Thaem Thoeun - ថែម ធឿន

Thaem Thoeun - ថែម ធឿន Share the pieces of knowledge

05/05/2026

ជំងឺមួយក្នុងសង្គមខ្មែរ គម្លាតរវាង "ពាក្យ" និង "អំពើ"😁

នៅលើបណ្ដាញសង្គម ឬក្នុងការជជែកគ្នាទូទៅ
យើងតែងឮមនុស្សជាច្រើននិយាយអំពី
សច្ចធម៌ សីលធម៌ គុណធម៌
មេត្តា ករុណា មុទិតា ឧបេក្ខា
ខន្តី សន្តិ បញ្ញា វិរិយៈ
សមាធិ អធ្យាស្រ័យ សុចរិត
ទាន សន្តោស ស្មោះត្រង់ និងសាមគ្គី។
ពាក្យទាំងនេះ ស្តាប់ទៅពីរោះ ស្រស់ស្អាត
ហាក់ដូចជាសង្គមពោរពេញដោយគុណធម៌។
ប៉ុន្តែបើយើងមើលទៅក្នុងជីវិតពិត
យើងនឹងឃើញភាពផ្ទុយយ៉ាងច្បាស់
រវាងពាក្យសម្ដី និងទង្វើ។
មនុស្សខ្លះនិយាយអំពីសច្ចធម៌
ប៉ុន្តែមិនស្មោះត្រង់ក្នុងអំពើរបស់ខ្លួន
ក្បត់ បោកប្រាស់ ទោះបីជាអ្នកជិតខាងក៏ដោយ។
មនុស្សខ្លះលើកស្ទួយសីលធម៌
ប៉ុន្តែអាកប្បកិរិយាប្រចាំថ្ងៃវិញមិនឃើញមាននោះឡើយ។
មនុស្សខ្លះនិយាយអំពីមេត្តា និងករុណា
ប៉ុន្តែពេលឃើញអ្នកដទៃលំបាក
វិញត្រឹមតែឈរមើល ឬបោះបង់មិនអើពើ។
នេះបង្ហាញថា បញ្ហាមិនមែននៅលើការខ្វះចំណេះដឹងទេ
ប៉ុន្តែស្ថិតនៅលើការខ្វះការអនុវត្ត។
មនុស្សជាច្រើន “ចេះនិយាយ”
ប៉ុន្តែមិន “រស់តាម” អ្វីដែលខ្លួននិយាយ។
សង្គមមិនខ្វះពាក្យល្អៗទេ
តែខ្វះមនុស្សដែលអាចធ្វើឲ្យពាក្យទាំងនោះក្លាយជាការពិត។
គុណធម៌ បើគ្មានការអនុវត្ត
វាគ្រាន់តែជាពាក្យទទេ។
អ្វីដែលគួរព្រួយបារម្ភជាងគេ
គឺពេលមនុស្សចាប់ផ្តើមជឿថា
“និយាយល្អគ្រប់គ្រាន់ហើយ”
ដោយមិនចាំបាច់ធ្វើល្អពិតប្រាកដ។
បើសង្គមបន្តដំណើរបែបនេះ
វានឹងបង្កើតជំនាន់មនុស្ស
ដែលចេះតែនិយាយ តែមិនចេះធ្វើ។
ការផ្លាស់ប្តូរសង្គម
មិនចាប់ផ្តើមពីពាក្យ
តែចាប់ផ្តើមពីអំពើ។
មិនចាំបាច់និយាយច្រើនអំពីគុណធម៌ទេ
គ្រាន់តែរស់ឲ្យគេឃើញ
នោះហើយជាគុណធម៌ពិត។ ចប់😁

#រៀនគិត​

29/04/2026
23/04/2026

រៀនគិត៖ ត្រូវរស់នៅឲ្យបានល្អ
រឿងដែលអ្នកខកចិត្តបំផុតនៅថ្ងៃនេះ
វាគ្រាន់ជារឿងកំប្លែងក្នុងវង់ជជែកគ្នា
នៅថ្ងៃខាងមុខតែប៉ុណ្ណោះ🫡

