LDP ឃុំក្ដីដូង

LDP ឃុំក្ដីដូង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ Premiership shall be limited to two terms in office ONLY;
2. Prime Minister shall be required to live in a State residence;
4.

យន្តការ​៨​ចំណុច​៖
១. ​ត្រូវ​កំណត់​អា​ណត្តិ​នា​យក​រដ្ឋ​មន្រ្តី​ ( ត្រឹម​ពីរ​អា​ណត្តិ​ )
២. ​នាយ ​ករដ្ឋ​មន្រ្តី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ ខ្លួន​ឯង​
៣. ​នា ​យក​រដ្ឋ​មន្រ្តី​ត្រូវ​រស់​នៅ​ក្នុង​និ​វេសន​ដ្ឋាន​ដែល​ផ្តល់​ដោយ​រដ្ឋ​
៤. ​បង្កើត ​តុលា​ការ​រដ្ឋ​បាល​
៥. ​ឋាន ​ន្តរ​សក្តិ៍​ចាប់​ពី​ឧត្តម​សេនីយ៍​យោធា​ និង​នគ​របាល​ត្រូវ​សុំ​សេចក្តី​ទុក​ចិត្ត​ពី​សភា​
៦. ​អព្យា ​ក្រិត្យ​មន្ត្រី​រាជ​ការ​
៧. ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ ជ្រើស​រើស​ ឬ​ទំលាក់​តំណាង​ឃុំ​-សង្កាត់​/ក្រុង​-ស្រុក​-ខណ្ឌ​/​ខេត្ត​-​រាជ ​ធានី​
៨. ​ប្រើ ​ប្រព័ន្ធ​ឯក​ត្ត​នាម​សំរាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​

The eight mechanisms are as follows:
1. Prime Minister shall not be allowed to establish his own bodyguard unit;
3. Administrative court shall be established;
5. Nomination of police and military generals shall be validated by the National Assembly;
6. Civil Servants shall be banned from political party affiliation;
7. Direct voting system shall be applied to elect or remove representatives at all levels
(Commune/Sangkat, District/Khan/Town and Province/Capital);
8. Uninominal system of election shall be applied to elect members of Parliament.

22/06/2021

វិញ្ញាណជាខ្សែកំលាំងដឹង តែវាដឹងតាមសំបកដែលវិញ្ញាណជាអ្នកធ្វើសំបកនោះឡើង។ សូមក្មួយ ចាប់អារម្មណ៍នឹងពាក្យខ្សែកំលាំង។ បើវាជាខ្សែកំលាំង ដូច្នេះវាត្រូវតែនៅវិលតាមកំលាំងចេញពីកលាបៈវិល។ វាអត់មានក្បាលអត់មានដៃជើងឬខ្លួនជាសត្វអីនោះទេ ប៉ុន្តែវិញ្ញាណនោះវាដឹងជាលក្ខណៈចេះគិត អីចឹងខ្សែកំលាំងដឹងនោះ ក៏ឆ្នៃជារាងក្បាលមក កាលណាវាត្រូវការដៃជើង ក្រពះ ពោះវៀនព្រោះជាវិញ្ញាណសត្វកាមភព នោះខ្សែកំលាំងដឹងនោះ ក៏រមូទៅជាទំរង់រូបរាងសត្វកាមភពទៅ តែវិញ្ញាណអត់មានជារូបរាងសត្វស្អីទេ គឺខ្សែកំលាំងប្រែជាដឹងប៉ុណ្ណោះទេតើ។ សូម្បីតែរុក្ខជាតិ ក៏មានវិញ្ញាណដែរ ប៉ុន្តែវិញ្ញាណនោះ វាមិនទាន់ត្រូវការទ្វារភ្នែកច្រមុះត្រចៀកស្អីនោះទេ គឺវិញ្ញាណដ៏ទន់ខ្សោយរបស់រុក្ខជាតិវាត្រូវការសំបកតែត្រឹមដើមរុក្ខជាតិប៉ុណ្ណោះទេ តែព្រោះតែរុក្ខជាតិវាមានវិញ្ញាណ អីចឹងហើយបានជាវាចេះរេរកពន្លឺថ្ងៃដែរអីចឹងនោះ។ វិញ្ញាណរុក្ខជាតិមានលក្ខណៈប៉ុណ្ណឹង វាមានរូបសំរាប់ដឹងប៉ុណ្ណឹងដែរ អីចឹងបានជាវាត្រូវតែឆ្នៃរូបជារុក្ខជាតិអីចឹងទៅ។ ចំណែកវិញ្ញាណចេះគិត ខ្សែកំលាំងនោះរមូរជារាងខួរបែបណាតាមសភាពវិញ្ញាណចេះគិតបែបហ្នុងទៅ។ នេះជាលក្ខណៈនៃខ្សែវិញ្ញាណឆ្នៃរូប កម្មជ្ជរូប។ ខ្សែកំលាំងច្រឡំដឹង ហើយដើម្បីដឹងបាន វិញ្ញាណនោះជាអ្នកឆ្នៃរូបដែលមានទ្វារវិញ្ញាណតាមសភាពលក្ខណៈរបស់វិញ្ញាណនោះទៅ ហើយសត្វនោះដឹងច្រឡំនូវពិភពលោកជាធាតុរបស់វាអីចឹងទៅ។ គិតមើលខ្សែកំលាំងនៅតែជាកំលាំង ដែលត្រូវ ត្រូវតែទុកវាជាខ្សែកំលាំងរួមតែមួយ អត់អារម្មណ៍អញជាសត្វបែកខ្សែកំលាំងជាសត្វមួយៗផ្សេងគ្នាទេ។ អារម្មណ៍អញ ឬអារម្មណ៍អាត្មានិយម នោះខ្សែកំលាំងបង្កើតវិញ្ញាណវិប្បយុត្តិវិលមិនត្រូវគន្លងកំលាំងទេ។ ខុសគន្លងកំលាំង វិញ្ញាណសត្វនឹងរងទុក្ខហើយ៕

