សាលាអនុគណ ស្រុកឆែប ខេត្តព្រះវិហារ

សាលាអនុគណ ស្រុកឆែប ខេត្តព្រះវិហារ សូមអរព្រះគុណនិងសូមអរគុណដែលបានចំណាយពេលអាន អត្ថបទ ក៌ដូចជាទស្សនាវីដេអូក្នុងផេកនេះ

21/03/2026

==វត្តសុវណ្ណគិរី ហៅវត្តឆែប ស្រុកឆែប ខេត្តព្រះវិហារ==
(សង្ក្រាន្តឆ្នាំថ្មី13-14-15-16ត្រូវការអ្នកជួយ)
🙏ចំរើនពរញោមញាតិដែលចង់ចូលរួមរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីរៀបសង្ក្រាន្តវត្តឆែបអាចជួយឧបត្ថម្ភសំភារៈរៀបចំកម្មវិធីបាន

ត្រូវការសំភារៈដូចជា៖ទ្រូ អង្រុត មួក និងឈ្នៀក និងក្អមទឹក គោម និងស្បូវ ដើម្បីរៀបចំទទួលថ្ងៃចូលឆ្នាំថ្មី។ទី១ តម្លៃបួកមួយ២៥០០៛ទី២.ក្អូមមួយតម្លៃ៤៥០០៛ ទី៣.ស្បួវមួយកាណបតម្លៃ២៥០០៛ ទី៤.គោមតម្លៃ៥៥០០៛ខ្សែភ្លើងមួយខ្សែរតម្លៃ២០$ក្នុង១០០ម៉ែត ទ្រូមួយគូរតម្លៃ១៥$
=ឥឡូវនេះចាប់ផ្ដើមរៀបចំបណ្ដើរៗហើយ
ទំនាក់ទំនងក្នុងការចូលរួមឧបត្ថម្ភកម្មវិធីតាមរយៈ📲010 72 53 24គណនីទាន់ចិត្ត 010725324គណនី ABA 002 598 719

27/02/2026
09/02/2026
នៅព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦January 28, 2026________...
28/01/2026

នៅព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦January 28, 2026
_________&&&________

ព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្តព្រះអនុគណស្រុកឆែប ខេត្តព្រះវិហារ បានដឹកនាំព្រះមន្ត្រីសង្ឃស្រុករៀបចំកម្មពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣
កម្មវិធីនេះដោយមានការនិមន្តចូលរួមក្រោមអធិបតី ព្រះសីមានុចារី សៀនគុណលាភ ព្រះបាឡាត់គណខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ព្រះសីមាវិជិតព្រះមេគណខេត្តព្រះវិហារ។
លោក កៅ រីម អភិបាលរងស្រុក តំណាងលោក ឃិន សុធារ៉ា អភិបាលស្រុកឆែបលោក លោកស្រីក្រុមប្រឹក្សា អាជ្ញាធរភូមិឃុំ លោកគ្រូអាចារ្យគណៈកម្មការលោកគ្រូអ្នកគ្រូ សិស្សានុសិស្សមួយចំនួនផងដែរ។
ពិធីប្រជុំនេះត្រូវបានធ្វើឡើងក្នុង គោលបំណងដើម្បីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា សំដៅលើកកំពស់ការសិក្សារៀនសូត្រ ការបដិបត្តិធម៌វិន័យ និងការផ្សព្វផ្សាយ ព្រះពុទ្ធពុទ្ធសាសនាឲ្យកាន់តែមានការរីកចម្រើន ។
ក្នុងនោះព្រះសីមានុចារីវិមុត្តិ សៀន គុណលាភ ព្រះបាឡាត់គណខេត្ត មានថេរដីកាផ្ដល់ឱវាទដល់ព្រះសង្ឃ ភិក្ខុ សាមណេរ ឲ្យបដិបត្តិធម៌វិន័យ មានអភិសមាចារ និងសិក្សានូវព្រះធម៌ តាមព្រះពុទ្ធវចន: ព្រះគម្ពីរបិដកជាគោល។ ក្នុងនោះក៏បានអបរំសីលធម៌ដល់សិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធី ឲ្យមានការខិតខំប្រឹងប្រែងសិស្សារៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងការជួយប្រទេសជាតិឲ្យមានការរីកចម្រើន ជៀសវាងការសេពគប់នៅបាបមិត្ត (បុគ្គលពាល) នាំឲ្យមានទុក្ខលំបាកដល់ខ្លួនឯង គ្រួសារ និងដល់សង្គមជាតិទាំងមូល។
ជាចុងបញ្ចប់ព្រះបាឡាត់គណខេត្ត ក៏បានប្រគេននិងជូនពរ ដល់ព្រះសង្ឃ មន្ត្រីរាជការ លោកតា លោកយាយ សិស្សានុសិស្សទាំងអស់ឲ្យបានសុខគ្រប់ប្រការ ពុទ្ធមង្គលពរ៤ប្រការកុំឃ្លៀងឃ្លាតឡើយ។🙏🙏🙏

25/01/2026
25/01/2026

Address

123
Kompong Pranak
10330

Telephone

+855882925324

Website

Alerts

Be the first to know and let us send you an email when សាលាអនុគណ ស្រុកឆែប ខេត្តព្រះវិហារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category