29/04/2026
💪សិស្សខ្សោយបញ្ញា នៅថ្នាក់ទី ៤.៥.៦ មានលក្ខណៈខុសពីថ្នាក់ទាបៗ ព្រោះមេរៀនកាន់តែពិបាក ប៉ុន្តែសមត្ថភាពយល់របស់សិស្សនៅតែមានកម្រិត។
👍នេះជាវិធីសាស្រ្តសមស្របសម្រាប់ថ្នាក់ ៤.៥.៦៖
១. កំណត់គោលដៅតូច និងច្បាស់
-កុំបង្រៀនច្រើនពេក
ឧទាហរណ៍៖ មេរៀនអំណាន → គោលដៅត្រឹម “អានបាន ៥ពាក្យ” ឬ “យល់អត្ថន័យ១ប្រយោគ”
២. បង្រៀនតាមជំហាន
ឧទាហរណ៍ (អំណាន)៖
. ស្គាល់ពាក្យ
. អានពាក្យ
. បកស្រាយន័យ
. ប្រើក្នុងប្រយោគ
. ប្រើរូបភាព + កាតពាក្យ
សិស្សថ្នាក់ទី៤.៥.៦.ខ្សោយបញ្ញា នៅតែត្រូវការរូបភាពជួយ
ឧទាហរណ៍៖នាំគាត់អានពាក្យក្នុងអំណាន បង្ហាញរូបភាព...គាត់ងាយយល់ ចាប់បាន....
៤. បង្រៀនជាដៃគូ ឬ ក្រុមតូច (2–5 នាក់)
-ងាយគ្រប់គ្រង និងជួយបានជិតស្និទ្ធ ÷ដាក់សិស្សខ្សោយជាមួយសិស្សពូកែ ហើយចិត្តល្អ ឲ្យជួយគ្នាដើម្បីបង្កើនភាពស្និទ្ធស្នាល ហើយគេនឹងគិតថាខ្លួនគេនៅមានមិត្តភក្តិ លែង
ក្លាច ហើយក្លាហាន.ចង់ចេះអានដូចមិត្ត..
៥. ប្រើល្បែងសិក្សា
-ឲ្យសិស្សរៀនតាមការលេង មិនធុញ ហើយត្រូវឱ្យគេបានលេងច្រើនៗមិនមែនធុញគេ ហើយមិនឱ្យគេធ្វើសកម្មភាព
៦. ធ្វើម្តងហើយម្តងទៀត
-សិស្សត្រូវការការអនុវត្តញឹកញាប់
-ធ្វើជារៀងរាល់ថ្ងៃ 10–15 នាទី គឺនាំគេរៀនអានពាក្យ ឃ្លា ល្បះ អត្ថបទ នៅម៉ោងចេញលេងជាមួយគ្រូ ហើយត្រូវតែស្និទ្ធស្នាល នឹងគេមិនត្រូវ បង្ខំឬ គម្រាមកំហែង...
៧. ប្រើភាសាសាមញ្ញ
-ពន្យល់ខ្លីៗ មិនប្រើពាក្យពិបាក និយាយយឺត និងច្បាស់
ភាគច្រើនពន្យល់ដោយប្រើភាសាតាមតំបន់ពួកគេ
៨. ផ្តល់ការលើកទឹកចិត្តជានិច្ច
-សរសើរពេលសិស្សធ្វើបាន
-កុំប្រៀបធៀបជាមួយអ្នកដទៃ
៩. ផ្តោតលើជំនាញមូលដ្ឋាន
សម្រាប់ថ្នាក់ទី៤.៥.៦ ត្រូវផ្តោត៖
-អំណាន (អានឲ្យចេញសូរ)
-ការយល់ន័យពាក្យងាយៗ
-ការសរសេរពាក្យសាមញ្ញ
១០. សហការជាមួយមាតាបិតា
-ឲ្យអានសៀវភៅខ្លីៗនៅផ្ទះ
-ឲ្យហាត់សរសេរ 5–10 នាទីក្នុងមួយថ្ងៃ
-ឲ្យអង្គុយមើល/ស្តាប់កូនអាន/រៀនសរសេរ
-ឲ្យពិនិត្យឬសួរកិច្ចការផ្ទះកូន....