Chea Sim Prek Anh Chanh

Chea Sim Prek Anh Chanh សួស្តី!!! បងប្អូនទាំងអស់ដែលធ្លាប់រៀន

វត្តរតនបុប្ផារាមហៅវត្តព្រែកអញ្ចាញ
18/07/2015

វត្តរតនបុប្ផារាមហៅវត្តព្រែកអញ្ចាញ

សាលាបឋមសិក្សាព្រែកអញ្ចាញ
18/07/2015

សាលាបឋមសិក្សាព្រែកអញ្ចាញ

ប្រទេសចំនួន ១០ ដែលរលាយបាត់រូបពីផែនទីពិភពលោកក្នុងមួយសតវត្សចុងក្រោយពេលវេលាចេះតែកន្លងផុតទៅ។ បណ្ដាទីក្រុងបុរាណ ក៏ដូចជាអាណាចក...
14/07/2015

ប្រទេសចំនួន ១០ ដែលរលាយបាត់រូបពីផែនទីពិភពលោកក្នុងមួយសតវត្សចុងក្រោយ
ពេលវេលាចេះតែកន្លងផុតទៅ។ បណ្ដាទីក្រុងបុរាណ ក៏ដូចជាអាណាចក្រនានាបានបាត់ឈ្មោះជាបណ្ដើរៗពីផែនទីពិភពលោក ដោយគ្មានថ្ងៃវិលវិញឡើយ។ កាលពីអំឡុងមួយរយឆ្នាំមុន មកទល់នឹងពេលនេះ គេរកឃើញថាមូលហេតុធំបំផុតដែលនាំឲ្យដែនដីទាំងនោះបានបាត់ឈ្មោះ ឬប្ដូរឈ្មោះថ្មី បណ្ដាលមកពីបម្រែបម្រួលនយោបាយ – បម្រែបម្រួលភូមិសាស្ត្រ អាកាសធាតុ និងបរិស្ថាន ដែលតម្រូវឲ្យមនុស្សផ្លាស់ប្ដូរទីលំនៅ ដើម្បីកសាងជីវិតថ្មី។

ថ្វីត្បិតដែនដីទាំងនោះត្រូវបានប្ដូរឈ្មោះថ្មី ក៏គេមិនអាចកែប្រែប្រវត្តិសាស្ត្របានដែរព្រោះដែនដីទាំងនោះពិតជាមានប្រាកដមែននៅក្នុងប្រវត្តិសាស្ត្រ ហើយត្រូវបានចារទុកក្នុងក្រាំង និងក្នុងក្រអៅបេះដូងមនុស្សជាតិគ្រប់ជំនាន់ ជានិច្ចនិរន្តតរៀងទៅ។

