SGI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SGI, School, National Road St3 Prey ToTueng, Kompong Speu.

«បើខ្ញុំត្រូវផ្តល់វិញ្ញាបនប័ត្រក្តីកោតសរសើរដល់ភរិយា នោះខ្លឹមសារគួរតែជាអ្វី?» នេះជាសំណួរដែលពិបាកណាស់។ដោយសារតែប្រធានកាសែតប...
19/09/2025

«បើខ្ញុំត្រូវផ្តល់វិញ្ញាបនប័ត្រក្តីកោតសរសើរដល់ភរិយា នោះខ្លឹមសារគួរតែជាអ្វី?» នេះជាសំណួរដែលពិបាកណាស់។

ដោយសារតែប្រធានកាសែតបាននិយាយថា «សូមឲ្យជាដាច់ខាត» ខ្ញុំក៏បានប្រគល់ឈ្មោះថា «ពានរង្វាន់នៃស្នាមញញឹម»។

ជីវិតរបស់ខ្ញុំគឺជាជីវិតនៃការបើកផ្លូវថ្មី មានការប្រែប្រួលខ្លាំង និងពោរពេញទៅដោយព្រឹត្តិការណ៍។ ខ្ញុំមានសុខភាពខ្សោយ មិនដែលគិតថាខ្លួនអាចរស់បានយូរ។ សូមគោរពលោកគ្រូតូដា ក៏បានប្រាប់ម្តាយភរិយារបស់ខ្ញុំថា «ដៃសាគូ មិនអាចរស់លើសពីអាយុសាមសិបឆ្នាំទេ»។ ប៉ុន្តែខ្ញុំដែលឈានដល់វ័យ៦០ឆ្នាំហើយនោះ គឺដូចជាសុបិនមួយ។

នេះជាជ័យជំនះនៃសាសនាដែលខ្ញុំជឿទុកចិត្ត ហើយក៏ជាបុណ្យកុសលនៃមិត្តភក្តិទាំងអស់ផងដែរ។ ប៉ុន្តែតាមន័យជាក់លាក់មួយ វាគឺជា «ជ័យជំនះរបស់ភរិយា» ហើយក្លាយជាប្រវត្តិសាស្ត្រ ដែលខ្ញុំសូមក្តីកោតសរសើរ។

មិនថាជាយ៉ាងដូចម្តេចក៏ដោយ នាងបានគាំទ្រខ្ញុំដោយ «ស្នាមញញឹម» និងតែងតែតុបតែងរាល់ថ្ងៃដោយផ្កានៃ «ស្នាមញញឹម»។ ខ្ញុំគិតថា ស្នាមញញឹម មិនមែនត្រឹមតែជា «ផលវិបាកនៃសុភមង្គល» ប៉ុណ្ណោះទេ តែជាការចាប់ផ្តើមនៃសុភមង្គលផងដែរ។

មិនថាមានអ្វីកើតឡើងក៏ដោយ មនុស្សបានឈរតាំងខ្លួនយ៉ាងក្លាហាន ដើម្បីឆ្លងកាត់ខ្លួនឯងដែលខ្សោយ ហើយបង្កើតស្នាមញញឹមដ៏ទន់ភ្លន់។ នៅក្នុងសួនចិត្តដ៏រឹងមាំ និងសម្បូរបែបនោះ ផ្កានៃសេចក្តីសុខបានកម្រងក្លិនក្រអូបក្នុងជីវិត។

 ពី «សម្រង់សៀវភៅរបស់ អ៊ីកេដា ដៃសាគូ» ក្បាលទី៧៣

16/09/2025

ត្រូវកុំភ័យអ្វីឡើយ! ត្រូវទៅមុខ តទៅមុខទៀត! ជាមួយមិត្តល្អ ក្មេងជំទង់មិនត្រូវភ័យខ្លាចអ្វីសោះ។ ពីការភ័យខ្លាចនោះ ការបរាជ័យចាប់ផ្តើមឡើង។ ក្មេងជំទង់ត្រូវទៅមុខ។
រៀងរាល់ឆ្នាំ ត្រូវមានការរីកចម្រើន បន្តិចម្តងៗ ហើយកើនឡើងក្នុងការលូតលាស់។ កុំថយក្រោយ ឬផ្លាស់ប្តូរទៅផ្លូវខុស។ ក្មេងជំទង់កុំឱ្យនៅតែឯងឯង។
〘ជាមួយនឹងជីវិតដែលមានអ្នកជាន់ខ្ពស់ល្អ មិត្តល្អ និងកូនក្រមុំកូនប្រុសល្អ ទាំងអស់ត្រូវរស់នៅក្នុងសហភាព។ ជំហាននីមួយៗនៃទំនុកចិត្ត និងមិត្តភាព នឹងក្លាយជាស្នាមជើងនៃជ័យជំនះ។〙

