Koh Thom High School

Koh Thom High School Preak Thmey village, Koh Thom District, Kandal Province.

17/05/2021

សាកលវិទ្យាល័យ លីមកុកវីង សូមជម្រាបជូនដល់សិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យ នឹងបង្កើតទំព័រប្រវត្តិសាស្រ្តដ៏ពិសេសមួយ ដែលសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងរាជធានីខេត្តទាំងអស់ ក្នុងឆ្នាំសិក្សា២០២១ មានឱកាសចូលរួម៖ “ការប្រលងសិស្សពូកែ ថ្នាក់ទី១២ ទូទាំងប្រទេស ប្រចាំសាកលវិទ្យាល័យ លីមកុកវីង” ។

សិស្សានុសិស្សជាជ័យលាភីនឹងទទួលបានពានរង្វាន់ជាទឹកប្រាក់សរុបរហូតដល់ ២២,០០០,០០០ រៀល រួមទាំងអាហារូបករណ៍សិក្សាពេញថ្លៃ១០០% ។
កាលបរិច្ឆេទពាក្យប្រលងនឹងជម្រាបជូនឆាប់ៗនេះ!

23/04/2019

ជួយមិត្តភក្តិអ្នកស្រុកយើង បន្តយកតែបុណ្យទេ។ 🤫
សូមជួយ Like & Shareផង! សុទ្ធតែបងប្អូនអ្នកស្រុកកោះធំយើងតើស!
Page ifashioneveryday មានលក់កាបូប សំលៀកបំពាក់ទាន់សម័យ!
បើត្រូវចិត្តអី កុំភ្លេចកុំម៉ង់ទៅណា!
ធានាគុណភាព១០០% សេវាកម្មរហ័យមិនឲ្យខុសចិត្តឡើយ!
អរគុណ!!😊
https://www.facebook.com/ifashioneveryday.kh/

We supply electric bikes with high savings and quality.

23/04/2019

សូមជូនចំរៀងមួយបទ ដោយក្តីនឹករលឹកពីចម្ងាយ!
សុខទុក្ខយ៉ាងណាដែរ មិត្តរួមវិទ្យាល័យទាំងអស់គ្នា?
Just wanna express my feeling how much i miss my school and this song is for all of you, guys.

23/04/2019

សូមជូនចំរៀងមួយបទ ដោយក្តីនឹករលឹកពីចម្ងាយ!
សុខទុក្ខយ៉ាងណាដែរ មិត្តរួមវិទ្យាល័យទាំងអស់គ្នា?
Just wanna express my feeling how much i miss my school and this song is for all of you, guys.

06/07/2018

ការខិតខំប្រឹងប្រែងរៀនភាសាអង់គ្លេស របស់ក្មួយៗ សិស្សានុសិស្ស ស្រុកកោះធំ និងកីឡាករបាល់ទាត់យើង ទទួលបានការផ្តល់កិត្តិយស ប្រគល់វិញ្ញាបនបត្រ និង ពានរង្វាន់ជូនដោយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ បញ្ចប់វគ្គសិក្សាភាសាអង់គ្លេស និងបិទការប្រកួតបាល់ទាត់មហាជនពានរង្វាន់ជ័យលាភីឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ពីធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលនៃ គណៈអភិបាលស្រុកកោះធំ នាយក និងនាយករងរដ្ឋបាលស្រុកកោះធំ ប្រធានការិយាល័យ និង អនុប្រធានការិយាល័យនៃការិយាល័យនៅជុំវិញស្រុកកោះធំ លោកនាយក នាយិការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ និងប្រជាពលរដ្ឋសរុបប្រមាណ ៣.៥៧៩ នាក់។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្មួយៗសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សាភាសាអង់គ្លេសបន្ថែម ទៀត ដើម្បីស្វែងរកការងារធ្វើមានប្រាក់ខែខ្ពស់ និងអាចប្រាស្រ័យទាក់ទងគ្នាក្នុងការបំពេញការងារ និង អាចស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេតបាន និងបានគូសបញ្ជាក់ផងដែរថា៖ ទីផ្សារការងារសព្វថ្ងៃមាន ការប្រកួតប្រជែងខ្ពស់ ធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីស្វែងរកការងារដែលមានប្រាក់ខែខ្ពស់។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវកោតសរសើរដល់ក្មួយៗសិស្សានុ សិស្សដែលមានសមត្ថភាពខ្ពស់ក្នុងការនិយាយភាសាអង់គ្លេសបានល្អគួរឱ្យកត់សម្គាល់ដោយប្រើរយៈ ពេលសិក្សាត្រឹមតែ៦ខែប៉ុណ្ណោះ ជាក្តីសង្ឃឹមអាចពង្រីកកម្មវិធីបន្ថែមទៀតបាន និងបានថ្លែងអំណរគុណផងដែរដល់លោកគ្រូអ្នកគ្រូដែលបានខិតខំអស់ពីកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបង្រៀនក្មួយៗ ទាំងនេះឱ្យទទួលបានលទ្ធផលដ៏ជាទីគាប់ចិត្តនេះ។

ជាងនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ស្រុកកោះធំមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វ ថ្ងៃនេះ ដោយសារសុខសន្តិភាពពេញលេញ និងគោលនយោបាយអភិវឌ្ឍប្រទេសច្បាស់លាស់ក្រោមការ ដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទីបញ្ចប់ ឯកឧត្ដទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាកិត្តិយសប្រគល់វិញ្ញបនបត្របញ្ចប់វគ្គសិក្សា ភាសាអង់គ្លេសដល់សិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សា និងប្រគល់ពានរង្វាន់ជូនក្រុមកីឡាបាល់ ទាត់ដែលទទួលបានជ័យលាភី លេខ១ លេខ២ លេខ៣ និងលេខ៤ ព្រមទាំងផ្ដល់ពានរង្វាន់លើកទឹក ចិត្តជូនគ្រូបង្វឹក កីឡាករឆ្នើម និងអ្នកចាំទីឆ្នើមផងដែរ។

11/05/2017
07/02/2017

Address

Koh Thom District
Kandal
3166

Website

Alerts

Be the first to know and let us send you an email when Koh Thom High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share