១) ចក្រភពអូតូម៉ង (Ottoman Empire)
ចក្រភពនេះចាប់កំណើតកាលពីឆ្នាំ១៣០០ ដល់ឆ្នាំ១៩២១។ ក្រោយបញ្ចប់សង្គ្រាមលោកលើកទីមួយ ចក្រភពអូតូម៉ង់បានដួលរលំជាស្ថាពរ ហើយបានលេចចេញជាដែនដីថ្មីមួយទៀត គឺប្រទេសទួរគី (Turkey)។ អាណាចក្រនេះមានអាយុកាល ៦០០ ឆ្នាំ។
២) ដែនដីទីបេ (Tibet)
ដែនដីទីបេ ធ្លាប់ជាប្រទេសមានអធិបតេយ្យភាព ដែលបានចាប់កំណើតកាលពីទសវត្សទី៧។ កាលពីឆ្នាំ១៩១២ រាជវង្សឆេងនៅប្រទេសចិនបានដួលរលំពីអំណាចកណ្ដាល។ ទីបេក៏ប្រកាសស្វ័យភាព និងឯករាជភាពក្នុងគ្រានោះដែរ ប៉ុន្តែប្រទេសចិនមិនទទួលស្គាល់ជាដាច់ខាត ហើយចាត់ទុកដែនដីទីបេ ជាតំបន់ស្វយ័ត ដែលមានឈ្មោះជាផ្លូវការថា «តំបន់ស្វយ័ត Xizang ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្ដាលចិន» រហូតមកដល់សព្វថ្ងៃ។
៣) ដែនដីហ្សង់ស៊ីបា (Zanzibar and Tanganyika)
ដែនដី Zanzibar និង Tanganyika ធ្លាប់ជាតំបន់ពីរដាច់ស្រឡះពីគ្នា ហើយបានបង្រួមគ្នាជាប្រទេសតែមួយកាលពីឆ្នាំ១៩៦៤។ ក្រោយមក ហ្សង់ស៊ីបាត្រូវបានកាត់ចូលជាដែនអធិបតេយ្យរបស់ប្រទេសតង់ហ្សានី (Tanzania) ប៉ុន្តែតំបន់នេះនៅរក្សាលក្ខណៈជា «តំបន់ពាក់កណ្ដាលស្វយ័ត – semi-autonomous region»។
៤) ប្រទេសយូហ្គោស្លាវី (Yogoslavia)
យូហ្គោស្លាវីកកើតឡើងដោយរដ្ឋសង្គមនិយមចំនួនប្រាំមួយ៖ ក្រូអាត (Croatia) – ម៉ាសេដូនី (Macedonia) – ម៉ុងតេណេក្រូ (Montenegro) និងបូស្នី (Bosnia)។ ក្រោយពេលរដ្ឋសហព័ន្ធយូហ្គោស្លាវីត្រូវបានរំលាយជាស្ថាពរ ក៏កកើតបានជាប្រទេស៖ បូស្នី – ក្រូអាត – ម៉ាសេដូនី – ស៊ែប – ម៉ុងតេណេក្រូ – ស្លូវ៉ានី (Slovenia)។ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤៥ យូហ្គោស្លាវីជាព្រះរាជាណាចក្រ ហើយត្រូវបានរំលាយរបបរាជានិយមចោលកាលពីក្រោយឆ្នាំ១៩៤៥។ នៅក្នុងទសវត្សទី៩០ យូហ្គោស្លាវីរលាយជាស្ថាពររហូតក្លាយជារដ្ឋចំនួន៧ផ្សេងទៀតដែលក្នុងនោះរួមមាន បូស្នី និង ហឺហ្ស៊េហ្គោវីណា (Bosnia and Herzegovina) ក្រូអាត ស្លូវើនៀ ស៊ែប ម៉ុងតេណេក្រូ ម៉ាសេដូនី និង កូសូវ៉ូ (Kosovo)។
៥) សហភាពសូវៀត (Soviet Union)
សហភាពសូវៀតត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩២២ និងរលាយជាស្ថាពរកាលពីឆ្នាំ១៩៩១។ ក្រោយពេលសហភាពសូវៀតត្រូវបានរំសាយ ក៏កកើតបានរដ្ឋថ្មីចំនួន ១៥។ ក្នុងចំណោមនោះ ប្រទេសរុស្ស៊ីបច្ចុប្បន្នក៏ស្ថិតនៅក្នុងចំណោមរដ្ឋថ្មីដែលកកើតក្រោយការដួលរលំសហភាពសូវៀតដែរ។
៦) អាល្លឺម៉ង់ខាងលិច និង អាល្លឺម៉ង់ខាងកើត (East Germany and West Germany)
ក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ១៩៤៥ ទឹកដីអាល្លឺម៉ង់គឺជាភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញមួយជាពិសេសនៅក្នុងសម័យសង្គ្រាមត្រជាក់ដែលមានការប្រកួតប្រជែងមនោគមវិជ្ជាសេរី និង កុម្មុយនិស្ត។ ដូច្នេះហើយទឹកដីមួយនេះត្រូវបានបែងចែកជាពីរ គឺអាល្លឺម៉ង់ខាងកើតគ្រប់គ្រងដោយសហភាពសូវៀត និង អាល្លឺម៉ង់ខាងលិចគ្រប់គ្រងដោយលោកសេរីមានអាមេរិកជាប្រមុខ។ រហូតមកដល់ឆ្នាំ ១៩៩០ នៅពេលដែលសហភាពសូវៀតដួលរលំ ប្រទេសទាំងពីរបានរួមបញ្ចូលគ្នាជាអាល្លឺម៉ង់តែមួយវិញរហូតមកដល់បច្ចុប្បន្ន។

