សាលាបឋមសិក្សាស្បូវ, កែប The Primary Schoolin Kep

  • Home
  • Cambodia
  • Kep
  • សាលាបឋមសិក្សាស្បូវ, កែប The Primary Schoolin Kep

សាលាបឋមសិក្សាស្បូវ, កែប The Primary Schoolin Kep For help school.

សូមជម្រាបជូនដំណឹងដល់សប្បុរសជននិងអតីតសិស្សដែលរៀននៅសាលាបឋមសិក្សាស្បូវទាំងអស់អស់មេត្តាជ្រាបថា:សាលានិងរៀបចំបិទបញ្ចប់បវេសនកាល...
17/08/2026

សូមជម្រាបជូនដំណឹងដល់សប្បុរសជននិងអតីតសិស្សដែលរៀននៅសាលាបឋមសិក្សាស្បូវទាំងអស់អស់មេត្តាជ្រាបថា:សាលានិងរៀបចំបិទបញ្ចប់បវេសនកាលនៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ។
ហេតុដូចនេះសាលានិងរៀបចំចែកប័ណ្ណសរសើរនិងរង្វាន់សិស្សពូកែដែលទទួលបាននិទ្ទេស A និង និទ្ទេស B ថ្នាក់ទី១ដល់ថ្នាក់ទី៦ដែលមានចំនួនសរុប74នាក់៕ហេតុនេះសាលាមានការខ្វះខាតសម្ភារៈសិក្សាដើម្បីចែកជូនកូនៗបើសប្បុរសជននិងអតីតសិស្សដែលមានបំណងចង់ចូលរួមជាសម្ភារៈសិក្សាដូចជាសៀវភៅ ប៊ិច ខ្មៅដៃ អាចចូលរួមជាមួយសាលាបាន៕
លេខទំនាក់ទំនង 017500470 នាយកសាលា
លេខទាន់ចិត្ត 0969448472 ម៉ាត់ រ៉ាហ្វាត នាយករង

អរគុណលោកប្រធានការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលក្រុងកែបនិងលោកគ្រូ នួន វ៉នដែលបានដឹកនាំសិស្សវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរ...
14/08/2026

អរគុណលោកប្រធានការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលក្រុងកែបនិងលោកគ្រូ នួន វ៉នដែលបានដឹកនាំសិស្សវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្សមកជួយចាក់កាំជណ្តើរតាមទីធ្លាសាលារៀនដើម្បីឲ្យមានសោភ័ណភាពនាព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២៦៕
#សាលារៀនស្អាតត្រូវផ្តើមចេញពីយើងទាំងអស់គ្នា

ព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០២៦ លោកគ្រូអ្នកគ្រូបន្តដឹកនាំកូនៗចាក់កាំជណ្តើរតាមទីធ្លាសាលារៀនដើម្បីឲ្យទីធ្លាមានសោភ័ណភាព៕💪💪💪គោ...
12/08/2026

ព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០២៦ លោកគ្រូអ្នកគ្រូបន្តដឹកនាំកូនៗចាក់កាំជណ្តើរតាមទីធ្លាសាលារៀនដើម្បីឲ្យទីធ្លាមានសោភ័ណភាព៕
💪💪💪គោលដៅត្រូវតែបន្តដើរទៅមុខ
#សាលារៀនស្អាតត្រូវផ្តើមចេញពីយើងទាំអស់គ្នា

🙏🙏🙏សូមថ្លែងអំណរគុណដល់លោកហាន់ បូ សប្បុរសជនរស់នៅសហរដ្ឋអាមេរិកដែលបានឧបត្ថម្ភកង់ចំនួន១០គ្រឿងចែកជូនសិស្សក្រីក្រដែលខ្វះខាតដើម្...
11/08/2026

🙏🙏🙏សូមថ្លែងអំណរគុណដល់លោកហាន់ បូ សប្បុរសជនរស់នៅសហរដ្ឋអាមេរិកដែលបានឧបត្ថម្ភកង់ចំនួន១០គ្រឿងចែកជូនសិស្សក្រីក្រដែលខ្វះខាតដើម្បីជួយសម្រួលដល់ការរៀនសូត្ររបស់សិស្ស៕
សូមគោរពជូនពរឲ្យលោក ហាន់ បូ និងក្រុមគ្រួសាមានសុខភាពល្អ និងជោគជ័យការងារគ្រប់ភារៈកិច្ច៕
11-08-2026

