18/06/2025
កម្មវីធីពីសេស សម្រាប់អ្នកចង់សិក្សាបន្ថែមទៅលើមុខវិជ្ជាផែនដីវិទ្យា និងភូមិវិទ្យា ៖
- ថ្នាក់រៀនបំប៉នចំណេះដឹង សម្រាប់ចង់បាននិទ្ទេស A
- បង្រៀនចាប់ពីម៉ោង ៧ ដល់ ៩ យប់
- មុខវិជ្ជាផែនដីរៀងរាល់យប់ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍
- មុខវិជ្ជាផែនដីរៀងរាល់យប់ថ្ងៃចន្ទ ពុធ និងសុក្រ
- សិក្សាតាមកម្មវិធីតេលេក្រាម ស្លាយបញ្ជាំងខ្លឹមសារមេរៀន
- ជាពីសេសមានលំហាត់តេស្តសាកល្បងរាល់ម៉ោងសិក្សាដើម្បីពង្រឹងការចង់ចាំ
- សូមធ្វើការចែករំលែកដល់មិត្តភក្តិ និងបងប្អូនដែលត្រៀមប្រឡងបាក់ឌុបឆ្នាំ២០២៥
- លេខតេលេក្រាមទ 0883117070 ឬ ចុចលីងគ្រុបរៀនខាងក្រោម https://t.me/+7HVL7hBsSxwwNTc9 📲📲📲
សូមអរគុណ
28/03/2025
នៅថ្ងៃនេះមានបាតុភូតគ្រោះរញ្ជួយដីនៅបណ្ដាប្រទេសជាច្រើននៅតំបន់អាស៊ីដូចជាថៃ មីយ៉ាន់ម៉ា ...បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយមានការខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងប្រជាជននិងអាយុជីវិតរបស់ប្រជាជនមួយចំនួនដែលកប់នៅក្នុងអាគារ។ ករណីនេះ បានរំលេចនៅចម្ងល់ជាច្រើនថា
១) ហេតុអ្វីបានជាប្រទេសកម្ពុជាមិនសូវមានឥទ្ធិពលធ្ងន់ធ្ងរពីបាតុភូតគ្រោះអញ្ជើញដីនេះ?
២) តើនាពេលបច្ចុប្បន្នប្រជាជនកម្ពុជានិងប្រឈមនៅបញ្ហានេះគឺយ៉ាងណា?
៣) តើកម្ពុជាត្រូវឆ្លើយតបយ៉ាងណាចំពោះបាតុភូនេះនាពេលអនាគត?
៤) តើប្រជាជនកម្ពុជាមានចំណេះដឹងផ្នែកព្រោះមិនជួយដីកម្រិតណាដើម្បីឆ្លើយតបបាតុភូតមួយនេះ?
៥) បើបាតុភូតគ្រោះរញ្ជួយដីកើតឡើងញឹកញាប់ដ៏តំបន់អាស៊ី ប្រទេសកម្ពុជាមានធនធានមនុស្ស និងសម្ភារៈឧបករណ៍ផ្នែកគ្រោះរញ្ជួយដីដែរ?
