LDP ឃុំព្រែកជ្រៃ

LDP ឃុំព្រែកជ្រៃ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LDP ឃុំព្រែកជ្រៃ, Education, National Road 21B, Preaek Chrey Commune, Koh Thum District, Kandāl province.

14/08/2022

មនុស្សអនត្តាគឺវិញ្ញាណ ដែលហៅថាវិញ្ញាណដឹងគឺវិញ្ញាណគិតហើយយល់។ ពូអ្នកវិបស្សនា ចំណែកក្មួយៗមិនមែនអ្នកវិបស្សនាទេ ដូច្នេះទុកភារៈរឿងស្ទង់មើលពេលណាបានឈានអោយពូចុះ មនុស្សទាំងអស់ដែលមិនវិបស្សនា គិតមិនយល់ពីវិបស្សនានេះទេ បើគិតមិនយល់គឺរកដឹងក្នុងរឿងនេះមិនកើតទេ តែក្មួយៗអាចគិតយល់ហេតុផលក្នុងរឿងបានឈាន ឬអត់បាន ក្មួយគិតហេតុផលទៅចុះព្រោះរឿងបានឈាន ឬអត់នេះគឺមានហេតុផលអាចគិតយល់បាន បើគិតយល់បាន នោះវិញ្ញាណដែលជាក្មួយបានដឹងច្បាស់ដោយខ្លួនឯងហើយ ប៉ុន្តែសម្រាប់ខួរក្បាលដែលមិនមែនជាទ្វារមនោអាចគិតហេតុផលបាន ពួកគេរង់ចាំមើលពូបានឈាន ឬអត់ទើបពួកគេអាចអារកាត់ថាពូជាអ្នកមានបុណ្យមកបំភ្លឺមេរៀនព្រះពុទ្ធឬអត់បាន។ ឥលូវទុកពួកគេមួយដុំសិនចុះ ពួកមនុស្សទាំងអស់នេះ តាំងពីកាលជំនាន់ព្រះពុទ្ធអង្គណាក៏ដោយម្ល៉េះគឺចាំតែលទ្ធផលចេញមកអុកគូទទឺស ស្លេស្លឺ មីងមាំង រត់ជាន់ជើងគ្នា រកមុខរកបាតមិនឃើញតែអញ្ចឹង ដូច្នេះទុកពួកគេមួយដុំចុះ គេថាអីថាទៅ ធ្វើអីធ្វើទៅតាមនិស្ស័យជាសត្វដែលទ្វារខួរមិនមែនជាទ្វារមនោហ្នុងទៅ។ ឥឡូវនិយាយពីរឿងហេតុផល រឿងបានឈាន ឬអត់ទៅវិញ មនុស្សមានទ្វារមនោអាចគិត ហើយយល់បាន។ ពេលវេលាទៅមុខរហូត មែន ឬមិនមែន? បើអញ្ចឹង បច្ចុប្បន្ននេះនឹងទៅជាអតីតកាលសម្រាប់ពេលទៅខាងមុខ មែន ឬមិនមែន? ហើយពេលវេលាទៅមុខ មិនមែនដប់ឆ្នាំ មួយរយឆ្នាំ មួយម៉ឺនឆ្នាំ មួយលានឆ្នាំ មួយកោដិឆ្នាំទេ គឺប៉ុន្មានឆ្នាំក៏បានដែរ ប៉ុន្មានកប្បក៏បានដែរ ប៉ុន្មានអសង្ខេយ្យក៏បានដែរ មែន ឬមិនមែន? មនុស្សអត់ទ្វារមនោ គ្រាន់តែហេតុផលប៉ុណ្ណឹង ចង់ងីងើហើយ តែមិនអីទេ ទុកវាមួយដុំចុះ អ្នកដែលខួរដែលជាទ្វារមនោគិតហេតុផលទៅមុខទៀត។ បើពេលវេលាទៅមុខប៉ុន្មានក៏បានដែរអញ្ចឹង ពេលវេលាថយក្រោយក៏អញ្ចឹងដែរ ដូច្នេះសម្រាប់ព្រះពុទ្ធព្រះនាមសមណគោតមដែលចំណាយពេលបួនអសង្ខេយ្យ មួយសែនកប្បដើម្បីសម្រេចការត្រាស់ដឹង គឺជារឿងអាចមានពិតមែនហើយ គ្មានអ្វីចម្លែកទេ មនុស្សអត់ទ្វារមនោគឺរឿងប៉ុណ្ណឹងគឺរញ៉េរញ៉ៃទៀតហើយ ប៉ុន្តែទ្វារមនោអាចគិតហេតុផលបាន គឺវាត្រូវតែអញ្ចឹងមែន។ នេះព្រះពុទ្ធព្រះនាមសមណគោតមដែលត្រាស់ដឹងដោយបញ្ញផង ចុះទម្រាំព្រះពុទ្ធអង្គផ្សេងៗត្រាស់ដឹងដោយការព្យាយាមជាដើមដែលត្រូវចំណាយពេលដល់ទៅប៉ែតសិបអសង្ខេយ្យ ឬយូរជាងនេះ រឿងអីថាមិនអាច គឺត្រូវតែអាច ព្រោះពេលវេលាអត់អាចឈប់នៅស្ងៀមបានទេ គឺទៅមុខរហូត ដូច្នេះពេលឥលូវនេះនឹងក្លាយទៅជាអតីតកាល