22/05/2026
👨🍳 ចង់រៀនធ្វើម្ហូបមែនទេ? នៅទីនេះរៀនហ្វ្រី!
មកមើលសកម្មភាពប្អូនៗសិស្សានុសិស្ស កំពុងអនុវត្តការងារជាក្រុមក្នុងថ្នាក់បង្រៀនទ្រឹស្តីផ្នែក "ចុងភៅ" យ៉ាងសកម្ម!
ក្រោមការបង្វឹកផ្ទាល់ពីលោកគ្រូ ឈឹម និមិត្ត (មេចុងភៅ Smile Restaurant)។
✨ ចំណេះដឹងពិត ជំនាញច្បាស់លាស់ នៅសាលាក្តីញញឹម!
Thank you EcoSolidar for your support MKK project ❤️🙏
#សាលាក្តីញញឹម #រៀនចុងភៅ #បដិសណ្ឋារកិច្ច #រៀនហ្វ្រី 🍳🔥🇰🇭
20/05/2026
📚✨វគ្គបណ្តុះបណ្តាលជំនាញទន់បន្ថែម ដល់សិស្ស នៃសាលាក្តីញញឹម
១ថ្ងៃពេញ នៅសាលប្រជុំ សាលាក្តីញញឹម
លើប្រធានបទ៖ របៀបសរសេរប្រវត្តិរូបសង្ខេបការងារ សំភាសន៍ការងារ និងការចែករំលែកបទពិសោធន៍ល្អៗ ដើម្បីត្រៀមខ្លួនសម្រាប់អនាគតការងារ និងបង្កើនទំនុកចិត្តក្នុងការងារ។ 💼🌱
បណ្តុះបណ្តាលដោយ ៖លោក សុខ វណ្ណរ៉ា នាយកគ្រប់គ្រងរដ្ឋបាលនិងធនធានមនុស្ស របស់អង្គការ BSDA
📆 កាលបរិច្ឆេទ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
14/05/2026
សិស្សជំនាញផ្នែក បដិសណ្ឋាកិច្ច ដែលបានចុះហាត់ការនៅ ភោជនីយដ្ឋាន ស្មាយល៍✨🙏🏻🥰
10/05/2026
[ជំនាញជួសជុលម៉ូតូរៀនដោយឥតថ្លៃ]
⚙️🛠សកម្មភាពរបស់ប្អូនៗ រៀនជំនាញជួសជុលម៉ូតូ ធ្វើតេស្តសមត្ថភាព ដើម្បីវាស់ស្ទង់ការយល់ដឹង មុននឹងចាប់ផ្តើមរៀនជំនាញម៉ូតូឱ្យស្របតាមស្ដង់ដារបច្ចេកទេស។🏍
ការរៀនពិត អនុវត្តពិត ដើម្បីក្លាយជាម្ចាស់អាជីវកម្ម និងជាងជំនាញដ៏មានវិជ្ជាជីវៈ 💪🛵
📍សាលាក្តីញញឹម នៃអង្គការ BSDA ខេត្តកំពង់ចាម
Thank you
08/05/2026
សកម្មភាពសិស្សរៀនជំនាញបដិសណ្ឋារកិច្ច (Hospitality Skills) អនុវត្តក្នុងការធ្វើតេស្តសមត្ថភាពមុនចូលរៀនវគ្គទ្រឹស្តី ដើម្បីធានាបាននូវគុណភាពសិក្សា និងទទួលបានការយល់ដឹងពីជំនាញអោយកាន់តែច្បាស់។
ផ្លូវទៅកាន់ភាពជោគជ័យ ចាប់ផ្ដើមពីការតាំងចិត្តនៅថ្ងៃនេះ!! 🏨✨
📍សាលាក្តីញញឹម នៃអង្គការ BSDA ខេត្តកំពង់ចាម
Thank you
24/04/2026
[23-04-2026] ថ្ងៃទី២ ក្នុងទឹកដីសៀមរាប! ប្អូនៗសិស្សានុសិស្សសាលាក្តីញញឹម បានបន្តដំណើរទស្សនកិច្ចសិក្សាពី៖
📍ប្រាសាទអង្គរតូច
📍ប្រាសាទនាគពន្ធ ស្រះស្រង់
📍ប្រាសាទបាយ័ន្ត
📍រាជវាំងព្រះបាទជ័យវរ្ម័យទី៧
📍ប្រាសាទបាក់ខែង
ចំណេះដឹងក្រៅថ្នាក់ថ្ងៃនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់ប្អូនៗក្នុងវិស័យការងារ និងការយល់ដឹងពីសង្គម។
ទីតាំង៖ ភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ខាងក្រោយវត្តនគរបាជ័យ ចម្ងាយ ១គីឡូម៉ែត)។
📍Google Map: https://maps.app.goo.gl/PZvjsLHJ2irPpbta6
បញ្ចាក់៖ រាល់ជំនាញនីមួយៗមានរយៈពេល12ខែ
Rice Field Kids Village · XCXJ+PC9, NR7, Kampong Siem District, Cambodia
★★★★★ · School
#សាលាក្ដីញញឹម #សាលាក្តីញញឹម
22/04/2026
[22.04.2026] ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចសិក្សា រយៈពេល ៣ថ្ងៃ ២យប់ របស់ប្អូនៗសិស្សានុសិស្សរបស់សាលាក្តីញញឹម ខេត្តកំពង់ចាម។
📍 បារាយណ៍ទឹកថ្លាសៀមរាប
📍សារមន្ទីសង្គ្រាម
📍PubStreet
ការមកដល់ទីនេះ មិនមែនត្រឹមតែជាការដើរទស្សនកិច្ចសិក្សាទេ ប៉ុន្តែគឺជាការបើកទំព័រមេរៀនថ្មីនៅក្រៅថ្នាក់ ដើម្បីយល់ដឹងពីអរិយធម៌ដ៏រុងរឿង និងត្រៀមខ្លួនសម្រាប់ជំនាញបដិសណ្ឋារកិច្ចនាពេលអនាគត។
ទីតាំង៖ ភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ខាងក្រោយវត្តនគរបាជ័យ ចម្ងាយ ១គីឡូម៉ែត)។
📍Google Map: https://maps.app.goo.gl/PZvjsLHJ2irPpbta6
បញ្ចាក់៖ រាល់ជំនាញនីមួយៗមានរយៈពេល12ខែ
Rice Field Kids Village · XCXJ+PC9, NR7, Kampong Siem District, Cambodia
★★★★★ · School
#សាលាក្ដីញញឹម #សាលាក្តីញញឹម
21/04/2026
ត្រៀមខ្លួនហើយនៅប្អូនៗសម្រាប់ថ្ងៃស្អែក
ទស្សនកិច្ចប្រចាំឆ្នាំ 🎉❤️🇰🇭