៧) រដ្ឋសហព័ន្ធអូទ្រីស-ហុងគ្រី
អូទ្រីស-ហុងគ្រី គឺជាចក្រភពដ៏ធំមួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៦៧។ យ៉ាងណាមិញ ចក្រភពនេះមិនបានស្ថិតស្ថេរយូរអង្វែងនោះឡើយដោយសារតែជម្លោះផ្ទៃក្នុងក្នុងកំឡុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ហើយត្រូវបានរលំរលាយបាត់ចេញពីផែនទីពិភពលោកតាំងពីពេលនោះតែម្ដងទៅ។ ទឹកដីរបស់សហព័ន្ធអូទ្រីស-ហុងគ្រីរួមមាន ប្រទេសអូទ្រីស ហុងគ្រី ផ្នែកខ្លះនៃសាធារណរដ្ឋឆេក អ៊ីតាលី ប៉ូឡូញ និង រ៉ូម៉ានី។
៨) ឆេកូស្លូវ៉ាគី (Czechoslovakia)
ឆេកូស្លូវ៉ាគី (Czechoslovakia) ធ្លាប់ជាដែនដីមានឥទ្ធិពល និងវិសាលភាពធំទូលាយ។ ប្រទេសនេះចាប់បដិសន្ធិកាលពីឆ្នាំ១៩១៨ និងរលាយជាស្ថាពរកាលពីឆ្នាំ១៩៩៣។ ការរលត់រលាយប្រទេសយូហ្គោស្លាវីប្រព្រឹត្តទៅដោយសន្តិវិធី ហើយកកើតបានជាសាធារណរដ្ឋឆែក និងប្រទេសស្លូវ៉ាគី (Slovakia)។
៩) ញីវហ្វាំងឡង់ (Newfoundland)
ញីវហ្វាំងឡង់ គឺជាទឹកដីមួយដែលជាខេត្តមួយនៃប្រទេសកាណាដានៅពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ ១៩០៧ ដល់ឆ្នាំ ១៩៤៩ ញីវហ្វាំងឡង់គឺជាអាណាចក្រដ៏មួយ និង ជាអតីតដំបន់គ្រប់គ្រងរបស់អាណាចក្រអង់គ្លេសដែរ។ ប៉ុន្តែនៅពេលនេះ ទឹកដីនេះមានរដ្ឋាភិបាល និង ច្បាប់ផ្ទាល់ខ្លួន ដែលមិនចាំបាច់មានការអន្តរាគមន៍ពីរដ្ឋាភិបាលកាណាដានោះឡើយ។
១០) ប្រទេសសីកកីម (Sikkim)
តើប្រិយមិត្តធ្លាប់ឮឈ្មោះប្រទេសនេះដែរឬទេ? ពិតមែនហើយ សីកកីម (Sikkim) ក៏ជាប្រទេសតូចមួយដែលមានវត្តមាននៅលើផែនទីពិភពលោកយើងនេះដែរដែលចាប់កំណើតឡើងតាំងពីសតវ្សទី ៨ មកម្ល៉េះ។ ប៉ុន្តែមកដល់ឆ្នាំ ១៩៧៥ ប្រទេសនេះបានច្របាច់បញ្ចូលគ្នាជាមួយឥណ្ឌា។ ប្រទេសនេះមានទីតាំងស្ថិតនៅចន្លោះព្រំដែនឥណ្ឌា និង តំបន់ទីបេរបស់ចិននៅក្នុងជ្រលងភ្នំ ហិមាល័យ៕

ម៉ុងហ្គោលីធ្លាប់ជាចក្រភពធំជាងគេក្នុងប្រវត្តិសាស្ត្រ ហេតុអ្វីក៏ធ្លាក់ខ្លួននៅសល់ដីដូចសព្វថ្ងៃ?ប្រទេសដែលធ្លាប់មានឥទ្ធិពលយ៉ា...
04/07/2015

ម៉ុងហ្គោលីធ្លាប់ជាចក្រភពធំជាងគេក្នុងប្រវត្តិសាស្ត្រ ហេតុអ្វីក៏ធ្លាក់ខ្លួននៅសល់ដីដូចសព្វថ្ងៃ?

