បូ ដាលីន_DALINLoveReading

បូ ដាលីន_DALINLoveReading Believe yourself �
Trust yourself �
Everything is possible ��

 #វេទិការៀនសូត្រនិងឆ្លុះបញ្ចាំងថ្នាក់ខេត្ត                    ស្តីពី"ការអប់រំរបស់កុមារនៅបឋមសិក្សា"            🥰🤍❤️💚🙏    ...
27/11/2024

#វេទិការៀនសូត្រនិងឆ្លុះបញ្ចាំងថ្នាក់ខេត្ត
ស្តីពី
"ការអប់រំរបស់កុមារនៅបឋមសិក្សា"
🥰🤍❤️💚🙏
26/11/2024

23/06/2023

9 ចំណុចអំពីខ្ញុំ​៖​
1. ខ្ញុំដួល​
2. ខ្ញុំក្រោក
3. ខ្ញុំបង្កេីតកំហុស
4. ខ្ញុំរស់នៅ
5. ខ្ញុំរៀន
6. ខ្ញុំទទួលការឈឺចាប់
7. ប៉ុន្តែខ្ញុំនៅតែអាចរស់បាន
8. ខ្ញុំជាមនុស្ស​ ខ្ញុំមិនមែនល្អគ្រប់១០ទេ​
9. ហេីយខ្ញុំក៏សូមអរគុណគ្រប់យ៉ាងដែលកេីតឡេីងក្នុងជីវិតរបស់ខ្ញុំ
10. ពង្រឹងសមត្ថភាពត្រិះរិះពិចារណាសូម​_ ទាញយកអេប​ Ebook 🔗 https://onelink.to/ygurws

• ឯករាជ្យ៖ រៀនរស់ជាមួយភាពឯកា រស់នៅដោយឯករាជ្យលើខ្លួនឯង គឺជាគ្រឹះដំបូងសម្រាប់អ្នក

• មានភាពចាស់ទុំ៖ រៀនគិតឱ្យបានវែងឆ្ងាយ ស្គាល់ល្អអាក្រក់ និងត្រូវរឹងមាំទើបអាចការពារខ្លួនបានទៅថ្ងៃមុខ

• គ្រប់គ្រងខ្លួន៖ ត្រូវស្រលាញ់ខ្លួនឯងឱ្យបានល្អសិន មុននឹងទៅស្រលាញ់អ្នកដទៃ នោះទើបប្រសើរ

• ពឹងលើខ្លួនឯង៖ ខំរៀន ខំរក របស់ដែលខ្លួនចង់បាន ត្រូវរកលុយមកចំណាយដោយខ្លួនឯង កុំគេងចាំរំពឹងសំណាងពីនរណាម្នាក់ និងដើម្បីជៀសវាងគេលួចមើលងាយ

• ជឿជាក់៖ ត្រូវផ្ដល់ភាពជឿជាក់ឱ្យខ្លួនឯង ក្លាហាន មិនញុិញញ៉ុញ ទើបអាចទទួលបានការគោរព

• ត្រជាក់ចិត្ត៖ មិនថាពិភពលោករញ៉េរញ៉ៃប៉ុនណាទេ បើអ្នករៀនចេះធ្វើចិត្តឱ្យបានល្អ ទោះជួបឧបសគ្គធំប៉ុនណា ក៏អាចស៊ូទ្រាំបាន។

 #គំនិតគិតពិចារណា🙂🤍🙏រាល់កំហុសឆ្គងទាំងអស់គ្មានថ្ងៃអាចវិលត្រឡប់មកដូចដើមឡើយ ព្រេាះគ្រប់យ៉ាងបានធ្វើហួសទៅហើយ ប៉ុន្ដែអ្វីដែលសំ...
28/04/2023