#រញ្ជួយដី #ផែនដី #កម្ពុជា
05/08/2024
👉👉👉វិញ្ញាសា ផែនដីវិទ្យា
👉👉👉ថ្នាក់ទី១២
👉👉👉សម្រាប់ប្រឡងមធ្យមសិក្សាទុតិយភូមិ ២០២៣
📱📱📱សូមចុចលីងខាងក្រោមដើម្បីស្តាប់ការពន្យល់បន្ថែម
#វិញ្ញាសាទី១ https://youtu.be/w93CRaRK1_Q
#វិញ្ញាសាទី២ https://youtu.be/OpTCaA2lhpU
#វិញ្ញាសាទី៣ https://youtu.be/qFsZiHB5kUI
#វិញ្ញាសាទី៤ https://youtu.be/vdJvj6GHzRQ
#វិញ្ញាសាទី៥ https://youtu.be/DjSiTNyLQWA
#វិញ្ញាសាទី៦ https://youtu.be/GJalrkyCab0
#វិញ្ញាសាទី៧ https://youtu.be/vOiMLNqq-Zo
#វិញ្ញាសាទី៨ https://youtu.be/1K7WwI_-ckg
#វិញ្ញាសាទី៩ https://youtu.be/xc0H49ZZOek
16/05/2024
ជុំវិញផែនដី អ្នកវិទ្យាសាស្ត្របរិស្ថានសង្កេតឃើញលំនាំនៃខ្យល់ (ឬទិសដៅនៃលំហូរខ្យល់)។ ខ្យល់ទាំងនេះ ដូចដែលគេតែងតែហៅថា គឺជាលទ្ធផលនៃខ្យល់ដែលត្រូវបានផ្លាស់ទីដោយចរន្តកម្តៅនៃតំបន់អេក្វាទ័រ និងប៉ូល។ នៅពេលដែលខ្យល់ផ្លាស់ទីឆ្ងាយពីកណ្តាលរយៈទទឹងឆ្ពោះទៅប៉ូល និងឆ្ពោះទៅអេក្វាទ័រ វាមិនផ្លាស់ទីក្នុងបន្ទាត់ត្រង់ដែលទាក់ទងទៅនឹងផ្ទៃផែនដីនោះទេ។ ផ្ទុយទៅវិញ វាផ្លាស់ទីក្នុងទិសដៅកោងបន្តិច ដែលជាលទ្ធផលនៃការរង្វិលខ្ញាល់របស់ផែនដី។ បាតុភូតនេះត្រូវបានគេហៅថាឥទ្ធិពលកូរីយ៉ូលីស (Coriolis) ។
ដើម្បីជួយអ្នកឱ្យមើលឃើញពីរបៀបដែលឥទ្ធិពល Coriolis ដំណើរការ សូមស្រមៃថាអ្នកកំពុងឈរនៅប៉ូលខាងជើង ហើយបោះបាល់ឆ្ពោះទៅកាន់ខ្សែអេក្វាទ័រ។ ខណៈពេលដែលបាល់ធ្វើដំណើរតាមអាកាស ផែនដីនៅខាងក្រោមវាកំពុងបង្វិល ដូច្នេះនៅពេលដែលបាល់ទៅដល់អេក្វាទ័រ វានឹងធ្លាក់ក្នុងទីតាំងមួយនៅភាគខាងលិចនៃកន្លែងដែលអ្នកស្ថិតនៅ។ ខ្យល់នៅអឌ្ឍគោលខាងជើងវេរទៅស្ដាំរីឯខ្យល់នៅអឌ្ឍគោលខាងត្បូងវេរទៅឆ្វេង។ លំនាំខ្យល់ទាំងនេះគឺទទួលខុសត្រូវចំពោះការផ្លាស់ទីពពកជុំវិញពិភពលោក ហើយដូច្នេះដើម្បីបង្កើតគំរូនៃអាកាសធាតុនៅក្នុងតំបន់ផ្សេងៗគ្នា។
16/05/2024
រូបភាពផ្កាយរណប អំពីបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ នោះគឺ បឹងទន្លេសាប ។ នៅរដូវប្រាំងបឹងទន្លេសាបមានបណ្តាយប្រហែល ១៥០គីឡូម៉ែត្រ និងទទឹងអតិបរមាមានប្រហែល ៣២គីឡូម៉ែត្រ និងផ្ទៃទំហំ ៣០០០គីឡូម៉ែត្រការ៉េ។ បឹងទន្លេសាបជាមជ្ឃមណ្ឌលនេសាទមួយយ៉ាងធំគឺជាមជ្ឈមណ្ឌលត្រីធំជាងគេនៅលើពិភពលោក ពីព្រោះទីនោះមានព្រៃលិចទឹក ដែលជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ។ បឹងទន្លេសាបអាចស្រូបយកទឹកជំនន់ទន្លេមេគង្គមួយផ្នែកធំនៅរដូវវស្សា និងបញ្ចេញ មកវិញ នៅរដូវប្រាំង ធ្វើឱ្យចរន្តទឹកទន្លេមេគង្គ ក្លាយជាបាតុភូតជលសាស្រ្តធម្មជាតិដែលកម្រ មានក្នុងពិភពលោក គឺទឹកហូរត្រឡ ប់។ បឹងទន្លេសាប មានត្រីចំនួន ១៧៥ ប្រភេទ ល្មូន ៤២ប្រភេទ បក្សី ២២៥ប្រភេទ ថនិកសត្វ ៤៦ប្រភេទ ។
📸 ទិន្នន័យ Copernicus EU Sentinel ឆ្នាំ 2021