វិទ្យាស្ថានក្រុងអង្គរ Angkor City Institute

វិទ្យាស្ថានក្រុងអង្គរ Angkor City Institute We're students.....

08/05/2024
ខេត្ពកំពង់ធំ៖ ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ បណ្ឌិត ស៊ា អ៊ិត ប្រធាននាយកដ្ឋានស្តង់ដា និងការទទួលស្គាល់គុណភាពអប់រំ និងបុគ្...
16/03/2024

ខេត្ពកំពង់ធំ៖ ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ បណ្ឌិត ស៊ា អ៊ិត ប្រធាននាយកដ្ឋានស្តង់ដា និងការទទួលស្គាល់គុណភាពអប់រំ និងបុគ្គលិកអប់រំជាច្រើនរូបនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានអញ្ជើញចុះមកបណ្តុះបណ្តាលស្តីពីសៀវភៅណែនាំ និងនិទ្ទេសបទថ្មីសម្រាប់ការវាយតម្លៃផ្តល់ការ ទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សាដល់បុគ្គលិកនៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ និងសាខាខេត្តព្រៃវែងអនឡាញ។

27/02/2024
បុណ្យមាឃបូជាថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤
24/02/2024

បុណ្យមាឃបូជា
ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤

ខេត្ពកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន ...
30/01/2024

ខេត្ពកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសអបអរសាទរពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជូនដល់និស្សិតនៃវិទ្យាស្ថានក្រុងអង្គរ។

លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានក្រុងអង្គរ បានឡើងធ្វើរបាយការណ៍គូសបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះមានទីតាំងចំនួន២កន្លែង កំពុងដំណើរការក្នុងនោះ នៅខេត្តកំពង់ធំ និងនៅខេត្តព្រៃវែង។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថានក្រុងអង្គរ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន១២៨នាក់ ស្រី២១នាក់ និងនិស្សិតកំពុងសិក្សាចំនួន១.៧៧០នាក់ ស្រី៨០៩នាក់។ កន្លងមកនេះនិស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភីនេះផង សរុបចំនួន៩៨៥០នាក់ ស្រី២៨៦១នាក់ យោងតាមការធ្វើអង្កេតបានបង្ហាញថានិស្សិតចំនួន ៣.២៧៩នាក់នេះ អ្នកមានការងារធ្វើចំនួន៣.១១៥នាក់ ស្មើនឹង៨៥,០០% ការប្រឡងបានចំនួន៤លើកនិង៥លើក។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានមានប្រសាសន៍ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកលើក កម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ដែលជួយបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ទ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ ជាមួយគ្នានេះ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ដែលយើងត្រូវការពារឱ្យបានគត់មត់។ ពាក្យស្លោក(អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ) បានឮពាសពេញប្រទេសនិងបានក្លាយជាស្មារតីនៃសង្គមជាតិ ដ៏ខ្លាំងក្លារស់រវើកនៅក្នុងដំណើរកសាង និងការពារមាតុភូមិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់ក្មួយៗទាំងអស់នឹងខិតខំពុះពារ ជម្នះរាល់ឧបសគ្គដើម្បី កសាងខ្លួនឲ្យស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិ មាតុភូមិដ៏ថ្លៃថ្លានៃយើង។ ម្យ៉ាងទៀត ការសិក្សាជាកត្តាចាំបាច់សម្រាប់ជីវិតមនុស្សម្នាក់ៗ បើមិនមានការសិក្សា ស្រាវជ្រាវជាប្រចាំនោះទេ យើងមិនអាចតាមទាន់ទំនើបភាវូបនីយកម្មនៃបច្ចេកវិទ្យាដែលកំពុងវិវត្ត រីក ចម្រើនយ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ននេះបានទេ។ សូមក្មួយៗចងចាំថា មានតែចំណេះវិជ្ជាទេដែល អាចជួយបណ្តុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែ រីកចម្រើនថែមទៀត ដូច្នេះក្មួយៗត្រូវយល់ថា ដើម្បីក្លាយខ្លួនជាបញ្ញវន្តពិតប្រាកដ ក្មួយៗត្រូវបន្តខិតខំ ប្រឹងប្រែងសិក្សាស្រាវជ្រាវដោយខ្លួនឯង ខិតខំអានសៀវភៅឲ្យបានច្រើន ខិតខំកត់ត្រា ពិចារណា ត្រងគ្រាប់ចាប់យកនូវរាល់ចំណេះដឹងទាំងឡាយ ដើម្បីយកទៅអនុវត្តនៅក្នុងអង្គភាព ឬមូលដ្ឋានរបស់ខ្លួន។

ខេត្ពកំពង់ធំ៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ លោក កើត រ័ត្ន ប្រធាន ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានក្រុងអង្គរបាន...
21/01/2024

ខេត្ពកំពង់ធំ៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ លោក កើត រ័ត្ន ប្រធាន ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានក្រុងអង្គរបានអញ្ជើញជា អធិបតីភាពក្នុងកិច្ចប្រជុំការងាររៀបចំ និងគោលការណ៍ណែនាំនិស្សិត ត្រូវឡើងទទួលសញ្ញាបត្រពី គណៈអធិបតីទាំងអស់គ្នា បើកផ្តល់ ឯកសណ្ឋានទទួលសញ្ញាបត្រ និងស្លាកសម្គាល់ មុននឹងថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ជាថ្ងៃប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៅទីតាំងគោលវិទ្យាស្ថានក្រុងអង្គរខេត្ពកំពង់ធំ។
ទន្ទឹមនឹងនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតជ័យលាភី។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មុខជំនាញ : ធនាគារ និងហិរញ្ញវត្ថុ
04/01/2024

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
មុខជំនាញ : ធនាគារ និងហិរញ្ញវត្ថុ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ថ្ងៃ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»។ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូ...
02/01/2024

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ថ្ងៃ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»។ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជា នឹងក្លាយទៅជាទិវាមួយបន្ថែមទៀតក្នុងការរម្លឹកដល់គុណតម្លៃនៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការរីកចម្រើនរបស់ប្រទេសក្នុងពេលបច្ចុប្បន្ន នឹងឆ្ពោះទៅអនាគតដ៏រុងរឿង។

ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាខាវិទ្យាស្ថានក្រុង អង្គរខេត្តព្រៃវែងខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០...
25/12/2023

ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាខាវិទ្យាស្ថានក្រុង អង្គរខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោក កើត រ័ត្ន ប្រធាន ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានក្រុងអង្គរ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាខាវិទ្យាស្ថានស្ថានក្រុងអង្គរខេត្តព្រៃវែង អមដោយវត្តមាន គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតចូលរួមផងដែរ។ សាខាវិទ្យាស្ថានក្រុងអង្គរក៏បានធ្វើបទ បង្ហាញនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១-បទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិត
២-កាលវិភាគ និងកម្មវិធីសិក្សា
៣-ស្ថានភាពនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន
ទន្ទឹមនឹងនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នគគ្រូ និងនិស្សិត ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការ អនុវត្តកំណែទម្រង់ របស់វិទ្យាស្ថានក្រុងអង្គរ៕

Address

Street, Viel Sre 100, Kampong Thom Village, Sankat Kampong Rotes, Stung Sen Town
Kampong Thom
855

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានក្រុងអង្គរ Angkor City Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាស្ថានក្រុងអង្គរ Angkor City Institute:

Shortcuts

Share