វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម

វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម (ទំព័រផ្លូវការ)

19/08/2026

វីដេអូចំណាប់អារម្មណ៍របស់បេក្ខជនតំណាង វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ទាំង៥រូប ដែលនឹងត្រូវឡើងទៅប្រកួតជជែកដេញដោលយុវជន ខេត្តកំពង់ធំ រដូវកាលទី៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ពួកយើងគឺជាក្រុមបដិសេធ ដែលនឹងត្រូវបដិសេធលើប្រធានបទ៖ "ការគាំទ្រផលិតផលក្នុងស្រុក គឺបង្ហាញពីជាតិនិយមក្នុងការបង្កើនសុខដុមនីយកម្មនៃសង្គម និងសេដ្ឋកិច្ចកម្ពុជា"។

សូមលោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្សទាំងអស់ មេត្តាគាំទ្រដល់បេក្ខជនរបស់យើង ដើម្បីពួកគាត់មានកម្លាំងចិត្តក្នុងការប្រកួត។

ការប្រកួតនឹងធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ (សាលA) ព្រមទាំងមានការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសបុក "Kampong Thom Youth Debate" ផងដែរ។

11/08/2026

ការប្រឡងមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃបានបញ្ចប់ ជូនពរប្អូនៗជោគជ័យក្នុងការប្រឡង។ ចំណែកប្អូនៗទី១២ឆ្នាំសិក្សាថ្មី ត្រូវខំប្រឹងពីដើមឆ្នាំទៅ។

10/08/2026

យ៉ាងម៉េចហើយប្អូនៗ ប្រឡងថ្ងៃទី១?
ជូនពរធ្វើបានល្អនៅថ្ងៃស្អែកមួយតង់ទៀត

ជូនពរប្អូនៗ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥~២០២៦ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡងដ...
09/08/2026

ជូនពរប្អូនៗ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥~២០២៦ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡងដោយឈរលើសមត្ថភាពពិតរបស់ខ្លួន ហើយគោលការណ៍ គឺ អ្នកចេះ គឺជាប់។
សម័យប្រឡង ៖ ១០ ~ ១១ សីហា ២០២៦

ក្ដីប្រាថ្នារបស់លោកគ្រូអ្នកគ្រូគឺចង់ឃើញកូនៗទទួលបានជោគជ័យ និងនិទ្ទេសល្អគ្រប់ៗគ្នា🥰🤍

09/08/2026

🙏🙏🙏

09/08/2026

ជូនពរប្អូនៗធ្វើដំណើរទៅប្រឡង សូមបានសុខសុវត្ថិភាព

យើងខ្ញំទាំងអស់គ្នា ជា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យ ជាស៊ីម កំពង់ថ្ម មានសេចក្តី...
06/08/2026

យើងខ្ញំទាំងអស់គ្នា ជា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យ ជាស៊ីម កំពង់ថ្ម មានសេចក្តីសោមនស្សរីករាយជាអនេក សម្រាប់ទឹកចិត្តសប្បុរសរបស់ ព្រះតេជគុណ លោក លោកស្រី ជាព្រះសង្ឃ លោកគ្រូ អ្នកគ្រូ អង្គការក្រៅរដ្ឋាភិបាល មាតាបិតាសិស្ស អតីតសិស្ស ព្រមទាំងអាជីវករទាំងអស់ ដែលបានបរិចាគថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមកសាងសមិទ្ធផលក្នុងវិទ្យាល័យ ជាស៊ីម កំពង់ថ្ម ។ យើងខ្ញុំសូមគោរពប្រគេនពរ និងជូនពរ​ ចំពោះព្រះតេជគុណ លោក លោកស្រី​ ឲ្យជួបតែនឹងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ​!

02/08/2026

ជូនពរប្អូនៗប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិនៅថ្ងៃទី១០ សូមទទួលបានជោគជ័យគ្រប់ៗគ្នា គំនិតហូរចូលដូចជាទឹក😊
Source TikTok: TVB Club

02/08/2026
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម និងអង្គការសម្រេចសុបិនកុមារកម្ពុជា បានរៀបចំពិធីចុះកិច្ចព្រម...
28/07/2026

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម និងអង្គការសម្រេចសុបិនកុមារកម្ពុជា បានរៀបចំពិធីចុះកិច្ចព្រមព្រៀងគម្រោងរៀបចំថ្នាក់រៀនកុំព្យូទ័រ ក្រោមធិបតីភាព÷
- លោក មាន់ ចាន់ថារ៉ូ អភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍
-លោក ម៉ៅ ចាន់ថា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបារាយណ៍
-លោក ញ៉ែម ពីង ប្រធានកិត្តិយសនៃគណៈកម្មការសាលារៀន និងជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក
-លោក អ៊ុន សុភាណ តំណាងអង្គការសម្រេចសុបិនកុមារកម្ពុជា និងសហការី
-លោក ហ៊ី ប៊ុនថាន សមាជិកក្រុមប្រឹក្សាឃុំបល្ល័ង្ក
-លោក សុក ងីន ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យ ជា ស៊ីមកំពង់ថ្ម និងលោក លោកស្រីជាសមាជិកគ.គ.ស
-លោកនាយក នាយករង លោកគ្រូអ្នកគ្រូប្រធានក្រុមបច្ចេកទេស។

តាងនាមគណៈគ្រប់គ្រងសាលា លោកគ្រូ​អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានសម្រេចប្រគល់បន្ទប់កុំព្យូទ័រ និងសម្ភារៈបរិក្ខារ នេះមកឱ្យវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ដើម្បីទុកជាមជ្ឈមណ្ឌលឌីជីថល សម្រាប់អភិវឌ្ឍចំណេះដឹងបច្ចេកវិទ្យាដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។

Address

Kompong Thom
06452

Opening Hours

Monday 07:00 - 11:00
13:00 - 17:00
Tuesday 07:00 - 11:00
13:00 - 17:00
Wednesday 07:00 - 11:00
13:00 - 17:00
Thursday 07:00 - 11:00
13:00 - 17:00
Friday 07:00 - 11:00
13:00 - 17:00
Saturday 07:00 - 11:00
13:00 - 17:00

Telephone

+85512203173

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម:

Shortcuts

Share

Category