khom socheth official

khom socheth official khom socheth official

18/01/2025
19/10/2023
៚ការសះជា​ មជ្ឈត្តកម្ម​ និងសន្ធានកម្ម​ ៚គឺជាវិធីសាស្ត្រដោះស្រាយវិវាទដោយស្ម័គ្រចិត្ត​ និងដោយឆន្ទានុសិទ្ធិរបស់ភាគី​ ព្រោះថា...
27/09/2023

៚ការសះជា​ មជ្ឈត្តកម្ម​ និងសន្ធានកម្ម​ ៚គឺជាវិធីសាស្ត្រដោះស្រាយវិវាទដោយស្ម័គ្រចិត្ត​ និងដោយឆន្ទានុសិទ្ធិរបស់ភាគី​ ព្រោះថាដំណោះស្រយ​ទាំងនោះ​ ត្រូវបាមធ្វេីឡេីងដោយផ្អែកលេីការព្រមព្រៀងរវាងភាគី។ (សេចក្ដីពន្យល់​ អំពីក្រមនីតិវិធីរដ្ឋប្បវេណី)។

23/09/2023
14/09/2023

រឿង កែទុកអោយកែគ្នាគេដោះស្រាយ

13/08/2023
https://youtu.be/CcsWisQaWeo
16/05/2023

https://youtu.be/CcsWisQaWeo

មនុស្សខ្លះឈ្លោះគ្នា ដោយសារការបដិបត្តិធម៌-By san sochea-🙏🙏🙏🙏🙏

១  #អរិយសង្ឃ     ២  #សម្មតិសង្ឃ    ៣  #គោត្រភូសង្ឃព្រះសង្ឃ ជាសង្ឃ សាវ័ករបស់ ព្រះសម្មាសម្ពុទ្ធ ជាបុញ្ញក្ខេត្ត ស្រែបុណ្យ ។...
28/03/2023

១ #អរិយសង្ឃ ២ #សម្មតិសង្ឃ ៣ #គោត្រភូសង្ឃ
ព្រះសង្ឃ ជាសង្ឃ សាវ័ករបស់ ព្រះសម្មាសម្ពុទ្ធ ជាបុញ្ញក្ខេត្ត ស្រែបុណ្យ ។
ព្រះសង្ឃចែកចេញជាពីរពួក គឺ :
+ អរិយសង្ឃ ( សង្ឃដ៏ប្រសើរឧត្តុង្គឧត្តម) ។
+ សម្មតិសង្ឃ (សង្ឃជាបុថុជ្ជន) ។

១ - អរិយសង្ឃ បានដល់ព្រះអរិយសាវ័កទាំង ៤ គូ ( ដែលបានសម្រេចនូវមគ្គ ៤ ផល ៤ ចាប់តាំងពី សោត្តា ដល់ អរហត្ត ) គឺ អ្នកដែលបានសម្រេចលោកុត្តរធម៌ តាំងពីថ្នាក់សោតាបត្តិមគ្គរៀងទៅដល់អរហត្តផល ជា សង្ឃដែលបានកម្ចាត់បង់នូវ សំយោជនៈកិលេស អស់ពីសន្ដានហើយបានឃើញ ជាក់ ច្បាស់ ធ្លុះ នូវ ចតុរារិយសច្ច និង ប្រតិបត្តិតាមអរិយមគ្គអង្គ៨ ជាសង្ឃប្រសើរឧត្តុងឧត្តម ។ មានបញ្ចវគ្គិយភិក្ខុ ជាដើម បានជា ឯហិភិក្ខុ ក៏ចាត់ជា អរិយសង្ឃបានដែរ ។

