ក្រុមប្រឹក្សាយុវជនវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង

  • Home
  • Cambodia
  • Kandal
  • ក្រុមប្រឹក្សាយុវជនវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង

ក្រុមប្រឹក្សាយុវជនវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង Improve the school discipline, environment, youth action, education, right advertisement, art, sport, culture, sanitation, etc.

គណៈគ្រប់គ្រង នៃវិទ្យាល័យហ៊ុនសែនថ្នល់ទទឹងជម្រាបជូនមាតាបិតាអ្នកណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់មេត្តាជ្រាបថា ក្រៅពីរៀ...
08/05/2020

គណៈគ្រប់គ្រង នៃវិទ្យាល័យហ៊ុនសែនថ្នល់ទទឹងជម្រាបជូនមាតាបិតាអ្នកណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់មេត្តាជ្រាបថា ក្រៅពីរៀនតាមរយៈទូរទស្សន៍facebook របស់ក្រសួងនិងAPPមួយចំនួនទៀតសាលាចាប់ផ្ដើមបង្រៀនពីចម្ងាយតាមរយៈតេឡេក្រាមគ្រប់(telegramgroup)គ្រប់ថ្នាក់ទាំងអស់ចាប់ពីថ្ងៃច័ន្ទទី 4 ខែឧសភាឆ្នាំ 2020 តទៅ។រងអាស្រ័យហេតុនេះសូមមាតាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ត្រៀមសហការដើម្បីឲ្យការរៀនពីចម្ងាយនេះទទួលបានលទ្ធផលល្អ។សូមអរគុណ!

14/03/2020
គណៈ:គ្រប់គ្រងវិទ្យាល័យហ៊ុនសែនថ្នល់ទទឹង សូមគោរពអញ្ជើញ  ឯកឧត្តម  លោកជំទាវលោកឧកញ៉ា  លោកនាយក នាយិកា គ្រប់ភូមិសិក្សាក្នុងស្រុ...
15/02/2020

គណៈ:គ្រប់គ្រងវិទ្យាល័យហ៊ុនសែនថ្នល់ទទឹង សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវលោកឧកញ៉ា លោកនាយក នាយិកា គ្រប់ភូមិសិក្សាក្នុងស្រុកអង្គស្នួល លោក លោកស្រីអ្នកនាង កញ្ញា និងសប្បុរសជនទាំងអស់ព្រមទាំងអតីតតៈសិស្សអនុវិទ្យាល័យថ្នល់ទទឹង និងអតីតសិស្សវិទ្យាល័យហ៊ុនសែនថ្នល់ទទឹងអញ្ជើញចូលរួមបុណ្យផ្កាប្រាក់សាមគ្គីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី 22 ខែកុម្ភៈ ឆ្នាំ 2020 ចាប់ពីម៉ោង 4:30 តទៅដើម្បីប្រមូលបច្ច័យកសាងផ្លូវបេតុង6 ម៉ែត្រគុណនឹង 70 ម៉ែត្រចំណាយថវិកាចំនួន 6300 ដុល្លារ។

អ្នករាជការមានបុណ្យសក្តិធំៗ រួមទាំងអ្នកជំនួញប្រាក់ចំណូលខ្ទង់មុឺន​ដុល្លារ បានមកចូលរួមក្នុងពិធីជប់លៀងមួយ។ គ្រូបង្រៀនកម្រិតប...
30/11/2019