#គំនិតគិតពិចារណា🙂🤍🙏
រាល់កំហុសឆ្គងទាំងអស់គ្មានថ្ងៃអាចវិលត្រឡប់មកដូចដើមឡើយ ព្រេាះគ្រប់យ៉ាងបានធ្វើហួសទៅហើយ ប៉ុន្ដែអ្វីដែលសំខាន់សម្រាប់ជីវិតនេាះ តើត្រូវរស់នៅបន្ដទៀតយ៉ាងណា? គឺត្រូវដឹងខ្លួនសារជាថ្មី ព្រមកែប្រែធ្វើនូវអ្វីដែលត្រឹមត្រូវបន្ដទៅមុខ ព្រេាះមនុស្សយើងគឺសម្លឹងទៅមុខមិនមែនសម្លឹងថយក្រោយទេ មិនថារឿងកន្លងហួសទៅយ៉ាងណា ហើយយើងគិតថាមិនអាចចាប់ផ្តើមសារជាថ្មីដោយសារតែយឺតពេលនេាះ គឺមិនត្រឹមត្រូវឡើយ សុខចិត្តចាប់ផ្តើមយឺតពេល ប្រសើរជាងមិនចាប់ផ្តើម។

-------------------------------

អត្ថបទ៖ ម៉ៅ សំណាង (ទន្សាយ)

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

15/03/2023

#បេះដូងនិងខួរក្បាល
ដកស្រង់ពីសៀវភៅ រំដោះខ្លួនចេញពីភាពល្ងង់ខ្លៅ
និពន្ធដោយ ឈុំ សីហា
គំនិតគិតពិចារណា🙂🤍🙏

 #ជាមនុស្សស្រី ជាមនុស្សស្រីត្រូវចេះរកលុយចាយខ្លួនឯង មានម្ចាស់ការលើខ្លួនឯង ឲ្យតម្លៃខ្លួនឯងស្រលាញ់ខ្លួនឯងឲ្យច្រើនៗនឹងលើកទឹក...
26/02/2023

#ជាមនុស្សស្រី
ជាមនុស្សស្រីត្រូវចេះរកលុយចាយខ្លួនឯង មានម្ចាស់ការលើខ្លួនឯង ឲ្យតម្លៃខ្លួនឯងស្រលាញ់ខ្លួនឯងឲ្យច្រើនៗនឹងលើកទឹកចិត្តខ្លួនឯងជានិច្ចមិនថាធ្លាក់ដល់ចំណុចណា។ ទោះធ្វើបានប៉ុណ្ណាក្តី ចូរចាត់ទុកជាភាពអស្ចារ្យរបស់យើងម្នាក់ៗ។ ញើសឈាមដែលជាការប្រព្រឹត្តិរបស់យើង វានឹងបង្ហាញសមិទ្ធផលថ្ងៃណាមួយ។ មនុស្សមិនមែនជាភេទទន់ខ្សោយឡើយ។ភាពជាស្រ្តីគឺជាអំណោយដែលមានអំណាចត្រចះត្រចង់ សូមរក្សាតម្លៃនេះ។ មនុស្សស្រីគ្រប់រូប អ្នកពិតជាអស្ចារ្យណាស់ សូមបន្តនូវបេសកកម្មរបស់អ្នករាល់គ្នាបន្តទៀត។
គំនិតគិតពិចារណា🙂🤍🙏

15/02/2023
 #បើខ្ញុំឈប់ត្រឹមនេះ👉បើខ្ញុំឈប់ត្រឹមនេះ តើបាននរណាជាអ្នកសម្រេចក្តីសុបិនរបស់ខ្ញុំ? តើបាននរណាជាអ្នកសម្រេចគោលដៅរបស់ខ្ញុំ? តើ...
11/02/2023