ឥឡូវនេះអាចជាអតីតកាលរបស់មួយរយអសង្ខេយ្យ មួយម៉ឺនអសង្ខេយ្យទៅមុខទៀតជាប្រាកដ។ គិតហេតុផលមើលទៅ អញ្ចឹង ឬមិនអញ្ចឹង? ដូច្នេះវិទ្យាសាស្ត្ររីកចម្រើនដូចសព្វថ្ងៃនេះនឹងឡើងទៅរកទីបំផុតគឺរលំរលាយរាប់ពាន់លានដងទៀតដដែលតែអញ្ចឹង គិតហេតុផលទៅមើល អញ្ចឹង ឬមិនអញ្ចឹង? អ្នកដែលទ្វារខួរមិនមែនជាទ្វារមនោ ស្រែកហ៊ើយ អញខ្ជិលគិតណាស់ និយាយមកថ្ងៃណាបានឈាន? ហាហាហា! គឺខួរវាមិនអាចគិតហេតុផលបានទេ គិតខ្លាំងឆេះខួរឥលូវហើយ អញ្ចឹងហើយបានជាវានិយាយថា ខំគិតពីរឿងធម៌ហ្នឹងទៅ តិចអត់អង្ករច្រកឆ្នាំង ហាហាហា។ ឥឡូវយើងមានទ្វារមនោ បន្តគិតហេតុផលទៅមុខទៀត។ កម្លាំងបង្កើតលោកិយ បើលោកិយបង្កើតលោកិយ មិនដឹងជាផែនដីមួយនេះត្រូវបែក ឬអត់ទេ ហើយបើបែក បែកជ្រុងណា? បើប្រទេសគេ គេថែបានល្អ គេនឹងអត់បែកនៅជ្រុងហ្នុងទៅ គឺមិនទៀងទាត់ទេ វាអាស្រ័យទៅលើមនុស្សថែរក្សាវាបានល្អ ឬមិនបានល្អហ្នុងហើយ ដូច្នេះព្រះពុទ្ធមិនអាចព្យាករណ៍ទុកត្រូវនោះទេ អញ្ចឹង ឬមិនអញ្ចឹង? ចុះហេតុអ្វីព្រះសម្មាសម្ពុទ្ធព្យាករណ៍មិនចេះចប់ដូចជាថា កប្បក្រោយគឺជាកប្បងងឹត គ្មានព្រះពុទ្ធត្រាស់ដឹង ហើយក៏គ្មានស្ដេចចក្រដែរ។ តើបើផែនដីអាស្រ័យលើមនុស្សថែ អញ្ចឹងការប្រមើលរបស់ព្រះអង្គថាក្រោយអំណាចនៃការត្រាស់ដឹងរបស់ព្រះអង្គ គឺអន្តរកប្ប អន្តរកប្បគឺជាកំឡុងពេលអន្តរកប្ប អន្តរធាន ហើយបន្ទាប់ពីនោះ យ៉ាងយូរទើបមនុស្សអាចមានអាយុដល់ទៅប្រាំបីម៉ឺនឆ្នាំ ហើយពេលដែលអាយុមនុស្សចុះមកនៅត្រឹមពីរម៉ឺនឆ្នាំ ទើបព្រះពុទ្ធមួយអង្គត្រាស់ដឹង ត្រូវតែព្រះនាមសិអារ្យមេត្រី មនុស្សម៉េចមិនឆ្ងល់ផង ហេតុអ្វីព្រះសិអារ្យមេត្រីមិនទាន់ត្រាស់ដឹងផង ស្រាប់តែព្រះពុទ្ធសមណគោតមប្រមើលថាព្រះពុទ្ធអង្គក្រោយត្រូវតែព្រះនាមសិអារ្យមេត្រីអញ្ចឹង ម្ដេចក៏ឈ្មោះរាប់លានកោដិឈ្មោះ មិនដាក់ចំ មកដាក់ចំតែសិអារ្យមេត្រីហ្នឹងអញ្ចឹង? ម៉េចក៏មិនចេះសួររកហេតុផលសោះអញ្ចឹងមនុស្ស? គឺនេះមកពីពិភពលោកនេះកើតមកពីកម្លាំង ដែលព្រះពុទ្ធគ្រប់អង្គអាចមានសមត្ថភាពយល់ពីដំណើរគោចររបស់កលាបៈដែលវិលឡើងចុះៗរបៀបណានោះ។ គិតមើលទៅ អញ្ចឹង ឬមិនអញ្ចឹង? អ្នកអត់ទ្វារមនោ គឺឈឺក្បាលទៀតហើយ។ តែសម្រាប់ពូ រឿងប៉ុណ្ណឹង មិនបាច់ពីណាមកនាំពូគិតទេ គឺពូគិតយល់ដោយខ្លួនឯងបាន ហើយអាចយកការយល់នោះមកពន្យល់គេបានថែមទៀតផង។ បើលោកិយបង្កើតឡើងដោយសារកម្ម អញ្ចឹងពេលដែលកម្មវិលចុះ លោកិយឃើញអាក្រក់ បើកម្មវិលឡើង នោះលោកិយឃើញថាល្អ។ ល្អ និងអាក្រក់នេះ គឺមិនមែនមើលឃើញតាមទ្វារភ្នែកទេ គឺមើលឃើញ ឬមើលយល់តាមទ្វារមនោ។ ក្មួយគិតទៅមើល បើកម្មវិលមុជចុះ លោកិយកាន់តែអាក្រក់ទៅៗ លុះដល់ចំណុចដែលកលាបៈចាប់ផ្ដើមវិលងើបឡើងវិញ នោះជាចំណុចអាក្រក់បំផុតនៃលោកិយហើយ អញ្ចឹង ឬមិនអញ្ចឹង? ចុះបើនៅទីបំផុតនៃការវិលចុះនៃកលាបៈជាចំណុចដែលលោកិយមើលឃើញថាអាក្រក់ខ្លាំង ដល់ពេលកលាបៈចាប់ផ្ដើមវិលងើបឡើងវិញ លោកិយមិនចាប់ផ្ដើមល្អឡើងវិញ។ ក្មួយគិតទៅមើល លោកិយកំពុងតែអាក្រក់ខ្លាំង តើធ្វើម៉េចអោយលោកិយនេះប្រែមកជាល្អបាន? អូ មនុស្សនៅនាលោកិយកំពុងតែអាត្មានិយមខ្លាំងបំផុត ស្រាប់តែព្រឹកឡើង ចេះនឹកឃើញលែងសូវអាត្មានិយមដោយខ្លួនឯងទៅឬ? វាមិនសមហេតុផលទេ គឺត្រូវតែមានអំណាចអ្វីមួយមកយិតយោងលោកិយដែលកំពុងអាត្មានិយមខ្លាំងនោះអោយរសាយចិត្តអាត្មានិយមនេះឡើងវិញ គឺវាត្រូវតែមានមនុស្សអស្ចារ្យមកពីឋានផ្សេងដែលខ្មែរយើងហៅថាអ្នកមានបុណ្យមកជួយពន្យល់អោយមនុស្សប្រែជាលែងអាត្មានិយមនេះ ព្រោះមុននឹងលោកិយងើបឡើងគឺលោកិយអាក្រក់ខ្លាំងណាស់ ដូច្នេះមនុស្សធម្មតាមិនអាចមានសមត្ថភាពទាញពន្យល់មនុស្សអោយលែងអាត្មានិយមនោះបានទេ។ គិតទៅ អញ្ចឹង ឬមិនអញ្ចឹង? នេះគឺជាហេតុផលកម្មបង្កើតលោកិយហើយណា។ ពូអាចពន្យល់មនុស្សអោយលែងអាត្មានិយមបានមែន ប៉ុន្តែបើត្រឹមតែបញ្ញាពូ តើមនុស្សអាចផ្អើលភ្ញាក់មកស្ដាប់ការពន្យល់ដ៏មានហេតុផលរបស់ពូបានដែរ ឬទេ? គឺមិនអាចទេ ដូច្នេះដាច់ខាត ពូត្រូវតែសម្រចឈាន ដើម្បីជាហេតុពញ្ញាក់វិញ្ញាណមនុស្សនាសម័យនេះអោយភ្ញាក់ផ្អើលទទួលស្គាល់ថាពូជាអ្នកមានបុណ្យ ហើយមកស្ដាប់ពូពន្យល់ពន្លាវិញ្ញាណមនុស្សអោយដឹងខុស ដឹងត្រូវឡើងវិញបាន។ បើពូមិនសម្រេចឈានទេ គឺត្រឹមតែបញ្ញាពូ ពូមិនអាចពន្យល់យិតយោងវិញ្ញាណមនុស្សនាសម័យនេះបានជាដាច់ខាត ដូច្នេះហេតុផលកម្ម គិតទៅគឺឈានពូត្រូវតែបានសម្រេច។ ក្មួយគិតទៅមើល អញ្ចឹង ឬមិនអញ្ចឹង? ហើយក្មួយបន្ថែមហេតុផលលើដំណើរការងាររបស់ពូតាំងពីចេញពីបក្សសម រង្ស៊ីទៅមើល តើពូជាមនុស្សចម្លែកខុសអស់មនុស្សទាំងពួងក្នុងសម័យនេះដែរ ឬទេ? មានហេតុផលដ៏ច្រើនទៀតដែលពូមិនអាចរៀបរាប់អស់ក្នុងពេលនេះ បញ្ជាក់ថាពូជាអ្នកមកបំភ្លឺឡើងវិញមេរៀនព្រះពុទ្ធពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមនោះ ហើយបើឈានពូមិនបានសម្រេច កិច្ចការបំភ្លឺនេះ ពូអាចសម្រេចបានដែរ ឬទេ? គឺមិនអាចទេ។ នេះការគិតហេតុផលដើម្បីអោយវិញ្ញាណរបស់អ្នកដឹងថាឈានរបស់ពូបានសម្រេច ឬអត់? ចំណែកខ្លួនពូដែលជាអ្នកវិបស្សនាផ្ទាល់ ពូបានដឹងលើសហេតុផលដែលក្មួយៗបានគិតយល់នេះទៅទៀត អញ្ចឹងបានជាពូនិយាយលេងថា មួយរយស៊ីតែមួយរៀលទេរឿងឈាននេះ។ សម្ងំជាសុខដោយសង្ឃឹមជឿជាក់ចុះក្មួយ អោយអ្នកដែលទ្វារខួរមិនមែនជាទ្វារមនោ រឿងទាំងអស់គឺចាំមើលលទ្ធផលនោះ គេនិយាយអី គេធ្វើអីធ្វើតាមនិស្ស័យជាសត្វដែលទ្វារខួរមិនមែនជាទ្វារមនោហ្នុងទៅក្មួយអើយ រឿងយើងដឹងតែស៊ីលុយហ្នឹងអស់ហើយ ចាក់ប៉ុន្មាន ស៊ីប៉ុណ្ណឹង ហាហាហា!