អ្នករាជការមានបុណ្យសក្តិធំៗ រួមទាំងអ្នកជំនួញប្រាក់ចំណូលខ្ទង់មុឺន​ដុល្លារ បានមកចូលរួមក្នុងពិធីជប់លៀងមួយ។ គ្រូបង្រៀនកម្រិត
បឋមរហូតដល់មហាវិទ្យាល័យចំនួន១៥នាក់ក៏បានចូលរួម តែត្រូវ
បានគេអោយទៅអង្គុយនៅតុមួយក្បែរបន្ទប់ទឹក មូលហេតុ គ្រូបង្រៀន
ជាក្រុមមនុស្ស ដែលមានប្រាក់ចំណូលទាបជាងគេ គ្មានមុខមាត់នៅ
ក្នុងសង្គម ។ នៅពេលថ្នាក់ដឹកនាំកម្មវិធីចោទសួរថា តើលោកខាង
ណា ធ្វើការបានប្រាក់ចំណូលច្រើនជាងគេ ? លោកគ្រូពិការម្នាក់
លើកដៃឡើង ហើយឆ្លើយថា
« គឺខ្ញុំ ! » គ្រប់គ្នាមានក្តីងឿងឆ្ងល់ជាពន្លឹក ហើយសុំអោយមានការ
បញ្ជាក់ពីរឿងនេះ ។ ចម្លើយអមជាមួយនូវស្នាមញញឹមរបស់លោក
គ្រូពិការក៏បានផ្តើេមឡើង « មួយជីវិតរបស់ក្រុមគ្រូបង្រៀនខ្ញុំនេះ
បានបណ្តុះកូនៗខ្ញុំជាច្រើនរាប់ពាន់មុឺននាក់អោយក្លាយទៅជាជន
ដែលមានចំណេះដឹង ចំណេះធ្វើ និងអាចរកប្រាក់ចំណូលបានយ៉ាង
ច្រើនពីគ្រប់ទីកន្លែងការងារ​ មិនថា ក្នុងវិស័យរដ្ឋ ឬឯកជន ! ប្រាក់​ចំណូលរបស់កូនៗខ្ញុំ វាជាលទ្ឋផលនៃការប្រឹងប្រែងរបស់យើងខ្ញុំ
ផ្តើមតាំងពីថ្ងៃចាប់ដៃកូនៗអោយចេះសរសេរតួអក្សរក ខ មកទល់
នឹង​មាន​ជំនាញប្រចាំជីវិតនេះ មានប្រាក់ខែ ! វាជាប្រាក់របស់ពួកខ្ញុំ ទោះជា​កូនខ្ញុំពុំអោយពួកខ្ញុំចាយ ក៏ក្នុងនាមជាឳពុក គឺមិនទាមទារ
ផលតបស្នងពីកូន ឬមានចិត្តច្រណែនកូនខ្លួនឯងឡើយ គឺមានតែ
សប្បាយនឹងភាពមានបាន ថ្កុំថ្កើងរបស់កូនៗព្រោះនេះជាហេតុផលមនោសញ្ចេតនា និងក៏ជាមោទនភាពខ្លាំងដែលហូរចាក់ចេញពីបេះដូងក្នុងនាមជាឪពុកម្តាយទីពីររបស់ពួកខ្ញុំចំពោះកូនៗ " គ្រប់គ្នាធ្លាក់ទឹក
មុខ ហើយដាក់មុខចុះ លោកគ្រូពិការបន្តសម្តីអួលដើមក ស្រប
ពេលទឹកភ្នែកហូរចុះមក« អរគុណ ! ដែលយកពួកខ្ញុំ មកដាក់ពីមុខ
បន្ទប់ទឹកនេះ​​ ! នេះជាការផ្តល់នូវកិត្តិយសមួយយ៉ាងធំធេង ! ព្រោះ
មនុស្សយើងនេះ ទោះជាមានឋានៈធំប៉ុណ្ណា ក៏មិនអាចចៀសអោយ​ផុតពីការត្រូវការបន្ទប់ទឹកនេះ ដើម្បីដោះទុក្ខដែរ ! អរគុណ !​ ក្នុងនាម
ជាអ្នកយាមបន្ទប់ទឹក ! " គ្រប់គ្នា ដាក់មុខចុះ ខ្លះមានទឹកភ្នែករលីងរ
លោង ខ្លះជូតទឹកភ្នែកព្រោះក្នុងចំណោមអ្នកធំទាំងនេះ មានខ្លះជា
អតីតសិស្សរបស់លោកគ្រូពិការរូបនេះ។

Address

Thnal Toteng
Kandal

Telephone

086642476

Website

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សាយុវជនវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ក្រុមប្រឹក្សាយុវជនវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង:

Shortcuts

Share