សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School

សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School Education for All

កំពូលសិស្សទាំង ២  😂មួយមករៀនភ្លេចយកកាតាប និង មួយទៀត យកកាតាបមកដែរ តែអត់បានយកសៀវភៅមក
24/08/2026

កំពូលសិស្សទាំង ២ 😂
មួយមករៀនភ្លេចយកកាតាប និង មួយទៀត យកកាតាបមកដែរ តែអត់បានយកសៀវភៅមក

23/08/2026
កម្រងរូបភាព អនុស្សាវរីយ៍ ថ្នាក់ទី១ - ថ្នាក់ទី៦ ❤️ឆ្នាំសិក្សា ២០២៥-២០២៦ សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary Scho...
21/08/2026

កម្រងរូបភាព អនុស្សាវរីយ៍ ថ្នាក់ទី១ - ថ្នាក់ទី៦ ❤️

ឆ្នាំសិក្សា ២០២៥-២០២៦

សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School

#សាលាបឋមសិក្សាប្រឡាយមាស #ប្រឡាយមាស #កំពង់លែង #កំពង់ឆ្នាំង #ការអប់រំ

ប្រឡងឆមាស ២   📍   #ឆមាស  #សាលាបឋមសិក្សាប្រឡាយមាស  #ប្រឡាយមាស  #កំពង់លែង  #កំពង់ឆ្នាំង
19/08/2026

ប្រឡងឆមាស ២ 📍

#ឆមាស #សាលាបឋមសិក្សាប្រឡាយមាស #ប្រឡាយមាស #កំពង់លែង #កំពង់ឆ្នាំង

ការចូលរួមពីសហគមន៍ ជាកាតាលីករសំខាន់ណាស់ក្នុងការអភិវឌ្ឍសាលារៀនសូមថ្លែងអំណរគុណដល់ បងប្អូនក្នុងឃុំប្រឡាយមាសដែលបានចូលរួម និង ...
18/08/2026

ការចូលរួមពីសហគមន៍ ជាកាតាលីករសំខាន់ណាស់ក្នុងការអភិវឌ្ឍសាលារៀន

សូមថ្លែងអំណរគុណដល់ បងប្អូនក្នុងឃុំប្រឡាយមាសដែលបានចូលរួម និង គណៈកម្មការសាលា បានរៃអង្គាសថវិកាដើម្បីទិញសូឡាមួយដើម ដាក់សាលាយើង។

សូមជូនពរបងប្អូន រកទទួលទានមានបាន ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាព!
សូមអរគុណ!❤️🙏

កុំបញ្ឈប់ការសិក្សា ព្រោះការសិក្សាគឺជាពន្លឺនៃជីវិត!       នៅក្នុងដំណើរនៃជីវិតរបស់មនុស្សម្នាក់ៗ អ្វីដែលមិនអាចខ្វះបាននោះគឺ ...
17/08/2026

កុំបញ្ឈប់ការសិក្សា ព្រោះការសិក្សាគឺជាពន្លឺនៃជីវិត!

