01/07/2026
ដំណឹងក្តៅ៖ ឱសានវាទចុងក្រោយ! ក្រសួងសេដ្ឋកិច្ចប្រកាសបិទរាល់ការផ្សព្វផ្សាយផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំជាផ្លូវការ បញ្ឈប់រាល់ការផ្តល់រង្វាន់គ្រប់ទម្រង់លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។ការសម្រេចនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងពង្រឹងការអនុលោមតាមច្បាប់ ធានាសមធម៌ក្នុងអាជីវកម្ម និងការពារសុខភាពសាធារណៈ។
វិធានការគន្លឹះសំខាន់ៗនៃសេចក្តីណែនាំការបញ្ឈប់ការផ្តល់រង្វាន់៖ ហាមឃាត់ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប ឬក្នុងទម្រង់ផ្សេងៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា QR Code ផងដែរ។ឱសានវាទនៃការផលិត៖ គ្រប់សហគ្រាសផលិត និងក្រុមហ៊ុននាំចូល ត្រូវបញ្ចប់ការផលិត និងការបញ្ជាទិញសំបកវេចខ្ចប់ដែលមានរង្វាន់ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ជាកំហិត។ការបញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount)៖ កំណត់ច្បាប់ច្បាស់លាស់លើការបញ្ចុះតម្លៃលក់ដុំ ដើម្បីរក្សាតម្លាភាព និងស្ថិរភាពតម្លៃលើទីផ្សារ។ការហាមឃាត់អត្ថប្រយោជន៍បន្ថែម៖ ហាមឃាត់ការភ្ជាប់មកជាមួយនូវទំនិញរង្វាន់ ឬកាដូផ្សេងៗដែលមិនមានការអនុញ្ញាត ជាមួយផលិតផលគ្រឿងស្រវឹង។ការអនុវត្តច្បាប់ និងទណ្ឌកម្មអគ្គនាយកដ្ឋានពន្ធដារ នឹងចុះពិនិត្យ និងតាមដានការអនុវត្តរបស់ក្រុមហ៊ុនទូទាំងប្រទេស។ ក្រសួងសេដ្ឋកិច្ច តម្រូវឱ្យសហគ្រាសផលិត ក្រុមហ៊ុននាំចូល និងចែកចាយទាំងអស់ ធ្វើបច្ចុប្បន្នភាពគោលនយោបាយទីផ្សាររបស់ខ្លួនជាបន្ទាន់។ ករណីរកឃើញការល្មើស នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ និងទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ហិរញ្ញវត្ថុសាធារណៈ។