មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ - POE.Kg.Thom

  • Home
  • Cambodia
  • Kampong Thom
  • មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ - POE.Kg.Thom

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ - POE.Kg.Thom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ - POE.Kg.Thom, Education, kampong Thom, commune , steng sen city, Kampong Thom.

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្មវិធីណែនាំការចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងHRMISថ្មី នៅស្រុកប្រាសាទបល្ល័ង       អ្នកចូលរួមស...
20/08/2026

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្មវិធីណែនាំការចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងHRMISថ្មី នៅស្រុកប្រាសាទបល្ល័ង
អ្នកចូលរួមសរុប: ៨០នាក់ ស្រី ៦នាក់


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកសន្...
20/08/2026

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកសន្ទុក មានការប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស HRMIS ថ្មី រៀបចំដោយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកសន្ទុក ដោយមានការចូលរួមពីលោកនាយក លោកស្រីនាយិកា លោកនាយករង លោកស្រីនាយិការង និងលេខាធិការគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងស្រុកសន្ទុក សរុបចំនួន ១៦៩ នាក់ ស្រី ៥៨ នាក់ ។

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡា បានបន្តសហការជាមួយមូលនិធិទឹកនោមផ្អែមសកលWDF តាមរយៈអង្គការហេឡែនខ...
19/08/2026

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡា បានបន្តសហការជាមួយមូលនិធិទឹកនោមផ្អែមសកលWDF តាមរយៈអង្គការហេឡែនខេលល័រអន្តរជាតិHelen Keller Intl រៀបចំតាំង និងដង្ហែពិព័រណ៍បន្លែផ្លែឈើ បានមកពីកសិផលសហគមន៍ ព្រមទាំងធ្វើបទបង្ហាញពីរបៀបគណនាស្ថានភាពអាហារពីគ្រូពេទ្យប្រចាំមណ្ឌលសុខភាព នៅគ្រឹះស្ថានសិក្សាបឋមសិក្សាចំនួន០២ ក្នុងស្រុកសន្ទុក គឺបឋមសិក្សាកកោះ និងបឋមសិក្សា ជ្រាប់ ក្នុងគោលបំណងចូលរួមកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា តាមគ្រឹះស្ថានសិក្សា ដែលកំពុងឆក់យកអាយុជីវិតប្រជាជនកម្ពុជាគួរឱ្យព្រួយបារម្ភ។ ក្នុងពិធីនេះ មានការចូលរួមពីមន្ត្រីការិយាល័យសុខភាពសិក្សា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកសន្ទុក លោកគ្រូអ្នកគ្រូ គ្រូពេទ្យ អជ្ញាធរដែនដី មាតាបិតាសិស្ស សិស្សានុសិស្សសរុបចំនួន៨២២នាក់ ស្រី៤៨៨នាក់។

ក្រោមកិច្ចសហការរបស់មន្ទីរអប់រំ យុវជន និងកីឡា ជាមួយមូលនិធិជំងឺទឹកនោមផ្អែមសកលWDF តាមរយៈអង្គការហេឡែនខេលល័រអន្តរជាតិHelen Ke...
18/08/2026

ក្រោមកិច្ចសហការរបស់មន្ទីរអប់រំ យុវជន និងកីឡា ជាមួយមូលនិធិជំងឺទឹកនោមផ្អែមសកលWDF តាមរយៈអង្គការហេឡែនខេលល័រអន្តរជាតិHelen Keller Intl នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ គ្រឹះស្ថានសិក្សាបឋមសិក្សាចំនួន០២ ក្នុងស្រុកសន្ទុក គឺបឋមសិក្សាប្រាសាទ និងបឋមសិក្សា ចុងដា បានរៀបចំតាំង និងដង្ហែពិព័រណ៍បន្លែផ្លែឈើ បានមកពីកសិផលសហគមន៍ ព្រមទាំងធ្វើបទបង្ហាញពីរបៀបគណនាស្ថានភាពអាហារពីគ្រូពេទ្យប្រចាំមណ្ឌលសុខភាព ក្នុងគោលដៅកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា តាមគ្រឹះស្ថានសិក្សា ដែលកំពុងគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ។ ក្នុងពិធីនេះ មានការចូលរួមពីមន្ត្រីការិយាល័យសុខភាពសិក្សា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកសន្ទុក លោកគ្រូអ្នកគ្រូ គ្រូពេទ្យ អជ្ញាធរដែនដី មាតាបិតាសិស្ស សិស្សានុសិស្សប្រាណ៧១៨នាក់ ស្រី៤៩៧។

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកសណ្ដាន់  មាន​ការប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ធនធានម...
18/08/2026