ប្រទេសដែលធ្លាប់មានឥទ្ធិពលយ៉ាងធំធេង នៅលើឆាកអន្តរជាតិ រហូតដល់មានឈ្មោះជាចក្រភព បានរលំរលាយបាត់ស្រមោលជាបន្តបន្ទាប់ កាលពីអតីតកាល។ ខាងក្រោមនេះ ជាការរៀបរាប់ត្រួសៗអំពីការចាប់កំណើត និងការដួលរលំ នៃចក្រភពម៉ុងហ្គោល ដែលធ្លាប់មានទឹកដីគ្រប់គ្រងយ៉ាងធំធេងបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយបច្ចុប្បន្ន បន្សល់ទុកប្រទេសម៉ុងហ្គោលី ដែលមានផ្ទៃដីតូចបើធៀបនឹងផ្ទៃដីនៅពេលដែលម៉ុងហ្គោលក្លាយជាចក្រភព (ផ្ទៃដីទំហំ ជាង ១,៥លានគីឡូម៉ែត្រការ៉េ) និងរស់នៅដាច់សង្វែងតែឯង តែគេក៏អាចស្គាល់ត្រើយសុភមង្គលមួយបែបដែរ។

ដើមកំណើតនៃចក្រភពម៉ុងហ្គោល និងនយោបាយពង្រីកទឹកដី

ចក្រភពម៉ុងហ្គោល មានទំហំដីធំជាងចក្រភពណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ តំបន់ត្រួតត្រារបស់ចក្រភពម៉ុងហ្គោល លាតសន្ធឹងពីសមុទ្រលឿង (Yellow River) នៅអាស៊ីភាគខាងកើត (ប្រទេសចិន) ទៅទល់នឹងទ្វីបអឺរ៉ុបភាគខាងកើត។ ចក្រភពនេះធ្លាប់វាយយកតំបន់នានាមកកាន់កាប់ដែលបច្ចុប្បន្នជាទឹកដីនៃប្រទេស ទឹកដីនៃប្រទេសចិន កូរ៉េ ម៉ុងហ្គោលី ពែក្ស (អ៊ីរ៉ង់) ទួកេស្ថាន (Turkestan) និងប្រទេសអាមេនៀ (Armenia)។ មិនត្រឹមតែប៉ុណ្ណឹង ចក្រភពម៉ុងហ្គោលបានដើរឈ្លានពានដើម្បីពង្រីកទឹកដី ដល់ប្រទេសមីយ៉ាន់ម៉ា (ភូមា) វៀតណាម ថៃ និងរុស្ស៊ី។ នៅក្នុងដំណាក់កាលរីកចម្រើនដល់កម្រិតកំពូល កាលពីឆ្នាំ១២៧៩ ម៉ុងហ្គោលលាតសន្ធឹងលើផ្ទៃដី ៣៣ លានគីឡូម៉ែត្រការ៉េ។
ពួកម៉ុងហ្គោល កាលដើមឡើយ ជាពួកកុលសម្ព័ន្ធពនេចរ ឬពួកចរកជន (nomadic tribes) នៅប្រទេសម៉ុងហ្គោលី តំបន់ម៉ាន់ជូរី និងតំបន់ស៊ីបេរី។ គេច្រើនចិញ្ចឹមសត្វដើម្បីយកសាច់ និងទឹកដោះ ធ្វើជាអាហារ ព្រោះនៅតំបន់នោះ សុទ្ធសឹងជាតំបន់ខ្ពង់រាប និងតំបន់ភ្នំ ហើយសម្បូរស្មៅណាស់ គឺស្មៅដុះរាប់ពាន់គីឡូម៉ែត្រដាច់កន្ទុយភ្នែក ដែលគេឲ្យឈ្មោះថា «វាលស្តិប -steppes»។ ជាទំនៀមទម្លាប់ ជនជាតិម៉ុងហ្គោលីបរិភោគសាច់ និងទឹកដោះចៀម និងពពែ ជាអាហារ ព្រោះមិនអាចបង្កបង្កើនផលដំណាំអ្វីបានទាំងអស់ ព្រោះជាតំបន់ធ្លាក់ទឹកកក។
ពួកម៉ុងហ្គោលជាពូជអ្នកចម្បាំង ព្រោះគេឲ្យតម្លៃលើការធ្វើទាហាន ហើយយុវជនទាំងប្រុសទាំងស្រី សុទ្ធតែចេះយុទ្ធគុន និងយុទ្ធសាស្ត្រសង្គ្រាមទាំងអស់ ជាពិសេស ខាងបាញ់ព្រួញ និងជិះសេះ គឺជាជំនាញរបស់គេតែម្ដង។
អំពីប្រវត្តិនៃការកកើតចក្រភពម៉ុងហ្គោល

