18/04/2025
ជាកូនត្រូវមានកតញ្ញូ ៥ប្រការចំពោះឪពុកម្ដាយ
ប្រការទី ១ ៖ កូនត្រូវផ្គត់ផ្គង់ឪពុកម្ដាយនូវគ្រឿងហូបចុក សម្លៀកបំពាក់ ថ្នាំសង្កូវ ។
ប្រការទី ២ ៖ កូនត្រូវជួយធ្វើកិច្ចការផ្ទះសព្វបែបយ៉ាង ។
ប្រការទី ៣ ៖ កូនត្រូវចេះថែរក្សាពូជពង្សវង្សត្រកូលឱ្យមានកិត្តិយសថ្លៃថ្នូរ ។
ប្រការទី ៤ ៖ កូនត្រូវបម្រើអ្នកមានគុណ ដោយប្រើសម្ដីទន់ភ្លន់ មិនគំរោះគំរើយ ។
ប្រការទី ៥ ៖ ពេលលោករលត់សង្ខារទៅ កូនត្រូវចេះធ្វើបុណ្យឧទ្ទិសមគ្គផលដល់លោកតាមប្រពៃណី ។