19/08/2025
សាឡាម !
សូមជម្រាបថា ៖
វិទ្យាស្ថានអប់រំ ឥស្លាមសិក្សា កម្ពុជា (IAC-NIC) មានកិត្តិយសសូមជម្រាបជូនសិស្សានុសិស្ស នៃវិទ្យាស្ថាន (IAC-NIC) មាតា បិតាសិស្ស ឬ អ្នកអាណាព្យាបាលសិស្ស មេត្តាជ្រាបថា ៖
វិទ្យាស្ថាន (IAC-NIC) មានកញ្ចប់ពិសេស លើកទឹកចិត្តសិស្សដែលរួសរាន់អញ្ជើញទៅកាន់វិទ្យាស្ថាន (IAC-NIC) ដើម្បីចុះឈ្មោះចូលរៀនទៅតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថាន (IAC-NIC) និងបំពេញលក្ខខណ្ឌសព្វគ្រប់នៃការឈ្មោះបានយ៉ាងត្រឹមត្រូវ ហើយនិង បានចូលរួមវគ្គសិក្ខាសាលាបំប៉នភាសាអារ៉ាប់ បានយ៉ាងសកម្ម ព្រមទាំងទទួលលទ្ធផលប្រឡងបញ្ចប់វគ្គសិក្សាដោយទទួលបានលទ្ធផលល្អប្រសើរ ពីចំណាត់ថ្នាក់លេខ១, ចំណាត់ថ្នាក់លេខ២, និង ចំណាត់ថ្នាក់លេខ៣ ។ សិក្ខាកាមឆ្នើមទាំងបីកម្រិត ដែលបានបំពេញលក្ខខណ្ឌ ដូចបានពណ៌នាខាងលើ នឹងទទួលបានកញ្ចប់លើកទឹកចិត្តពិសេស ដោយវិទ្យាស្ថានសហការជាមួយភាគីម្ចាស់វគ្គសិក្ខាសាលា នឹងរៀបចំឲមានឱកាសអញ្ជើញទៅទីក្រុងមឹក្កះនៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រតិបត្តិអុីបាទះ អុំរ៉ោះ នារដូវកាលនៃខែរ៉ម៉ាឌន នាឆ្នាំខាងមុខនេះ អុិនស្ហា-អល់ឡោះ ។
វិទ្យាស្ថាន (IAC-NIC) នឹងផ្តល់ឱកាសពិសេស ឲសិក្ខាកាមឆ្នើមទាំងបីកម្រិត អាចដាក់ពាក្យសុំនាំយកអ្នកម្តាយបង្កើតរបស់ផងខ្លួន ដើម្បីអមដំណើររបស់ខ្លួនផងដែរ ។ ក្នុងន័យនេះ សិក្ខាកាមឆ្នើមម្នាក់ៗ ព្រមទាំងអ្នកម្តាយបង្កើត មានឱកាសមាស អញ្ជើញទៅទីក្រុងមឹក្កះ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រតិបត្តិអុីបាទះ អុំរ៉ោះ ទាំងពីរនាក់ នារដូវកាលនៃខែរ៉ម៉ាឌន នាឆ្នាំខាងមុខនេះ អុិនស្ហា-អល់ឡោះ ។
* លក្ខខណ្ឌចាំបាច់ ត្រូវអនុវត្តរួមមាន ៖
១- អញ្ជើញទៅចុះឈ្មោះចូលរៀនឲបានមុនគេ (ផ្តល់អាទិភាព)
២- ចុះឈ្មោះចូលរួមរៀនវគ្គសិក្ខាសាលាបំប៉នភាសាអារ៉ាប់
៣- ចូលរួមរៀនវគ្គសិក្សាបំប៉នភាសាអារ៉ាប់ យ៉ាងសកម្ម
៤- គោរពបទបញ្ជាផ្ទៃក្នុង នៃសិក្ខាសាលា
៥- ទទួលបានលទ្ធផលប្រឡងបញ្ចប់វគ្គសិក្សា ដោយទទួលបាន លទ្ធផលល្អប្រសើរ ពីចំណាត់ថ្នាក់លេខ១ ដល់ ចំណាត់ថ្នាក់លេខ៣
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសិស្សានុសិស្ស នៃវិទ្យាស្ថាន (IAC-NIC) មាតា បិតាសិស្ស ឬ អ្នកអាណាព្យាបាលសិស្ស មេត្តាជ្រាបជាព័ត៌មាន ។
សូមអរគុណ !