សង់ស៊ីខាន់ (Genghis Khan): មេកុលសម្ព័ន្ធម្នាក់ឈ្មោះសង់ស៊ីខាន់ បានឡើងគ្រប់គ្រងតំបន់ ហើយចាប់ផ្ដើមរួបរួមរវាងកុលសម្ព័ន្ធផ្សេងទៀត ដែលរស់នៅបែកខ្ញែកគ្នា ឲ្យរួមគ្នាជាមួយក្រុមរបស់គាត់ ហើយបង្កើតជាកងទ័ពដ៏ខ្លាំងពូកែ ដើរឈ្លានពានតំបន់ និងប្រទេសជិតខាងយកមកដាក់ជារណបរបស់ខ្លួន។ សង់ស៊ីខាន់ ជាបុគ្គលដ៏សាហាវឃោរឃៅ សម្លាប់មនុស្សគ្មានប្រណីដៃ ហើយជាមនុស្សមានមហិច្ឆតាពាសមេឃ។

ប្រទេសចិនជាតំបន់ដែលសង់ស៊ីខាន់ចង់វាយយកមកគ្រប់គ្រង ប៉ុន្តែដំបូងគាត់ត្រូវវាយយកប្រទេសស៊ីសៀ (Xi Xia) ស្ថិតនៅប៉ែកខាងត្បូងប្រទេសចិន ហើយបន្ទាប់មក សង់ស៊ីខាន់វាយយកប្រទេសចិនភាគខាងជើងទៀត។ តំបន់នេះ កាលណោះ ត្រូវបានគ្រប់គ្រងដោយពួកម៉ាន់ជូ (Manchu) នៃរាជវង្សជីន (Jin dynasty)។ សង់ស៊ីខាន់ ជ្រើសរើសយករដូវស្លឹកឈើលាស់ ជាពេលវេលាសម្រាប់វាយលុក ដើម្បីងាយស្រួលរកចំណីឲ្យសេះស៊ី ព្រោះត្រូវវាយកាត់វាលលំហហ្គោប៊ី (Gobi Desert)។ ពួកម៉ុងហ្គោលច្បាំងទល់នឹងកងទ័ពចិនអស់រយៈពេលរាប់សិបឆ្នាំ ទម្រាំវាយយកបានប្រទេសចិនភាគខាងជើង ប៉ុន្តែទម្រាំដល់ពេលនោះ (ឆ្នាំ១២៣៤) សង់ស៊ីខាន់បានទទួលមរណៈភាពរួចជាស្រេច (សង់ស៊ីខាន់ស្លាប់ ឆ្នាំ១២១៨)។

កូនប្រុសរបស់សង់ស៊ីខាន់ស្នងតំណែងពីឪពុករបស់ខ្លួន ហើយបន្តអនុវត្តនយោបាយដើរឈ្លានពានគេជាបន្តទៀត ដោយច្បាំងមិនចេះចាញ់។ ឆ្នាំ១២៤១ កងទ័ពសេះម៉ុងហ្គោល ១៥ម៉ឺននាក់ វាយយកបានប្រទេសហុងគ្រី និងប៉ូឡូញ ហើយគេបារម្ភថាក្រុមនេះអាចវាយយកតំបន់អឺរ៉ុបខាងលិចទៀត។ ផែនការនេះមិនទាន់យ៉ាងណាផង កូនសង់ស៊ីខាន់ក៏ស្លាប់នៅក្នុងសមរភូមិ។ ក្រោយមរណៈភាពនេះ ពួកមេទ័ពម៉ុងហ្គោលបានកែប្រែនយោបាយរបស់ខ្លួន ដោយមិនវាយយកតំបន់ណាទៀតទេ ហើយវិលទៅស្រុកដើមរបស់ខ្លួនវិញ ដើម្បីរើសអ្នកដឹកនាំថ្មី។
ចក្រភពម៉ុងហ្គោល ក្នុងដំណាក់កាលចុងក្រោយ