លោកពូ🙏♥️ __ថ្ងៃនេះពូនឹងLiveនៅម៉ោង៧ល្ងាច។ ពេលវេលាដែលពួកក្មួយទន្ទឹងរងចាំខិតមកកៀកណាស់ហើយក្មួយអើយ។ ក្មួយត្រូវតែមានសំណាងដែលបា...
08/08/2022

លោកពូ🙏♥️ __ថ្ងៃនេះពូនឹងLiveនៅម៉ោង៧ល្ងាច។ ពេលវេលាដែលពួកក្មួយទន្ទឹងរងចាំខិតមកកៀកណាស់ហើយក្មួយអើយ។ ក្មួយត្រូវតែមានសំណាងដែលបានមកជាកូនៗនៃគ្រួសារជួង៕

29/07/2022

នេះជាកំឡុងពេលនៃការហ្វឹកហាត់ចិត្តដោយការយល់មេរៀនធម្មជាតិដែលត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធ ដូច្នេះក្មួយៗត្រូវផ្ដោតការយល់ដឹងទាំងស្រុងទៅលើការពន្យល់របស់ពូនូវពុទ្ធដីកា។ ពូស្ទង់ទៅដឹងថាមិនយូរទៀតទេ ពួកក្មួយៗត្រូវចេញធ្វើការងារសង្រ្គោះហើយ ពេលនោះក្មួយៗនឹងមិនមានពេលគ្រប់គ្រាន់ដើម្បីផ្ដោតការយល់របស់ក្មួយៗទៅលើពុទ្ធដីកាទេ។ ដូច្នេះនៅល្ងាចនេះ ម៉ោង៧យប់ ពូនឹងធ្វើការliveតាមpageរបស់ពូអំពីពុទ្ធដីកាដែលព្រះពុទ្ធព្រះអង្គពន្យល់ប្រាប់អំពីដំណើរធម្មជាតិ។ សូមក្មួយៗយកឱកាសនេះផ្ដោតទៅលើការពង្រឹងការយល់របស់វិញ្ញាណក្មួយៗអំពីដំណើរធម៌។ វាជាបញ្ញាដែលក្មួយសន្សំទុកក្នុងអារម្មណ៍យល់នៃវិញ្ញាណក្មួយ៕

27/07/2022

Address

National Road 21B, Preaek Chrey Commune, Koh Thum District
Kandal Province
80408

Website

Alerts

Be the first to know and let us send you an email when LDP ឃុំព្រែកជ្រៃ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category