ត្រូវរស់នៅឲ្យបានល្អ
រឿងដែលអ្នកខកចិត្តបំផុតនៅថ្ងៃនេះ
មិនមែនជាចុងបញ្ចប់នៃជីវិតនោះទេ
វាគ្រាន់តែជាផ្នែកតូចមួយ
ក្នុងដំណើរដ៏វែងរបស់អ្នកប៉ុណ្ណោះ។

ពេលយើងកំពុងជួបបញ្ហា ឬ ខកចិត្ត
បំណង ឬ បែកបាក់មនិស្សជាទីស្រលាញ់
វាហាក់ដូចជាធ្ងន់ធ្ងរណាស់
ដូចជាពិភពលោកទាំងមូលកំពុងសង្កត់លើយើង
ហើយយើងមិនឃើញផ្លូវចេញឡើយ។

ប៉ុន្តែពេលវេលា
គឺជាគ្រូដ៏ល្អបំផុត
ជឿខ្ញុំចុះ។

មិនយូរនោះទេវា
ច្បាស់ជារសាត់បាត់
តាមពេលវេលា
ពេលអ្នកឆ្លងកាត់វាបាន
អ្នកនឹងមើលត្រឡប់ទៅក្រោយ
ហើយចាប់ផ្តើមញញឹម
ចំពោះរឿងនោះនោះ។

រឿងដែលធ្វើឲ្យអ្នកខកចិត្តថ្ងៃនេះ
ថ្ងៃខាងមុខ
វាគ្រាន់តែជារឿងកំប្លែង
នៅក្នុងវង់ជជែកគ្នាលេង
ជាមួយមិត្តភក្តិ ឬ ជាមួយខ្លួនឯង
តែប៉ុណ្ណោះ។

ដូច្នេះ
កុំឲ្យថ្ងៃនេះបំបាក់អ្នក បំផ្លាញជីវិតអ្នក
កុំឲ្យការខកចិត្តបញ្ឈប់ដំណើររបស់អ្នក
ស៊ូៗ🫡

ត្រូវរស់នៅឲ្យបានល្អ
បន្តទៅមុខ
ទោះបីយឺតក៏ដោយ
ទោះបីនឿយក៏ដោយ។

ព្រោះថ្ងៃណាមួយ
អ្នកនឹងដឹងថា
អ្វីដែលធ្វើឲ្យអ្នកឈឺចាប់បំផុត
មិនមែនជាអ្វីដែលបំផ្លាញអ្នកទេ
ប៉ុន្តែជាអ្វីដែលធ្វើឲ្យអ្នកកាន់តែរឹងមាំ
កាន់តែក្លាហាន និងកាន់តែសម្រេចបាន
លទ្ធផលដ៏អស្ចារ្យ ❤️

#រៀនគិត

17/04/2026

រៀនគិត: គំនិត ឬទស្សនៈចង្រៃមួយ
ដែលតែងតែឮនៅក្នុងសង្គមខ្មែរ
គឺ “មានភ្លើង ទើបមានផ្សែង”

វាស្តាប់ទៅដូចជាការពិត
ប៉ុន្តែមិនមែនគ្រប់ពេលវេលាទេ
ដែលវាជាការពិត។

គំនិតនេះធ្វើឲ្យមនុស្សជាច្រើន
ងាយជឿពាក្យចចាមអារាម
ងាយវិនិច្ឆ័យអ្នកដទៃ
ដោយមិនមានភស្តុតាងច្បាស់លាស់។

ពេលឮអ្វីមួយ
មិនទាន់ដឹងពិត ឬមិនទាន់យល់ច្បាស់
តែសង្គមមួយចំនួន
រួចរាល់ក្នុងការសន្និដ្ឋានភ្លាមៗថា
“ប្រាកដជាមានអ្វីមួយនៅពីក្រោយ”។

ប៉ុន្តែការពិតគឺ
“ផ្សែង” មិនមែនមកពី “ភ្លើង” តែប៉ុណ្ណោះទេ
វាអាចមកពីការច្នៃប្រឌិត
ការបន្ថែមពាក្យ
ការបំភាន់ព័ត៌មាន
ឬការបង្កើតរឿងពីមនុស្សមួយចំនួន។