ចៅប្រុសរបស់សង់ស៊ីខាន់ គឺគូប្លៃខាន់ (Kublai Khan) វាយយកប្រទេសចិនបានសម្រេច នៅក្នុងឆ្នាំ១២៧៩ បន្ទាប់ពីវាយផ្ដួលរំលំរាជវង្សសុងពីរាជបល្ល័ង្ក នៅប្រទេសចិនភាគខាងត្បូង។ សូមបញ្ជាក់ថាកងទ័ពរាជវង្សសុងខ្លាំងពូកែ ទម្រាំពួកម៉ុងហ្គោលវាយឈ្នះ រាងពិបាកដែរ។ ពួកម៉ុងហ្គោលប្រុងវាយយកប្រទេសជប៉ុន និងតំបន់អាស៊ីអាគ្នេយ៍ទៀត ប៉ុន្តែត្រូវបរាជ័យ ព្រោះពួកនេះ មិនសូវជំនាញខាងសង្គ្រាមជើងទឹក និងសង្គ្រាមក្នុងព្រៃ (អាស៊ីអាគ្នេយ៍ កាលណោះ ព្រៃដុះឡើងក្រាស់ឃ្មឹក)។ ឆ្នាំ១៣៦៨ ចក្រភពម៉ុងហ្គោលចាប់ផ្ដើមថមថយឥទ្ធិពលបន្តិចម្ដងៗ រហូតដល់រលាយចក្រភពតែម្ដង។

ចក្រភពម៉ុងហ្គោលឈានដល់ថ្ងៃអវសាននៃជីវិត

ដូចបានជម្រាបជូនពីខាងដើមស្រាប់ ចក្រភពម៉ុងហ្គោលមានវិសាលភាពធំទូលាយពេក តាំងពីអាស៊ីបូព៌ា ដល់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា ធ្លាយដល់អឺរ៉ុបខាងកើតទៀត ដូចនេះមិនងាយស្រួលគ្រប់គ្រងឡើយ។ មូលហេតុនេះហើយ ទើបបានជាតំបន់ដែលធ្លាប់ចំណុះចក្រភពម៉ុងហ្គោល ចាប់ផ្ដើមបែកចិត្តពីមេធំបន្តិចម្ដងៗ ធ្វើឲ្យអំណាចកណ្ដាលត្រូវសាបរលាប។ ចក្រភពម៉ុងហ្គោលបានស្គាល់នូវភាពខ្លាំងដល់កម្រិតកំពូលបានតែមួយឆាវប៉ុណ្ណោះ ព្រោះពូកែតែខាងកាប់ចាក់ មិនសូវពូកែខាងដឹកនាំ និងគ្រប់គ្រងប្រទេស ពោលគឺពួកនេះមិនដឹងអំពីវិធីចាត់ចែងកិច្ចការរដ្ឋយ៉ាងម៉េចអីយ៉ាងម៉េច ម្ល៉ោះហើយ ដួលរលំឯង ដោយមិនបាច់គេច្រាន។
ពេលគូប្លៃខាន់ស្លាប់ទៅ ចក្រភពម៉ុងហ្គោល បានបែកជាបក្សជាពួកច្រើនក្រុម ហើយគ្មានឯកភាពផ្ទៃក្នុងជាតិទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណឹង ប្រទេសចិនបានងើបបះបោរ ច្បាំងទល់នឹងរដ្ឋាភិបាលកណ្ដាល ហើយអាចរំដោះខ្លួនពីចក្រភពនេះវិញ ហើយបានបង្កើតរដ្ឋាភិបាលចិនឡើងវិញ ក្រោមព្រះរាជកិច្ចដឹកនាំរបស់រាជវង្សម៉េង។