២ - សម្មតិសង្ឃ បានដល់ភិក្ខុសង្ឃបុថុជ្ជន ដែលបានឧបសម្បទាដោយ ញត្តិចតុត្ថកម្មវាចា ។ ពាក្យថា < សម្មតិ >
នេះមិនមែនបុគ្គលធម្មតា ប្ដេជ្ញា សម្គាល់ កំណត់ តាំងនាមខ្លួន ឡើងសង្ឃនោះទេ ។ ពាក្យថា នេះគឺជាពាក្យក្នុងសង្ឃកម្ម បុគ្គលត្រូវបានបំបួស ឧបសម្បទាឡើងជាភិក្ខុ ពេញលេញបរិបូណ៌ ដោយសម្មតិកម្ម មានន័យថាត្រូវបានឧបសម្បទាចារ្យ សូត្រញត្តិ ចតុត្ថកម្មវាចា ឲ្យក្លាយទៅជាភិក្ខុភាវៈពេញលេញបរិបូណ៌ ។ ម៉្យាងទៀតសង្ឃទាំងនេះ គឺជាសង្ឃដែលគង់នៅសព្វថ្ងៃ ជាអ្នកកាត់ សំយោជនៈកិលេសមិនទាន់បាន កំពុងតែគិតខំប្រឹងប្រែងព្យាយាម ខំលះបង់នូវមន្ទិលកិលេស ឲ្យស្រឡះពីសន្តានចេញ ដោយអនុវត្តតាមកន្លងព្រះពុទ្ធោវាទ សង្ឃអង្គនេះ ឈ្មោះថាសម្មតិសង្ឃ បានន័យថាសង្ឃដោយសន្មតិ ឬ បុថុជ្ជន បួសដោយចតុត្ថកម្មវាចា ។

=> ព្រះសង្ឃសាវ័កនៃព្រះពុទ្ធ ទាំងពីរពួកនេះ ជាអ្នកជួយទ្រទ្រង់និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ដោយយកពុទ្ធវច្ចនៈទៅទេសនា ទូន្មាន អប់រំពុទ្ធបរិស័ទឲ្យមាន សីលធម៌ សង្គហធម៍ សាមគ្គីធម៌ ដើម្បីពង្រីកពង្រឹងសង្គមព្រះពុទ្ធសាសនា ឲ្យមានភាពរុងរឿងឧត្តុងឧត្តម ជានិច្ចនិរន្តរ៍ ។

៣ - គោត្រភូសង្ឃ គឺ " សង្ឃ ត វង្សត្រកូល " គឺ ពួកអ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តឃ្លៀងឃ្លាតចាកធម៌វិន័យស្ទើរតែនឹងទាំងអស់ គ្រាន់តែមានភេទជាអ្នកបួសដោយឥតមានក្លែងក្លាយ ឬ រង្កៀសសង្ស័យឡើយប៉ុណ្ណោះឯង, ដោយហោចទៅ សូម្បីនៅត្រឹមតែយកសំពត់ជ្រលក់ពណ៌អម្ចត់មកចងនឹងកខ្លះ សៀតនឹងត្រចៀកខ្លះប៉ុណ្ណោះ ដោយមានការប្ដេជ្ញាសម្គាល់ខ្លួនថាជាអ្នកបួសដោយពិតឥតមានសង្ស័យ ព្រោះបានទទួលផ្នួសអំពីគ្រូអាចារ្យមក, យ៉ាងនេះហៅថា គោត្រភូសង្ឃ; លុះចំណេរកាលយូរអង្វែងឆ្ងាយៗទៅ ក្នុងអនាគតខាងមុខ សង្ឃពួកនេះនឹងកើតមានជាប្រាកដ ។ ចំពោះគ្រហស្ថ ធ្វើបុណ្យឱ្យទាន ដល់ គោត្រភូសង្ឃ កុំមានចិត្តជាប់ជំពាក់ប្រកាន់ជាមួយនឹងបុគ្គលហ្នឹងឡើយ យើងធ្វើ ត្រូវតែនឹករលឹកដល់គុណរបស់ព្រះសង្ឃរតនៈ ដែលបរិសុទ្ធ បើចិត្តជ្រះថ្លា ជាមួយនឹងសង្ឃរតនៈ ធ្វើបុណ្យឱ្យទាន ដល់បុគ្គលហ្នឹងហើយ ព្រះអង្គថា គង់តែបានបុណ្យច្រើន ។

👉 ប្រមូលទិន្នន័យ ដោយ ភិក្ខុ តិក្កធរោ យ៉ាញ់តឹម

Address

Lvey Village, Trapeang Ruessei Commune, Kampong Svay District, Kampong Thom Province
Kompong Thom
90,271

Telephone

+85516381771

Website

Alerts

Be the first to know and let us send you an email when khom socheth official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to khom socheth official:

Shortcuts

Share