ពាក្យមួយប្រយោគ
អាចបំផ្លាញកេរ្តិ៍ឈ្មោះមនុស្សម្នាក់បាន
បើសង្គមជឿដោយគ្មានការពិនិត្យ។

គំនិត “មានភ្លើង ទើបមានផ្សែង”
បានក្លាយជាឧបករណ៍
សម្រាប់ការចោទប្រកាន់
និងការវិនិច្ឆ័យដោយអារម្មណ៍
ជំនួសឲ្យការស្វែងរកការពិត។

មនុស្សម្នាក់អាចគ្មានកំហុស
ប៉ុន្តែត្រូវរងផលប៉ះពាល់ពីពាក្យចចាមអារាម
ដោយសារតែសង្គមមិនចង់ពិនិត្យអ្វីឲ្យច្បាស់។

ដូច្នេះ
យើងត្រូវរៀនបំបែករវាង “ការសន្និដ្ឋាន” និង “ការពិត”
យើងត្រូវរៀនសួរ មុននឹងជឿ
និងស្វែងរកភស្តុតាង មុននឹងវិនិច្ឆ័យ។

ការជឿអ្វីមួយដោយគ្មានមូលដ្ឋាន
មិនមែនជាការយល់ដឹងទេ
តែជាការរួមចំណែកក្នុងការបំផ្លាញអ្នកដទៃ។

សង្គមដែលល្អ
មិនមែនជាសង្គមដែលនិយាយច្រើន
តែជាសង្គមដែលគិតស៊ីជម្រៅ
និងយកការពិតជាមូលដ្ឋាន។

ដូច្នេះ
កុំឲ្យពាក្យ “មានភ្លើង ទើបមានផ្សែង”
បំបាំងការគិតរបស់អ្នក
តែត្រូវប្រើហេតុផល
ប្រើការពិនិត្យ
និងប្រើការយល់ដឹង
ដើម្បីឈានទៅរកការពិត👌
#រៀនគិត

09/04/2026

រៀនគិត:ការទម្លាក់ទស្សនៈ ឬ គំនិតផ្ដេសផ្ដាស
ចូលសង្គមដោយមិនបានឆ្លងកាត់សុភវិនិច្ឆ័យ
ឬបទពិសោធន៍ជាក់ស្តែងក្នុងជីវិតឬ
សង្គមដើម្បីចង់បាន Like, Share និង
Comment, View វាមិនមែនជាការបង្កើត
តម្លៃសម្រាប់សង្គមទេតែជាការ
ចូលរួមបំផ្លាញគុណភាពគំនិត
ទស្សន: របស់ជាតិ ដោយមិនដឹងខ្លួន 🫣

នៅសម័យដែលបណ្តាញសង្គមមានឥទ្ធិពលខ្លាំង
មនុស្សម្នាក់អាចនិយាយអ្វីក៏បាន
ហើយពាក្យនោះអាចឆ្លងទៅដល់មនុស្សរាប់ពាន់
ឬរាប់ម៉ឺននាក់យ៉ាងងាយស្រួល
ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ។

បញ្ហាមិនមែននៅលើគំនិត ឬ ទស្សន:នោះទេ
ប៉ុន្តែស្ថិតនៅលើគុណភាពនៃអ្វីដែលត្រូវ
បាននិយាយចេញទៅនោះ។
គំនិតដែលមិនបានឆ្លងកាត់ការពិចារណា
មិនមានមូលដ្ឋាន
និងមិនមានបទពិសោធន៍ជាក់ស្ដែង
អាចបង្កើតការយល់ច្រឡំ
បំភាន់ទិសដៅ
និងបំផ្លាញការគិតរបស់យុវជននិងសង្គមជាតិ។

ការបង្ហោះ គំនិត ឬ ទស្សន:ច្រើន មិនស្មើនឹងគំនិតដែលមានតម្លៃ
ការនិយាយលឿន មិនស្មើនឹងការយល់ច្បាស់។