នៅក្នុងដំណើរនៃជីវិតរបស់មនុស្សម្នាក់ៗ អ្វីដែលមិនអាចខ្វះបាននោះគឺ "ការសិក្សារៀនសូត្រ" នេះគឺជាសច្ចភាពមួយដែលមិនអាចប្រកែកបាន ជាពិសេសនៅក្នុងបរិបទយុគសម័យសកលភាវូបនីយកម្ម និងបដិវត្តន៍ឧស្សាហកម្ម ឬយុគសម័យឌីជីថល ដែលពិភពលោកកំពុងវិវឌ្ឍទៅមុខក្នុងល្បឿនយ៉ាងលឿនដែលនឹកស្មានមិនដល់។
នៅក្នុងយុគសម័យដែលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍កំពុងក្តោបក្តាប់ពិភពលោក ចំណេះដឹងដែលយើងមានកាលពីប្រាំឆ្នាំមុន អាចនឹងហួសសម័យនៅថ្ងៃនេះ។
ការបញ្ឈប់ការសិក្សា គឺស្មើនឹងការបិទភ្នែកដើរក្នុងទីងងឹត ឬការដើរថយក្រោយ ខណៈដែលមនុស្សរាប់លាននាក់កំពុងរត់ទៅមុខ ការសិក្សានៅទីនេះ មិនមែនសំដៅត្រឹមតែការអង្គុយក្នុងថ្នាក់រៀន ឬការទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យនោះទេ ប៉ុន្តែវាគឺជា "ការសិក្សាពេញមួយជីវិត" ពោលគឺការបើកចិត្តទទួលយកចំណេះដឹងថ្មីៗ ជំនាញថ្មីៗ និងការរៀនពីបទពិសោធន៍ជុំវិញខ្លួន។
ការសិក្សាគឺជាពន្លឺដែលជួយបំភ្លឺផ្លូវ ឱ្យយើងមើលឃើញពីឱកាស ស្គាល់ពីហានិភ័យ និងចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរដោយភាពជឿជាក់។
យើងគួរក្រឡេកទៅមើលអ្នកប្រាជ្ញកំពូលៗនៅលើពិភពលោក ដូចជា លោក អាល់បឺត អាញស្តាញ ដែលជាអ្នកប្រាជ្ញរូបវិទ្យាដ៏អស្ចារ្យបំផុតបានលើកឡើងថា... "នៅពេលដែលអ្នកបញ្ឈប់ការរៀនសូត្រ គឺមានន័យថាអ្នកចាប់ផ្តើមស្លាប់ហើយ" ទស្សនៈនេះសបញ្ជាក់យ៉ាងច្បាស់ថា ជីវិតដែលគ្មានការរៀនសូត្របន្ថែម គឺជាជីវិតដែលនៅទ្រឹង គ្មានការលូតលាស់ខាងបញ្ញាស្មារតី និងបាត់បង់ថាមពលក្នុងការរស់នៅប្រកបដោយអត្ថន័យ។
ចំណែកឯលោក សូក្រាត ក៏បាននិយាយថា... "ខ្ញុំដឹងរឿងតែមួយគត់ គឺខ្ញុំមិនដឹងអ្វីទាំងអស់" នេះគឺជាផ្នត់គំនិតនៃការបន្ទាបខ្លួន និងការស្រេកឃ្លានចំណេះដឹងជានិច្ច ទោះបីជាយើងឈានដល់ចំណុចកំពូលណាមួយក៏ដោយ។
ប្រសិនបើយើងក្រឡេកមកមើលមហាសេដ្ឋី និងជាមេដឹកនាំបច្ចេកវិទ្យាក្នុងយុគសម័យនេះវិញ ភាពជោគជ័យរបស់ពួកគេសុទ្ធតែផ្តើមចេញពីការពឹងផ្អែកទាំងស្រុងលើ "ការមិនឈប់រៀនសូត្រ"
- លោក ប៊ីល ហ្គេត (Bill Gates) ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ ជាមហាសេដ្ឋីលំដាប់ពិភពលោក ប៉ុន្តែលោកមិនដែលបោះបង់ទម្លាប់អានសៀវភៅឡើយ ជារៀងរាល់ឆ្នាំ លោកអានសៀវភៅប្រមាណ ៥០ ក្បាល។ លោកតែងតែចាត់ទុកសៀវភៅនិងការសិក្សាស្រាវជ្រាវ ជាប្រភពពន្លឺដែលជួយលោកឱ្យយល់ពីពិភពលោក និងដោះស្រាយបញ្ហាសកលធំៗ។
- លោក អេឡុន ម៉ាស (Elon Musk) បុរសដែលចង់នាំមនុស្សជាតិទៅកាន់ភពអង្គាររូបនេះ មិនមែនរៀនចប់ផ្នែកវិស្វកម្មអវកាសនោះទេ ប៉ុន្តែនៅពេលដែលគេសួរលោកថា តើលោកចេះសាងសង់រ៉ុក្កែតដោយរបៀបណា លោកបានឆ្លើយយ៉ាងខ្លីថា... "ខ្ញុំអានសៀវភៅ" នេះបង្ហាញថា ក្នុងយុគសម័យព័ត៌មានវិទ្យា ការរៀនសូត្រដោយខ្លួនឯង មានថាមពលអស្ចារ្យបំផុត ដែលអាចប្រែក្លាយរឿងដែលមិនអាចទៅរួច ឱ្យក្លាយជាការពិត។
- លោក វ៉ារិន បាហ្វេត (Warren Buffett) មហាសេដ្ឋីវិនិយោគដ៏ល្បីល្បាញ បានចំណាយពេល ៨០% នៃម៉ោងធ្វើការប្រចាំថ្ងៃរបស់លោក ដើម្បីអាននិងគិត, លោកបានប្រៀបធៀបចំណេះដឹងទៅនឹង "ការប្រាក់ទ្វេគុណ" គឺវានឹងកើនឡើងបន្តិចម្តងៗរហូតក្លាយជាផលដ៏មហិមានៅថ្ងៃអនាគត។
"ការសិក្សា" មិនមែនជាបន្ទុក តែជាអំណោយដ៏មានតម្លៃបំផុតដែលមនុស្សជាតិអាចផ្តល់ឱ្យខ្លួនឯង។ នៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែង និងភាពមិនប្រាកដប្រជា ពន្លឺនៃទ្រព្យសម្បត្តិអាចនឹងរលត់ ពន្លឺនៃអំណាចអាចនឹងសាបសូន្យ ប៉ុន្តែ "ពន្លឺនៃបញ្ញា និងចំណេះដឹង" នឹងនៅតែបន្តស្ថិតស្ថេរក្នុងខ្លួនយើង ជួយដឹកនាំជីវិតយើងឱ្យឆ្លងកាត់រាល់ឧបសគ្គ។
ដូច្នេះ សូមកុំឱ្យវ័យកាល កាលៈទេសៈ ឬភាពមមាញឹកណាមួយ មកពន្លត់ភ្លើងនៃការសិក្សារបស់អ្នកឱ្យសោះ ចូរបន្តអាន បន្តសង្កេត បន្តសួរ និងបន្តរៀនសូត្រជារៀងរាល់ថ្ងៃ រៀនដើម្បីដឹង រៀនដើម្បីធ្វើ រៀនដើម្បីរស់នៅជាមួយគ្នា និងរៀនដើម្បីអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាកំណែទម្រង់ដ៏ល្អបំផុត ព្រោះទីណាមានការសិក្សា ទីនោះមានពន្លឺ ទីណាមានពន្លឺ ទីនោះមានក្តីសង្ឃឹម និងភាពជោគជ័យដ៏ពិតប្រាកដ!