#បើខ្ញុំឈប់ត្រឹមនេះ

👉បើខ្ញុំឈប់ត្រឹមនេះ តើបាននរណាជាអ្នកសម្រេចក្តីសុបិនរបស់ខ្ញុំ? តើបាននរណាជាអ្នកសម្រេចគោលដៅរបស់ខ្ញុំ? តើបាននរណាជាអ្នកបំពេញការសន្យារបស់ខ្ញុំចំពោះគ្រួសារ មនុស្សនៅជុំវិញខ្ញុំ និង សង្គមជាតិរបស់ខ្ញុំ? បើខ្ញុំឈប់ត្រឹមនេះ ខ្ញុំនឹងក្លាយទៅមនុស្សក្បត់ពាក្យសន្យាចំពោះខ្លួនឯងទៅហើយ។ បើខ្ញុំឈប់ត្រង់នេះ តើអ្នកដែលជឿជាក់លើខ្ញុំនឹងខកបំណងចំពោះខ្ញុំយ៉ាងណា?
👉ហេតុនេះហើយ ខ្ញុំត្រូវតែបន្តដំណើរទៅមុខទៀតដើម្បី សម្រេចក្តីស្រមៃ គោលដៅ និង ការសន្យាទាំងឡាយរបស់ខ្ញុំ។ គ្មានបុគ្គលណាលើលោកនេះអាចមកបំពេញបេសកកម្មជីវិតជំនួសខ្ញុំបាននោះទេ ពីព្រោះពួកគេម្នាក់ៗសុទ្ធតែមានកិច្ចការដែលត្រូវធ្វើ ដើម្បីសម្រេចគោលដៅជីវិតរបស់ពួកគេរៀងៗខ្លួន។ ដូច្នេះខ្ញុំត្រូវធ្វើឱ្យគោលដៅ និង ការសន្យារបស់ខ្ញុំលេចចេញជារូបរាងឡើង ដើម្បីបញ្ជាក់ថា ខ្ញុំគឺជាមនុស្សម្នាក់ដែលអាចសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន និង ជាមនុស្សម្នាក់ដែលជាទីពឹងសម្រាប់អ្នកដទៃ។ ពេលដែលខ្ញុំសម្រេចវាបានហើយ ខ្ញុំបានបញ្ចប់បេសកកម្មជីវិតរួចហើយ ហើយពេលដែលខ្ញុំចាកចេញពីផែនដីនេះទៅ ក៏គ្មានអ្វីដែលត្រូវសោកស្តាយដែរ។ ពេលដែលខ្ញុំបានសម្រេចបេសកកម្មជីវិតរួចរាល់ហើយ ខ្ញុំនឹងបានក្លាយទៅជាគំរូដ៏ល្អ សម្រាប់មនុស្សជំនាន់ក្រោយ ដែលបញ្ជាក់ថាយើងទាំងអស់គ្នា ត្រូវតែបន្តដំណើរទៅមុខ ទើបយើងអាចសម្រេចបាននូវអ្វី ដែលខ្លួនយើងចង់បានសម្រាប់ជាទីពឹងដល់មនុស្សជំនាន់ក្រោយ។ ផ្ទុយទៅវិញបើខ្ញុំឈប់នៅត្រង់នេះ នោះខ្ញុំនឹងក្លាយជាជនគំរូដ៏អាក្រក់មួយដល់ប្អូនខ្ញុំ ក្មួយខ្ញុំ និង កូនចៅជំនាន់ក្រោយៗទៀតជាក់ជាមិនខាន។ ខ្ញុំមិនចង់ក្លាយជាមនុស្សគំរូអាក្រក់នោះទេ ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សគំរូល្អសម្រាប់ អ្នកជំនាន់ក្រោយតែប៉ុណ្ណោះ៕

សៀវភៅ #ចំណីគំនិត
ប្រភព
គំណិតគិតពិចារណា🙂🤍🙏

 #ស្នេហាក្មេងខ្ចីនាំក្ដីឈឺផ្សាថ្វីបើសម្ផស្សដ៏ផូរផង់របស់ស្ត្រី អាចទាក់ចិត្តបុរសឱ្យធ្លាក់ក្នុងសេចក្ដីស្នេហាលើរូបនាងបាន ប៉ុ...
05/02/2023

#ស្នេហាក្មេងខ្ចីនាំក្ដីឈឺផ្សា

ថ្វីបើសម្ផស្សដ៏ផូរផង់របស់ស្ត្រី អាចទាក់ចិត្តបុរសឱ្យធ្លាក់ក្នុងសេចក្ដីស្នេហាលើរូបនាងបាន ប៉ុន្តែអ្វីដែលរក្សាវត្តមានបុរសនោះបានយូរអង្វែងនៅក្នុងជីវិតរបស់នាង គឺចរិយាសម្បត្ដិ ចរិតឫកពា មារយាទ សមត្ថភាព ចំណេះដឹង ចិត្តគំនិតខាងក្នុងរបស់នាងឯណោះទៅវិញទេ។ ដ្បិតថាបុរសសង្ហា មានសេចក្ដីហានក្លាអង់អាច អាចទាក់ចិត្តនារីឱ្យលង់ស្រឡាញ់បាន ប៉ុន្តែអ្វីដែលធ្វើឱ្យនាងផ្ដល់ការគោរព កោតក្រែង និងមានភក្ដីភាពជាមួយគឺអត្តចរិតដ៏ស្ងប់ស្ងាត់របស់បុរសនោះទៅវិញទេ ហើយបុរសដែលអាចរក្សាភាពស្ងប់ស្ងៀម តែមានចិត្តមោះមុតក្លាហាន គឺមានតែបុរសអ្នកមានចំណេះដឹង ហើយស្រោបដោយគុណធម៌ខ្ពង់ខ្ពស់តែប៉ុណ្ណោះ។

