វិទ្យាល័យ វត្តអង្គរជ័យ-Wat Angkor Chey High School

  • Home
  • Cambodia
  • Kâmpôt
  • វិទ្យាល័យ វត្តអង្គរជ័យ-Wat Angkor Chey High School

វិទ្យាល័យ វត្តអង្គរជ័យ-Wat Angkor Chey High School ផ្លូវជាតិលេខ31 ភូមិសាមគ្គី ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត

 #កិច្ចប្រជុំស្តីពី ការពិនិត្យវាយតម្លៃលទ្ធផលសិក្សាសិស្ស និងបំពេញកិច្ចការគាំទ្រការងាររដ្ឋបាលរបស់គ្រូបន្ទុកថ្នាក់ ដំណាច់ឆ្...
14/08/2026

#កិច្ចប្រជុំស្តីពី ការពិនិត្យវាយតម្លៃលទ្ធផលសិក្សាសិស្ស និងបំពេញកិច្ចការគាំទ្រការងាររដ្ឋបាលរបស់គ្រូបន្ទុកថ្នាក់ ដំណាច់ឆ្នាំសិក្សា២០២៥-២០២៦
#សាលពហុបំណង វិ.វត្តអង្គរជ័យ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

03/08/2026

ការសម្តែងរបាំជូនពរ ដោយក្រុមយុវសិស្ស វិទ្យាល័យវត្តអង្គរជ័យ

វេទិកាសហគមន៍ ស្តីពី ការអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនានាព្រឹក ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ វិទ្យាល័យវត្តអង្គរជ័យ ដែ...
01/08/2026

វេទិកាសហគមន៍ ស្តីពី ការអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា

នាព្រឹក ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ វិទ្យាល័យវត្តអង្គរជ័យ ដែលមានកិច្ចសហការជាមួយអង្គការរូមធូរីដ បានរៀបចំវេទិកាសហគមន៍ ស្តីពី ការអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា ក្រោមប្រធានបទ ការលើកកម្ពស់សីលធម៌រស់នៅ និងគុណមាតាបិតា ដល់សិស្សានុសិស្ស។

ក្នុងដំណើរការកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏មានវត្តមានអញ្ជើញចូលរួមដ៏វិសេសវិសាលពីសំណាក់ លោកឧកញ៉ា អ៊ុយ ស៊ើង ដែលលោកឧកញ៉ា បានផ្តល់ជូនថវិកាលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រនាពេលខាងមុខ ផងដែរ។

ដំណើរការកម្មវិធី បានប្រព្រឹត្តទៅយ៉ាងរលូន និងសម្រេចបានតាមរបៀបវារៈដែលត្រូវបានកំណត់ ក្រោមបរិយាកាសរីករាយ និង
កក់ក្តៅ។

សាលពហុបំណង វិទ្យាល័យវត្តអង្គរជ័យ៖ នាព្រឹក ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យវត្តអង្គរជ័យ បានផ្តល់បទ...
31/07/2026

សាលពហុបំណង វិទ្យាល័យវត្តអង្គរជ័យ៖ នាព្រឹក ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យវត្តអង្គរជ័យ បានផ្តល់បទឧទ្ទេសផ្សព្វផ្សាយ និងណែនាំ ដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យ៖ ១០ សីហា ២០២៦) ផ្តោតលើ៖
-ការគោរព និងអនុវត្តតាមបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានម៉ឺងម៉ាត់
-ការប្រុងស្មារតី និងរៀបចំខ្លួនគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមប្រឡងឱ្យទទួលបានលទ្ធផល ជោគជ័យ
-និងការចែកប័ណ្ណសម្គាល់សិស្ស។

តាងនាមគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ សូមសម្តែងនូវបីតិសោមន្ស និងក្តីរំភើបឥតឧបមា ចំពោះការរៀបចំកម្មវិធីរំឭកគុណគ្រូរបស់...
28/07/2026

តាងនាមគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ សូមសម្តែងនូវបីតិសោមន្ស និងក្តីរំភើបឥតឧបមា ចំពោះការរៀបចំកម្មវិធីរំឭកគុណគ្រូរបស់សិស្សានុសិស្សថ្នាក់ទី១២E ឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

សូមជូនពរឱ្យសិស្សានុសិស្សទាំងអស់ បរិបូរណ៌ដោយសម្បទាបួនគឺ កាយសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ព្រមទាំងជួបតែសំណាងល្អ និងជោគជ័យគ្រប់ៗប្រការ។

សូមកោតសរសើរ និងអរគុណដល់ប្អូនៗ ថ្នាក់ទី១២A ឆ្នាំសិក្សា២០២៥-២០២៦ ដែលបានរៀបចំកម្មវិធីរំឭកគុណគ្រូ ដែលបង្កើតជាឱកាសដ៏វិសេសវិសា...
24/07/2026