លោកនាយកបានបន្តដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបន្តចាក់កាំជណ្តើរផ្លូវចូលតាមថ្នាក់រៀនដើម្បីកែលម្អទីធ្លាសាលារៀនឲ្យមានស...
08/08/2026

លោកនាយកបានបន្តដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបន្តចាក់កាំជណ្តើរផ្លូវចូលតាមថ្នាក់រៀនដើម្បីកែលម្អទីធ្លាសាលារៀនឲ្យមានសោភ័ណភាពព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២៦៕
#សាលារៀនស្អាតត្រូវផ្តើមចេញពីយើងទាំងអស់គ្នា

សកម្មភាពកូនៗប្រឡងឆមាសលើកទី២03-08-2026
03/08/2026

សកម្មភាពកូនៗប្រឡងឆមាសលើកទី២
03-08-2026

រសៀលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៦លោកឃន វុទ្ធីអភិបាលក្រុងកែបបានចុះមកប្រគល់ស៊ីម៉ងត៍ចំនួនមួយតោនដែលជាអំណោយរបស់ឯកឧត្ដម លាង មុន្នី...
23/07/2026

រសៀលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៦លោកឃន វុទ្ធីអភិបាលក្រុងកែបបានចុះមកប្រគល់ស៊ីម៉ងត៍ចំនួនមួយតោនដែលជាអំណោយរបស់ឯកឧត្ដម លាង មុន្នីរិទ្ធ Leang Monirith រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប ប្រគល់ជូនសាលាបឋមសិក្សាស្បូវ ដើម្បីរៀបចំកែលម្អបរិស្ថានទីធ្លាសាលារៀនឲ្យមានសោភ័ណភាពហើយលោកអភិបាលក្រុងកែបក៏ឆ្លៀតចុះពិនិត្យមើលទីធ្លាសាលារៀនដើម្បីរៀបចំកែលម្អទីធ្លាបន្តទៀត៕

23/07/2026
លោកនាយកបានដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបន្តចាក់កាំជណ្តើរចូលតាមតាមថ្នាក់រៀនដើម្បីកែលម្អទីធ្លាសាលារៀនឲ្យមានសោភ័ណភា...
23/07/2026

លោកនាយកបានដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបន្តចាក់កាំជណ្តើរចូលតាមតាមថ្នាក់រៀនដើម្បីកែលម្អទីធ្លាសាលារៀនឲ្យមានសោភ័ណភាពព្រឹកថ្ងៃទី២៣ខែ កក្កដា ឆ្នាំ២០២៦៕
#សាលារៀនស្អាតត្រូវផ្តើមចេញពីយើងទាំអអស់គ្នា

គណៈគ្រប់គ្រងសាលាព្រមទាំងលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្បូវទាំងអស់សូមថ្លែងអំណរគុណដល់អង្គការ BEND FOR GOOD ដែលបានចូលរួមឧប...
23/07/2026

គណៈគ្រប់គ្រងសាលាព្រមទាំងលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្បូវទាំងអស់សូមថ្លែងអំណរគុណដល់អង្គការ BEND FOR GOOD ដែលបានចូលរួមឧបត្ថម្ភស៊ីម៉ងត៍ចំនួន០៦បាវ សម្រាប់ជួយកែលម្អបរិស្ថានសាលារៀន៕
🙏🙏🙏គណៈគ្រប់គ្រងសាលាព្រមទាំងលោកគ្រូអ្នកគ្រូសូមគោរពជូនពរអោយអង្គការ BEND FOR GOOD និងក្រុមការងារ មានសុខភាពល្អនិងសម្រេចបានជោគជ័យគ្រប់ភារៈកិច្ច៕

Address

Steet 33A
Kep

Opening Hours

Monday 07:00 - 10:00
Tuesday 07:00 - 10:00
Wednesday 07:00 - 10:00
Thursday 07:00 - 10:00
Friday 07:00 - 10:00
Saturday 07:00 - 10:00

Telephone

+855979448472

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាស្បូវ, កែប The Primary Schoolin Kep posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សាលាបឋមសិក្សាស្បូវ, កែប The Primary Schoolin Kep:

Shortcuts

Share

Category