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកសណ្ដាន់ មាន​ការប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ធនធានមនុស្ស HRMIS ថ្មី រៀបចំដោយ​ការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល ក្រោមអធិបតីភាព លោក តាន់ ម៉េងឆិ អភិបាលរងនៃគណៈអភិបាលស្រុកសណ្ដាន់ ដោយ​មាន​ការចូលរួម​ពីលោក​ប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោក លោកស្រីនាយក នាយិកា នាយករង នាយិការង និងលេខាធិការ គ្រឹះស្ថានសិក្សាសាធារណៈក្នុងស្រុកសណ្ដាន់ សរុប ១០៧នាក់ ស្រី ៩នាក់។
#មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល ស្រុកប្រាសាទសំបូរ មានការប្រជុំណែនាំការប្រ...
18/08/2026

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល ស្រុកប្រាសាទសំបូរ មានការប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស HRMIS ថ្មី រៀបចំដោយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល ក្រោមអធិបតីភាព លោក យិន ប៊ុនសាត អភិបាលរងនៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោក លោកស្រីនាយក នាយិកា នាយករង នាយិការង និងលេខាធិការ គ្រឹះស្ថានសិក្សាសាធារណៈក្នុងស្រុកប្រាសាទសំបូរ សរុប ១០០នាក់ ស្រី ២៥នាក់ ។

#មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកកំពង់ស្វាយ មានការប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានម...
17/08/2026

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកកំពង់ស្វាយ មានការប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស HRMIS ថ្មី រៀបចំដោយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល ក្រោមអធិបតីភាព លោក គី សាវុត្ថា អភិបាលរងស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោក លោកស្រីនាយក នាយិកា នាយករង នាយិការង និងលេខាធិការ គ្រឹះស្ថានសិក្សាសាធារណៈក្នុងស្រុកកំពង់ស្វាយ សរុប ១៤២នាក់ ស្រី ៦៤នាក់ ។

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកស្ទោង មានការប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស HR...
17/08/2026

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកស្ទោង មានការប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស HRMIS ថ្មី រៀបចំដោយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល ក្រោមអធិបតីភាពលោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកស្ទោង លោក លោកស្រីនាយក នាយិកា នាយករង នាយិការង និងលេខាធិការ គ្រឹះស្ថានសិក្សាសាធារណៈក្នុងស្រុកស្ទោង សរុប ១៨៨នាក់ ស្រី ៧២នាក់ ។

មានប្រសាសន៍បើកកិច្ចប្រជុំលោក សាយ គឹមឡម បានលើកឡើងពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយឱ្យលោកនាយក លោកស្រីនាយិកាយកចិត្តទុកដាក់តាមដានបទបង្ហាញរបស់ក្រុមការងារការិយាល័យបុគ្គលិក និងផ្តាំផ្ញើឱ្យលោកនាយក លោកស្រីនាយិកាបន្តពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ ក្នុងនោះដែរលោកបានណែនាំលោកនាយក លោកស្រីនាយិកាឱ្យពង្រឹងវិន័យការងាររបស់លោកគ្រូ អ្នកគ្រូ ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន សីលធម៌ និងឥរិយាបថរបស់សិស្សានុសិស្ស ។

ជាចុងក្រោយលោក សាយ គឹមឡម បានជំរុញឱ្យលោកនាយក លោកស្រីនាយិកាពង្រឹងការងារទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ពេលលោក លោកស្រីអញ្ជើញមកប្រជុំនៅស្រុកត្រូវផ្តល់ព័ត៌មានឱ្យពួកគាត់បានដឹង ។

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល បានណែនាំការចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមុស្សHR...
14/08/2026

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល បានណែនាំការចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមុស្សHRMIS ថ្មីដល់លោក លោកស្រី នាយក នាយិកា នាយករង នាយិការង និងលេខាធិការ គ្រឹះស្ថានសិក្សាសាធារណៈក្នុងស្រុកបារាយណ៍ សរុប ១៣៣នាក់ ស្រី៣៨នាក់

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានជួបសំណេះសំណាលជាមួយលោក លោកស្រីនាយក នាយ...
13/08/2026

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានជួបសំណេះសំណាលជាមួយលោក លោកស្រីនាយក នាយិកា គ្រឹះស្ថានសិក្សា លោក លោកស្រី តំណាងគម្រោង(សាសនាចក្រ) និងចុះហត្ថលេខាទទួលយកគម្រោងជួសជុលអគាសិក្សាទាំង៣ទីតាំង រួមមាន:
-វិទ្យាល័យ កំពង់ធំ ចំនួន២ខ្នង ស្មើ១១បន្ទប់
-បឋមសិក្សា ម្នាវ ចំនួន១ខ្នង ស្មើ៤បន្ទប់
-បឋមសិក្សា ត្រពាំងឬស្សី ចំនួន១ខ្នង ស្មើ៣បន្ទប់
ការជួសជុលនេះទទួលបានការគាំទ្រដោយគម្រោង សាសនាចក្រនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

Address

Kampong Thom, Commune , Steng Sen City
Kampong Thom
006

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ - POE.Kg.Thom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category