ចំពោះលោកអ្នកមានគុណទាំងពីរ មានលោកឪពុក និងអ្នកម្ដាយ ក្រៅអំពីមានសេចក្ដីប្រាថ្នាចង់ឱ្យកូនៗបានចួបគូគាប់ល្អនាថ្ងៃអនាគត សូមអនុញ្ញាតឱ្យកូនៗរបស់ខ្លួនបានចំណាយបច្ចុប្បន្នកាលរបស់ពួកគេ ដើម្បីស្វែងរកអនាគតដែលល្អរឹងមាំដោយខ្លួនឯងចុះ ដោយធ្វើយ៉ាងណាក្នុងនាមជាអ្នកមានគុណរបស់កូនគប្បីបានជួយបំពេញ ជ្រោមជ្រែង លើកទឹកចិត្ត និងជាពិសេសសូមលោកផ្ដល់ឱកាសឱ្យកូនៗគ្រប់រូបបានក្រេបជញ្ជក់យកនូវចំណេះដឹងឱ្យបានច្រើន។ កាលណាលោកបានចិញ្ចឹមកូនដោយចាក់បំពេញនូវចំណេះដឹង និងបង្រៀនកូនពីរបៀបនៃការរស់នៅ ការចាត់ចែងរៀបចំជីវិតដោយល្អហើយ នោះលោកក៏ច្បាស់ជានឹងមានសេចក្ដីសង្ឃឹមមុតមាំថា ក្រោយអំពីលោកទាំងពីរបានចាកចេញពីលោកនេះទៅ កូនៗនឹងបន្តជីវិតរស់នៅដោយមានលំនឹងជីវិតល្អប្រសើរ។

ការដែលពោលមកដូច្នេះ ក៏ព្រោះថាលោកអ្នកមានគុណខ្លះ កាលកូនបានធំពេញរូបពេញរាងល្មមអាចសាងគ្រួសារបាន ក៏ចាប់ផ្ដើមគិតគូររៀបចំឱ្យគ្នាមានគ្រួសារថ្មី បែកចេញពីខ្លួនទាំងដែលកាយ និងចិត្តកូននេះនៅក្មេងល្ហក់ មិនល្មមធន់នឹងការទប់ទល់ចំពោះបញ្ហា ឬមិនទាន់អាចមានចិត្តមាំល្មមនឹងទ្រាំទ្រនឹងទុក្ខវិបត្ដិក្នុងជីវិតបាននៅឡើយផង។ ជីវិតក្មេងខ្ចី បទពិសោធជីវិតតិចតួចស្ដួចស្ដើង វាពិបាកណាស់ក្នុងការតទល់ដោះស្រាយនូវទុក្ខវិបត្ដិក្នុងជីវិតគ្រួសារថ្មីថ្មោងរបស់ខ្លួនដោយខ្លួនឯង។

ឪពុកម្ដាយមិនគួរមានមោទកភាព ដោយគ្រាន់តែអាចរកបានកូនប្រសារល្អម្នាក់តែម្យ៉ាងនោះទេ ព្រោះថាបើកូនយើងមិនល្អ មិនពូកែ មិនមានសមត្ថភាព និងចរិតលក្ខណៈល្អប្រសើរ ទោះរកបានកូនប្រសារល្អយ៉ាងណា ក៏គង់តែមិនស្ថិតនៅជាអង្វែងឡើយ។ ព្រោះថាអ្វីដែលល្អ បើបានស្ថិតនៅនឹងដៃមនុស្សល្អ ក៏រមែងកាន់តែល្អឡើងៗជាលំដាប់ តែបើបែរជាធ្លាក់មកដល់ដៃមនុស្សដែលគ្មានសមត្ថភាពដើម្បីរក្សាទេ វាប្រាកដជានឹងសូន្យបង់ទៅក្នុងពេលដ៏ខ្លី។