មនុស្សជាច្រើន
កំពុងប្តូរគុណភាពជីវិត
ជាមួយចំនួន Like, Comment, Share, View
ដោយភ្លេចថា
អ្វីដែលពួកគេបញ្ចេញទៅសង្គម
អាចមានឥទ្ធិពលលើការគិតរបស់យុវជនឬអ្នកដទៃ។

ការចែករំលែកគំនិតដោយគ្មានការទទួលខុសត្រូវ
គឺដូចជាការចែករំលែកព័ត៌មានមិនពិត
វាអាចមិនបំផ្លាញភ្លាមៗ
ប៉ុន្តែវាបំផ្លាញបន្តិចម្តងៗ
រហូតដល់សង្គមបាត់បង់សមត្ថភាពក្នុងការវែកញែក។

ដូច្នេះ មុននឹងបង្ហោះអ្វីមួយ
ត្រូវសួរខ្លួនឯងឲ្យច្បាស់៖
“តើវាមានមូលដ្ឋានទេ?”
“តើវាមានប្រយោជន៍សម្រាប់អ្នកដទៃទេ?”
“តើវាជួយអភិវឌ្ឍសង្គម ឬបំភាន់សង្គម?”

មនុស្សដែលមានតម្លៃ
មិនមែនជាមនុស្សដែលនិយាយច្រើនជាងគេ
តែជាមនុស្សដែលនិយាយត្រឹមត្រូវ
និយាយដោយគិត
និងនិយាយដោយការទទួលខុសត្រូវ។

ចុងក្រោយ
សង្គមមិនត្រូវការគំនិតច្រើន
តែត្រូវការគំនិតដែលមានគុណភាព។
ហើយជាតិមិនរីកចម្រើនដោយគំនិតច្រើននោះទេៗ
តែរីកចម្រើនដោយការគិតជ្រាលជ្រៅ
និងការបញ្ចេញគំនិតដែលមានតម្លៃពិតប្រាកដ ចប់។
#រៀនគិត

08/04/2026
06/04/2026

រៀនគិត៖បើមិនឆ្លាតដូចគេ ត្រូវប្រឹងប្រែងឲ្យបានយូរជាងគេ និងអត់ធ្មត់ជាងគេ។
ភាពឆ្លាតអាចជួយឲ្យមនុស្សឈ្នះលឿន
តែការប្រឹងប្រែង និងអត់ធ្មត់
អាចជួយឲ្យមនុស្សឈ្នះនៅថ្ងៃក្រោយ។

មនុស្សខ្លះមានទេពកោសល្យពីកំណើត
តែអ្នកដែលគ្មានអ្វីពិសេស
អាចបង្កើតអ្វីពិសេសបានតាមរយៈការខិតខំប្រចាំថ្ងៃ។

ការប្រឹងប្រែងមិនមែនធ្វើតែមួយថ្ងៃ
តែមិនឈប់នៅថ្ងៃដែលគ្មានអ្នកឃើញ
មិនឈប់នៅថ្ងៃដែលមានការបរាជ័យ
និងមិនឈប់នៅថ្ងៃដែលមានការមើលងាយ។

អ្នកដែលអាចធ្វើបានយូរជាងគេ
នឹងឈ្នះអ្នកដែលឈប់មុន។
អ្នកដែលអត់ធ្មត់ជាងគេ
នឹងទៅដល់កន្លែងដែលអ្នកដទៃត្រឹមតែស្រមៃ។

ដូច្នេះ កុំសោកស្តាយថាខ្លួនមិនឆ្លាតដូចគេ
តែសួរខ្លួនឯងថា
តើអ្នកអាចប្រឹងប្រែងបានយូរជាងគេឬទេ?

