19/09/2026
ស្រុកឆ្លូង៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ធាម ហេងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនត្រៀមបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកឆ្លូង ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ
ក្នុងពិធីនេះ បានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគ្រប់លំដាប់ថ្នាក់ និងបេក្ខជនត្រៀមឈរឈ្មោះតាមបណ្តាឃុំទាំង៨ រួមទាំងប្រធានសាខាបក្សភូមិទាំង៥០ សរុបអ្នកចូលរួមចំនួន៣១១នាក់