សូមផ្ដល់សមត្ថភាពឱ្យកូនៗ ដោយវិនិយោគពេលវេលាឱ្យពួកគេបានទទួលយកការអប់រំឱ្យបានច្រើន នោះពួកគេនឹងក្លាយជាទីពឹងនៃខ្លួនឯងនាថ្ងៃអនាគត ដ្បិតអីចំណេះដឹងជាទ្រព្យដែលចោរលួចមិនបាន ភ្លើងមិនអាចឆេះព្យុះមិនអាចបក់ ទឹកមិនអាចលិច ហើយប្រើមិនចេះអស់ផង។

--------------------------------------------------------

អត្ថបទដកស្រង់ពីទំព័រមួយនៃសៀវភៅ #ដើរចេញពីអតីតកាល
គំនិតគិតពិចារណា🙂🤍🙏

 #ស្គាល់តម្លៃខ្លួនឯងសំបកកាយខាងក្រៅរបស់យើងគ្រាន់តែជាអ្នកដែលកំណត់ឱ្យយើងមើលទៅខុសពីអ្នកដទៃ ប៉ុន្តែវាមិនមានន័យថាយើងគឺជាមនុស្ស...
02/02/2023

#ស្គាល់តម្លៃខ្លួនឯង

សំបកកាយខាងក្រៅរបស់យើងគ្រាន់តែជាអ្នកដែលកំណត់ឱ្យយើងមើលទៅខុសពីអ្នកដទៃ ប៉ុន្តែវាមិនមានន័យថាយើងគឺជាមនុស្សចម្លែកនោះទេ។ មានមនុស្សច្រើនណាស់ដែលមានរូបរាងមិនសមប្រកប មិនទាក់ទាញ មិនសង្ហា ប៉ុន្តែពួកគេក៏មានឱកាសដើម្បីឈរនៅពីមុខមនុស្សជាច្រើន ហើយបានក្លាយខ្លួនទៅជាអ្នកលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់មនុស្សជាច្រើននាក់ទៀតផង។ សន្ដិភាពរបស់ពិភពលោកទាំងមូលផ្ដើមចេញពីសន្ដិភាពនៅក្នុងចិត្តបុគ្គលម្នាក់ ហើយសន្ដិភាពនៅក្នុងចិត្តបុគ្គលម្នាក់គឺបានមកពីការបើកចិត្តទទួលយកការពិត និងគិតនៅក្នុងផ្លូវវិជ្ជមានច្រើននោះឯង។

សត្វមេអំបៅដែលមានស្លាបរឹងមាំគឺ អាចហោះហើរទៅគ្រប់ទីកន្លែងដែលវាប្រាថ្នាចង់ទៅ។ មោទកភាពរបស់វាគឺការអាចផ្លាស់ទីទៅមុខបាន ដោយស្លាបដ៏រឹងមាំទាំងពីររបស់វា។ យើងតែងមើលឃើញភាពស្រស់ស្អាតរបស់មេអំបៅស្ថិតនៅត្រង់ស្លាបទាំងគូនោះ ប៉ុន្តែសត្វមេអំបៅខ្លួនឯងមិនដែលបានដឹងទេ ថាវាមានស្លាបស្រស់ស្អាត និងទាក់ទាញប៉ុនណា។ ឃើញទេ? មេអំបៅទោះបីវាមានស្លាបពណ៌អ្វីក៏វានៅតែអាចហើរទៅមុខបានដែរ ព្រោះភាពចាំបាច់ដើម្បីអាចផ្លាស់ទីទៅមុខរបស់សត្វមេអំបៅ គឺមិនស្ថិតនៅលើពណ៌នៃស្លាបរបស់វានោះឡើយ ប៉ុន្តែវាស្ថិតនៅត្រង់កម្លាំងដ៏រឹងមាំនៃស្លាបទាំងពីរនោះទៅវិញទេ។

