខេត្តកំពត
🏢 ទីតាំងទី៣ ក្រុងព្រះសីហនុ៖ ភូមិ៥ សង្កាត់លេខ៤ (ក្រោយស្ថានីយ៍សូគីមិច អូរ២) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

🌟 អនាគតដ៏មានរស្មី និងបរិយាកាសសិក្សាដ៏មានសុវត្ថិភាពសម្រាប់បុត្រធីតារបស់លោកអ្នក នៅសាលាអន្តរជាតិ អេស អេ អាយ អេស ! 🎓✨សាលាអន្...
31/07/2026

🌟 អនាគតដ៏មានរស្មី និងបរិយាកាសសិក្សាដ៏មានសុវត្ថិភាពសម្រាប់បុត្រធីតារបស់លោកអ្នក នៅសាលាអន្តរជាតិ អេស អេ អាយ អេស ! 🎓✨
សាលាអន្តរជាតិ អន្តរជាតិ អេស អេ អាយ អេស សូមគោរពអញ្ជើញ មាតាបិតា និងអាណាព្យាបាលទាំងអស់ ចូលរួមក្នុងកម្មវិធី "ទិវានៃការបើកសាលារៀន " ដើម្បី៖
🏫 ទស្សនាបរិវេណសាលា និងថ្នាក់រៀនដ៏ទំនើប
ព័ត៌មានផ្ទាល់ជាមួយក្រុមការងារ និងលោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍
💡 ស្វែងយល់ពីវិធីសាស្ត្រអប់រំដែលជំរុញឱ្យកុមារស្រឡាញ់ការសិក្សា និងមានទស្សនវិស័យកម្រិតសកល
✨ ចំណុចពិសេសក្នុងកម្មវិធី៖
រីករាយទស្សនា និងគាំទ្រការធ្វើបទបង្ហាញដ៏ស្ទាត់ជំនាញរបស់សិស្សានុសិស្ស នៅក្នុង កម្មវិធីប្រកួតនិយាយជាសាធារណៈ !
🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០១ ខែសីហា
⏰ វេលាម៉ោង៖ ចាប់ពីម៉ោង ៩:០០ ព្រឹក តទៅ
យើងខ្ញុំទន្ទឹងរង់ចាំទទួលស្វាគមន៍លោកអ្នក និងក្រុមគ្រួសារដោយក្តីរាប់អាន! 💙

Discover a nurturing environment for your child’s growth at Singapore Amicus International School. 🎓

We warmly invite your family to visit our campus, meet our dedicated team, and see how we inspire a love for learning and global understanding.

🗓 Open Day: Saturday, August 1st

🚪 Doors Open: 9:00 AM

Come tour our facilities, learn about our approach to education, and enjoy our students' presentations during the Public Speaking Competition.

We look forward to meeting you!

លោក ហឿង ប៊ុនលី  ប្រធានក្រុមប្រឹក្សាភិបាល នៃ Singapore Amicus International School (SAiS) បានចូលរួមកិច្ចប្រជុំជាមួយសហព័ន្...
31/07/2026

លោក ហឿង ប៊ុនលី ប្រធានក្រុមប្រឹក្សាភិបាល នៃ Singapore Amicus International School (SAiS) បានចូលរួមកិច្ចប្រជុំជាមួយសហព័ន្ធសេវាអប់រំនៅកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំទាំង ៣ តាមលិខិតលេខ៖ ៤៣៤៧/អយក.អគល ស្តីពី ករណីស្នើសុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំចំនួន ៣ ដើម្បីដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ៊

កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាអំពីការរៀបចំ និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ តាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព ភាពងាយស្រួល និងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

ក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័នអប់រំ លោក ហឿង ប៊ុនលី បានចូលរួមផ្តល់យោបល់ និងចែករំលែកបទពិសោធន៍ជាក់ស្តែង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង និងការផ្តល់សេវាអប់រំនៅកម្ពុជា ឱ្យកាន់តែមានគុណភាព ស្របតាមបរិបទនៃការធ្វើបរិវត្តកម្មឌីជីថល។

សូមអបអរសាទរដល់សិស្សានុសិស្សថ្នាក់ទី ១ក, ថ្នាក់ទី ២ក,ថ្នាក់ទី ៣ក,ថ្នាក់ទី ៤ក,ថ្នាក់ទី ៥ក​ និងថ្នាក់ទី ៦កដែលខិតខំប្រឹងប្រែ...
21/07/2026

សូមអបអរសាទរដល់សិស្សានុសិស្សថ្នាក់ទី ១ក, ថ្នាក់ទី ២ក,ថ្នាក់ទី ៣ក,ថ្នាក់ទី ៤ក,ថ្នាក់ទី ៥ក​ និងថ្នាក់ទី ៦កដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ព្យាយាមក្នុងការសិក្សាព្រមទាំងទទួលបានចំណាត់ថ្នាក់ល្អៗក្នុងការប្រឡងប្រចាំខែកក្កដា ឆ្នាំសិក្សា២០២៥-២០២៦
✅ ការបង្រៀនដោយយកចិត្តទុកដាក់
✅ ការប្រឡងដ៏តឹងរ៉ឹង
✅ បង្ហាញនូវលទ្ធផលចំពោះការខិតខំរបស់សិស្សានុសិស្ស និងផ្តល់នូវគុណភាពនៃការសិក្សា។
ពួកយើងផ្តល់នូវ
✅ គុណភាព វិន័យ និងសេចក្តីថ្លៃថ្នូរ
ទំនាក់ទំនងសួរព័ត៌មាន និងចុះឈ្មោះចូលរៀន៖
✅ សិក្សាបន្ថែមជាមួយកម្មវិធី SAIS Mobile App
ទំនាក់ទំនងសួរព័ត៌មាន និងចុះឈ្មោះចូលរៀន៖
Tel: 015/092 588 598 / 097 6 588 598
----------------------------------------------
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
Contact us for more information at:
Call: 093/014-588-598