22/06/2021
18/06/2021

ជំហរLDPចំពោះគ្រឿងញៀន_ស្រា_កន្ទុយលេខ...................................................................
#ចុចចូលក្រុមអ្នកឃុំក្តីដូង
-Telegramhttps://t.me/joinchat/G8RoQ2rGP9ZjNDU9

16/06/2021
12/06/2021

មុនដំបូង កំលាំងច្រឡំដឹង ទៅជាវិញ្ញាណ។ វិញ្ញាណគឺជាខ្សែកំលាំង ប្រែខុសដំណើរ ប្រែមិនទំនងសោះ ទៅជាខ្សែដឹង ហៅថាវិញ្ញាណ។ វិញ្ញាណគឺកើតមានឡើងរបៀបហ្នឹង។ ខ្សែកំលាំងដែលកើតចេញពីការវិលនៃកលាបៈ វាមិនត្រូវដឹងទេ បានត្រូវ តែជារឿងពិតវាបានប្រែខុសទំនងហើយទៅជាខ្សែដឹងហើយ។ ខ្សែកំលាំងសោះប្រែទៅជាដឹង វាមិនត្រូវទេ តែជាការពិតមិនអាចបដិសេធបាន វាបានប្រែមកជាខ្សែដឹងទៅហើយ។ អីចឹងហើយបានព្រះពុទ្ធប្រើពាក្យអវិជ្ជា សំគាល់ដំណើរប្រែប្រួលខុសទំនងរបស់ខ្សែកំលាំងនេះ។ ក្រោយពីអវិជ្ជា គឺខ្សែកំលាំងបានប្រែទៅជាខ្សែរដឹង ហើយខ្សែដឹងបានរុំដោយកំលាំងធាតុ ដែលមានទ្វារវិញ្ញាណប្រាំមួយមក ខ្សែវិញ្ញាណនោះក៏ដឹងច្រឡំមួយជាន់ទៀតថាខ្លួនវាជាសត្វដែលមានខ្លួន គឺអត្តា ហើយសំគាលដឹងច្រឡំថាពិភពលោកជុំវិញវាជាធាតុ មិនមែនដឹងត្រូវថាពិភពលោករបស់វាជាកំលាំងធាតុទេ ហើយវាក៏រស់នៅជាសត្វមិនយល់ការពិតបែបនេះលិចអណ្តែតៗ រាប់លានកោដិផែនដីនេះទៅ។ នេះហើយជីវិតសត្វរស់លិចអណ្តែតក្នុងវាលវដ្តសង្សានេះនោះ។ ព្រះពុទ្ធជាអ្នកដឹងយល់រឿងនេះ ព្រះអង្គពន្យល់សត្វអោយសត្វយល់ដំណើរធម្មជាតិនេះ ហៅថាប្រោសសត្វ។ មុនដំបូងខ្សែកំលាំងច្រឡំទៅជាខ្សែដឹង ហើយខ្សែរដឹងនេះរុំកំលាំងធាតុដែលមានទ្វារវិញ្ញាណទាំងប្រាំមួយ សំគាល់ខុសថាខ្លួនវាជាសត្វទៅ។ បន្ទាប់ពីច្រឡំដឹងរួចមក ចូលដល់ដំណាក់កាលនៃការដឹងច្រឡំវិញម្តង គឺដឹងច្រឡំថាពិភពលោកដែលវាជាសត្វរស់នៅក្នុង ជាធាតុ ការពិតជាកំលាំងធាតុទេតើ។ ធាតុនិងកំលាំងធាតុ ខុសគ្នាដូចមេឃនិងដី។ មនុស្សច្រើនយល់ថា ពិភពលោកកើតពីធាតុក៏ដោយ កើតពីកំលាំងក៏ដោយ តើវាមានអីខុសគ្នា? អញគិតតែពីខំរកសុី អោយមានបានទៅ ហើយធ្វើបុណ្យសំរាប់ជាតិក្រោយទៅវាចប់ហើយ។ ឱ សត្វអើយសត្វធាតុ សត្វឯងនេះ គ្មានដឹងខ្យល់អីសោះហើយនេះ! ព្រះពុទ្ធព្រះអង្គល្ងង់ជាងសត្វឯងឬបានជាព្រះអង្គប្រឹងពន្យល់ប្រោសសត្វឯង ដោយប្រាប់សត្វថា ធម្មទានឈ្នះអស់ទានទាំងពួង ធម្មទានមានតំលៃលើស ទានជាលុយ ជារបស់ ជាសេវាផ្សេងៗ ទានស្អីក៏មិនមានតម្លៃស្មើនឹងធម្មទានដែរ តើសត្វឯងយល់ថាព្រះពុទ្ធព្រះអង្គប្រាប់សត្វឯងពីរឿងអីទេសត្វ? ស្តាប់ការពន្យល់ដំណើរធម្មជាតិ វិញ្ញាណសត្វឯងមានបញ្ញា។ បញ្ញា គឺវិញ្ញាណកត្តញ្ញូ កត្តញ្ញូ ជាធម៌មេហ្វូង នាំកុសលទាំងអស់មកអោយវិញ្ញាណសត្វឯង ហើយបញ្ញានាំសត្វឯង អោយយោងកំណើតនៅសុខគតិភពណាសត្វ។ ព្រះពុទ្ធប្រាប់សត្វឯងអីចឹង ម៉េចសត្វឯងមិនចាប់អារម្មណ៍នឹងពាក្យរបស់ព្រះអង្គអីចឹងសត្វ? តើសត្វឯងយល់ថាព្រះពុទ្ធល្ងង់ជាងសត្វឯងឬ? សត្វឯងនឹងឆ្លើយថា ទេៗៗៗ!សត្វឯងមិនបានគិតអីចឹងទេ។ សត្វឯងឆ្លើយថាទេ សត្វឯងមិនបានគិតអីចឹងទេ តែទង្វើមិនអើពើនឹងពាក្យព្រះអង្គប្រាប់ដល់សត្វឯងហ្នឹងហើយ ដែលបង្ហាញថា សត្វឯងមិនចាត់ទុកពាក្យសំដីរបស់ព្រះអង្គថាសំខាន់នោះណាសត្វ។ នែសត្វ! គិតយល់ពីដំណើរកំលាំងបង្កើតលោក ប្រសើរជាងសត្វឯងបានលុយរយលានដុល្លាទៀតណាសត្វ៕

25/05/2021
25/04/2021

លោកពូខឹម វាសនា បកស្រាយអំពី សិទ្ធជាម្ចាស់ ករណីកិច្ចជាម្ចាស់ អំណាចជាម្ចាស់

Address

Khum Kdei Doung, Kampong Svay District, Kampong Thom Province
Kompong Thom
06361

Alerts

Be the first to know and let us send you an email when LDP ឃុំក្ដីដូង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category