ចង់ឱ្យកូនខ្មែរ ស្រឡាញ់ការសិក្សា!

_____សុវត្ថន៍-Sovathn

រៀនធ្វើសារ៉ាយខ្ទិះ  #ថ្នាក់ទី៥ 🤤សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School   #សាលាបឋមសិក្សាប្រឡាយមាស  #ប្រឡាយមា...
10/08/2026

រៀនធ្វើសារ៉ាយខ្ទិះ #ថ្នាក់ទី៥ 🤤

សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School

#សាលាបឋមសិក្សាប្រឡាយមាស #ប្រឡាយមាស #ផ្លូវទូក #កំពង់លែង #កំពង់ឆាំ្នង

ផែនទីសាលាបឋមប្រឡាយមាស មើលពីខាងមុខសាលា 🥰សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School   #សាលាបឋមសិក្សាប្រឡាយមាស  #ប...
10/08/2026

ផែនទីសាលាបឋមប្រឡាយមាស មើលពីខាងមុខសាលា 🥰

សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School

#សាលាបឋមសិក្សាប្រឡាយមាស #ប្រឡាយមាស #ផ្លូវទូក #កំពង់លែង #កំពង់ឆាំ្នង

 #លិខិតថ្លែងអំណរគុណ សូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភសៀវភៅរឿងចំនួន 80 ក្បាលមកកាន់បណ្ណាល័យនៃសាលាបឋមសិក្សាប្រឡាយ...
09/08/2026

#លិខិតថ្លែងអំណរគុណ
សូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភសៀវភៅរឿងចំនួន 80 ក្បាលមកកាន់បណ្ណាល័យនៃសាលាបឋមសិក្សាប្រឡាយមាសរបស់យើង

លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាប្រឡាយមាស សូមជូនពរបងៗសប្បុរសជន ជួបនៅពុទ្ធពរទាំងបួនប្រការ ធ្វើអាយុវណ្ណៈសុខៈពលៈកុំបីអាកខានឡើយ
សូមរកទទួលទានមានបាន សុខសុវត្ថិភាពរកការធ្វើដំណើរ ប្រកបការងារជោគជ័យ និងមានសុភមង្គលក្នុងគ្រួសារ។
សូមអរគុណ!🥰🙏

We would like to express sincere gratitude to the generous donors just donated 80 storybooks to our library of Pralay Meas Primary School.

The teachers and students here would like to wish everyone good health, happiness, safety, prosperity, and success. May you always have safe travels and a happy life.

Thank you very much for your kindness and support🥰🙏

#កំពង់ឆ្នាំង #កំពង់លែង #ប្រឡាយមាស #សាលាបឋមសិក្សាប្រឡាយមាស

ប្លង់ផែនទី សាលាបឋមសិក្សាប្រឡាយមាស 🥰សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School   #សាលាបឋមសិក្សាប្រឡាយមាស  #ប្រឡា...
08/08/2026

ប្លង់ផែនទី សាលាបឋមសិក្សាប្រឡាយមាស 🥰

សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School

#សាលាបឋមសិក្សាប្រឡាយមាស #ប្រឡាយមាស #ផ្លូវទូក #កំពង់លែង #កំពង់ឆាំ្នង

Address

Kampong Chhnang Province
Kampong Chnang
40801

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាប្រឡាយមាស - Pralay Meas Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share