31/03/2024
សកម្មភាពប្អូនៗក្រុមTGB ថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៤😍🙏
ចូលរួមក្នុងពិធីចែកអំណោយនៅសាលាបឋមសិក្សាក្បាលកោះ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យេីងមាន៖
📚សៀវភៅរឿងនិទាន២០០ក្បាលសម្រាប់ប្អូនៗ នៅទីនោះ
👍ការដឹកនាំប្អូនៗលេងល្បែងសិក្សាផងដែរ
ប្អូនៗធ្វេីបានល្អណាស់👏
06/01/2024
Teens Talk Show season 2 is coming 🎉
Are you ready kids?
24/11/2023
cooking of love project 🥗🍲ត្រូវបានបញ្ចប់ដោយរលូននិងប្រកបដោយភាពសប្បាយរីករាយ។ អរគុណដល់ប្អូនស្រី អ៊ុក វណ្ណាផា សម្រាប់ការដឹកនាំគម្រោងមួយនេះ និងប្អូនៗក្រុមTGBទាំងអស់ដែលបានចូលរួមនិងសហការគ្នាបានយ៉ាងល្អ។ អរគុណបងប្អូនដែលបានបរិច្ចាគថវិកាមួយចំនួនសម្រាប់ការចូលរួមក្នុងគម្រោងនេះផងដែរ។
20/11/2023
Bullying Chit Chat ត្រូវបានបញ្ចប់យ៉ាងរលូន អរគុណដល់វាគ្មិនតូចៗរបស់យើង ប្អូនស្រី សុត្ថា សិរីវុឌ្ឍិកា ប្អូនស្រី ហេង សុគន្ធវត្តី ដែលបានចែករំលែកនូវបទពិសោធន៍ និង គន្លឺះល្អៗសម្រាប់ជួយខ្លួនឯងពេលត្រូវបានគេBully។ អរគុណ ប្អូនៗ ក្រុមTGB ដែលសហការគ្នាបានយ៉ាងល្អ ព្រមទាំងប្អូនៗដែលបានចូលរួម !
16/11/2023
តើប្អូនៗណាខ្លះធ្លាប់ត្រូវបានគេ Bully? 😞តើនៅពេលគេ Bully តើប្អូនៗនឹងដោះស្រាយដោយវិធីសាស្រ្តណា? 💡
តោះមកជួបជាមួយប្អូនៗក្រុម TGB មកចែករំលែកបទពិសោធន៍ពីការត្រូវបានគេBully និងដំណោះស្រាយទាំងអស់គ្នា! ជួបគ្នាថ្ងៃទី១៩ ខែ វិច្ជិកា ឆ្នាំ២០២៣ខាងមុខនេះ!
ប្អូនៗអាចចុះឈ្មោះតាមរយៈLinkខាងក្រោម! សូមអរគុណ!
https://t.me/+zrgkic0RHZ9jZjQ9
15/08/2023
ចូលរួមបរិច្ចាគទាំងអស់គ្នាដេីម្បីក្មេងៗនៅសាលាបឋមសិក្សាទួលចំប៉ីមានសម្ភារៈសិក្សាគ្រប់គ្រាន់ សូមអរគុណ🙏
02/06/2023
អរគុណស៊ីស៊ីថាមស៍សម្រាប់ការគាំទ្រ និងការលេីកទឹកចិត្តដល់យុវជន TGB 🙏😍
យេីងនិងខិតខំបន្តទៀតសម្រាប់សង្គមយេីង
យុវជនមួយក្រុមដឹកនាំក្រុម The Great Bamboo ធ្វើកិច្ចការសង្គម - សុីសុីថាមស៍
ភ្នំពេញ៖ កញ្ញា លុយ កាន្និកា ជាប្រធានក្រុម The Great Bamboo (TGB)។ បច្ចុប្បន្ន កាន្និកា កំពុងដឹកនាំយុវជនចំនួន២៧នាក់ ដែលជា.....