ថាមើឡាន ដែលស្នងតំណែងពីគូប្លៃខាន់ បានព្យាយាមបង្រួបបង្រួមរដ្ឋដែលបែកខ្ញែក ដើម្បីពង្រីកអំណាចឲ្យខ្លាំងដូចមុន ប៉ុន្តែមិនអាចទៅរួច ព្រោះអ្នកជំនាន់ក្រោយ មិនខ្លាំងដូចអធិរាជសង្គ្រាម សង់ស៊ីខាន់។ អ្នកដឹកនាំជំនាន់ក្រោយៗទៀត កាន់តែអស់សមត្ថភាពកសាងចក្រភពឲ្យធំទូលាយដូចមុន ក៏កសាងចក្រភពមួយនៅប្រទេសឥណ្ឌាក្នុងឆ្នាំ១៥២៦។ ប្រាសាទតាស់ម៉ាហាល់របស់ឥណ្ឌា សព្វថ្ងៃ ជាកេរដំណែលរបស់ចក្រភពនេះឯង។ ចក្រភពនេះបានបែកខ្ញែកជាច្រើនក្រុម ហើយត្រូវពួកអង់គ្លេសកម្ទេចក្លាយជាផេះ ងើបមុខលែងរួចតែម្ដង កាលពីដើមសតវត្សទី១៧។

គេអាចនិយាយដោយសង្ខេបថាចក្រភពម៉ុងហ្គោលចាប់កំណើតនៅអាស៊ីបូព៌ា (ម៉ុងហ្គោលី ស៊ីបេរី ម៉ាន់ជូរី) និងរលាយជាស្ថាពរនៅអាស៊ីខាងត្បូង ប្រទេសឥណ្ឌាសព្វថ្ងៃ។ ពួកម៉ុងហ្គោលដើម គឺជនជាតិម៉ុងហ្គោលីសព្វថ្ងៃនេះឯង ដែលពួកនេះបានបង្កើតរដ្ឋហើយរស់នៅដោយឯករាជ បន្ទាប់ពីមានការបែកខ្ញែកក្រុមជាច្រើន ពីរដ្ឋាភិបាលកណ្ដាល កាលសម័យនោះ (សូមអស់លោកអ្នក អានសារឡើងវិញត្រង់ចំណុច ដែលគូក្លៃខាន់ស្លាប់ ហើយចក្រភពម៉ុងហ្គោលចាប់ផ្ដើមចែកជាបក្ស ចែកជាពួកជាច្រើនក្រុម ហើយចាប់ផ្ដើមបង្កើតរដ្ឋឯករាជ្យជាបណ្ដើរៗ ដោយលែងស្ថិតក្រោមអំណាចរបស់អំណាចកណ្ដាល មានន័យថាដែនដីដែលបំបែកខ្លួន មានឈ្មោះជាទឹកដីចក្រភពម៉ុងហ្គោលតែសម្បកក្រៅ តែការពិតជារដ្ឋអធិបតេយ្យ)៕

ពីឆ្នាំ១៩៩៤-២០១៤ កម្ពុជាមានឧកញ៉ាចំនួន៧០៤នាក់តើលោកអ្នកដឹងទេថា គោរម្យងារជា”ឧកញ៉ា” នៅកម្ពុជាមានប៉ុន្មាននាក់ដែរឬទេ? បើតាមការ...
21/06/2015

ពីឆ្នាំ១៩៩៤-២០១៤ កម្ពុជាមានឧកញ៉ាចំនួន៧០៤នាក់

តើលោកអ្នកដឹងទេថា គោរម្យងារជា”ឧកញ៉ា” នៅកម្ពុជាមានប៉ុន្មាននាក់ដែរឬទេ? បើតាមការចុះផ្សាយលើទំព័រព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តាមរយៈការព្យាយាម ស្រាវជ្រាវកន្លងមក គោរម្យងារ ជា ឧកញ៉ា ចាប់ពីថ្ងៃទី១០កញ្ញា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៤ មានសរុបចំនួន៧០៤នាក់។ យ៉ាងណាក៏ដោយ ចន្លោះពីឆ្នាំ២០១៤-២០១៥ ចំនួនតួលេខនេះ អាចមានការប្រែប្រួល ដោយសារតែមានឧកញ៉ា មួយចំនួនបានស្លាប់បាត់បង់ជីវិត ខ្លះជាប់ទោសពិរុទ្ធ និងខ្លះទៀតទទួលបានគោរម្យងារបន្ថែមជាដើម។