06/04/2026

រៀនគិត៖កុមារា និងក្មេងប្រុសអាចរអ៊ូបាន
ព្រោះពួកគេនៅមិនទាន់ទទួលខុសត្រូវលើជីវិតច្រើន
ប៉ុន្តែបុរស មិនអាចរអ៊ូជាមួយជីវិតបានទេ។

បុរសត្រូវរៀនទ្រាំ
រៀនដោះស្រាយបញ្ហា
និងរៀនដើម្បីរឹងមាំ ទោះបីមានសម្ពាធប៉ុណ្ណាក៏ដោយ។

ពេលជីវិតលំបាក
បុរសមិនត្រូវសួរថា “ហេតុអ្វីកើតឡើងលើខ្ញុំ?”
តែត្រូវសួរថា “ខ្ញុំនឹងដោះស្រាយវាយ៉ាងដូចម្តេច?”។

ព្រោះភាពខ្លាំងរបស់បុរស
មិនមែនបង្ហាញតាមពាក្យរអ៊ូ
តែបង្ហាញតាមការទទួលខុសត្រូវ
និងសមត្ថភាពឈរឡើងវិញរាល់ពេលដែលដួល។

ពីក្មេងប្រុស ទៅកាន់បុរស
គឺជាដំណើរនៃការលះបង់
ការអត់ធ្មត់
និងការទទួលខុសត្រូវចំពោះជីវិតខ្លួនឯង។

#ទឹកជ្រោះប៊ូស្រា

06/04/2026

រៀនគិត: ត្រូវរស់នៅឲ្យបានល្អ
រឿងដែលអ្នកខកចិត្តបំផុតនៅថ្ងៃនេះ
ថ្ងៃណាមួយវានឹងក្លាយជារឿងកំប្លែង
នៅក្នុងវង់ជជែកគ្នារលេងនៅថ្ងៃខាងមុខ។

នៅពេលយើងកំពុងជួបការខកចិត្ត ឬបញ្ហាធ្ងន់ធ្ងរ
វាហាក់ដូចជាពិបាកទ្រាំ និងធ្វើឲ្យចិត្តពិបាកធ្ងន់ណាស់
ដូចជាពិភពលោកទាំងមូលកំពុងសង្កត់លើយើង
ពេលខ្លះយើងគិតថា បញ្ហានោះធំដល់ថ្នាក់មិនអាចឆ្លងកាត់បាន។

ប៉ុន្តែពេលពេលវេលាកន្លងផុតទៅ
ពេលយើងធំឡើង មានបទពិសោធន៍ច្រើនឡើង
យើងនឹងមើលត្រឡប់ទៅក្រោយ ហើយយល់ថា
រឿងដែលធ្វើឲ្យយើងខកចិត្តខ្លាំងបំផុតនៅថ្ងៃនោះ
គ្រាន់តែជាផ្នែកតូចមួយនៃដំណើរជីវិតប៉ុណ្ណោះ។

រឿងដែលធ្វើឲ្យយើងយំ
ថ្ងៃណាមួយអាចធ្វើឲ្យយើងសើច
រឿងដែលធ្វើឲ្យយើងខកចិត្ត
ថ្ងៃណាមួយអាចក្លាយជាបទពិសោធន៍ដែលយើងនិយាយប្រាប់អ្នកដទៃ
នៅក្នុងវង់ជជែកគ្នារលេង ដោយស្នាមញញឹម។

ដូច្នេះ កុំឲ្យការខកចិត្តថ្ងៃនេះ
បញ្ឈប់ជំហានរបស់អ្នក
កុំឲ្យបញ្ហាបន្តិចបន្តួច
ធ្វើឲ្យអ្នកបាត់បង់កម្លាំងក្នុងការរស់នៅ។

ត្រូវរស់នៅឲ្យបានល្អ
ត្រូវបន្តដំណើរទៅមុខ
ហើយយកបទពិសោធន៍ទាំងអស់ជាមេរៀនសម្រាប់ជីវិត។

ព្រោះថ្ងៃណាមួយ
ពេលអ្នកមើលត្រឡប់ទៅក្រោយ
អ្នកនឹងដឹងថា
រឿងដែលធ្ងន់ធ្ងរបំផុតនៅថ្ងៃនេះ
ក៏អាចក្លាយជារឿងតូចមួយ
ដែលអ្នកអាចនិយាយអំពីវា ដោយស្នាមញញឹម

Address

Koh Kong Province
Kokong

Telephone

+855976494311

Website

Alerts

Be the first to know and let us send you an email when Thaem Thoeun - ថែម ធឿន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thaem Thoeun - ថែម ធឿន:

Shortcuts

Share

Category