Western Bridge School-Kampong Chhnang

Western Bridge School-Kampong Chhnang

Share

The school also engages in both national and international academic activities.

Western Bridge School is a comprehensive vocational training institution that offers education from nursery and preschool through primary, secondary, and high school levels.

22/05/2026

អនុសាសន៍ របស់ ឯឧត្តម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលសាលាវេស្ទើនប្រ៊ីជ

20/05/2026

«២នាទីនៃសមាធិ ដើម្បីការផ្តោតអារម្មណ៍ និងផ្លូវចិត្តដ៏ស្រស់ថ្លា» ស្មារតីភ្លឺស្វាង ផ្តើមចេញពីចិត្តដែលស្ងប់ 🧘‍♂️✨

ជារៀងរាល់ព្រឹកថ្ងៃពុធ សិស្សានុសិស្សនៃសាលាវេស្ទើនប្រ៊ីជ តែងតែចំណាយពេល ២នាទី ក្នុងការធ្វើសមាធិមុនពេលចាប់ផ្តើមមេរៀនថ្មី។
សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែជួយឱ្យបុត្រធីតារបស់លោកអ្នកមានអារម្មណ៍ស្ងប់ និងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងស្មារតី បង្កើនការចងចាំ និងការផ្តោតអារម្មណ៍បានកាន់តែល្អប្រសើរក្នុងការសិក្សាផងដែរ។ 🧠បណ្តុះចំណេះដឹង ផ្តើមចេញពីការថែទាំសុខភាពផ្លូវចិត្ត!

19/05/2026

ភាសាខ្មែរ ថ្នាក់ទី១ រំលឹកឡើងវិញ មេរៀនទី៣១ អំពីពាក្យ ( ញ៉ )

15/05/2026

ផ្អើលអស់ថ្នាក់ហើយ! ប្អូនៗថ្នាក់ទី២(ក) បញ្ចេញសំនៀងយ៉ាងពីរោះក្នុងមេរៀនទី៥០ "គ្រួសាររីករាយ" 🎶✨

ទស្សនាសកម្មភាពដ៏គួរឱ្យស្រលាញ់ និងការបកស្រាយចម្រៀងលំនាំបទ "ឱស្វាយចាន្ទី" ពីក្មួយៗសិស្សានុសិស្ស នៃសាលាវេស្ទើនប្រ៊ីជ ខេត្តកំពង់ឆ្នាំង។ មិនត្រឹមតែរៀនពូកែទេ ថែមទាំងមានដុងសិល្បៈទៀតផង! 😍👏

#សិស្សពូកែ #គ្រួសាររីករាយ #មេរៀនភាសាខ្មែរ

13/05/2026

[ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា]
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះ។
ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនៃសាលាវេស្ទើនប្រ៊ីជ ខេត្តកំពង់ឆ្នាំង សូមលំឱនកាយក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយព្រះអង្គ សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។

Photos from Western Bridge School-Kampong Chhnang's post 13/05/2026

ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

វេលាម៉ោង ៨ : ០០ នាទីព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងការិយាល័យអប់រំក្រុងចុះមកពិនិត្យមើលបរិស្ថានសាលា ពិនិត្យស្ថិតិសិស្សពិនិត្យទៅលើភាសាចិន និងចំនួនសិស្សរៀនភាសាចិន នៅសាលាវេស្ទើនប្រ៊ីជ ខេត្តកំពង់ឆ្នាំង៕

12/05/2026

"ស្នាមញញឹម និងការស្វាគមន៍យ៉ាងកក់ក្តៅជារៀងរាល់ព្រឹក!"
អរុណសួស្ដីថ្ងៃថ្មី! នេះគឺជាសកម្មភាពដ៏សស្រាក់សស្រាំរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាបុគ្គលិកសាលា Western Bridge School ដែលតែងតែមកឈររង់ចាំស្វាគមន៍ និងទទួលសិស្សានុសិស្សនៅមុខក្លោងទ្វាសាលាដោយស្នាមញញឹម។ ស្របពេលជាមួយគ្នានេះ រថយន្តដឹកសិស្សរបស់សាលាក៏បានដឹកជញ្ជូនប្អូនៗមកដល់សាលារៀនដោយសុវត្ថិភាព និងទាន់ពេលវេលា ដើម្បីត្រៀមខ្លួនទទួលយកចំណេះដឹងថ្មីៗ។

Want your school to be the top-listed School/college in Kampong Chnang?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Kampong Chhnang
Kampong Chnang