ក្រុមយុវជនគណបក្សប្រជាជនស្រុកគិរីវង់

  • Home
  • Cambodia
  • Kirivôngs
  • ក្រុមយុវជនគណបក្សប្រជាជនស្រុកគិរីវង់

ក្រុមយុវជនគណបក្សប្រជាជនស្រុកគិរីវង់ kon khmer

 #ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ឯកឧត្តម សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្...
22/09/2024

#ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់
ឯកឧត្តម សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកគិរីវង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពកែសម្រួល និងការចាត់តាំងបំពេញបន្ថែម ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមកាងារគណបក្សចុះមូលដ្ឋានឃុំព្រះបាទជាន់ជុំ ឃុំគោកព្រេច និងឃុំភ្នំដិន។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ លោក លោកស្រីប្រធានគណបក្សឃុំ សរុប១៨០នាក់ ស្រី០៨នាក់។ ពិធីរៀបចំនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់។

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤

 #នៅស្នាក់ការគណបក្សស្រុកគិរីវង់ បានបើកកិច្ចប្រជុំជីវភាពបក្សស្រុកប្រចាំខែឧសភា ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យស់ ណាស៊ី ប្រធា...
23/05/2020

#នៅស្នាក់ការគណបក្សស្រុកគិរីវង់ បានបើកកិច្ចប្រជុំជីវភាពបក្សស្រុកប្រចាំខែឧសភា ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យស់ ណាស៊ី ប្រធានគណ:ប្រចាំការគណបក្សខេត្តតាកែវ លោក តឹ​ក​ តុងលីម ប្រធានគណបក្សស្រុក​ លោក ស៊ុត ខុន​ និង លោក វង​ ឆន អនុប្រធានគណបក្សស្រុក​ ដែលមានសមាសភាពចូលរួមសរុប៥៣នាក់។

ព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០

 #អរគុណសន្តិភាព❤!!ឯកឧត្តម លី ប្រុស ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំព្រៃរំដេង ស្រុកគិរីវង់ អញ្ជើញជាអធិបតីក្នុ...
09/01/2020

#អរគុណសន្តិភាព❤!!
ឯកឧត្តម លី ប្រុស ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំព្រៃរំដេង ស្រុកគិរីវង់ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សវរីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ -៧ មករា ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រៃរំដេង ស្រុកគិរីវង់។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រៃរំដេង លោកប្រធានគណបក្សស្រុកគិរីវង់ លោកប្រធានគណបក្សឃុំ លោក លោកស្រីសមាជិក សមាជិកាគណបក្ស និងប្អូន សិស្សានុសិស្ស សរុប៤៥០នាក់។

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា​ ចំពោះជនក្បត់ជាតិ​ សម​ រង្ស៊ី​ ដែលបានប្រមាថយ៉ាងគគ្លេីនចំពោះអង្គព្រះមហាក្សត្រ
14/09/2019

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា​ ចំពោះជនក្បត់ជាតិ​ សម​ រង្ស៊ី​ ដែលបានប្រមាថយ៉ាងគគ្លេីនចំពោះអង្គព្រះមហាក្សត្រ

 #ការិយាល័យគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ បានបេីកកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែសីហា ឆ្នាំ២០១៩ ស្ថិតក្រោមអធិបតីភាព លោក...
31/08/2019

#ការិយាល័យគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ បានបេីកកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែសីហា ឆ្នាំ២០១៩

ស្ថិតក្រោមអធិបតីភាព លោក តឹក តុងលីម ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក វង ឆន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងលោក ស៊ុត ខុន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកគិរីវង់។

ដោយមានការចូលរួមពី សមាជិក សមាជិកា គណបក្ស សរុប ៦៨នាក់។

ព្រឹកថ្ងៃសៅរ៍ ២កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩

(ស្រុកគិរីវង់)ព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ​ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៧.៧.២០១៩​  នៅស្នាក់ការគណបក្សស្រុកគិរីវ...
27/07/2019

(ស្រុកគិរីវង់)
ព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ​ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៧.៧.២០១៩​ នៅស្នាក់ការគណបក្សស្រុកគិរីវង់​ បានបើកកិច្ច​ប្រជុំជីវភាពបក្សប្រចាំខែកក្កដា ឆ្នាំ២០១៩​ ក្រោមអធិបតីភាពលោកតឹក​ តុងលីមប្រធានគណបក្សស្រុក​ លោកស៊ុត​ ខុន អនុប្រធានគណបក្សស្រុក ដែលមានសមាជិកគណបក្សចលរួមចំនួន៥៥នាក់។

 #គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់លោក តឹក តុងលីម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ បានអញ្ជើញជាអធិបតី ក...
05/07/2019

#គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់
លោក តឹក តុងលីម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពង្រឹងរៀបចំរចនាសម្ព័ន្ធ និងការបែងចែកតួនាទី ភារកិច្ច របៀបរៀបរយរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់។

ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមយុវជន និង សមាជិកសមាជិការ សរុប ៧១នាក់។ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់។

ព្រឹកថ្ងៃសុក្រ ៤កេីត ខែអាសាឍ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩

 #គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់លោក ស៊ុត ខុន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ បានអញ្ជើញចូលរួមក្ន...
28/06/2019

#គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់
លោក ស៊ុត ខុន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០១៩) ។

ស្ថិតក្រោមអធិបតីភាព ឯកឧត្តម លី ប្រុស អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគិរីវង់ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំព្រៃរំដេង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគិរីវង់។

ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ និងសមាជិក សមាជិកា គណបក្ស សរុប ៨២៨នាក់។ កម្មវិធីនេះរៀបចំនៅស្នាក់ការបក្សប្រជាជនកម្ពុជាស្រុកគិរីវង់។

ព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩

 #យុវជនជាសរសរទ្រូងរបស់ប្រទេសជាតិលោក ស៊ុត ខុន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា  ស្រុុកគិរីវង់ បានអញ្ជើញជាអធិបតីក្នុងពិធីជួ...
25/06/2019

#យុវជនជាសរសរទ្រូងរបស់ប្រទេសជាតិ
លោក ស៊ុត ខុន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ស្រុុកគិរីវង់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសុខអានទន្លាប់ ចំនួន៣៨៤នាក់..…។

នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុុកគិរីវង់ បានប្រារព្ធពិធីជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសុខអានទន្លាប់។ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឥម មេន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក ហម និម៉ុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ និងលោក ស៊ុត ខុន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុុកគិរីវង់

ដោយមានការចូលរួមពី លោក ភិន ផល្លា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប ៤១០នាក់។

រសៀលថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩

Address

Kirivôngs
123456789

Website

Alerts

Be the first to know and let us send you an email when ក្រុមយុវជនគណបក្សប្រជាជនស្រុកគិរីវង់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ក្រុមយុវជនគណបក្សប្រជាជនស្រុកគិរីវង់:

Shortcuts

Share

Category