គួរបញ្ជាក់ថា “យោងតាមអនុក្រឹត្យចុះថ្ងៃទី០៥ មេសា ឆ្នាំ១៩៩៤ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទី១ និងទី២ ត្រង់មាត្រា២ចែងថា “សប្បុរសជន ដែលបានធ្វើអំណោយ ជូនរដ្ឋ ជាថវិកា ឬសម្ភារៈមានតម្លៃលើសពី១០ម៉ឺនដុល្លារ ឡើងទៅនឹងត្រូវបានជូនមដាយស្ថាបនាជាតិ ថ្នាក់លេខ១ និងត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ដើម្បីទ្រង់ព្រះរាជទាន គោរម្យងារជា ឧកញ៉ា”។

ជីវប្រវត្តិរបស់ព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុសម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦ ន...
21/06/2015

ជីវប្រវត្តិរបស់ព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ

សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ប្រទេសវៀតណាម។ ព្រះនាមដើមរបស់សម្តេចម៉ែ គឺមាន ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi)។ចំនែកព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី តែបានទទួលមរណភាពនៅសង្គ្រាមលោកលើកទី២។រីឯ ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជាជនជាតិខ្មែរ។

ព្រះអង្គមានព្រះអនុជព្រះនាម អាន ម៉ារី អ៊ីហ្សហ្ស៊ី (Ann Mary Izzi)។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះបាទនរោត្តម សីហនុ ក្នុងខែមេសា ឆ្នាំ១៩៥២។ក្រោយពីបានរៀបអភិសេករួចមក ព្រះមហាក្សត្រ និងអ្នកម្នាង មានព្រះរាជបុត្រា ២ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម សីហមុនី ដែលបច្ចុប្បន្នជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃ ១៤ ខែឧសភា ឆ្នាំ១៩៥៣។ចំនែកព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ប្រសូតនៅថ្ងៃ ១៨ ខែកញ្ញា ឆ្នាំ១៩៥៤ ប៉ុន្តែបានសោយទីវង្គតនៅឆ្នាំ២០០៣ ដោយជំងឺបេះដូង។

កាលពីនៅវ័យកុមារភាព ព្រះអង្គ បានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តម និងមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅវិទ្យាល័យដេកាត ក្រុងភ្នំពេញ។សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្រៅពីចេះភាសាខ្មែរ ព្រះអង្គក៏ចេះភាសាបារាំង និងភាសាអង់គ្លេសដែរ។

ទាក់ទងនឹងការបំពេញការងារវិញ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ព្រះអង្គជាប្រធានកាកបាទក្រហមខ្មែរ ហើយមកដល់បច្ចុប្បន្ន ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។លុះមកដល់ឆ្នាំ១៩៩២ ព្រះករុណាសម្ដេច នរោត្តម សីហនុ បានប្រទានគោរមងារដល់អ្នកម្នាង ប៉ូល ម៉ូនិក អ៊ីស៊ី ជាសម្ដេចព្រះជាយា។ ក្រោយមកទៀត ក្នុងឆ្នាំ១៩៩៣ សម្ដេចព្រះជាយា ទ្រង់បានទទួលគោរមងារជាសម្ដេចព្រះមហេសី នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅឆ្នាំ១៩៩៦ ព្រះមហេសីបានទទួលបរមងារជាសម្ដេចព្រះរាជអគ្គមហេសី៕

06/01/2015

បង្រៀនស្វាបេះដូងម៉ាឆ្ងាញ់!

24/12/2014
19/12/2014

មានដុងតាំងពីក្មេងហ្មង់អាអូនតូច!

Address

6A
Kandal

Telephone

098214996

Website

Alerts

Be the first to know and let us send you an email when Chea Sim Prek Anh Chanh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Chea Sim Prek Anh Chanh:

Shortcuts

Share

Category