សូមកោតសរសើរ និងអរគុណដល់ប្អូនៗ ថ្នាក់ទី១២A ឆ្នាំសិក្សា២០២៥-២០២៦ ដែលបានរៀបចំកម្មវិធីរំឭកគុណគ្រូ ដែលបង្កើតជាឱកាសដ៏វិសេសវិសាល ដើម្បីបង្ហាញសមានចិត្តស្មោះស្ម័គ្រ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងមិនអាចបំភ្លេចបាន រវាងភាពជាគ្រូបង្រៀន និងកូនសិស្ស។

សូមជូនពរប្អូនៗ ជាសិស្សានុសិស្សទាំងអស់ ជាពិសេសសិស្សថ្នាក់ទី១២ នៃវិទ្យាល័យវត្តអង្គរជ័យ ឱ្យជួបតែសំណាងល្អ ជោគជ័យក្នុងការសិក្សា និងសម្រេចគោលបំណងប្រាថ្នារបស់ខ្លួន នាពេលអនាគត គ្រប់ៗគ្នា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តដ៏សប្បុរសរបស់លោក ង៉ូវ ប៊ុនសឿន និងអ្នកស្រី កែវ សម្ផស្ស ព្រមទាំងបុត្រ ដែលបានចូលរួមច...
23/07/2026

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តដ៏សប្បុរសរបស់លោក ង៉ូវ ប៊ុនសឿន និងអ្នកស្រី កែវ សម្ផស្ស ព្រមទាំងបុត្រ ដែលបានចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិទ្យាល័យវត្តអង្គរជ័យ!

សូមជូនពរលោក និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 #ការប្រឡងឆមាសលើកទី២ កម្រិតថ្នាក់ទី៧, ៨, ១០, និង១១ ឆ្នាំសិក្សា២០២៥-២០២៦ #សម័យប្រឡង៖ ២២ កក្កដា ២០២៦
23/07/2026

#ការប្រឡងឆមាសលើកទី២ កម្រិតថ្នាក់ទី៧, ៨, ១០, និង១១ ឆ្នាំសិក្សា២០២៥-២០២៦
#សម័យប្រឡង៖ ២២ កក្កដា ២០២៦

ការចុះជួុយគាំទ្រនៅនឹងកន្លែងពីសំណាក់វិទ្យាស្ថានជាតិអប់រំ ដល់វិទ្យាល័យវត្តអង្គរជ័យ ផ្តោតលើការជួយបង្រៀន និងរៀនបំប៉នបន្ថែម ដ...
21/07/2026

ការចុះជួុយគាំទ្រនៅនឹងកន្លែងពីសំណាក់វិទ្យាស្ថានជាតិអប់រំ ដល់វិទ្យាល័យវត្តអង្គរជ័យ ផ្តោតលើការជួយបង្រៀន និងរៀនបំប៉នបន្ថែម ដល់សិស្សានុសិស្សថ្នាក់ទី១២ (ជុំទី៣) ឆ្នាំសិក្សា២០២៥-២០២៦ ចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសរីករាយ កក់ក្តៅ ក្តីសង្ឃឹមវិជ្ជមាន និងប្រសិទ្ធភាពខ្ពស់។

តាងនាមគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្សថ្នាក់ទី១២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ ដែលតែងតែយកចិត្តទុកដាក់
និងជួយគាំទ្រដល់វិទ្យាល័យវត្តអង្គរជ័យ។

វិទ្យាល័យវត្តអង្គរជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

កិច្ចប្រជុំវិសាមញ្ញក្រោមរបៀបវារៈ ៖១- ការគាំទ្រ និងអនុវត្តផែនការបង្រៀន និងរៀនបំប៉នសិស្សថ្នាក់ទី១២ ឱ្យកាន់តែមានប្រសិទ្ធភាព...
21/07/2026

កិច្ចប្រជុំវិសាមញ្ញក្រោមរបៀបវារៈ ៖
១- ការគាំទ្រ និងអនុវត្តផែនការបង្រៀន និងរៀនបំប៉នសិស្សថ្នាក់ទី១២ ឱ្យកាន់តែមានប្រសិទ្ធភាព
២- ការកំណត់យន្តការសមស្របគាំទ្រលើការងារបង្រៀន និងរៀន បន្ទាប់ពីការប្រឡងឆមាសលើកទី២ គ្រប់កម្រិតថ្នាក់ ត្រូវបានបញ្ចប់ ផ្អែកលើសារចរណែនាំលេខ ៤២ អយក.សណន
៣- ការលើកផែនការកសាងហេដ្ឋារចនាសម័្ពន្ធ និងកែលម្អបរិស្ថានសាលារៀន
៤- ការបង្ហាញពីសមិទ្ធផល និងភាពជោគជ័យ ដែលសាលារៀនសម្រេចបាន។

សមាសភាពចូលរួមកិច្ចប្រជុំរួមមាន លោកនាយក នាយករង ប្រធាន អនុប្រធានក្រុមបច្ចេកទេស និងគ្រូបង្រៀនថ្នាក់ទី១២ សរុបចំនួន ១៩នាក់ ស្រី ០៤នាក់។

វិទ្យាល័យវត្តអង្គរជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

Address

31
Kampot

Telephone

+85517830983

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យ វត្តអង្គរជ័យ-Wat Angkor Chey High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category