👉 ទីតាំងក្រុងព្រះសីហនុ៖ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
https://goo.gl/maps/TE5CEAwqBsgfuQwr5
👉 ទីតាំងក្រុងកំពត៖ ខាងជើងផ្សារសាមគ្គី ជាប់អគារមង្គលការមិត្តភាព សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត
https://goo.gl/maps/ZRSCLFMNsbLpbM9w9
Tel: 015/092/0976 588 598
✅ YouTube Channel: https://www.youtube.com/channel/UC37fSlUHlBwoXK5HmlWgClA
✅ Join us on telegram https://t.me/singaporeamicusinternational
✅ SAIS App Store: https://apps.apple.com/kh/app/sais-mobile-app/id1644305428
✅ SAIS Play Store: https://play.google.com/store/apps/details...24

សាលាអន្តរជាតិ អេស អេ អាយ សិង្ហបុរី - សាខាខេត្តកំពត  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាល និងសិស្សានុសិស...
17/07/2026

សាលាអន្តរជាតិ អេស អេ អាយ សិង្ហបុរី - សាខាខេត្តកំពត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុង កិច្ចជំនួបរវាង មាតាបិតា និងគ្រូបង្រៀន និងការអបអរសាទរការបញ្ចប់ត្រីមាសទី៣ ។

ភាពជាដៃគូដ៏រឹងមាំ៖ កិច្ចប្រជុំនេះបានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសាលា និងមាតាបិតា អាណាព្យាបាល ដើម្បីរួមគ្នាគាំទ្រដល់ការសិក្សា ភាពរីកចម្រើន និងជោគជ័យរបស់ប្អូនៗ សិស្សានុសិស្ស។
ដំណើរឆ្ពោះទៅមុខ៖ គណៈគ្រប់គ្រងសាលាបានរំឭកពីការរីកចម្រើនក្នុងរយៈពេល ៣ឆ្នាំកន្លងមក ព្រមទាំងបានចែករំលែកចក្ខុវិស័យ និងកម្មវិធីសំខាន់ៗសម្រាប់ត្រីមាសទី៤ ខាងមុខ។
មោទនភាពវប្បធម៌៖ កម្មវិធីកាន់តែអធិកអធមតាមរយៈការសម្តែងរបាំប្រពៃណីខ្មែរយ៉ាងរស់រវើកពីសំណាក់សិស្សានុសិស្ស ដែលបង្ហាញពីទេពកោសល្យ និងការគោរពស្រឡាញ់វប្បធម៌ជាតិយ៉ាងគួរឱ្យមោទនៈ។

យើងខ្ញុំប្តេជ្ញាបន្តផ្តល់ជូននូវការអប់រំកម្រិតអន្តរជាតិដ៏ឆ្នើម ក្នុងបរិយាកាសប្រកបដោយក្តីស្រឡាញ់ និងការលើកទឹកចិត្ត ដើម្បីឱ្យកុមារគ្រប់រូបអាចអភិវឌ្ឍសមត្ថភាពបានពេញលេញ។
សូមអរគុណដែលបានរួមដំណើរជាមួយសាលាអន្តរជាតិ អេស អេ​ អាយ សឹង្ហបុរី ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយនៅខេត្តកំពត!


As we celebrate the successful conclusion of our Parent-Teacher Conference and the end of Term 3, Singapore Amicus International School – Kampot would like to extend our sincere gratitude to all parents, guardians, students, and families who attended and continue to support our growing school community.

The conference provided a valuable opportunity for families and teachers to work together in supporting each child's academic progress, personal development, and future success. We greatly appreciate the trust and partnership that make our school community so strong.

During the event, our Principal and Vice Principal reflected on the school's remarkable journey over the past three years, celebrating the continued growth of Singapore Amicus International School and sharing our vision, achievements, and exciting upcoming events as we prepare to welcome Term 4.

The celebration was made even more special by a wonderful performance from our students, who proudly showcased Cambodia's rich cultural heritage through a beautiful traditional Khmer dance. Their confidence, talent, and respect for local culture made us all incredibly proud.

As we look ahead to Term 4, we remain committed to providing an outstanding international education in a caring, inclusive, and inspiring environment where every child has the opportunity to thrive.

Thank you for being an important part of the Singapore Amicus International School family. Together, we continue to build a brighter future for the young generation of Kampot.

Address

Kampongbay Village, Sangkat Kampongbay
Krong Kampot

Opening Hours

Monday 07:00 - 19:30
Tuesday 07:00 - 19:30
Wednesday 07:00 - 19:30
Thursday 07:00 - 19:30
Friday 07:00 - 19:30

Telephone

+85514588598

Alerts

Be the first to know and let us send you an email when Singapore Amicus International School Kampot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Singapore Amicus International School Kampot:

Shortcuts

Share

Category