មនុស្សយើងក៏ដូចគ្នាដែរ។ ការពិតទៅរូបរាងល្អក្ដី ឬមិនល្អក្ដី សម្បុរស្អាតល្អក្ដី ឬក៏អត់ក្ដី កម្ពស់ខ្ពស់ ឬទាប មាឌតូច ឬធំ បើទោះបីជាយើងកើតមកមានពណ៌ស្បែកបែបណា មានសក់បែបណា មុខមាត់បែបណាវាក៏ជាជីវិតមួយដែលយើងត្រូវតែផ្ដល់តម្លៃដូចៗគ្នា។ ក្ដីសុបិននឹងមិនអាចត្រូវបានបញ្ចប់ដោយសារតែយើងគ្មានរូបរាងសមប្រកបនោះទេ។ បើយើងចង់ធ្វើដំណើរទៅទីកន្លែងផ្សេងៗជាច្រើននោះ យើងក៏អាចធ្វើបាន។ យើងអាចធ្វើរឿងជាច្រើនដែលយើងចង់ធ្វើ។ យើងអាចចួបមនុស្សជាច្រើនដែលយើងចង់ចួប។ យើងអាចធ្វើរឿងអស្ចារ្យជាច្រើនដែលអ្នកផ្សេងទៀតមិនអាចធ្វើបានល្អដូចយើង។

នៅពេលដែលយើងមិនផ្ដោតសំខាន់តែលើសំបកខាងក្រៅនៃរូបរាងកាយ ឬអ្វីដែលយើងអាចមើលឃើញត្រឹមតែប្រើភ្នែកទទេ ពេលនោះ យើងនឹងបានសម្លឹងមើលឃើញពីភាពចាំបាច់បំផុតដែលមាននៅក្នុងចិត្តគំនិតរបស់យើង ហើយនោះគឺជាភាពខ្លាំងដែលមិនងាយនឹងរលំរលាយ ឬខូចខាត។ ចិត្តដែលទូលាយដូចផ្ទៃមេឃស្រស់ស្អាតដូចផ្ទៃសមុទ្រ និងថ្លាត្រជាក់ដូចផ្ទៃទឹកនឹងនាំយើងឱ្យទៅឃើញគ្រប់ទីកន្លែងល្អៗ និងបានចួបមនុស្សល្អៗ។ នៅពេលយើងឱ្យតម្លៃចំពោះខ្លួនឯង ដោយពឹងតែទៅលើភ្នែកអ្នកដទៃ ឬថានៅពេលដែលយើងខ្វល់ខ្វាយច្រើនតែចំពោះខ្សែភ្នែកដែលគេសម្លឹងមើលយើង នោះយើងនឹងមិនអាចមើលឃើញពីជម្រៅបេះដូង និងដួងចិត្តរបស់គេចំពោះយើងបានឡើយ។

“ពេលយើងចេះផ្ដល់តម្លៃឱ្យខ្លួនឯងគ្រប់គ្រាន់ យើងនឹងចេះពី
របៀបក្នុងការផ្ដល់តម្លៃឱ្យទៅអ្នកដទៃ។ នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯង យើងនឹងចេះស្រឡាញ់ចំពោះអ្នកដទៃដូចគ្នា”

------------------------------------------------------

អត្ថបទពីទំព័រមួយនៃសៀវភៅ #វិញ្ញសាជីវិត
គំនិតគិតពិចារណា🙂🤍🙏

 #សុខចិត្តនៅលីវ_ប្រសើរជាងជ្រើសរើសមនុស្សខុសនៅក្នុងលោកយើងនេះ មានមនុស្សមិនតិចទេដែលចៀសមិនផុតពីភាពនៅលីវ។ ដោយសារតែធម្មជាតិបង្ក...
30/01/2023