អ៊ីកេដា ដៃសាគូ

16/09/2025

ចូរ​រក្សា​សំណួរ «តើ​សម្រាប់​អ្វី​បាន​ជា​យើង​ត្រូវ​សិក្សា?» ជា​សំណួរ​មួយ​សម្រាប់​ជីវិត​ទាំងមូល។ ការ​រៀន​ច្រើន​គឺ​អាច​ធ្វើ​ឱ្យ​សុបិន្ត​របស់​អ្នក​ធំឡើង​កាន់តែ​ច្រើន។ អត្តពលិក​ដ៏​ល្បីៗ​មួយ​ចំនួន មិនត្រឹមតែហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​សិក្សា​អំពី​រចនាសម្ព័ន្ធ​របស់​រាងកាយ និង​អាហារ​ចិញ្ចឹម​ដែរ។ ខ្ញុំ​ក៏​ស្គាល់​តារា​ភាពយន្ត និង​តារា​កំប្លែង​ជា​ច្រើន​ដែល​បាន​អាន​សៀវភៅ​ជា​ច្រើន​ដើម្បី​បង្កើន​គុណភាព​នៃ​ការ​សម្ដែង​របស់​ពួកគេ។ ដូច្នេះ ការ​រៀន​នៅ​សាលា​ក្នុង​ពេល​បច្ចុប្បន្ន គួរ​ឲ្យ​ចូលចិត្ត​គិត​ថា វា​ជា «គ្រឹះ» សម្រាប់​ការ​រៀន​អ្វីៗ​ដែល​អ្នក​ចង់​រៀន យ៉ាង​សព្វគ្រប់ នៅ​ពេល​អនាគត។ ជីវិត នៅ​ពេល​ក្រោយ អ្វីៗ​ដែល​អ្នក​មិន​រំពឹង​ក៏​អាច​មាន​ប្រយោជន៍​បាន។



ពេល​ពិន្ទុ​របស់​អ្នក​កើនឡើង អ្នក​ក៏​មាន​អារម្មណ៍​រីករាយ ហើយ​ឪពុក​ម្តាយ​ក៏​សប្បាយចិត្ត​ដែរ។ ល្អ​ជាង គ្មាន​អ្វី​ខុស​ទេ។ ប៉ុន្តែ ពិន្ទុ​មិនមែន​ជា​អ្វី​ដែល​កំណត់​តម្លៃ​ពិត​របស់​អ្នក​ឡើយ។ មិន​ចាំបាច់​ត្រូវ​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ​ទេ។ ហើយ​កាន់តែ​មិន​ចាំបាច់​បាត់បង់​កម្លាំងចិត្ត​ទេ។

អ្វី​ដែល​សំខាន់​ក្នុង​ជីវិត​វែងៗ គឺ​មិនមែន​ពិន្ទុ​ឥឡូវ​នេះ​ទេ ប៉ុន្តែ​ជា «ចិត្ត​ដែល​ចង់​បន្ត​រៀន»។ មនុស្ស​ណា​ដែល​និយាយ​ថា «អូខេ! ខ្ញុំ​ចង់​រៀន​ហើយ!» ទោះ​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ គេ​អាច​បើក​ផ្លូវ​ជីវិត​របស់​ខ្លួន​បាន។

ដូច្នេះ ការ​រៀន​មិន​មាន​ពាក្យ​ថា «មិនទាន់ទេ» ឬ «យឺតពេលហើយ» ទេ។ ពេល​មិន​គិត​ថា «ខ្ញុំ​មិនអាច​ទេ» នោះទោះបីជា​កំពុង​នៅ​ក្រោម​ជាង​គេ​ក៏​មិន​អី​ឡើយ។ ពីទីនោះឡើងវិញ គឺ​ជា​អ្វី​ដែល​រំភើបណាស់។ អ្វី​ដែល​អស់សំណូក​បំផុត គឺ ការឈប់​រៀន ព្រោះ​ពិន្ទុ​មិន​កើនឡើង។ ការ​រៀន មិន​អាច​ឃើញ​លទ្ធផល​ក្នុង​មួយ​ថ្ងៃ​បានទេ។ អ្វី​ដែល​សំខាន់ គឺ «ភាព​អត់ធ្មត់»។



ខ្ញុំ​កំពុង​អធិស្ឋាន​ដោយ​កម្លាំងដ៏​ខ្លាំង។ ទោះបីជា​ចូល​ទៅ​វិស័យ​ណា​ក៏ដោយ សូម​ឲ្យ​អ្នក​អាច​បង្ហាញ​សមត្ថភាព​ដោយ​សេរីស្រឡះ និង​ក្លាយ​ជា​មនុស្ស​ធំដ៏​អស្ចារ្យ។ សូម​ឲ្យ​គ្រប់​គ្នា​រួម​ទាំង​គ្រួសារ​ទទួល​បាន​សុភមង្គល និង​ជោគជ័យ​ដ៏​អស្ចារ្យ ក្នុង​ជីវិតផងដែរ!

អ៊ីកេដា ដៃសាគូ

សួរស្តី ឆ្នាំថ្មី 2024
02/01/2024

សួរស្តី ឆ្នាំថ្មី 2024

17/12/2023
08/12/2023

通訳のボランティアの募集

日本には子供の勉強法として、読み聞かせ(本を読んで、子供達に聞かせる)と言う方法があります。
それは、人間を人間として成長できるように、子供達に社会のルールや道徳心を育むのに役にたっております。
また、本に触れる事によって、見知らぬ世界を知る事にもなります。
それ故、現在、日本では多くの学校で行われています。
それを、私の学校でも行いたいと思っております。
また、来年の1月に、日本で読み聞かせを普及するために、頑張っている人が、カンボジアにきます。
多くのカンボジア人に知ってもらうために、通訳のボランティアがいれば助かります。
誰かボランティアをしてくれる人はいないでしょうか。

07/12/2023

បន្ថែមពីលើការបង្រៀនភាសាជប៉ុន យើងនឹងបង្កើតផ្នែកមួយនៅក្នុងសាលាដែលនឹងផ្សព្វផ្សាយព័ត៌មានមានប្រយោជន៍ដូចជាវប្បធម៌ជប៉ុន និង អាហាររូបករណ៍ទៅសិក្សានិងទៅធ្វលការងារនៅប្រទេសជប៉ុនជាដើម។
ឈ្មោះគឺ ``Eiko Japan Center''។
សូមអរគុណ។

11/01/2023

មានកាផ្តល់កន្លែងស្នាក់នៅ ចំពោះបុគ្គលិកនារី

Address

National Road St3 Prey ToTueng
Kompong Speu

Alerts

Be the first to know and let us send you an email when SGI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category