#សុខចិត្តនៅលីវ_ប្រសើរជាងជ្រើសរើសមនុស្សខុស

នៅក្នុងលោកយើងនេះ មានមនុស្សមិនតិចទេដែលចៀសមិនផុតពីភាពនៅលីវ។ ដោយសារតែធម្មជាតិបង្កើតមនុស្សឡើងមកឱ្យមានគូ ទើបមនុស្សម្នាក់ៗរមែងមិនចង់បានសោះឡើយនូវភាពឯកោឬទទួលរងនូវការបដិសេធចំពោះសេចក្តីស្រឡាញ់របស់ខ្លួន។ កត្តានេះហើយដែលធ្វើឱ្យមនុស្សជាច្រើន ជាពិសេសគឺមនុស្សស្រី មានក្ដីទោមនស្សនៅក្នុងចិត្ត ប្រសិនបើខ្លួនមិនទទួលបានសេចក្ដីស្រឡាញ់ពីអ្នកដទៃ ឬត្រូវបង្ខំចិត្តរស់នៅក្នុងភាពឯកោ ហើយអាចឈានថ្នាក់បន្ទោសខ្លួនឯងដែលមិនមានសមត្ថភាពនឹងធ្វើឱ្យគេចាប់ចិត្តប្រតិពទ្ធមកលើខ្លួនបាន គួបផ្សំនឹងពាក្យនិន្ទារបស់អ្នកដទៃចំពោះភាពនៅលីវរបស់ខ្លួនទៀត ជាហេតុធ្វើឱ្យនារីនៅលីវទាំងនោះបន្ទោសខ្លួនឯងកាន់តែខ្លាំង។

យើងទទួលស្គាល់ថា ភាពនៅលីវ អាចនឹងធ្វើឱ្យឯកោបន្តិច សោកសៅបន្តិច ឬខ្មាសគេបន្តិច ប៉ុន្តែយើងចង់សួរត្រឡប់ទៅអ្នកវិញថា រវាងការសុខចិត្តនៅលីវក្នុងរយៈពេលមួយ ហើយឆ្លៀតពេលនេះអភិវឌ្ឍខ្លួនឯងឱ្យបានប្រសើរបំផុត និងការបង្ខំចិត្តរស់នៅក្នុងជីវិតគូជាមួយនឹងបុរសដែលមិនបានស្រឡាញ់អ្នកពិតប្រាកដ ហើយសុខចិត្តទ្រាំឈឺចាប់នឹងការប្រមាថមើលងាយគ្រប់បែបយ៉ាងដើម្បីតែរក្សាចំណងស្នេហាដែលកើតចេញពីការត្រៀមខ្លួនមិនបានរួចរាល់ តើមួយណាដែលជាជម្រើសល្អបំផុតសម្រាប់អ្នក? អ្នកប្រហែលជាធ្លាប់បានឃើញព័ត៌មានច្រើនដែលចុះផ្សាយអំពីស្ត្រីរងគ្រោះដោយសារការប្រព្រឹត្តអំពើហិង្សាពីសម្នាក់ស្វាមីឬបុរសជាគូស្នេហ៍ ឬស្ត្រីដែលចួបប្រទះនូវបញ្ហាផ្លូវចិត្តដោយសារការផិតក្បត់ ប៉ុន្តែមិនធ្លាប់ឮព័ត៌មានដែលចុះផ្សាយអំពីមនុស្សស្រីដែលរងគ្រោះដោយសារភាពនៅលីវឡើយ។ ការលើកឡើងបែបនេះ មិនមែនក្នុងចេតនាបន្ទច់បង្អាក់មនុស្សស្រីទាំងឡាយពីការគិតគូរទៅដល់រឿងគូស្រករនោះទេ ប៉ុន្តែបើជ្រុលជាអ្នកជ្រើសរើសគូស្រករសម្រាប់រយៈពេលពេញមួយជីវិតទៅហើយ អ្នកគួរតែជ្រើសរើសឱ្យបានល្អិតល្អន់ ទោះបីជាត្រូវចំណាយពេលយូរបន្តិច ឬតម្រូវឱ្យអ្នករស់នៅក្នុងភាពឯកោមួយរយៈពេលសិន ក៏មិនមែនជាបញ្ហាចោទអ្វីដែរ។

នៅពេលខ្លះទៀត ក្ដីទោមនស្សដែលកើតចេញពីភាពនៅលីវ ប្រហែលមិនបានផុសចេញពីក្នុងចិត្តអ្នកឡើយ ប៉ុន្តែវាអាចស្ដែងឡើងដោយសារពាក្យសម្ដីរបស់អ្នកដទៃឬការយល់ឃើញរបស់សង្គម។ តួយ៉ាង ប្រសិនបើអ្នកគឺជាមនុស្សស្រីដែលស្ថិតក្នុងវ័យគ្រប់ការ ច្បាស់ណាស់ថា ផ្នត់គំនិតសង្គមនិងបរិស្ថានជុំវិញខ្លួនប្រាកដជាជំរុញឬដាក់សម្ពាធអ្នកឱ្យឆាប់ជ្រើសរើសគូស្រករដោយមិនបង្អង់ ដោយសារតែពួកគេនិយមគិតថា មានតែសេចក្ដីស្នេហាប៉ុណ្ណោះដែលអាចជួយឱ្យមនុស្សមានសេចក្ដីសុខបាន។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើអ្នកនៅលីវយូរពេក គេអាចនឹងគិតថា អ្នកគឺជាមនុស្សស្រីដែលមិនល្អគ្រប់១០ មិនមានកិរិយាមាយាថល្អ មិនចេះធ្វើអ្វីសោះ និងពោរពេញដោយភាពទន់ជ្រាយ ទើបគ្មានបុរសណាបេតីដូច្នេះ។ ធាតុពិតទៅ ផ្នត់គំនិតដែលចាក់ស្រេះទាំងនេះ គឺមិនមានគោលការណ៍ច្បាស់លាស់និងគ្រប់ជ្រុងជ្រោយនោះទេ ព្រោះបើយោងតាមតថភាពជាក់ស្ដែង ភាពនៅលីវ មិនមែនជារឿងមួយដែលអាក្រក់ទាល់តែសោះ។ ក្នុងនោះ ភាពនៅលីវបានផ្ដល់ឱកាសឱ្យអ្នកក្នុងការអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរ និងជួយធ្វើឱ្យអ្នកកាន់តែរឹងមាំ មានឯករាជ្យ មានការតស៊ូព្យាយាម និងអាចក្រោកឈរបានដោយខ្លួនឯង ជំនួសឱ្យកាលដែលអ្នកទៅផ្តល់ក្តីស្រឡាញ់ ឱ្យតម្លៃ និងចំណាយពេលលើមនុស្សខុស។ ដូចនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ជាច្រើនលើពិភពលោក ដូចជា ជប៉ុន កូរ៉េ និងប្រទេសប៉ែកខាងអឺរ៉ុប ស្ត្រីជាច្រើនបានជ្រើសរើសនៅលីវ ជាជាងស្ថិតក្នុងទំនាក់ទំនងស្នេហា ដោយពួកគេគិតថា អ្វីៗគ្រប់យ៉ាងគឺកើតចេញពីខ្លួនឯង គេត្រូវរៀនឈរដោយខ្លួនឯង ស្វែងរកខ្លួនឯងថាជានរណាឱ្យបានច្បាស់ និងខំប្រឹងអភិវឌ្ឍខ្លួនឯងជាមុនសិន ទាំងផ្នែកហិរញ្ញវត្ថុ ជំនាញ និងចំណេះដឹង មុននឹងអាចឈានទៅចាប់យកទំនាក់ទំនងស្នេហាមួយដ៏ជាក់លាក់និងសមប្រកប។ ការរស់នៅដោយប្រកាន់យកផ្នត់គំនិតនេះឯង ដែលបានធ្វើឱ្យស្ត្រីទាំងនោះក្លាយទៅជាមនុស្សស្រីឯករាជ្យ មិនទន់ជ្រាយ និងឆាប់ចុះចាញ់ដោយងាយៗឡើយ ពីព្រោះថាភាពនៅលីវនេះហើយដែលបានបង្រៀនពួកគេអំពីមេរៀននិងបទពិសោធជាច្រើនពាក់ព័ន្ធនឹងតថភាពនៃជីវិត។
---
ដកស្រង់ចេញពីសៀវភៅ៖ គោលការណ៍នារីសម័យថ្មី

គំនិតគិតពិចារណា🙂🤍🙏

Address

6 National Road
Kompong Thom

Telephone

+855979255934

Website

Alerts

Be the first to know and let us send you an email when បូ ដាលីន_DALINLoveReading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to បូ ដាលីន_DALINLoveReading:

Shortcuts

Share

Category